ចូលចិត្តទំនើប

អត្ថប្រយោជន៍នឹកស្មានមិនដល់របស់ថង់ក្រដាស

ដោយ: ដួងច័ន្ទ 9 AM, Thursday, 26 Jul, 2018

ថង់ក្រដាសពណ៌ត្នោតត្រូវបានប្រើប្រាស់សម្រាប់ខ្ចប់អាហារញ៉ាំនៅតាមផ្លូវ ឬសាលារៀន ឬការិយាល័យ។ ថ្វីត្បិតវាជាប្រភេទកាកសំណល់
ដែលអាចធ្វើការកែច្នៃបាន ប៉ុន្តែមិនបានន័យថាវាអាចប្រើប្រាស់បានតែមួយមុខប៉ុណ្ណោះទេ។ ថ្ងៃនេះ ទំនើប នឹងចែករំលែកចំណេះដឹងអំពី
អត្ថប្រយោជន៍ដទៃទៀតរបស់ថង់ក្រដាស ដែលអ្នកអាចនឹងមិនធ្លាប់បានដឹង។

ធ្វើឱ្យផ្លែឈើទុំកាន់តែលឿន
អ្នកអាចធ្វើឱ្យផ្លែឈើមួយចំនួនទុំកាន់តែលឿន ដោយរក្សាវាទុកនៅក្នុងថង់ក្រដាស។ ផ្លែឈើទាំងនោះមានដូចជា ចេក ប៉េងប៉ោះ ប័រ និងផ្លែប៉ែសជាដើម។
អ្នកគ្រាន់តែទុកផ្លែឈើក្នុងថង់ក្រដាស ហើយរមូរមាត់ថង់បិទឱ្យជិត ហើយទុកវាចោល មួយទៅពីរថ្ងៃ។ ផ្លែឈើទាំងនោះនឹងបញ្ចេញ ឧស្ម័ន Ethylene
ហើយថង់ក្រដាសនឹងរក្សាឧស្ម័ននេះខាងក្នុងថង់ ដែលនឹងធ្វើឱ្យផ្លែឈើទុំកាន់តែលឿន។

សម្អាតកញ្ចក់
អ្នកអាចប្រើប្រាស់ថង់ក្រដាសសម្រាប់សម្អាតកញ្ចក់ ឬកញ្ចក់បង្អួចបានយ៉ាងងាយស្រួល ព្រោះថង់ក្រដាសមិនមានបន្សល់ទុកសរសៃអំបោះ
នៅលើកញ្ចក់ទេ និងធ្វើឱ្យកញ្ចក់ភ្លឺច្បាស់ទៀតផង។

ដាក់ចំណី ឬអាហារសម្រន់
អ្នកអាចប្រើថង់ក្រដាសសម្រាប់ដាក់ចំណី ឬអាហារសម្រន់សម្រាប់ពិធីជប់លៀងបាន។ វាអាចប្រើការជំនួសឱ្យចាន ហើយអ្នកក៏មិនចាំបាច់លាង
សម្អាតបន្ទាប់ពីបញ្ចប់ពិធីជប់លៀងដែរ។ អ្នកគ្រាន់តែរមូរមាត់ថង់ចុះក្រោម ឬកាត់វាចោល នោះអ្នកអាចប្រើប្រាស់វាជំនួសចានបានហើយ។

វេចខ្ចប់អំណោយ
អ្នកអាចប្រើថង់ក្រដាសមកវេចខ្ចប់អំណោយតូចៗបាន ដោយគ្រាន់តែកាត់វាឱ្យកា្លយជាក្រដាសរាបស្មើ ហើយវេចខ្ទប់អំណោយរបស់អ្នកនៅក្នុង
នោះជាការស្រេច។ អ្នកក៏អាចរចនាបន្ថែម ដោយប្រើប្រាស់ខ្សែចងមានពណ៌ ឬម៉ូដផ្សេងៗ បានផងដែរ។

សមាសភាពបំពេញបន្ថែម
បើសិនជាអ្នកមានម៉ាស៊ីនកាត់ក្រដាស អ្នកអាចកាត់ថង់ក្រដាសជាចំណែកតូចៗ ដើម្បីបង្កើតជា សមាសភាពបំពេញបន្ថែម។ កំទេចក្រដាសតូចៗ
ទាំងនោះអាចប្រើប្រាស់សម្រាប់បំពេញក្នុងកែវ សម្រាប់ដាក់អំណោយ ឬ សម្ភារៈវេចខ្ចប់នានា។ អ្នកក៏អាចប្រើប្រាស់ជាទ្រនាប់សម្រាប់
ទ្រសម្ភារៈងាយបែក បានផងដែរ។

សិល្បៈ និងគំនូរ
យកថង់ក្រដាសមកកាត់ ហើយប្រើប្រាស់វាជាក្រដាសសម្រាប់ការគូររូប និងផាត់ពណ៌។ អ្នកក៏អាចប្រើប្រាស់វាជាទ្រនាប់លើតុ សម្រាប់
ការជួសជុល ឬគូររូបលម្អនានាបានផងដែរ។

អត្ថបទអ្នកចង់អាន

  • ខ្ញុំឈឺបត់ជើងតូច តើគួរទៅភ្លាម ឬចាំសិន?

    ដោយ: ស. លីង 9 PM, Sunday, 26 Feb, 2017
    មនុស្សភាគច្រើន មិនថាប្រុសមិនថាស្រី ច្រើនតែមិនទៅបន្ទប់ទឹកពេលឈឺភ្លាមនោះទេ។ បើមិនកន្លះម៉ោង ក៏ ១០នាទីដែរ ទម្រាំដាច់ចិត្តទៅ។ តើធ្វើបែបនេះល្អ ឬទេ? ទូទៅ ទឹកមូត្រ ឬភាសានិយាយថា ទឹកនោម។ ជាទូទៅក្នុងរយៈពេល ២៤ ម៉ោង មនុស្សធំអាចផលិតទឹកនោមចំណុ...
  • តើថ្នាំដុស ធ្មេញ ពិតជាធ្វើឱ្យបបូរមាត់ប្រេះ ក្រៀ...

    ដោយ: ដួងច័ន្ទ 1 PM, Tuesday, 31 Jan, 2017
    ចម្លើយនៃសំនួរអំពីឬសគល់ នៃបញ្ហាបបូរមាត់ស្ងួតប្រេះ ពេលខ្លះពិតជាពិបាកនឹងស្វែងរក។ តើបញ្ហានេះបណ្តាលមកពីអាកាសធាតុ ក្នុងរដូវរងា? ឬ ក្រែមលាបបបូរមាត់ ដែលអ្នកកំពុងប្រើ? ឬវាជាជម្ងឺតំណពូជ និងជាជម្ងឺដែលអ្នកត្រូវរស់នៅជាមួយ វាជារៀងរហូតមែនទេ? ...
  • បញ្ហាស្បែកតូចតាច ៦ ជារោគសញ្ញា នៃជំងឺសើស្បែក និង...

    ដោយ: ដួងច័ន្ទ 7 PM, Thursday, 02 Feb, 2017
    គ្រាន់តែប្រេះបបូរមាត់ កើតស្នាមអុជៗលើមុខ ជារឿងធ្ងន់ធ្ងរដែរ? ពិតជាធ្ងន់ធ្ងរ ប្រសិនបើអ្នកព្យាយាមព្យាបាលអស់លទ្ធភាព ហើយវានៅតែមិនជាសះស្បើយ។ ព្រោះនេះមិនមែនគ្រាន់តែ ជាបញ្ហាលើស្បែកធម្មតានោះទេ វាចង់បញ្ជាក់ប្រាប់ថា សុខភាពរបស់អ្នកធ្លាក់ដុន...
  • ស្នាមមុនបីប្រភេទ និងតិចនិចកម្ចាត់វា

    ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Feb, 2017
    មុន ជាបញ្ហាដែលយុវវ័យភាគច្រើន បានជួបប្រទះ។ វាអាចបន្សល់ទុកសម្លាក ឬស្នាមអុជខ្មៅ រហូតដល់ ១ខែ ឬយូរជាងនេះ បន្ទាប់ពីញេចមុន។ ទំនើប សូមធ្វើការបង្ហាញពីដើមហេតុ នៃស្នាមសម្លាក និងស្នាមអុជខ្មៅទាំងនោះ និងវិធីសាស្រ្តលុបបំបាត់វា។   ១. ស្នាមសម្ល...