ចូលចិត្តទំនើប

តើទឹកដោះគោ ធ្វើឱ្យកើតមុនមែនទេ?

ដោយ: ដួងច័ន្ទ 10 PM, Thursday, 26 Oct, 2017

បើសិនជាអ្នកមានបញ្ហាជាមួយមុន អ្នកពិតជាយល់ច្បាស់ពីផលវិបាករបស់វា ដែលអ្នកបានជួបប្រទះ ហើយអ្នកពិតជាចង់ស្វែងយល់ ពីមូលហេតុនៃការកើតមុន និងដំណោះស្រាយ។
ខណៈពេលដែល មុន កើតឡើយដោយសារកត្តាជាច្រើន ក្នុងនោះសារធាតុទឹកដោះគោ ក៏ជាកត្តាជម្រុញមួយផងដែរ។ ទឹកដោះគោ គឺជាផលិតផលមួយប្រភេទ ដែលមានល្អបំផុតសម្រាប់ឆ្អឹង ប៉ុន្តែ ពេលសម្តៅដល់ការថែរក្សាស្បែក មិនឱ្យកើតមុន តើការបញ្ឈប់ការទទួលទានទឹកដោះគោអាចជា ដំណោះស្រាយឬទេ?
ទំនើប ទទួលបានចម្លើយពីអ្នកជំនាញ មកផ្តល់ជូនអ្នក!
សារជាតិអ័រម៉ូននៅក្នុងទឹកដោះគោ ដែលចម្រាញ់ចេញពីសត្វគោ អាចជម្រុញការផលិតជាតិខ្លាញ់ នៅក្នុងរន្ធញើស និងក្រពេញខ្លាញ់ នៅលើស្បែក ដែលជាកត្តាបង្កឱ្យកើតមុន។ ដូច្នេះមិនថាអ្នក ទទួលទានទឹកដោះគោសរីរាង្គ ឬមិនមែន ផលិតផលទឹកដោះគោទាំងនោះ សុទ្ធសឹងមានផ្ទុកសារ ជាតិអ័រម៉ូននោះ ដែលអាចបង្កឱ្យកើតមុន។

Dairy-and-acne_health_news_cambodia_tomnerb-01
បន្ថែមលើនេះទៀត ទឹកដោះគោមានផ្ទុកសារធាតិខ្លាញ់ និងស្ករយ៉ាងច្រើន ដែលអាចបង្កជាបញ្ហា មុនដូចគ្នា។ សារធាតិឡាក់តូស (Lactose) នៅក្នុងទឹកដោះគោ ក៏មានទំនាក់ទំនងជាមួយការបង្កជាបញ្ហាប្រតិកម្មនៅលើស្បែក សម្រាប់មនុស្សមួយចំនួនផងដែរ។ ទឹកដោះគោក៏មានផ្ទុកសារធាតុប្រូតេអ៊ីន Whey និង Casein ដែលអាចបង្កជាបញ្ហារលាករោលនៅលើស្បែកផងដែរ។
អ្នកដែលមានបញ្ហាកើតមុន មិនថាលើមុខ ឬលើដងខ្លួន ពិតជាធ្លាប់សាកល្បងវិធីសាស្រ្តជាច្រើន ដើម្បីព្យាបាល ប៉ុន្តែពួកគេពិតជាមិនបានដឹងថា ទឹកដោះគោ អាចជាមូលហេតុនៅពីក្រោយបញ្ហា មុនដ៏គួរឱ្យស្អប់នេះ។
បើសិនជាអ្នកសង្ស័យថាបញ្ហាមុន ដែលអ្នកកំពុងជួបប្រទះ បង្កឡើងដោយសារទឹកដោះគោ វិធីសាស្រ្តល្អបំផុត គឺកាត់បន្ថយបរិមាណនៃការទទួលទឹកដោះគោ និងរងចាំមើលលទ្ធផល ថាតើមុន នៅលើមុខ ឬខ្លួនរបស់អ្នកបានប្រសើរឡើងឬទេ។ ប៉ុន្តែអ្នកត្រូវចងចាំថា រន្ធញើសត្រូវការពេលប្រមាណ 1 ទៅ 2 ខែ ទើបកើតមានបញ្ហាស្ទះរន្ធញើស និងរលាករោលដែលបង្កជាមុន ដូច្នេះវាក៏ ត្រូវការពេលមួយរយៈ សម្រាប់ឱ្យស្បែកមុខរបស់អ្នកជាសះពីមុនផងដែរ។
បើសិនជាការកាត់បន្ថយបរិមាណនៃការទទួលទានទឹកដោះគោមានប្រសិទ្ធភាព ហើយអ្នកនៅតែចង់រក្សាការញ៉ាំទឹកដោះគោ នៅក្នុងរបបអាហាររបស់អ្នក អ្នកគួរទទួលទានវាក្នុងកម្រិតល្មមសមស្រប ឬសាកល្បងទទួលទានជម្រើសផ្សេង ដូចជាទឹកដោះគោជូរ ជំនួសវិញ។
ដូចដែលអ្នកបានដឹងស្រាប់ហើយ បើសិនជាអ្នកបញ្ឈប់ការទទួលទានទឹកដោះគោ អ្នកនឹងបាត់បង់បរិមាណសារជាតិកាល់ស្យូមនៅក្នុងខ្លួន ដូច្នេះអ្នកអាចសាកល្បងទទួលអាហារផ្សេង ដែលសំបូរជាតិកាល់ស្យូម ជំនួសទឹកដោះគោ ដូចជា Broccoli បន្លែបៃតង និងគ្រាប់ល្ង ជាដើម។

Dairy-and-acne_health_news_cambodia_tomnerb-03

អត្ថបទអ្នកចង់អាន

  • សញ្ញាមុនពេលមករដូវ និងមូលហេតុ

    ដោយ: ដួងច័ន្ទ 10 PM, Wednesday, 08 Feb, 2017
    ស្រ្តីភាគច្រើន តែងជួបប្រទះនឹងរោគសញ្ញា រីក ប៉ោង ឬហើម លើផ្នែកណាមួយនៃរូបរាងកាយ មុនពេលមករដូវ។ សញ្ញាទាំងនោះមិនចោទជាបញ្ហាធំដុំទេ ប៉ុន្តែអ្វីដែលបង្កឱ្យកើតមានរោគសញ្ញាទាំង នោះ? ហើយកត្តាសំខាន់ មានវិធីអ្វីធ្វើឱ្យបានធូរស្រាល និងការពារវា? ដ...
  • ទំនាក់ទំនង ដ៏ភ្ញាក់ផ្អើលរវាងសម្រស់ និងភាពជោគជ័យ

    ដោយ: ដួងច័ន្ទ 7 PM, Monday, 06 Mar, 2017
    វិទ្យាសាស្រ្តនិយាយថា ភាពមិនទាក់ទាញខ្លាំងបំផុត មានសក្តានុភាពរកប្រាក់ចំណូលខ្ពស់ និងអ្វីដែលកាន់តែភ្ញាក់ផ្អើល គឺលទ្ធផលដែលបានពីការស្រាវជ្រាវថ្មីៗ ស្ថិតនៅលើសម្រស់។ ជារឿងធម្មតា ដែលសោភណ្ឌភាព ភាពស្រស់ស្អាត មានគុណប្រយោជន៍។ សម្រស់ស្រស់ស្អ...
  • យល់ដឹងពីមុន និងវិធីព្យាបាល

    ដោយ: ដួងច័ន្ទ 6 PM, Tuesday, 07 Feb, 2017
    មុន គឺជាបញ្ហាស្បែក ដែលមនុស្សទូទៅ ជាពិសេសមនុស្សវ័យជំទង់។ ការសិក្សាមួយបានបង្ហាញថា ក្នុងចំណោមមនុស្ស ១ ០០០នាក់ មាន ៩៣ភាគរយ ជួបប្រទះនឹងបញ្ហាមុន។ ប៉ុន្តែកុំបារម្ភ ជំនួយមាននៅទីនេះ! អត្ថបទខាងក្រោមនឹងបង្ហាញអ្នក ពីមូលហេតុនៃការកើតមុន វិធី...
  • ហេតុផល ដែលអ្នកគួរបន្ថែមស្ករស ក្នុងសាប៊ូកក់សក់

    ដោយ: ដួងច័ន្ទ 6 PM, Monday, 06 Feb, 2017
    ចំពោះអ្នកចូលចិត្ត ប្រើសាប៊ូកក់សក់ សម្រាប់ស្បែកក្បាលស្ងួត។ ការសិក្សាបានបង្ហាញថា អ្នកដែលចូលចិត្តប្រើប្រាស់សាប៊ូកក់សក់ សម្រាប់ស្បែកក្បាលស្ងួត បានធ្វើឱ្យស្បែកក្បាលស្អាត មានសំណើម និងធ្វើឱ្យស្បែកក្បាលរបក។ តើយើងគួរធ្វើដូចម្តេច ដើម្បីក...