ចូលចិត្តទំនើប

គន្លឹះទាំង 5 សម្រាប់ជួយសុខភាពល្អ

ដោយ: ភារុន 9 AM, Wednesday, 12 Sep, 2018

ទម្លាប់រស់នៅដែលមានសុខភាពល្អអាចជួយការពារ 80% ចំពោះការស្លាប់មុនអាយុដោយសារជម្ងឺបេះដូង និង ជម្ងឺដាច់សរសៃឈាមខួរក្បាល ហើយនិង 60% ទៀតសម្រាប់ការពារចំពោះជម្ងឺមហារីក។ ខាងក្រោមនេះជាគន្លឹះ 5 យ៉ាងដែលបានមកពីអ្នកជំនាញ ដែលជាជំហានដ៏សាមញ្ញមួយដើម្បីឆ្ពោះទៅរកការរស់នៅក្នុងជីវិតដែលមានសុខភាពល្អ។ ដែលគន្លឹះទាំងនោះមានដូចជា៖
1. ត្រូវបរិភោគអាហារពេលព្រឹកជារៀងរាល់ថ្ងៃ
អាហារពេលព្រឹកត្រូវផ្សារភ្ជាប់ទៅនឹងអាហារបំប៉នដ៏ប្រសើរ ដើម្បីធ្វើឱ្យមនុស្សអាចប្រមូលផ្តុំថាមពល និង ការប្រុងស្មារតីក្នុងការងារប្រចាំថ្ងៃឱ្យកាន់តែប្រសើរឡើង។ តាមការសិក្សាបានបង្ហាញថាការមិនបរិភោគអាហារពេលព្រឹកអាចធ្វើឱ្យមនុស្សមានភាពតានតឹង និង ការថប់បារម្ភ ព្រមទាំងធ្វើឱ្យរាងកាយអស់កម្លាំងផងដែរ។

2. បង្រួមខួរក្បាល
ស្តាប់ទៅចម្លែកបន្តិច ប៉ុន្តែវាល្អសម្រាប់សុខភាព នៅមុនពេលចូលគេងអ្នកត្រូវផ្តល់ឱកាសអោយខួរក្បាលសម្រាកពី 30ទៅ 60នាទីជាមុនសិនរួចចាំគេង មិនត្រូវចូលគេងភ្លាមៗបន្ទាប់ពីអ្នកបញ្ចប់ការងារ ឬ បន្ទាប់ពីធ្វើលំហាត់ប្រាណរួចនោះទេ ទាំងនេះអាចធ្វើឱ្យអ្នកពិបាកគេងលក់។

3. ផឹកទឹកឱ្យបានគ្រប់គ្រាន់
អ្នកគួរផឹកទឹកឱ្យបានមួយលីត្រកន្លះក្នុងមួយថ្ងៃជាប្រចាំ ប្រសិនបើធុញទ្រាន់នឹងការផឹកទឹកសាប អ្នកអាចឆុងតែ ឬ អ្នកអាចលាយទឹកជាមួយឱសថធម្មជាតិ ឬ កិនផ្លែឈើធ្វើជាភេសជ្ជៈ ឬ លាយជាមួយទឹកក្រូចឆ្មាជាដើម ដើម្បីធ្វើឱ្យការទទួលជាតិទឹកបានគ្រប់គ្រាន់។ ប៉ុន្តែជៀសវាងការបន្ថែមស្ករទៅក្នុងទឹកធម្មតា ទឹកផ្ហែឈើ ឬ ភេសជ្ជៈធម្មជាតិផ្សេងៗទៀត។

4. សមាធិដើម្បីសម្រាកចិត្ត និង កាយ
អ្នកគួរឆ្លៀតពេលវេលាបន្តិចបន្តួចក្នុងការធ្វើសមាធិ ដោយការកំណត់ម៉ោងរោទិ៍ប្រហែលជា 10 នាទី និង រកកន្លែងមួយដែលស្ងប់ស្ងាត់ដែលមានកៅអីដែលមានផាសុកភាព ដើម្បីធ្វើសមាធិសម្រាកចិត្ត និង កាយ។ ទាំងនេះក៏ជាផ្នែកមួយដែលធ្វើឱ្យសុខភាពល្អផងដែរ0។

5. ស្វែងរកតុល្យភាពនៅក្នុងជីវិតរបស់ខ្លួន
អ្នកមិនអាចពឹងផ្អែកលើអ្នកដទៃឱ្យមកជួយអ្នករហូតឡើយ អ្នកគួររៀនរស់នៅដោយខ្លួនឯង។ នៅពេលអ្នករស់ខ្លួនឯងបានហើយ អ្នកនឹងស្វែងរកតុល្យភាពក្នុងជីវិតរបស់ខ្លួនដូចជាទម្លាប់នៃការរស់នៅដែលមានសុខភាពល្អជាច្រើន ដែលអាចជួយឱ្យអ្នកទទួលបានជោគជ័យក្នុងជីវិត។

អត្ថបទអ្នកចង់អាន

  • ដំបូន្មាន សម្រាប់ការទទួលទានអាហារ នៅអាកាសយាន្តដ្ឋាន

    ដោយ: ដួងច័ន្ទ 6 PM, Wednesday, 08 Feb, 2017
    អាកាសយានដ្ឋាន អាចមានហានិភ័យ ចំពោះអ្នកដំណើរដែលចង់រក្សាទម្ងន់។ការស្វែងរកអាហារ នៅក្នុងអាកាសយានដ្ឋាន អាចជាបញ្ហាប្រឈម។ អាហារសុខភាពមានជាជម្រើស តែជាទូទៅមិនងាយស្រួលរកទទួលទាន ដូចភីហ្សា Hotdog និងអាហារ Fast Food នានាឡើយ។ វិធីសាស្រ្តដ៏ល្អ...
  • ស្នាមមុនបីប្រភេទ និងតិចនិចកម្ចាត់វា

    ដោយ: ដួងច័ន្ទ 8 PM, Sunday, 05 Feb, 2017
    មុន ជាបញ្ហាដែលយុវវ័យភាគច្រើន បានជួបប្រទះ។ វាអាចបន្សល់ទុកសម្លាក ឬស្នាមអុជខ្មៅ រហូតដល់ ១ខែ ឬយូរជាងនេះ បន្ទាប់ពីញេចមុន។ ទំនើប សូមធ្វើការបង្ហាញពីដើមហេតុ នៃស្នាមសម្លាក និងស្នាមអុជខ្មៅទាំងនោះ និងវិធីសាស្រ្តលុបបំបាត់វា។   ១. ស្នាមសម្ល...
  • ព្រោះតែ ៣ ចំណុចនេះ ទើបត្រូវបោកខោអាវថ្មី

    ដោយ: ស. លីង 9 PM, Tuesday, 14 Feb, 2017
    សម្លៀកបំពាក់ ដែលទើបទិញមកពីផ្សារ មិនថាសម្រាប់កូនតូច មនុស្សធំ ឬមនុស្សចាស់ស្លៀកពាក់ក៏ដោយ ក៏ត្រូវតែបោកសម្អាតមុនពេលប្រើប្រាស់ដែរ។ មនុស្សភាគច្រើនយល់ថា បើបោកទៅ នឹងបាត់ភាពថ្មីរបស់សម្លៀកបំពាក់ ប៉ុន្តែការពិត គឺមកពីខ្ជិលច្រើនជាង។ កុំឲ្យខា...
  • ហេតុផល ដែលអ្នកគួរបន្ថែមស្ករស ក្នុងសាប៊ូកក់សក់

    ដោយ: ដួងច័ន្ទ 6 PM, Monday, 06 Feb, 2017
    ចំពោះអ្នកចូលចិត្ត ប្រើសាប៊ូកក់សក់ សម្រាប់ស្បែកក្បាលស្ងួត។ ការសិក្សាបានបង្ហាញថា អ្នកដែលចូលចិត្តប្រើប្រាស់សាប៊ូកក់សក់ សម្រាប់ស្បែកក្បាលស្ងួត បានធ្វើឱ្យស្បែកក្បាលស្អាត មានសំណើម និងធ្វើឱ្យស្បែកក្បាលរបក។ តើយើងគួរធ្វើដូចម្តេច ដើម្បីក...