ចូលចិត្តទំនើប

ល្បាយអាហារ 7 មុខ អាចបំផ្លាញសុខភាពអ្នក

ដោយ: ដួងច័ន្ទ 7 PM, Monday, 11 Dec, 2017

អ្នកប្រហែលជាបានដឹងខ្លះៗ អំពីអាហារណាមួយដែលល្អ សម្រាប់សុខភាព ហើយអាហារណាមួយ ដែលប៉ះពាល់សុខភាព តែអ្នកអាចនឹងមិនដឹងថាអាហារល្អមួយចំនួន ញ៉ាំលាយជាមួយគ្នាផ្តល់នូវផលប៉ះពាល់ដល់សុខភាព ជាពិសេសប្រព័ន្ធរំលាយអាហាររបស់អ្នក។ ទំនើប នឹងបង្ហាញអ្នកពីអាហារ 7 មុខ ដែលអ្នកមិនគួរបរិភោគរួមគ្នាឡើយ។

នំស៊ាំងវ៉ិច និង កាហ្វេ
នៅពេលអ្នកប្រញាប់ប្រញាលទៅធ្វើការ ឬទៅសាលារៀន អាហារពេលព្រឹកដ៏លឿនជាដំណោះស្រាយរបស់អ្នក។ នំស៊ាំងវ៉ិច និងកាហ្វេជាអាហារពេលព្រឹកដ៏ពេញនិយម។ សារជាតិកាបូនធម្មតា នៅក្នុងនំប៉័ងរារាំងការរំលាយជាតិកាល់ស្យូម ដែលនឹងអាចបង្កផលប៉ះពាល់ ដល់ប្រព័ន្ធប្រសាទ និងប្រព័ន្ធសរសៃបេះដូង។ បន្ថែមជាមួយនឹងកាហ្វេលាយស្រេច អ្នកមិនមានទទួលអត្ថប្រយោជន៍អ្វីពីក្នុងអាហារទាំងនេះឡើយ។ បើសិនជាអ្នកជ្រើសរើសញ៉ាំស៊ាំងវ៉ិច អ្នកគួរជ្រើសរើសតែបៃតង ឬតែធម្មតាជំនួសវិញ។

Dangeruos-mix-food_health_news_cambodia_tomnerb-01

ប៉េងបោះ និងត្រសក់
នេះជាបន្លែដ៏ពេញនិយម សម្រាប់លាយនៅក្នុងសាឡាដ។ ប៉ុន្តែការស្រាវជ្រាវចុងក្រោយបានបង្ហាញថា ការលាយគ្នានៃបន្លែទាំងពីរនេះ អាចរំខានដល់ដំណើរបំបែកសារជាតិគីមី នៅក្នុងរាងកាយ។ កត្តា នេះអាចបណ្តាលឱ្យហើម និងលើស Calcination ហើយវីតាមីននៅក្នុងបន្លែទាំងពីរនឹងមិនអាចរំលាយដោយត្រឹមត្រូវទេ។ ដូច្នេះអ្នកគួរទទួលទានបន្លែទាំងពីរនេះ ដាច់ដោយឡែកពីគ្នា។

Dangeruos-mix-food_health_news_cambodia_tomnerb-02

ដំឡូងបារាំង និងសាច់
អ្នកណាក៏ចូលចិត្តញ៉ាំ Steak ជាមួយដំឡូងបារាំងដែរ។ ប៉ុន្តែអាហារទាំងពីរនេះមិនសមស្របសម្រាប់ញ៉ាំជាមួយគ្នាឡើយ។ ជាតិម្សៅនៅក្នុងដំឡូងបារាំងទាមទារសារធាតុ Alkalotic រាវសម្រាប់ រំលាយ ហើយប្រូតេអ៊ីននៅក្នុងសាច់ត្រូវការ Acidic។ នៅពេលទទួលទានអាហារទាំងពីរប្រភេទនេះ រួមគ្នា វានឹងនៅកកស្ទះនៅក្នុងក្រពះ ដែលអាចបណ្តាលឱ្យចុកឆ្អល់នៅចុងដង្ហើម ភើរ និងបញ្ហាទាក់ ទងនឹងការរំលាយអាហារជាច្រើនទៀត។ បន្លែសម្រាប់ញ៉ាំជាមួយសាច់អាចជា ទំពាំងបារាំង ផ្កាខាត់ ណាបៃតង ឬស សណ្តែកបារាំង ជាដើម។

Dangeruos-mix-food_health_news_cambodia_tomnerb-03

ផាស្តា និងសាច់ចិញ្ច្រាំ
ហេតុផលដូចគ្នា ជាមួយនឹងការញ៉ាំសាច់ចិញ្ច្រាំជាមួយ ផាស្តា។ ក្រពេញទឹកមាត់ នឹងបញ្ចេញសារជាតិ Ptyalin និង Amylase ដែលប្រែក្លាយជាតិម្សៅនៅក្នុង ផាស្តា ទៅជាស្ករធម្មតា។ នៅពេលស្ករ ទាំងនោះជួបជាមួយប្រូតេអ៊ីននៅក្នុងសាច់ វានឹងបង្កើតជាល្បាយគីមីដ៏មានគ្រោះថ្នាក់ ដែលអាចបង្ក ជាជម្ងឺទឹកនោមផ្អែម និង CVDs។ អ្នកគួរបរិភោគវាដាច់ដោយឡែកពីគ្នា។

Dangeruos-mix-food_health_news_cambodia_tomnerb-04

សណ្តែកដី និងស្រាបៀរ
នេះជាអាហារ ដ៏ពេញនិយមបំផុត។ មនុស្សភាគច្រើនចូលចិត្តញ៉ាំសណ្តែកដីប្រៃៗ នៅពេលញ៉ាំស្រា បៀរ។ ប៉ុន្តែអាហារដែលមានកម្រិតអំបិលខ្ពស់ មិនត្រូវតែប៉ះពាល់សុខភាពប៉ុណ្ណោះទេ វាថែមទាំងធ្វើឱ្យអ្នកស្រេកទឹក ហើយអ្នកពិតជានឹងទទួលទានស្រាកាន់តែច្រើន។ យើងណែនាំអ្នកញ៉ាំស្រាបៀរ ឬភេសជ្ជដែលមានជាតិអាល់កុល ដោយមានទឹក ឬ សូដានៅក្នុងដៃ ដើម្បីជៀសវាងការស្រេកទឹក។

Dangeruos-mix-food_health_news_cambodia_tomnerb-05

ទឹកដោះគោ និងម្នាស់
ផ្លែឈើ ដែលមានជាតិជូរធ្វើឱ្យដំណើរការរំលាយអាហាររបស់អ្នក កាន់តែយឺត ជាពិសេសនៅពេលព្រឹក។ លើសពីនេះម្នាស់មានផ្ទុកសារជាតិ Bromelain ជាអង់ស៊ីមដែលអាចបណ្តាលឱ្យមាន អាការៈស្រវឹង នៅពេលលាយជាមួយនឹងទឹកដោះគោ។

Dangeruos-mix-food_health_news_cambodia_tomnerb-06

ទឹកដោះគោ និង ចេក
អាហារទាំងពីរប្រភេទនេះ បានក្លាយជាអាហារសុខភាពដ៏ពេញនិយម ដោយសារវាមានសារជាតិចិញ្ចឹម និងងាយស្រួលរៀបចំ សម្រាប់ទទួលទាន។ ប៉ុន្តែអ្នកជំនាញមួយចំនួនជឿជាក់ថាផ្លែឈើ ជាពិសេសផ្លែឈើមានជាតិផ្អែម គួរញ៉ាំដាច់ដោយឡែកពីគេ។ វាស្ថិតនៅក្នុងរាងកាយយើងក្នុងរយៈពេលយូរ ពន្យឺតល្បឿននៃប្រព័ន្ធរំលាយអាហារ ជាពិសេសនៅពេលញ៉ាំជាមួយអាហារដទៃ។ សម្រាប់ទឹកដោះគោ អ្នកក៏គួរបរិភោគវាដាច់ដោយឡែក ពីអាហារដទៃទៀតផងដែរ។

Dangeruos-mix-food_health_news_cambodia_tomnerb-07

អត្ថបទអ្នកចង់អាន

  • ៥ វិធី ដើមី្បបំផ្លាញជាតិខ្លាញ់ ក្នុងពេលដើរហាត់ប...

    ដោយ: សហការី 10 AM, Friday, 27 Jan, 2017
    ការហាត់ប្រាណ ដើមី្បបំបាត់ជាតិខ្លាញ់ ឬជាតិធាតុក្នុងខ្លួនមានច្រើនបែបណាស់ ក្នុងនោះការដើរ គឺជាវិធីសាស្ត្រដែលពេញនិយមជាងគេ សម្រាប់មនុស្សទូទៅ។ អ្នកហាត់ប្រាណគ្រប់រូប តែងយល់ច្រឡំ។ ការដើរពិតជាជួយបំផ្លាញជាតិខ្លាញ់ ក្នុងខ្លួនរបស់អ្នកមែន តែ...
  • យល់ដឹង ពីជំងឺមមើដើរ

    ដោយ: ស. លីង 9 AM, Friday, 27 Jan, 2017
    ជំងឺមមើដើរ ច្រើនកើតលើក្មេងអាយុពី ៤ ទៅ ៨ឆ្នាំ ប៉ុន្តែមនុស្សធំ ក៏អាចកើតជំងឺនេះដែរ។ នេះជាជំងឺម៉្យាងដែលធ្វើឲ្យអ្នកគេង ក្រោកឡើងពីគ្រែ ហើយដើរ អ្នកខ្លះរត់។ អ្នកជំងឺដូចគេងលក់ពាក់កណ្តាល ភ្ញាក់ពាក់កណ្តាល។ អ្នកខ្លះបើកភ្នែក អ្នកខ្លះដើរទាំង...
  • សម ជំនួយការ ក្នុងការផាត់មុខ

    ដោយ: ចរិយា 6 PM, Thursday, 19 Jan, 2017
    មនុស្សទូទៅយល់ថា សម មានតួនាទី នៅក្នុងការបរិភោគអាហារប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់អ្នកធ្វើការខាងការផាត់មុខ សមគឺជាវត្ថុជំនួយយ៉ាងពិសេស។ អ្នកជំនាញសិល្បៈផាត់មុខ Laiba Zaid នៅ Toronto បានរកឃើញពីរបៀបគូសចិញ្ចើម និងគូសខ្សែលើច្រមុះ ដោយប្រើសម។ ...
  • ត្រូវធ្វើដំណើរ ប៉ុន្តែអ្នកមករដូវ តើត្រូវយ៉ាងណា?

    ដោយ: ដួងច័ន្ទ 8 PM, Thursday, 26 Jan, 2017
    ជាទូទៅ នារីៗ មិនសូវចូលចិត្តធ្វើដំណើរផ្លូវឆ្ងាយឡើយ ពេលគាត់មានរដូវ។ រឿងៗ អ្នកជានារីតែងតែផ្អាករាល់គម្រោងធ្វើដំណើរ ប៉ុន្តែនេះមិនមែនជាជម្រើសដ៏ល្អទេ។ ហេតុអី្វអ្នកមិនរកវិធីដោះស្រាយ ឲ្យការដំណើររបស់អ្នកស្រណុកស្រួល សប្បាយទោះបីអ្នកមករដូវ?...