ចូលចិត្តទំនើប

វិធីសាស្រ្តងាយៗ 8យ៉ាង ជួយទប់ទល់ភាពងងុយគេង

ដោយ: Belle 11 PM, Friday, 26 Jan, 2018

វិធីដ៏ល្អបំផុត ដើម្បីរក្សាភាពស្វាហាប់ គឺគេងឲ្យបានគ្រប់គ្រាន់។ ប៉ុន្តែពេលខ្លះ យើងគ្មានពេលគ្រប់គ្រាន់ ដើម្បីគេងនោះទេ ទើបត្រូវបង្ខំចិត្តដើរចូលកន្លែងធ្វើការ ទាំងបើកភ្នែកមិនរួច និងគ្មានកម្លាំងធ្វើការសូម្បីតែបន្ដិច។ តើអ្នកណាធ្លាប់យល់អារម្មណ៍មួយនេះខ្លះ? ឥឡូវនេះ ទំនើប ចង់បង្ហើបប្រាប់អ្នកពីវិធីសាស្រ្តសាមញ្ញៗ ដែលមានប្រសិទ្ធភាពខ្ពស់ ទប់ទល់ភាពងងុយគេង និងរក្សាថាមពលរបស់អ្នកពេញមួយថ្ងៃ។

Way-to-stop-sleepiness_health_news_phnom_penh_cambodia_tomnerb-09

1. ញ៉ាំការ៉េម ក្រោយអាហារពេលព្រឹក
ការ៉េមពិតជាអាច ជួយដាស់ខួរក្បាលរបស់អ្នក។ មូលហេតុមិនមែន ដោយសារតែជាតិផ្អែមប៉ុណ្ណោះទេ ប៉ុន្តែសីតុណ្ហភាពត្រជាក់ ហើយរសជាតិឆ្ងាញ់របស់វា ធ្វើឲ្យខួរក្បាលអ្នកស្រស់ស្រាយ។ ទោះជាយ៉ាងណាក៏ដោយ អ្នកមិនគួរឲ្យការអនុវត្តនេះ ក្លាយទៅជាទម្លាប់នោះទេ។

Way-to-stop-sleepiness_health_news_phnom_penh_cambodia_tomnerb-01

2. មិនគួរញ៉ាំកាហ្វេ និងភេសជ្ជៈប៉ូវកម្លាំងច្រើន
ភេសជ្ជៈទាំងនេះ អាចប៉ូវកម្លាំងរបស់អ្នក ក្នុងរយៈពេលខ្លី ហើយក្រោយមកទៀត អ្នកនឹងអស់កម្លាំងទ្វេដង។ មិនតែប៉ុណ្ណោះ វាអាចធ្វើឲ្យអ្នកពិបាកក្រោកពីគេង នៅព្រឹកស្អែកថែមទៀតផង។

Way-to-stop-sleepiness_health_news_phnom_penh_cambodia_tomnerb-02

3. លុបមុខ ជាមួយទឹកត្រជាក់
ថ្វីត្បិតតែនេះ ជាវិធីចាស់គំរិល ប៉ុន្តែវាពិតជាមានប្រសិទ្ធភាពខ្ពស់។

Way-to-stop-sleepiness_health_news_phnom_penh_cambodia_tomnerb-03
4. ចេញស្រូបខ្យល់អាកាស ខាងក្រៅ
អ្នកគួរចេញទៅស្រូបយកខ្យល់អាកាស នៅខាងក្រៅបន្ទប់ធ្វើការ 5-10នាទី ឬក៏ បើកបង្អួចដើម្បីឲ្យមានខ្យល់ចេញចូល។ បើសីតុណ្ណភាពខាងក្រៅត្រជាក់ អ្នកនឹងមានអារម្មណ៍កាន់តែស្រស់ស្រាយ។

Way-to-stop-sleepiness_health_news_phnom_penh_cambodia_tomnerb-04

5. ញ៉ាំរបស់ផ្អែម ពីធម្មជាតិ
ញ៉ាំរបស់ផ្អែម អាចជួយអ្នកឲ្យបាត់ងងុយគេងបាន។ ប៉ុន្តែអ្នកគួរជៀសវាងញ៉ាំរបស់ ដែលផលិតឡើងមានជាតិស្ករខ្ពស់ ព្រោះការកើនឡើងជាតិស្ករ នៅក្នុងឈាមអាចធ្វើអោយអ្នកអស់កម្លាំង។ អ្នកគួរជ្រើសញ៉ាំផ្លែឈើ ដែលមានរសជាតិផ្អែមជំនួសវិញ ព្រោះវាល្អចំពោះសុខភាពផងដែរ។

Way-to-stop-sleepiness_health_news_phnom_penh_cambodia_tomnerb-05

6. គេងពេលថ្ងៃត្រង់ 15-20 នាទី
ពេលសម្រាកថ្ងៃត្រង់ អ្នកគួរឆ្លៀតពេលគេងបន្ដិច។ ថ្វីត្បិតតែរយៈពេល 15 ទៅ 20 នាទី មិនអាចឲ្យអ្នកមានកម្លាំងឡើងវិញទាំងស្រុង ប៉ុន្តែវាអាចបញ្ចូលថាមពល ដល់រាងកាយរបស់អ្នកបាន។

Way-to-stop-sleepiness_health_news_phnom_penh_cambodia_tomnerb-06

7. នៅក្បែររបស់ ដែលមានក្លិនក្រអូបខ្លាំង
ក្លិនក្រូច ផ្កាក្លាំងពូ ឈើអែម និងខ្ចី មានឈ្មោះល្បី ដោយសារគុណប្រយោជន៍នៃក្លិនរបស់វា អាចធ្វើឲ្យយើងមានកម្លាំងបាន។

Way-to-stop-sleepiness_health_news_phnom_penh_cambodia_tomnerb-07

8. សើចឲ្យច្រើន
ការសើចសប្បាយ ជួយអ្នកឲ្យសម្រាកចិត្ត និងភ្លេចរាល់បញ្ហាទាំងពួង។ ឆ្លៀតពេលមើលវីដេអូកំប្លែងៗ នឹងធ្វើឲ្យអ្នកមានកម្លាំងទ្វេដង និងអារម្មណ៍ល្អដើម្បីធ្វើការងារបន្តទៀត។

Way-to-stop-sleepiness_health_news_phnom_penh_cambodia_tomnerb-08

អត្ថបទអ្នកចង់អាន

  • ត្រូវធ្វើដំណើរ ប៉ុន្តែអ្នកមករដូវ តើត្រូវយ៉ាងណា?

    ដោយ: ដួងច័ន្ទ 8 PM, Thursday, 26 Jan, 2017
    ជាទូទៅ នារីៗ មិនសូវចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយឡើយ ពេលគាត់មានរដូវ។ រឿងៗ អ្នកជានារីតែងតែផ្អាករាល់គម្រោងធ្វើដំណើរ ប៉ុន្តែនេះមិនមែនជាជម្រើសដ៏ល្អទេ។ ហេតុអី្វអ្នកមិនរកវិធីដោះស្រាយ ឲ្យការដំណើររបស់អ្នកស្រណុកស្រួល សប្បាយទោះបីអ្នកមករដូវ?...
  • ៥ វិធី ដើមី្បបំផ្លាញជាតិខ្លាញ់ ក្នុងពេលដើរហាត់ប...

    ដោយ: សហការី 10 AM, Friday, 27 Jan, 2017
    ការហាត់ប្រាណ ដើមី្បបំបាត់ជាតិខ្លាញ់ ឬជាតិធាតុក្នុងខ្លួនមានច្រើនបែបណាស់ ក្នុងនោះការដើរ គឺជាវិធីសាស្ត្រដែលពេញនិយមជាងគេ សម្រាប់មនុស្សទូទៅ។ អ្នកហាត់ប្រាណគ្រប់រូប តែងយល់ច្រឡំ។ ការដើរពិតជាជួយបំផ្លាញជាតិខ្លាញ់ ក្នុងខ្លួនរបស់អ្នកមែន តែ...
  • វិធីសាស្រ្តបង្ការអាការៈពុល ពេលធ្វើដំណើរ

    ដោយ: ដួងច័ន្ទ 8 PM, Thursday, 26 Jan, 2017
    តើអ្វីជាជម្ងឺពុល ពេលធ្វើដំណើរ? អាការៈពុលពេលធ្វើដំណើរ ឬហៅថាពុលរលក ឬពុលឡាន ជាការរំខានផ្នែកខាងក្នុង នៃត្រចៀក ដែលបណ្តាលមកពីចលនា ដែលធ្វើដដែលៗ។ មនុស្សគ្រប់រូបអាចកើតមានអាការៈបែបនេះ ប៉ុន្តែស្ថិតក្នុងលក្ខខណ្ឌខុសៗគ្នា។ ជម្ងឺពុល ពេលធ្វើដំ...
  • លាហើយក្បាលពោះ ក្រោយពីញ៉ាំទឹក ៤ យ៉ាងនេះ

    ដោយ: ស. លីង 11 PM, Friday, 17 Feb, 2017
    មនុស្សគ្រប់គ្នា មិនសូវខ្លាចធាត់ទេ ខ្លាចដុះក្បាលពោះច្រើនជាង។ ត្រូវទេ? ប្រសិនបើអ្នកមានក្បាលពោះ ដែលធ្វើឲ្យអ្នកទើសចិត្តពេលស្លៀកពាក់ម្តងៗនោះ អ្នកអាចសាកល្បងទទួលទានភេសជ្ជៈ ៤ យ៉ាងដែល ទំនើប នាំមកបង្ហាញជូនខាងក្រោមនេះ៖ ១. ស្រាទំពាំងបាយជូ...