ចូលចិត្តទំនើប

ម៉ាស្សាប្រេងក្តៅមានប្រយោជន៍ចំពោះសក់រួញ

ដោយ: ស៊ីវងីម 8 AM, Thursday, 04 Oct, 2018

អ្នកប្រហែលជាធ្លាប់បានឮខ្លះៗហើយពីការនិយាយពីមាត់មួយទៅមាត់មួយអំពីសក់ និងប្រេង។ ប្រេងគឺជាសារធាតុដ៏ល្អបំផុតមួយក្នុងការជួយសម្រួលសក់ ដែលមានបញ្ហាឱ្យមកជាសក់ដែលមានភាពស្រស់ស្អាតដូចធម្មជាតិពិត។ ជាទូទៅសក់រួញឆាប់មានសភាពស្ងួតជាងសក់ត្រង់ ដែលជាដើមហេតុនៃបញ្ហា ហេតុនេះហើយបានជាគេថាការម៉ាស្សាប្រេងក្តៅនៅលើសក់ និងស្បែកក្បាលគឺជារឿងល្អដែលអ្នកមានសក់រួញគួរតែអនុវត្តឱ្យបានជាប្រចាំ។

ការម៉ាស្សាប្រេងក្តៅមានប្រយោជន៍ណាស់សម្រាប់អ្នកដែលមានសក់រួញ ព្រោះថាអាចជួយចិញ្ចឹមថែបំប៉នសក់ ជួយឱ្យសក់ភ្លឺរលោង លូតលាស់បានល្អ គ្មានអង្គែ រឹងមាំ បន្ថយការជ្រុះសក់ និងបន្ថែមភាពក្រាស់ដល់សក់។ បន្ថែមពីនេះការម៉ាស្សាប្រេងក្តៅនេះគឺជាការបន្ថែមសំណើម និងជួយគេចចេញពីបញ្ហាសក់សំពោងបែកចុងផងដែរ។ សម្រាប់ការបន្ថែមភាពស្រស់ស្អាតទៅឱ្យសក់ដោយប្រេងក្តៅ អ្នកអាចជ្រើសរើសប្រេង3ប្រភេទគឺ ប្រេងអូលីវ ប្រេងដូង ឬប្រេងអាល់ម៉ុនក៏បាន។


វិធីនៃការម៉ាស្សាសក់ជាមួយប្រេងក្តៅអាចប្រព្រឹត្តទៅបានតាមដំណាក់កាលដូចតទៅ៖
– ដាក់កម្តៅប្រេង(ប្រេងមួយណាក៏បានក្នុងចំណោមប្រេងទាំង3ខាងលើ)ឱ្យក្តៅរយៈពេល2-4នាទី។
– ទុកឱ្យប្រេងនោះត្រជាក់តាមសម្រួល (ត្រជាក់ប្រហាក់ប្រហែលនឹងកម្តៅនៅក្នុងបន្ទប់)។
– យកប្រេងនោះទៅម៉ាស្សាថ្នមៗលើស្បែកក្បាល និងសក់ពីគល់ដល់ចុងសក់។
– យកកន្សែងពោះគោ ជ្រលក់ជាមួយទឹកក្តៅ(ក្តៅល្មម) រួចយកកន្សែងនោះមកគ្រប់លើសក់ ទុកចោល ប្រហែល45នាទីទៅមួយម៉ោង។
– កក់សក់ ហើយបន្ទន់សក់តាមធម្មតា។

សូមអនុវត្តតាមវិធីនេះឱ្យបានម្តងក្នុងមួយសប្តាហ៍ នោះអ្នកនឹងទទួលបាននូវសក់រួចដ៏ស្រស់ស្អាត និងមានសំណើមគួរជាទីពេញចិត្តមិនខាន៕

អត្ថបទអ្នកចង់អាន

  • លាហើយក្បាលពោះ ក្រោយពីញ៉ាំទឹក ៤ យ៉ាងនេះ

    ដោយ: ស. លីង 11 PM, Friday, 17 Feb, 2017
    មនុស្សគ្រប់គ្នា មិនសូវខ្លាចធាត់ទេ ខ្លាចដុះក្បាលពោះច្រើនជាង។ ត្រូវទេ? ប្រសិនបើអ្នកមានក្បាលពោះ ដែលធ្វើឲ្យអ្នកទើសចិត្តពេលស្លៀកពាក់ម្តងៗនោះ អ្នកអាចសាកល្បងទទួលទានភេសជ្ជៈ ៤ យ៉ាងដែល ទំនើប នាំមកបង្ហាញជូនខាងក្រោមនេះ៖ ១. ស្រាទំពាំងបាយជូ...
  • ដើមផ្កាពណ៌ស ៣ យ៉ាង អ្នកគួរដាំលម្អផ្ទះ

    ដោយ: ស. លីង 6 PM, Tuesday, 18 Apr, 2017
    ដើមផ្កា ពិតជាប្រយោជន៍ សម្រាប់ដាំលម្អផ្ទះ ជួយដល់អារម្មណ៍របស់ម្ចាស់ផ្ទះ និងបង្កើតនូវ បរិយាកាសល្អប្រសើរ។ ទំនើបសូមណែនាំនូវផ្កាពណ៌សបីប្រភេទ ដែលអាចប្រើសម្រាប់ដាំលម្អផ្ទះ និងធ្វើឲ្យផ្លូវអារម្មណ៍ធូរស្រាល មានដូចជា៖ ១. ផ្កាកែវ ផ្កាកែវ ឬ...
  • សញ្ញា ៧ យ៉ាង បង្ហាញថាកម្រិតកាល់ឡូរីរបស់អ្នក មិន...

    ដោយ: ដួងច័ន្ទ 10 PM, Friday, 17 Feb, 2017
    ការកាត់បន្ថយកាល់ឡូរី គឺជាគន្លឹះដ៏សំខាន់មួយ សម្រាប់ការសម្រកទម្ងន់។ ប៉ុន្តែការបន្ថយច្រើនពេក ក៏មិនប្រសើរ សម្រាប់សុខភាពដែរ។ ទំនើប សូមបង្ហាញពីសញ្ញាអាសន្ន ដែលបង្ហាញថាអ្នកទទួលអាហារ មានជាតិកាល់ឡូរីមិនគ្រប់គ្រាន់។ អស់កម្លាំង កាល់ឡូរី គឺ...
  • តិចនិកតុបតែងខ្លួន ១០ចំណុច ដែលសុភាពបុរសទាំងអស់ គ...

    ដោយ: ដួងច័ន្ទ 10 PM, Sunday, 19 Feb, 2017
    មនុស្សភាគច្រើនតែងយល់ខុសថា ការតុបតែងខ្លួនភាសា សម្រាប់ប្រើចំពោះតែនារីភេទ។ នេះជាការ យល់ខុស បុរសក៏ត្រូវការគិតគូរពីភាពស្រស់ស្អាត និងការតុបតែងខ្លួនដែរ។ ការមិនយកចិត្តទុកដាក់ ថែរក្សាសុខភាពសម្រស់របស់បុរស ជាទង្វើមួយខុសឆ្គង ដែលអាចនឹងធ្វើឱ...