ចូលចិត្តទំនើប

Comments
0
3554 View

វិធីតុបតែងក្រចក ដោយខ្លួនឯង

ដោយ: រីកា 9 PM, Tuesday, 22 Mar, 2016

មិនមែន​គ្រប់គ្នា​ សុទ្ធ​តែមាន​ពេលវេលាទៅធ្វើក្រចក ជាមួយជាងជំនាញនោះទេ ហើយក៏​មិនមែន​គ្រប់​ពេល ដែល​ចង់​ធ្វើឱ្យ​ក្រចក​មើលទៅ​ស្រស់ស្អាត ​គឺ​ត្រូវតែទៅ​សាឡ​ន​ដែរ ព្រោះ​ទោះយ៉ាងណា​ក៏​នៅមាន​មនុស្ស​មួយចំនួន ​ដែល​ចង់​សាកល្បង​បន្ថែម​ភាពស្រស់ស្អាត​ឱ្យ​ក្រចក​ ដោយ​ខ្លួនឯង​ខ្លះ​ដែរ។ ដូច្នេះ​សម្រាប់​អ្នក​ដែល​ចង់​សាកល្បង ​បង្កើត​ឱកាស​ឱ្យ​ខ្លួនឯងបាន​ចេះ​តុបតែង​ក្រចក​ដោយ​ខ្លួនឯង ក៏ដូចជា​សម្រាប់​អ្នក​ដែល​មិន​ចង់​ពឹងពាក់​ជាង ​នៅ​សាឡ​ន​ជាប្រចាំ​នោះ សូម​សាកល្បង​ធ្វើតាម​ការណែនាំ​ដូចតទៅ៖

Nail-07

Nail-08

ចង់ឱ្យ​ក្រចក​ថ្មី​ លាប​ទៅ​ឃើញ​ភ្លឺរលោង​ស្អាត​នោះ រឿង​ទីមួយ​ដែល​អ្នក​ចាំបាច់​ត្រូវធ្វើ​មុនគេ​គឺ លាង​សម្អាត​ក្រចក​ឱ្យ​ស្អាត​មុននឹង​លាប ដោយ​ប្រាកដ​ក្នុង​ចិត្ត​ថា វា​ពិតជា​មិនមាន​ស្នាម​ថ្នាំ​ចាស់ ​នៅ​សេសសល់​សូម្បីតែ​បន្តិច។ នៅពេលដែល​ក្រចក​ត្រូវបាន​លាង​សម្អាត​ ឱ្យ​ជ្រះ​ស្អាត​អស់ហើយ​នោះ វា​ជា​ពេលវេលា​ដែល​អ្នក​ត្រូវ​ខាត់​សម្អាត​ដៃ​ ជាមួយ​ប្រេង​អូ​លីវ និង​ស្ករស ដើម្បី​កម្ចាត់​ស្បែក​ចាស់ និង​ធ្វើឱ្យ​វា​ទន់​រលោង​ស្អាត។ ជំហាន​បន្ទាប់ គឺ​ការ​ត្រាំ​ដៃ​ក្នុង​ទឹក​ក្តៅតិចៗ រយៈពេល 2-3នាទី ដើម្បីឱ្យ​ស្បែក​គល់​ក្រចក​ទន់ និង​ដើម្បី​បង្ក​ភាពងាយស្រួល ​នា​ដំណាក់កាល​បន្ទាប់មកទៀត។ ចំណុច​បន្ទាប់​ដែល​អ្នក​ត្រូវធ្វើ​គឺ កុំ​កាត់​ស្បែក​គល់​ក្រចក ប៉ុន្តែ​គួរ​រុញ​វា​ឡើង​ទៅលើ​សំដៅទៅ​ម្រាមដៃ។ នេះ​ជា​ដំណាក់​កាលដែល​អ្នកត្រូវកា​ត់​ក្រចក ​តាម​ទម្រង់​ដែ​អ្នក​ចង់បាន ហើយ​បន្ត​ពីនេះ​គឺ ការ​លាប Primer ដើម្បី​បន្ថែម​របាំង​ការពារ​ដល់​ក្រចក ​ឱ្យ​រួច​សិន​សឹម​ចាប់ផ្តើម​លាប​ពណ៌​ក្រចក​ដែល​អ្នក​ចូលចិត្ត។ ទុក​វា​មួយសន្ទុះ រួច​បន្ថែម​របាំង​ការពារ​ថ្នាំ​ពណ៌​មួយ​ជាន់​ទៀត ​ដោយ​ពណ៌​រលោង។ ចំណុច​បញ្ចប់​នៃ​ការតុបតែង​ក្រចក​ គឺ​ទុក​វា​ឱ្យ​ស្ងួត​តាម​សម្រួល ហើយ​បន្ទាប់ពីនោះ​អ្នកនឹង​ឃើញថា ស្នាដៃ​របស់​អ្នក​ក៏​មិន​ចាញ់​ជាង​ក្នុង​ហាង​ប៉ុន្មាន​ដែរ៕

Nail-02

Nail-04

Nail-01

អត្ថបទអ្នកចង់អាន

  • លាហើយក្បាលពោះ ក្រោយពីញ៉ាំទឹក ៤ យ៉ាងនេះ

    ដោយ: ស. លីង 11 PM, Friday, 17 Feb, 2017
    មនុស្សគ្រប់គ្នា មិនសូវខ្លាចធាត់ទេ ខ្លាចដុះក្បាលពោះច្រើនជាង។ ត្រូវទេ? ប្រសិនបើអ្នកមានក្បាលពោះ ដែលធ្វើឲ្យអ្នកទើសចិត្តពេលស្លៀកពាក់ម្តងៗនោះ អ្នកអាចសាកល្បងទទួលទានភេសជ្ជៈ ៤ យ៉ាងដែល ទំនើប នាំមកបង្ហាញជូនខាងក្រោមនេះ៖ ១. ស្រាទំពាំងបាយជូ...
  • វេជ្ជបណ្ឌិតជំនាញ ពន្យល់ពីកាយវិការគេង បណ្តាលឱ្យម...

    ដោយ: ដួងច័ន្ទ 9 PM, Sunday, 19 Feb, 2017
    លោកវេជ្ជបណ្ឌិត Michael Breus គឺជាវេជ្ជបណ្ឌិតមានជំនាញខាងដំណេក បានជួបប្រទះនឹង បញ្ហាផ្សេងៗគ្នា ជាច្រើនទាក់ទងនឹងការគេង។ គាត់បានពន្យល់ពីកាយវិការ នៃការគេងដែលបណ្តាលឱ្យមានស្នាមជ្រួញ។ គាត់ក៏បានពន្យល់ពីកាយវិការគេង ដែលល្អសម្រាប់សុខភាពផងដែ...
  • រោគសញ្ញា ៦ បង្ហាញថា អ្នកកើតជំងឺដាច់សរសៃឈាម ក្នុ...

    ដោយ: ស. លីង 9 PM, Friday, 24 Feb, 2017
    ជំងឺ Stroke ឬហៅជាភាសាខ្មែរថា ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល ជាជំងឺគួរឲ្យខ្លាច និងពិបាកនឹងសំគាល់ឃើញ។ Stroke បណ្តាលឲ្យផលប៉ះពាល់ដល់ការចងចាំ ពិបាកក្នុងការនិយាយ (និយាយមិនច្បាស់) ឬការផ្លាស់ប្តូរអត្តចរិត។ ជំងឺនេះមានពីរប្រភេទ។ ទីមួយបណ្តា...
  • ចំណុចឆ្លាតវៃ ១១ ចំណុចត្រូវធ្វើ នៅពេលងូតទឹក

    ដោយ: ដួងច័ន្ទ 9 PM, Friday, 24 Feb, 2017
      នៅពេលងូតទឹក ក្រៅពីសម្អាតខ្លួន តើអ្នកធ្លាប់ធ្វើអ្វីផ្សេងទេ? ខាងក្រោមនេះជាសកម្មភាពទាំង១១ ដែលអ្នកអាចមិនដែលធ្លាប់ធ្វើ ក្នុងពេលកំពុងងូតទឹក។ សាកល្បងធ្វើវាទៅ អ្នកអាចនឹងទទួលបានអារម្មណ៍កាន់តែស្រស់ថ្លា។ រីករាយនឹងពេលវេលាឯកជន ពេលងូត...