ចូលចិត្តទំនើប

មូលហេតុ 7 យ៉ាង ដែលធ្វើឲ្យបបូរមាត់ស្ងួតប្រេះ

ដោយ: ស៊ីវងីម 11 AM, Saturday, 12 May, 2018

តើបបូរមាត់របស់អ្នក តែងតែស្ងួតប្រេះជាប្រចាំឬ? អ្ន​កប្រហែលជាមានទម្លាប់មិនល្អ ដែលគួរតែផ្លាស់ប្តូរឬការប្រើប្រាស់របស់មួយចំនួនធ្វើឲ្យបបូរមាត់របស់អ្នករងប្រតិកម្មហើយ! តោះទៅមើលទាំងអស់គ្នាថាមូលហេតុអ្វីខ្លះ ដែលជាដើមចមធ្វើឲ្យបបូរមាត់របស់អ្នកបាត់សម្រស់។​


1. អ្នកជ្រើសរើសថ្នាំដុសធ្មេញមិនត្រឹមត្រូវ​​​​ ជាពិសេសគឺថ្នាំដុសធ្មេញ ដែលផ្ទុកនូវសារធាតុ​សហុសាន់នា​ ដែលនាំឲ្យស្បែកស្ងួត​រមាស់ជាដើម្ប។
2. ​រាងកាយខ្វះទឹក ព្រោះតែទម្លាប់ខ្ជិលមិនសូវញ៉ាំទឹកឲ្យបានច្រើន តាមដែលរាងកាយត្រូវការ។ អ្នកប្រហែលជាបានដឹងហើយថារាងកាយ ត្រូវការទឹកយ៉ាងតិច1.5លីត្រ ប៉ុន្តែអ្នកមិនខ្វល់?
3. អ្នកមានទ​ម្លាប់ប្រើមាត់ ដកដង្ហើមពេលគេង​ធ្វើឲ្យបបរូមាត់ស្ងួត។
4. អ្នកញ៉ាំផ្លែឈើប្រភេទក្រូចច្រើនពេក។
5. ​អ្នកញ៉ាំវីតាមីន Aច្រើនពេក​ ទើបមានប្រតិកម្មទៅលើស្បែកបបូរមាត់។
6. បបូរមាត់ស្ងួតក៏អាចមកពីអ្នក លេបវិតាមីនបេ ១២ច្រើនដែរ។
7. ​អ្នកគ្មានទម្លាប់លាបក្រែមការពាបបូរមាត់។


ពេលនេះបានដឹងពីមូលហេតុ ដែលធ្វើឲ្យបបូរមាត់ស្ងួតហើយ កុំភ្លេចកែប្រែទម្លាប់អាក្រក់ទាំងអស់នេះផងណា ដើម្បីមានបបូរមាត់ទន់ស្អាតនឹងគេវិញ។ បើអ្នកដឹងពីមូលហេតុដទៃផ្សេងទៀត ដែលធ្វើឲ្យបបូរមាត់ស្ងួតប្រេះ ជួយប្រាប់ជាមតិយោបល់នៅខាងក្រោមនេះផង៕

អត្ថបទអ្នកចង់អាន

  • បញ្ហាស្បែកតូចតាច ៦ ជារោគសញ្ញា នៃជំងឺសើស្បែក និង...

    ដោយ: ដួងច័ន្ទ 7 PM, Thursday, 02 Feb, 2017
    គ្រាន់តែប្រេះបបូរមាត់ កើតស្នាមអុជៗលើមុខ ជារឿងធ្ងន់ធ្ងរដែរ? ពិតជាធ្ងន់ធ្ងរ ប្រសិនបើអ្នកព្យាយាមព្យាបាលអស់លទ្ធភាព ហើយវានៅតែមិនជាសះស្បើយ។ ព្រោះនេះមិនមែនគ្រាន់តែ ជាបញ្ហាលើស្បែកធម្មតានោះទេ វាចង់បញ្ជាក់ប្រាប់ថា សុខភាពរបស់អ្នកធ្លាក់ដុន...
  • តើថ្នាំដុស ធ្មេញ ពិតជាធ្វើឱ្យបបូរមាត់ប្រេះ ក្រៀ...

    ដោយ: ដួងច័ន្ទ 1 PM, Tuesday, 31 Jan, 2017
    ចម្លើយនៃសំនួរអំពីឬសគល់ នៃបញ្ហាបបូរមាត់ស្ងួតប្រេះ ពេលខ្លះពិតជាពិបាកនឹងស្វែងរក។ តើបញ្ហានេះបណ្តាលមកពីអាកាសធាតុ ក្នុងរដូវរងា? ឬ ក្រែមលាបបបូរមាត់ ដែលអ្នកកំពុងប្រើ? ឬវាជាជម្ងឺតំណពូជ និងជាជម្ងឺដែលអ្នកត្រូវរស់នៅជាមួយ វាជារៀងរហូតមែនទេ? ...
  • ឥទ្ធិពលដ៏អាក្រក់ នៃមុន

    ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Feb, 2017
    ការសិក្សាមួយបានបង្ហាញថា នៅពេលក្រោកពីដំណេក ហើយបានឃើញស្នាមមុន ដ៏គួរឱ្យស្អប់ ជារៀង រាល់ថ្ងៃ អាចធ្វើឱ្យអ្នក មានអារម្មណ៍កាន់តែធុញថប់ទ្វេឡើង។ វានឹងមិនត្រូវបានគេនិយាយតៗ គ្នាទេ ប៉ុន្តែមុន ជារោគប្រចាំកាយ ដែលវាយប្រហារអារម្មណ៍ផ្ទាល់ខ្លួនរ...
  • ទីតាំងមុននៅលើមុខ អាចបង្ហាញពីមូលហេតុ នៃការកើតមុន

    ដោយ: ដួងច័ន្ទ 2 PM, Tuesday, 31 Jan, 2017
    តើអ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីក៏មុនតែងតែចេញ នៅទីតាំងដដែល ម្តងហើយម្តងទៀតដូច្នេះ? ទីតាំងនៃមុននៅលើមុខ អាចបណ្តាលមកពីអ្វីមួយ ដែលកើតឡើងនៅក្នុងរាងកាយ។ ទីតាំងនៃការកើតមុនលើ ផ្ទៃមុខមានទំនាក់ទំនងជាមួយស្បែកមុខ ដែលមានសរីរាង្គខាងក្នុងខុសៗគ្នា។...