ចូលចិត្តទំនើប

Comments
0
6821 View

សម្រករាងបានយ៉ាង​ប្រសិទ្ធភាពជាមួយ គ្រាប់ជី & ទឹកដោះគោជូរ

ដោយ: ម៉ូនី 2 AM, Wednesday, 29 Jun, 2016

បុរស និងជាពិសេសស្រ្តីនាពេលបច្ចុប្បន្នមានការប្រឈមមុខខ្ពស់ទៅនឹងការឡើងទំងន់ ជាពិសេសនោះគឺដុះក្បាលពោះតែម្តង។ នៅថ្ងៃនេះទំនើបសូមនាំមកជូននៅភេសជ្ជៈ សុខភាពងាយៗដែលមានរស់ជាតិឆ្ញាញ់ហើយអាចឲ្យលោកអ្នកសម្រករាង និងក្បាលពោះបានយ៉ាងប្រសិទ្ធត្រឹមតែរយៈពេល 7សប្តាហ៍ប៉ុណ្ណោះ។

ភេសជ្ជៈសុខភាពនោះគឺ គ្រាប់ជី និងទឹកដោះគោជូរ

ទឹកដោះគោជូរសម្បូរទៅសារធាតុចញ្ចឹមជាច្រើនមុខជាពិសេសនោះគឺ៖ កាល់ស្យូម  វីតាមីនD វីតាមីនC ព្រមទាំងជួយសម្រួលដល់រំលាយអាហារ និងការបន្ទោរបង់បានទៀងទាត់ទៀតផង។ ចំណែកឯគ្រាប់ជីវិញវាក៏សម្បូរទៅដោយសារធាតុសរសៃ និងវីតាមីនជាច្រើនមុខទៀត ដែលវាមានគុណប្រយោជន៍ចំពោះប្រព័ន្ធរំលាយអាហារ ជាពិសេសវាអាចកាត់បន្ថយចំណង់អាហាររបស់អ្នកបាន។ 

គ្រឿងផ្សំ & របៀបធ្វើភេសជ្ជៈ គ្រាប់ជី និងទឹកដោះគោជូរ

  • គ្រាប់ជី 
  • ទឹកដោះគោជូរ (ឬទឹកដោះគោស្រស់ដែលគ្មានជាតិខ្លាញ់)
  • ទឹកឆ្អិន

យកគ្រាប់សមល្មមតាមចំណង់របស់អ្នកដាក់ត្រាំក្នុងទឹកឆ្អិនអ៊ុនៗ រួចទុកវាឲ្យរីក។ បន្ទាប់ពីគ្រាប់ជីរីករួចហេីយចាក់លាយគ្នាជាមួយនឹងទឹកដោះគោជូរ ឲ្យរាវល្មម រួចច្រកចូលដប ទុកក្នុងទូរទឹកកក។

ទទួលទានមួយថ្ងៃពីទៅបីដង មុនពេលញ៉ាំអាហារ ធ្វើដូច្នោះបន្ថយចំណង់អាហារ ហើយលោកអ្នកនឹងមានរាងស្អាត និងស្បែកស្អាតដូចចិត្តប្រាថ្នា។ បូកផ្សំជាមួយនឹងលំហាត់ប្រាណជាទៀងទាត់ រឹតតែជួយបន្កើនប្រសិទ្ធបានយ៉ាងរហ័ស។

អត្ថបទអ្នកចង់អាន

  • យល់ដឹង ពីជំងឺមមើដើរ

    ដោយ: ស. លីង 9 AM, Friday, 27 Jan, 2017
    ជំងឺមមើដើរ ច្រើនកើតលើក្មេងអាយុពី ៤ ទៅ ៨ឆ្នាំ ប៉ុន្តែមនុស្សធំ ក៏អាចកើតជំងឺនេះដែរ។ នេះជាជំងឺម៉្យាងដែលធ្វើឲ្យអ្នកគេង ក្រោកឡើងពីគ្រែ ហើយដើរ អ្នកខ្លះរត់។ អ្នកជំងឺដូចគេងលក់ពាក់កណ្តាល ភ្ញាក់ពាក់កណ្តាល។ អ្នកខ្លះបើកភ្នែក អ្នកខ្លះដើរទាំង...
  • អនុវត្ត ៨ ចំណុចរៀងរាល់ថ្ងៃ ដើម្បីសុខភាពល្អ

    ដោយ: ដួងច័ន្ទ 11 AM, Saturday, 28 Jan, 2017
    យើងទាំងអស់គ្នាបានដឹងហើយថា សុខភាព គឺជាកាតព្វកិច្ចយូរអង្វែង ដែលយើងត្រូវថែរក្សា ការពារ ពេញមួយជីវិត។ ប៉ុន្តែ អ្នកមិនអាចមានពេលវេលាគ្រប់គ្រាន់ ដើម្បីអនុវត្តកាតព្វកិច្ចមួយនេះឱ្យបានល្អប្រសើរឡើយ។ ជាសំណាងល្អ អ្នកអាចធ្វើរឿងតូចតាចជារៀងរាល់...
  • ទឹកដោះគោ ជួយបញ្ហាស្បែកមុខ និងប្រេះកែងជើង

    ដោយ: ស៊ីវងីម 10 PM, Friday, 20 Jan, 2017
    ប្រសិនបើអ្នកបរិភោគទឹកដោះគោ មួយកែវរាល់ថ្ងៃ វានឹងជួយបន្ថែមជាតិកាល់ស្បូម ព្រមទាំងជួយដល់ឆ្អឹងរបស់អ្នក។ ទឹកដោះគោ មានសារប្រយោជន៍មិនត្រឹមតែប៉ុណ្ណឹងទេ។ អ្នកអាចប្រើទឹកដោះគោ ដើមី្បជំនួយដល់ស្បែកមុខ ការពារស្បែកមុខ និងបំបាត់បញ្ហាលើមុខទៀតផង។...
  • វិធីសាស្រ្តបង្ការអាការៈពុល ពេលធ្វើដំណើរ

    ដោយ: ដួងច័ន្ទ 8 PM, Thursday, 26 Jan, 2017
    តើអ្វីជាជម្ងឺពុល ពេលធ្វើដំណើរ? អាការៈពុលពេលធ្វើដំណើរ ឬហៅថាពុលរលក ឬពុលឡាន ជាការរំខានផ្នែកខាងក្នុង នៃត្រចៀក ដែលបណ្តាលមកពីចលនា ដែលធ្វើដដែលៗ។ មនុស្សគ្រប់រូបអាចកើតមានអាការៈបែបនេះ ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌខុសៗគ្នា។ ជម្ងឺពុល ពេលធ្វើដំ...