ចូលចិត្តទំនើប

អត្ថប្រយោជន៍នៃការធ្វើសមាធិ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 12 Jul, 2018

ជាមួយនឹងភស្តុតាងវិទ្យាសាស្រ្តជាច្រើន បានបង្ហាញអំពីអត្ថប្រយោជន៍នៃការធ្វើសមាធិដែលជាហេតុនាំឱ្យមនុស្សកាន់តែច្រើនឡើងៗ ចាប់ផ្តើមមាន
ចំណាប់អារម្មណ៍ និងសាកល្បងធ្វើការសមាធិ។ តើការធ្វើសមាធិមានន័យដូចម្តេច? មានមតិយោបល់ជាច្រើនបានលើកឡើងថាការធ្វើសមាធិមាន
ន័យថាការធ្វើឱ្យស្មារតីជ្រះថ្លាទាំងស្រុង ដោយធ្វើការអង្គុយដោយស្ងប់ស្ងៀម ខណៈដែលមិនមានគិតអ្វីទាំងអស់នៅក្នុង ខួរ ក្បាល។

នេះជាទង្វើដែលមិនអាចទៅរួចឡើយ។ យើងគ្រប់គ្នាសុទ្ធសឹងជាមនុស្សរវល់ ដែលមានរឿងរ៉ាវជាច្រើនត្រូវការគិត ដូច្នេះការបង្ខាំងការគិតទាំងស្រុង
មិនអាចធ្វើទៅរួចឡើយ។ ការធ្វើសមាធិគឺមិនមែនជាការបង្ខាំងការគិតនោះទេ តែវាជាការប្រមូលផ្តុំអារម្មណ៍ និងគំនិតឱ្យនៅមូល។ ការអនុវត្តការធ្វើសមាធិ
ជាទូទៅចាប់ផ្តើមពីការអង្គុយដោយស្ងប់ស្ងាត់ ហើយចាប់ផ្តើមគិតឡើងវិញនូវព្រឹត្តិការណ៍ដែលបានកន្លងផុតទៅ។ ក្នុងពេលវេលានេះអនុញ្ញាតឱ្យ
អ្នកមានឱកាសស្វែងយល់ពីអ្វីដែលកំពុងកើតឡើងនៅក្នុងវិញ្ញាណ ឬអារម្មណ៍របស់អ្នក និងដើម្បីធ្វើការស្វែងយល់ពីបេះដូង រាងកាយ និងគំនិតរបស់អ្នក។
អ្នកក៏នឹងទទួលបានឱកាសសម្រាប់ការស្វែងយល់ពីអ្វីៗនៅជុំវិញខ្លួនអ្នក និងការអភិវឌ្ឍន៍អារម្មណ៍ ឬវិញ្ញាណនៃការយល់ដឹង ឱ្យកាន់តែប្រសើរឡើង។
ទង្វើដែលទទួលបានវិញ្ញាណនៃការយល់ដឹង ទាំងខាងក្នុង និងខាងក្រៅ នឹងជួយអ្នកផ្តោតអារម្មណ៍លើគោលដៅ កាន់តែយល់ច្បាស់ពីទំនាក់ទំនង
ការរាប់អានជាមួយអ្នកដទៃដោយប្រើប្រាស់អារម្មណ៍ និងការបង្កើនភាពដឹងគុណ សម្រាប់អ្វីគ្រប់យ៉ាងដែលកើតមានឡើងក្នុងជីវិតរបស់អ្នក។
នៅក្នុងសៀវភៅ Mediation Made Easy របស់លោកបណ្ឌិត Lorin Roche បានពិព័រណ៌នាអំពីដំណើរនៃការសមាធិថា «វាជាការអនុវត្តការអភិវឌ្ឍន៍សមត្ថភាព ដើម្បីទទួលបានបទពិសោធន៍កាន់តែធំធេង»។

បើសិនជាអ្នកនៅតែមានមន្ទិលសង្ស័យ សូមសាកល្បងពិចារណាលើការសិក្សាតាមបែបវិទ្យាសាស្រ្តដែលបានបង្ហាញអំពីអត្ថប្រយោជន៍
ជាច្រើន ទាក់ទងនឹងការអនុវត្តការធ្វើសមាធិ រួមមានការពង្រឹងសុខភាពរាងកាយ សេចក្តីសុខសុភមង្គល ការគ្រប់គ្រងខ្លួនឯង
និងសមត្ថភាពផលិតកម្មរបស់អ្នក។ ប្រសិទ្ធផលទាំងនេះ គឺជាកត្តាដែលធ្វើឱ្យការសមាធិ ទទួលបានប្រជាប្រិយភាពខ្លាំង ក្នុងចំណោម
សហគ្រិនអត្តពលិក និងបុគ្គលល្បីៗជាច្រើនទៀត រួមទាំង Oprah, Arianna Huffington, Russell Simmons, Sir Paul McCartney,
Kobe Bryant, Ellen Degeneres និងបុគ្គលល្បីៗជាច្រើនទៀត។ ការស្ងើចសរសើរ ភាពជោគជ័យ និងសមិទ្ធផលទាំងឡាយរបស់
បុគ្គលល្បីៗខាងលើជាអ្វីដែលមិនអាចប្រកែកបាន បុគ្គលទាំងនោះបានលើកឡើងថា ការសមាធិ គឺជាចំណែកមួយនៃកត្តានាំពួកគេទៅរកជោគជ័យ
និងសុខភាពរឹងមាំ ទាំងផ្លូវកាយ និងផ្លូវចិត្ត។ នាពេលនេះ យើងបានដឹងហើយថាការសមាធិមានអត្ថប្រយោជន៍ធំៗជាច្រើន ដល់ពេលដែលយើង
ត្រូវដឹងថាតើយើងត្រូវអនុវត្តការធ្វើសមាធិ យ៉ាងដូចម្តេច?

នេះជាអាថ៌កំបាំងដ៏តូចមួយទាក់ទងនឹងការធ្វើសមាធិ នោះគឺ កុំបារម្ភពីភាពខុសឆ្គងក្នុងការធ្វើសមាធិ។ ទីកន្លែងនិងរយៈពេលនៃការធ្វើសមាធិ
គឺស្ថិតនៅលើជម្រើសទាំងស្រុងរបស់ខ្លួនអ្នក ផ្ទាល់។ ការអង្គុយពែនផ្នែនលើវាលស្មៅ រយៈពេល 10 នាទី? ការអង្គុយក្នុងរថយន្តអំឡុងពេលសម្រាក
ទទួលទានអាហារថ្ងៃត្រង់រយៈពេល 5 នាទី? ការអង្គុយក្នុងកៅអីក្នុងបន្ទប់ទទួលភ្ញៀវរយៈពេល 20 នាទី? ទាំងនេះសុទ្ធសឹងជាវិធីសាស្រ្តដ៏ប្រពៃ
ដូចៗគ្នាសម្រាប់ការធ្វើសមាធិ។ គំនិតយោបល់ចុងក្រោយសម្រាប់ការធ្វើសមាធិ គឺស្តាប់ពីខ្លួនអ្នកដូចជាអ្នកកំពុងស្តាប់តន្រ្តីសំណព្វចិត្ត
ឬកំពុងទទួលទានអាហារ ដែលអ្នកចូលចិត្ត។

ប្រភព: onegoodthingbyjillee ផ្នែក: អត្ថប្រយោជន៍នៃការធ្វើសមាធិ

អត្ថបទអ្នកចង់អាន

  • សញ្ញា ៧ យ៉ាង បង្ហាញថាកម្រិតកាល់ឡូរីរបស់អ្នក មិន...

    ដោយ: ដួងច័ន្ទ 10 PM, Friday, 17 Feb, 2017
    ការកាត់បន្ថយកាល់ឡូរី គឺជាគន្លឹះដ៏សំខាន់មួយ សម្រាប់ការសម្រកទម្ងន់។ ប៉ុន្តែការបន្ថយច្រើនពេក ក៏មិនប្រសើរ សម្រាប់សុខភាពដែរ។ ទំនើប សូមបង្ហាញពីសញ្ញាអាសន្ន ដែលបង្ហាញថាអ្នកទទួលអាហារ មានជាតិកាល់ឡូរីមិនគ្រប់គ្រាន់។ អស់កម្លាំង កាល់ឡូរី គឺ...
  • លាហើយក្បាលពោះ ក្រោយពីញ៉ាំទឹក ៤ យ៉ាងនេះ

    ដោយ: ស. លីង 11 PM, Friday, 17 Feb, 2017
    មនុស្សគ្រប់គ្នា មិនសូវខ្លាចធាត់ទេ ខ្លាចដុះក្បាលពោះច្រើនជាង។ ត្រូវទេ? ប្រសិនបើអ្នកមានក្បាលពោះ ដែលធ្វើឲ្យអ្នកទើសចិត្តពេលស្លៀកពាក់ម្តងៗនោះ អ្នកអាចសាកល្បងទទួលទានភេសជ្ជៈ ៤ យ៉ាងដែល ទំនើប នាំមកបង្ហាញជូនខាងក្រោមនេះ៖ ១. ស្រាទំពាំងបាយជូ...
  • តោះ សាកមើលភាពស្រស់ស្អាត កម្ររកបានរបស់សម្ភារផាត់មុខ

    ដោយ: ស. លីង 9 PM, Wednesday, 15 Feb, 2017
    ប្រសិនបើអ្នកប្រើកែវភ្នែកទាំងគូ មើលសម្ភារផាត់មុខរបស់អ្នកមានដូចជា ផាត់ម្សៅ ផាត់ថ្ពាល់ ផាត់ភ្នែក ក្រែមជាដើម អ្នកនឹងគិតថា សម្ភារទាំងនោះស្អាត អ្នកជឿជាក់ថាវាពិតជាស្អាត។ ដោយនារីជាច្រើនគិតដូច្នេះ ទើបអ្នកជំនាញបានយកទូរស័ព្ទ iPhone ប្រើ M...
  • ដំណឹងល្អ សម្រាប់នារីនិយម ផាត់មុខ

    ដោយ: ស. លីង 8 PM, Thursday, 16 Feb, 2017
    ទំនើប សូមជូនដំណឹងមួយ ទាក់ទងនឹងសម្ភារគូសត្របកភ្នែក ដែលទើបនឹងចេញថ្មីស្រឡាង។ សុភាពនារីទាំងឡាយ នឹងភ្ញាក់ផ្អើលជាមិនខាន។ នោះគឺប៊ិចគូសត្របកភ្នែក។ ក្រុមហ៊ុន Clarins របស់បារាំង ដែលចាប់កំណើតតាំងពីឆ្នាំ ១៩៥៤ មក បច្ចុប្បន្នបានអភិវឌ្ឍផលិតផល...