ចូលចិត្តទំនើប

តើអ្នកដឹងពីហេតុផល ធ្វើឱ្យកែងដៃ និងជង្គង់ខ្មៅឬទេ?

ដោយ: ដួងច័ន្ទ 8 PM, Monday, 25 Dec, 2017

តើអ្នកដឹងទែថាហេតុអី្វ បានជាស្បែកនៅត្រង់កែងដៃ និងជង្គង់របស់អ្នកមានភាពខ្មៅស្រអាប់ជាងស្បែកនៅកន្លែងផ្សេងនៅលើរាងកាយអ្នក ឬទេ? ហើយតើអ្នកបានដឹងទេថា អ្នកត្រូវធ្វើដូចម្តេច ដើម្បី កែខៃបញ្ហានេះ? នៅទីនេះ ទំនើប មានចម្លើយសម្រាប់អ្នក។
នៅពេលក្រឡេកមើលកែងដៃ និងជង្គង់ អ្នកប្រហែលជាមិនសូវសប្បាយចិត្តទេ ព្រោះវាមានសភាព ខ្មៅ ក្រិន ប្រៀបដូចជាវាធ្វើការធ្ងន់ធ្ងរខ្លាំង។ ទីកន្លែងទាំងពីរនេះ ប្រហែលជាមិនមែនជាកន្លែងដែល អ្នកព្រួយបារម្ភជាងគេទេ ហើយក៏ពុំសូវទទួលបាន ការចាប់អារម្មណ៍ពីអ្នកដទៃដែរ។ ម្យ៉ាងទៀតអ្នកតែងធ្វេសប្រហែល មិនបានយកចិត្តទុកដាក់ថែរក្សាវា ជាពិសេសនៅរដូវរងារ ព្រោះអ្នកតែងពាក់អាវ ក្រាស់ជិត មើលវាមិនសូវឃើញ។
វេជ្ជបណ្ឌិយ Joshua Zeichner អ្នកជំនាញផ្នែកសើស្បែក និងជានាយកផ្នែក Cosmetic and Clinical Research នៅក្នុងមន្ទីរពេទ្យ Mount Sinai ក្នុងទីក្រុង New York បាននិយាយថា អ្នកជម្ងឺភាគច្រើនរអ៊ូរទាំអំពីស្បែក នៅលើកែងដៃ និងជង្គង់ គ្រប់ពេលគាត់មកជួបពេទ្យ។ ពួកគាត់តែងសួរនាំអំពីមូលហេតុដែលវាមានសភាពខ្មៅ និងក្រិន ជាងស្បែកនៅកន្លែងផ្សេងៗ។
វេជ្ជបណ្ឌិត Zeichner បានពន្យល់ថា ស្បែកនៅត្រង់កែងដៃ និងជង្គង់ ជាទីតាំងស្បែក ដែលតែងប៉ះ ទង្គិច និងកកិត ជាមួយសម្លៀកបំពាក់ និងគ្រឿងសង្ហារឹម ញឹកញាប់ជាងគេ។ ទង្វើទាំងនោះបានធ្វើ ឱ្យស្បែករលាក ហើយស្បែកនៅត្រង់នោះ លូតលាស់កាន់តែក្រាស់ ជាស្វ័យប្រវត្តិ ដើម្បីការពារការដាច់ រលាត់ ហើយនេះជាហេតុផល ដែលធ្វើឱ្យវាមានសភាពស្រអាប់ខ្មៅជាងគេ។

Skin-on-your-knees-elbows-is-darker-than-the-rest-of-your-body_beaustiful_news_cambodia_tomnerb-03
ស្បែកនៅត្រង់កែងដៃ និងជង្គង់ ក៏មានភាពស្ងួត ជាងស្បែកនៅទីតាំងផ្សេងៗទៀតនៅលើរាងកាយ ដែលធ្វើឱ្យវាកាន់តែងាយរលាក ឡើងកន្ទួលក្រហម និងរបក។ កែងដៃ និងជង្គង់ ក៏ជាកន្លែងដែលជម្ងឺ Psoriasis ងាយនឹងកើត ដែលនេះជាប្រភេទជម្ងឺកើតឡើងដោយឯកឯង ពីការប្រឆាំងគ្នារវាង រាងកាយ និងកោសិកាស្បែក។ ជម្ងឺនេះធ្វើឱ្យស្បែកឡើងក្រាស់ ក្រហម និង ក្រិន។
វេជ្ជបណ្ឌិត Zeichner បានផ្តល់ដំបូន្មានថា «បើសិនជាអ្នកមានបញ្ហាស្បែកស្ងួត ក្រិនខ្មៅ នៅត្រង់កែងដៃ និងជង្គង់ អ្នកគួរប្រើប្រាស់ផលិតផលផ្តល់សំណើម ឱ្យបានទៀងទាត់ ដើម្បីជួយការពារស្បែក ពីភាពស្ងួត ក្រិន។ វត្ថុធាតុផ្សំដូចជា Petrolatum បង្កើតបានជារបាំងការពារពីលើស្បែក និងជួយឱ្យ ស្បែករក្សាលំនឹងសំណើម។ ផលិតផលថែរក្សាស្បែកជំនាន់ថ្មី ផ្តល់នូវកម្រិតសំណើមខ្ពស់ ហើយងាយជ្រាបចូលស្បែក»។
វេជ្ជបណ្ឌិ Zeichner បានកត់សម្គាល់ថា អ្នកជម្ងឺដែលមានស្បែកខ្មៅ អាចនឹងមានបញ្ហាពណ៌ស្បែក កាន់តែខ្លាំងនៅត្រង់កែងដៃ និងជង្គង់ ទោះបីវាមិនសូវមានភាពក្រិនខ្លាំងក្តី។ នេះបណ្តាលមកពីអ្នកដែលមានស្បែកខ្មៅជាទូទៅ ងាយនឹងផលិតសារធាតុពណ៌ស្បែក ច្រើនជាងអ្នកស្បែកស។

ទំនើប ជឿថាមានមនុស្សភាគតិចណាស់ មិនជួបប្រទះនឹងបញ្ហានេះ ហើយអ្នកក៏មិនគួរថ្វីប្រហែសចំពោះចំណុចតូចៗ នៅលើរាងកាយទាំងនេះដែរ។ ដំណោះស្រាយបន្ថែមលើការប្រើប្រាស់ផលិតផល ថែរក្សាស្បែក គឺអ្នកគួរបរិភោគបន្លែ ផ្លែឈើឱ្យបានច្រើន ដើម្បីថែរក្សាស្បែកឱ្យបានកាន់តែស្អាត៕

Skin-on-your-knees-elbows-is-darker-than-the-rest-of-your-body_beaustiful_news_cambodia_tomnerb-02

អត្ថបទអ្នកចង់អាន

  • ហេតុផល ដែលអ្នកគួរបន្ថែមស្ករស ក្នុងសាប៊ូកក់សក់

    ដោយ: ដួងច័ន្ទ 6 PM, Monday, 06 Feb, 2017
    ចំពោះអ្នកចូលចិត្ត ប្រើសាប៊ូកក់សក់ សម្រាប់ស្បែកក្បាលស្ងួត។ ការសិក្សាបានបង្ហាញថា អ្នកដែលចូលចិត្តប្រើប្រាស់សាប៊ូកក់សក់ សម្រាប់ស្បែកក្បាលស្ងួត បានធ្វើឱ្យស្បែកក្បាលស្អាត មានសំណើម និងធ្វើឱ្យស្បែកក្បាលរបក។ តើយើងគួរធ្វើដូចម្តេច ដើម្បីក...
  • ទំនាក់ទំនង ដ៏ភ្ញាក់ផ្អើលរវាងសម្រស់ និងភាពជោគជ័យ

    ដោយ: ដួងច័ន្ទ 7 PM, Monday, 06 Mar, 2017
    វិទ្យាសាស្រ្តនិយាយថា ភាពមិនទាក់ទាញខ្លាំងបំផុត មានសក្តានុភាពរកប្រាក់ចំណូលខ្ពស់ និងអ្វីដែលកាន់តែភ្ញាក់ផ្អើល គឺលទ្ធផលដែលបានពីការស្រាវជ្រាវថ្មីៗ ស្ថិតនៅលើសម្រស់។ ជារឿងធម្មតា ដែលសោភណ្ឌភាព ភាពស្រស់ស្អាត មានគុណប្រយោជន៍។ សម្រស់ស្រស់ស្អ...
  • ឥទ្ធិពលដ៏អាក្រក់ នៃមុន

    ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Feb, 2017
    ការសិក្សាមួយបានបង្ហាញថា នៅពេលក្រោកពីដំណេក ហើយបានឃើញស្នាមមុន ដ៏គួរឱ្យស្អប់ ជារៀង រាល់ថ្ងៃ អាចធ្វើឱ្យអ្នក មានអារម្មណ៍កាន់តែធុញថប់ទ្វេឡើង។ វានឹងមិនត្រូវបានគេនិយាយតៗ គ្នាទេ ប៉ុន្តែមុន ជារោគប្រចាំកាយ ដែលវាយប្រហារអារម្មណ៍ផ្ទាល់ខ្លួនរ...
  • យល់ដឹងពីមុន និងវិធីព្យាបាល

    ដោយ: ដួងច័ន្ទ 6 PM, Tuesday, 07 Feb, 2017
    មុន គឺជាបញ្ហាស្បែក ដែលមនុស្សទូទៅ ជាពិសេសមនុស្សវ័យជំទង់។ ការសិក្សាមួយបានបង្ហាញថា ក្នុងចំណោមមនុស្ស ១ ០០០នាក់ មាន ៩៣ភាគរយ ជួបប្រទះនឹងបញ្ហាមុន។ ប៉ុន្តែកុំបារម្ភ ជំនួយមាននៅទីនេះ! អត្ថបទខាងក្រោមនឹងបង្ហាញអ្នក ពីមូលហេតុនៃការកើតមុន វិធី...