ចូលចិត្តទំនើប

អាថ៌កំបាំង ជួយឱ្យស្បែក មានសុខភាពល្អ

ដោយ: ដួងច័ន្ទ 9 PM, Friday, 24 Nov, 2017

នៅពេលអ្នកជួប ជាមួយអ្នកជំនាញសុខភាពស្បែក អ្នកតែងចង់ដឹងពីគន្លឹះអាថ៌កំបាំងរបស់ពួកគេ អំពីការថែរក្សាសុខភាពស្បែក និងវិធីសាស្រ្តជួយឱ្យស្បែកកាន់តែស្រស់ថ្លា និងទន់រលោង។ ថ្ងៃនេះ ទំនើប សូមចែករំលែកអាថ៌កំបាំង នៃការថែរក្សាស្បែកជាមួយមិត្តអ្នកអានទាំងអស់។
លាងសម្អាតដោយប្រុងប្រយ័ត្ន
ការលាងសម្អាតស្បែកដោយប្រុងប្រយ័ត្ន និងមិនមានវត្តមានផលិតផលថែរក្សាសម្រស់ គឺជាគន្លឹះដ៏ សំខាន់មួយសម្រាប់ការថែរក្សាស្បែក។ អ្នកគួរប្រើប្រាស់ផលិតផល ដែលសម្បូរទៅសារជាតិចិញ្ចឹម ដែលជួយរក្សាសំណើម នៅក្នុងកោសិកាស្បែករបស់អ្នក។ ក្នុងរដូវរងារ អ្នកគួរប្រើប្រាស់ផលិតផលលាងសម្អាត ដែលមានសារជាតិទឹកដោះគោ និងជែល ជាមួយ Toner ដែលមិនមានសារជាតិអាស៊ីត។

Personal-Secrets-for-good-health_news_cambodia_tomnerb-01
បរិមាណក្រែម
ការប្រើប្រាស់ក្រែមជំនួយស្បែក ការពារស្បែកពីភាពចាស់ជ្រីវជ្រួញ អ្នកជំនាញតែងប្រើប្រាស់បរិមាណច្រើន។ រូបមន្តបរិមាណដ៏ត្រឹមត្រូវគឺ ពាក់កណ្តាលស្លាបព្រាកាហ្វេ គឺគ្រប់គ្រាន់សម្រាប់ប្រើប្រាស់លើស្បែក ដើម្បីឱ្យសារធាតុចិញ្ចឹម ជ្រាបចូលក្នុងស្បែកដល់ស្រទាប់ទីពីរ។

Personal-Secrets-for-good-health_news_cambodia_tomnerb-02
ទឹកកម្តៅសម្រាប់ស្បែកស្ងួត
ដើម្បីថែរក្សាភាពយឺតនៅលើស្បែក អ្នកជំនាញតែងប្រើប្រាស់ចំហាយទឹកកម្តៅ (Thermal Water Spray)។ នៅក្នុងទឹកកម្តៅនេះ មានផ្ទុកសារធាតុកាល់ស្យូម ស្ពាន់ ដែក និងសូដ្យូម។ ទឹកប្រភេទនេះ ក៏សម្បូរទៅដោយសារធាតុរ៉ែ រួមមាន Selenium ដែលជួយការពារស្បែកពីកាំរស្មី UV។

Personal-Secrets-for-good-health_news_cambodia_tomnerb-03
កាន់តែតិចកាន់តែប្រសើរ
អ្នកគួរជ្រើសរើសផលិតផល ក្នុងបរិមាណដបតូចបានហើយ។ គ្រប់ផលិតផលទាំងអស់តែងមានអត្ថ ប្រយោជន៍កាត់បន្ថយកាន់តែតិចទៅៗ ហើយសារធាតុជំនួយក៏កាន់តែកាត់បន្ថយឥទ្ធិពល មិនដូចពេលទើបចាប់ផ្តើមដំបូងទេ។ ដូច្នេះជម្រើសដបតូច គឺជាជម្រើសដ៏ត្រឹមត្រូវបំផុត។

Personal-Secrets-for-good-health_news_cambodia_tomnerb-04
កាយវិការដ៏ត្រឹមត្រូវ
ការអោនក្បាលចុះ ធ្វើឱ្យសរសៃឈាមរត់បានស្រួល និងបន្ថែមបរិមាណអុកស៊ីសែន ជួយឱ្យស្បែកកាន់តែទន់រលោង។ បើសិនជាអ្នកហាត់ យូហ្គា ជាទៀងទាត់ អ្នកនឹងអាចកាត់បន្ថយស្រ្តេស ហើយ បញ្ហារលាករោលផ្សេងៗក៏អាចកាត់បន្ថយបានផងដែរ។

Personal-Secrets-for-good-health_news_cambodia_tomnerb-05
ស្រោមខ្នើយដ៏សមស្រប
ស្នាមជ្រួញអាចលេចឡើងនៅពេលគេង។ ស្បែករបស់អ្នកអាចទទួលរងឥទ្ធិពលពីស្រោមពូក និងស្រោមខ្នើយដែលអ្នកប្រើប្រាស់។ ស្រោមខ្នើយធ្វើពីសូត្រ មិនមានស្នាមផ្នត់ទេ ដូច្នេះស្បែករបស់អ្នកអាចកកិតដោយរលូនពីលើវាបាន។

Personal-Secrets-for-good-health_news_cambodia_tomnerb-06
ផលិតផលថែរក្សាស្បែកជាឈុត
ឡេការពារកម្តៅថ្ងៃ និងផលិតផលប្រឆាំងអុកស៊ីតកម្ម គួរត្រូវបានប្រើប្រាស់នៅពេលព្រឹក។ ក្រែមមាន សារជាតិវីតាមីន A ដែលការពារភាពជ្រីវជ្រួញ និងស្នាមអុជខ្មៅ ជាមួយនឹងផលិតផលមានសារជាតិ Peptide ប្រើប្រាស់នៅពេលយប់។ ការប្រើប្រាស់ផលិតផលជាឈុតរួមគ្នាបែបនេះ មានប្រសិទ្ធភាព កាន់តែខ្ពស់។

Personal-Secrets-for-good-health_news_cambodia_tomnerb-07
ការថែរក្សាស្បែកក្នុងរដូវរងារ
ក្នុងរដូវរងារ ក្រែមថែរក្សាស្បែករបស់អ្នក គួរមានកំហាប់កាន់តែខាប់។ អ្នកមិនគួរប្រើប្រាស់ផលិតផល ជែលទេ។ ក្រែមថែរក្សាស្បែកទាំងនោះគួរផ្សំឡើងពីវីតាមីន C និង E សារធាតុ Ceramides ប្រទាល កន្ទុយក្រពើ និងសារធាតុអាស៊ីត Hyaluronic។ អាស៊ីតអាមីណូ និងប្រេងសរីរាង្គរួមមាន Apricot, Olive, Mango និង Shea Butter អាចជម្រុះស្រទាប់ស្បែកចាស់ៗ ប្រែជារឹង ដែលលេចឡើងនៅក្នុងរដូវក្តៅ។

Personal-Secrets-for-good-health_news_cambodia_tomnerb-08
ថែរក្សាជាមួយផ្លែដូង
អ្នកជំនាញស្បែកទាំងអស់សុទ្ធតែដឹងថា ផ្លែដូង គឺជាផលិតផលដ៏អស្ចារ្យសម្រាប់ស្បែក។ បើសិនជា អ្នកញ៉ាំខ្ទិះដូងជាប្រចាំ អ្នកនឹងបានឃើញថាស្បែករបស់អ្នកកាន់តែភ្លឺ ក្នុងរយៈពេលពីរទៅបីសប្តាហ៍។ អ្នកក៏អាចច្នៃទឹកដូងជារូបមន្តផ្សំ ក្នុងម៉ាសបិទមុខ ដែលអាចប្រើប្រាស់ជាមួយស្បែកគ្រប់ ប្រភេទ៕

Personal-Secrets-for-good-health_news_cambodia_tomnerb-09

អត្ថបទអ្នកចង់អាន

  • ស្នាមមុនបីប្រភេទ និងតិចនិចកម្ចាត់វា

    ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Feb, 2017
    មុន ជាបញ្ហាដែលយុវវ័យភាគច្រើន បានជួបប្រទះ។ វាអាចបន្សល់ទុកសម្លាក ឬស្នាមអុជខ្មៅ រហូតដល់ ១ខែ ឬយូរជាងនេះ បន្ទាប់ពីញេចមុន។ ទំនើប សូមធ្វើការបង្ហាញពីដើមហេតុ នៃស្នាមសម្លាក និងស្នាមអុជខ្មៅទាំងនោះ និងវិធីសាស្រ្តលុបបំបាត់វា។   ១. ស្នាមសម្ល...
  • ឥទ្ធិពលដ៏អាក្រក់ នៃមុន

    ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Feb, 2017
    ការសិក្សាមួយបានបង្ហាញថា នៅពេលក្រោកពីដំណេក ហើយបានឃើញស្នាមមុន ដ៏គួរឱ្យស្អប់ ជារៀង រាល់ថ្ងៃ អាចធ្វើឱ្យអ្នក មានអារម្មណ៍កាន់តែធុញថប់ទ្វេឡើង។ វានឹងមិនត្រូវបានគេនិយាយតៗ គ្នាទេ ប៉ុន្តែមុន ជារោគប្រចាំកាយ ដែលវាយប្រហារអារម្មណ៍ផ្ទាល់ខ្លួនរ...
  • ដំបូន្មាន សម្រាប់ការទទួលទានអាហារ នៅអាកាសយាន្តដ្ឋាន

    ដោយ: ដួងច័ន្ទ 6 PM, Wednesday, 08 Feb, 2017
    អាកាសយានដ្ឋាន អាចមានហានិភ័យ ចំពោះអ្នកដំណើរដែលចង់រក្សាទម្ងន់។ការស្វែងរកអាហារ នៅក្នុងអាកាសយានដ្ឋាន អាចជាបញ្ហាប្រឈម។ អាហារសុខភាពមានជាជម្រើស តែជាទូទៅមិនងាយស្រួលរកទទួលទាន ដូចភីហ្សា Hotdog និងអាហារ Fast Food នានាឡើយ។ វិធីសាស្រ្តដ៏ល្អ...
  • សញ្ញាមុនពេលមករដូវ និងមូលហេតុ

    ដោយ: ដួងច័ន្ទ 10 PM, Wednesday, 08 Feb, 2017
    ស្រ្តីភាគច្រើន តែងជួបប្រទះនឹងរោគសញ្ញា រីក ប៉ោង ឬហើម លើផ្នែកណាមួយនៃរូបរាងកាយ មុនពេលមករដូវ។ សញ្ញាទាំងនោះមិនចោទជាបញ្ហាធំដុំទេ ប៉ុន្តែអ្វីដែលបង្កឱ្យកើតមានរោគសញ្ញាទាំង នោះ? ហើយកត្តាសំខាន់ មានវិធីអ្វីធ្វើឱ្យបានធូរស្រាល និងការពារវា? ដ...