ចូលចិត្តទំនើប

Comments
0
3520 View

វិធីមើលថែទាំខួរក្បាល ឱ្យនៅតែភ្លឺថ្លាជានិច្ច

ដោយ: រីកា 7 PM, Wednesday, 06 Apr, 2016

តិច​ណូ​ឡូ​ជី​ ក្នុងពេល​បច្ចុប្បន្ននេះ ​ឈានទៅ​មុខ​ឆ្ងាយ​ណាស់ វិវឌ្ឍនាការថ្មីៗ ចូលមក​មាន​ចំណែក​ជួយ​ឱ្យ​កើតមាន​ភាពងាយស្រួល​កាន់តែ​ច្រើនឡើង តែ​ការដែល​មនុស្ស​យើង​ស្រួល​ខ្លាំងពេក ក៏​ធ្វើឱ្យ​មិនសូវ​បាន​ប្រើ​ខួរក្បាល និង​ពឹង​លើ​តិច​ណូ​ឡូ​ជី​ច្រើនឡើង។ តែ​ខួរក្បាល​វិញ​ប្រៀបដូចជា​កាំបិត​អី​ុ​ចឹ​ង រឹតតែ​សំលៀង​រឹតតែ​មុត តែបើ​មិនបាន​ប្រើ នឹង​រឹតតែ​រឹល​មុខ ដូច្នេះ​អ្នក​ត្រូវយល់ដឹងពី​វិធី​មើលថែទាំ​ខួរក្បាល​របស់​អ្នក ​ឱ្យ​អភិវឌ្ឍ​ទៅមុខ​គ្រប់ពេលវេលា​ដូចខាងក្រោមនេះ ៖

ទទួលទាន ដើម្បីឱ្យខួរក្បាលល្អ

មនុស្ស​ជាច្រើន​ប្រហែលជា​ធ្លាប់​បានឮ​ពាក្យ​ថា “ញ៉ាំ​យ៉ាងម៉េច​នឹង​បាន​យ៉ាងនោះ” មិន​ខាន តែ​ទោះជា​ដឹង​បែបនេះហើយ​ក៏ដោយ ក៏​មនុស្ស​ភាគច្រើន​នៅតែ​មិន​រវល់ ​នឹង​អាហារ​ពេលព្រឹក​ដដែល ដោយសារតែ​ភាព​ប្រញាប់ប្រញាល់​ ដែល​កើតឡើង​នៅក្នុង​ជីវិត​ប្រចាំថ្ងៃ​ហ្នឹងឯង។ ការទទួល​ទាន​អាហារ​ពេលព្រឹក ​នឹងធ្វើ​ឱ្យ​រាងកាយ​ដុតបំផ្លាញ​កម្លាំង​ថាមពល​កាន់តែ​ច្រើនឡើង និង​ថែមទាំង​ជួយ​ក្នុង​រឿង​សភាវ​ជាតិ​ស្ករ​ នៅក្នុង​ឈាម​ទាប​ទៀតផង ដោយសារតែ​អត់​អាហារ​មក​ពេញ​មួយ​យប់​មកហើយ។ បើ​នរណា​ទទួលទាន​អាហារ​ពេលព្រឹក​ជាប់​ជាប្រចាំ​នោះ នឹង​ធ្វើឱ្យ​ការចងចាំ​ល្អប្រសើរ​ឡើង តែ​យ៉ាងណាក៏ដោយ ក៏​គួរតែ​ជ្រើសរើស​ទទួលទាន​តែ​អាហារ​ដែល​ល្អ និង​មាន​អនាម័យ​ផងដែរ។

គិត ដើម្បីឱ្យខួរក្បាលល្អ

សាកល្បង​សង្កេត​មើលថា ថ្ងៃ​ណា​ដែល​យើង​ភ្ញាក់​នៅពេល​ព្រឹក​ឡើង ហើយ​ដឹងថា​មាន​អារម្មណ៍ល្អ​នោះ ថ្ងៃនោះ​ពេញ​មួយថ្ងៃ​យើង​នឹងមាន​អារម្មណ៍ល្អ​រហូត តែបើ​ថ្ងៃ​ណា​យើង​មាន​អារម្មណ៍​ថា​រាងធុញៗ ឬ​ជួបនឹង​រឿង​មិនល្អ​តាំងពីព្រឹក​នោះ អារម្មណ៍​នោះ​នឹង​នៅ​ដក់​ជាប់​ខ្លួន​ពេញ​មួយថ្ងៃ ធ្វើ​អ្វី​ក៏​នឹង​រអាក់រអួល​ទាំងអស់ ដូច្នេះ បើ​ចង់ឱ្យ​មានតែ​រឿងល្អៗកើតឡើង និង​ធ្វើឱ្យ​ខួរក្បាល​មាន​អារម្មណ៍​ស្រឡះ គិត​អ្វី​ក៏​ចេញ​ដែរនោះ ត្រូវ​គិត ឬ​នឹក​តែ​រឿងល្អៗ ចំណែកឯ​រឿងអាក្រក់ៗនោះ ​ក៏​បំភ្លេច​វា​ចោល​ទៅ។

សម្រាក និងងាកទៅរកខ្យល់អាកាសបរិសុទ្ធ

ការសម្រាកលំហែ​កាយ ​ឱ្យ​សប្បាយចិត្ត​ក្រោយពី​ធ្វើការ​យ៉ាងធ្ងន់ធ្ងរ​ហើយ គឺជា​រឿង​សំខាន់​ណាស់ ព្រោះ​ខួរក្បាល​នឹង​បាន​សម្រាក​ពី​រឿង​សំខាន់​ខ្លាំង និង​រឿងរ៉ាវ​ដែល​គួរឱ្យ​ធុញទ្រាន់ផ្សេងៗ ដែល​ត្រូវ​ជួប​ជាប្រចាំ​នោះ។ ក្នុង​មួយឆ្នាំ​អាច​នឹងមាន 2-3ថ្ងៃ​ដែល​អ្នក​គួរ​ជ្រើសរើស ​ក្នុងការ​ធ្វើដំណើរ​ទៅតាម​ខេត្ត ដើម្បី​រក​កន្លែង​សម្រាក​លំហែកាយ​បែបសប្បាយៗ ស្ងប់ស្ងាត់ ឱ្យ​ខួរក្បាល​បាន​សម្រាក រួមទាំង​ស្វែងរក​ខ្យល់អាកាស ​ដែល​ប្រាសចាក​ពី​ជាតិពុល ដើម្បី​បន្ថែម​ថាមពល​ដល់​ខួរក្បាល។

Smart-Brain-04

រៀនយល់ដឹងរឿងថ្មីៗ

ការអភិវឌ្ឍ​ខួរក្បាល​ឱ្យបាន​ផល​ល្អ ​ម្យ៉ាងទៀត​នោះ​គឺ ព្យាយាម​រៀន​យល់ដឹង​រឿងថ្មីៗ គ្រប់ពេលវេលា ដូចជា តិច​ណូ​ឡូ​ជីថ្មីៗ រឿងរ៉ាវ​វេជ្ជសាស្ត្រថ្មីៗ ឬ​សូម្បីតែ​មុខម្ហូបឆ្ងាញ់ៗ ដែល​អ្នក​មិន​ធ្លាប់បាន​ភ្លក្ស​ក៏ដោយ ក៏​អាច​និយាយបានថា ជាការ​ធ្វើឱ្យ​ខួរក្បាល​បាន​អភិវឌ្ឍ​ដូចគ្នា​ដែរ។ ការលេង​ហ្គេម​ពាក្យ​ខ្វែង ក៏​អាចធ្វើឱ្យ​ការចងចាំ​បានល្អ​ឡើង ដល់​ទៅ 40%ឯណោះ។

សរសេរអក្សរដោយដៃ ដែលមិនថ្នឹក

ការសរសេរ​ក៏​ជាការ​អភិវឌ្ឍ​ខួរក្បាល​ដូចគ្នា​ដែរ ព្រោះ​ខួរក្បាល​ផ្នែក​ឆ្វេង​របស់​យើង​នោះ​ គឺជា​ផ្នែក​បញ្ជា​លើ​ការសរសេរ បើ​អ្នកណា​ថ្នឹក​ដៃ​ខាង​ណាមួយ​ហើយ ចូរ​ហាត់​សាកល្បង​ប្រើ​ដៃ​ម្ខាង​ទៀត​ សរសេរ​អក្សរ ឬ​គូររូប​ល​មើល ដើម្បីឱ្យ​ខួរក្បាល​បាន​រៀន​យល់ដឹង​ពីអ្វី​ដែលថ្មីៗបន្ថែមទៀត និង​នៅមាន​ចំណែក​ជួយ​ឱ្យ​គំនិត​ ខាង​ច្នៃ​បង្កើត​កើនឡើង​ទៀតផង។

ញញឹមជានិច្ច ទោះផែនដីជិតផ្ទុះ ក៏នៅតែញញឹមដែរ

ពេលដែល​យើង​ធ្វើ​អ្វី​ក៏ដោយ បើ​យើង​ញញឹម មនុស្ស​ជុំវិញ​យើង​នឹង​បានដឹង​ពីអារម្មណ៍ល្អៗរបស់​យើង តែ​គួរ​ញញឹម​ចេញ​មកពី​ខាងក្នុង កុំ​ប្រឹង ឬ​បង្ខំចិត្ត។ បើ​អ្នកចេះ​ញញឹម នឹង​ធ្វើឱ្យ​ខួរក្បាល​មានតែ​រឿងល្អៗ មាន​សេចក្តីសុខ។ ការ​ញញឹម​ជាប្រចាំ និង​បន្តបន្ទាប់​រាងកាយ​នឹង​បញ្ចេញ​អេ​ន​ដូ​ហ្វ៊ី​ន ​ដែលជា​សារធាតុ​ទៅ​បញ្ចេញ​ឬ​ទ្ធិ​ធ្វើឱ្យ​កែវភ្នែក​មាន​ពន្លឺ។

Smart-Brain-02

ដកដង្ហើមជួយឱ្យខួរក្បាលភ្លឺថ្លា

ការដកដង្ហើម​យ៉ាង​ត្រូវ​វិធី មាន​ចំណែក​ជួយ​អភិវឌ្ឍ​ខួរក្បាល​ ឱ្យបាន​ផល​ល្អ​ច្រើនណាស់ ព្រោះ​ខួរក្បាល​របស់​យើង​ប្រើ​អុក​ស៊ី​ហ្ស៊ែ​ន​ច្រើន​ដល់​ទៅ 20-25% របស់​អុក​ស៊ី​ហ្ស៊ែ​ន​ទាំងអស់ ​ដែល​ចូលទៅក្នុង​រាងកាយ ដូច្នេះ​បើ​យើង​ចេះ​ដក​ដង្ហើមចូល​ដកដង្ហើម​ចេញយឺតៗ វែងៗ ត្រឹមតែ​មួយថ្ងៃ15នាទី​នោះ នឹង​ធ្វើឱ្យ​ខួរក្បាល​ បានទទួល​កម្លាំង​ថាមពល​យ៉ាង​ពេញទំហឹង​មិន​ខាន។

ចូលគេង ពីក្បាលព្រលប់

ខាងក្នុង​រាងកាយ​មនុស្ស​យើង ​មាន​នាឡិកា​សរីរាង្គ ដូច្នេះ​បើ​យើង​ចូល​គេង​ក្នុងអំឡុង​ពេល ដែល​រាងកាយ​បញ្ចេញ​សារធាតុ​មេ​ឡា​ថូ​នី​ន​នោះ នឹង​ធ្វើឱ្យ​រាងកាយ និង​ខួរក្បាល​បានទទួល​ការ​សម្រាក​យ៉ាង​ពេញទំហឹង៕

Smart-Brain-03

អត្ថបទអ្នកចង់អាន

  • លាហើយក្បាលពោះ ក្រោយពីញ៉ាំទឹក ៤ យ៉ាងនេះ

    ដោយ: ស. លីង 11 PM, Friday, 17 Feb, 2017
    មនុស្សគ្រប់គ្នា មិនសូវខ្លាចធាត់ទេ ខ្លាចដុះក្បាលពោះច្រើនជាង។ ត្រូវទេ? ប្រសិនបើអ្នកមានក្បាលពោះ ដែលធ្វើឲ្យអ្នកទើសចិត្តពេលស្លៀកពាក់ម្តងៗនោះ អ្នកអាចសាកល្បងទទួលទានភេសជ្ជៈ ៤ យ៉ាងដែល ទំនើប នាំមកបង្ហាញជូនខាងក្រោមនេះ៖ ១. ស្រាទំពាំងបាយជូ...
  • តិចនិកតុបតែងខ្លួន ១០ចំណុច ដែលសុភាពបុរសទាំងអស់ គ...

    ដោយ: ដួងច័ន្ទ 10 PM, Sunday, 19 Feb, 2017
    មនុស្សភាគច្រើនតែងយល់ខុសថា ការតុបតែងខ្លួនភាសា សម្រាប់ប្រើចំពោះតែនារីភេទ។ នេះជាការ យល់ខុស បុរសក៏ត្រូវការគិតគូរពីភាពស្រស់ស្អាត និងការតុបតែងខ្លួនដែរ។ ការមិនយកចិត្តទុកដាក់ ថែរក្សាសុខភាពសម្រស់របស់បុរស ជាទង្វើមួយខុសឆ្គង ដែលអាចនឹងធ្វើឱ...
  • ចំណុចឆ្លាតវៃ ១១ ចំណុចត្រូវធ្វើ នៅពេលងូតទឹក

    ដោយ: ដួងច័ន្ទ 9 PM, Friday, 24 Feb, 2017
      នៅពេលងូតទឹក ក្រៅពីសម្អាតខ្លួន តើអ្នកធ្លាប់ធ្វើអ្វីផ្សេងទេ? ខាងក្រោមនេះជាសកម្មភាពទាំង១១ ដែលអ្នកអាចមិនដែលធ្លាប់ធ្វើ ក្នុងពេលកំពុងងូតទឹក។ សាកល្បងធ្វើវាទៅ អ្នកអាចនឹងទទួលបានអារម្មណ៍កាន់តែស្រស់ថ្លា។ រីករាយនឹងពេលវេលាឯកជន ពេលងូត...
  • អាហារទូទៅតែមានប្រយោជន៍ សម្រាប់ការសម្រករាង

    ដោយ: ស. លីង 10 PM, Monday, 20 Feb, 2017
    មិនពិបាកទេ ប្រសិនបើអ្នកចង់សម្រករាងឲ្យស្វែលស្អាត ដោយគ្រាន់តែបរិភោគអាហារ ទូទៅប្រចាំថ្ងៃមួយចំនួន ដែលមានគុណសម្បត្តិ ក្នុងការដុតបំផ្លាញជាតិខ្លាញ់ធាតុក្នុងខ្លួនអ្នក។ តើអាហារទាំងនោះមានអ្វីខ្លះ? ១. ត្រីសាល់មុន សាច់ត្រី គឺជាប្រភេទអាហារ...