ចូលចិត្តទំនើប

កូកាកូឡាចេញលក់ភេសជ្ជៈមានជាតិអាល់កុលដំបូង

ដោយ: ដួងច័ន្ទ 9 AM, Thursday, 19 Jul, 2018

បច្ចុប្បន្ននេះក្រុមហ៊ុនកូកាកូឡា បានដាក់គម្រោងផែនការចេញលក់ផលិតផលភេសជ្ជៈដែលមានជាតិអាល់កុលដំបូងបង្អស់។
យោងតាមសារព័ត៌មាន Financial Times ក្រុមហ៊ុនផលិតភេសជ្ជៈប្រភេទ Soft Drink ដ៏ធំមួយនេះមានគម្រោង​បញ្ចេញលក់
ភេសជ្ជៈ Chu-Hi នៅក្នុងប្រទេសជប៉ុន។

ភេសជ្ជៈ Chu-Hi គឺជាភេសជ្ជៈផលិតក្នុងស្រុក ដែលផលិតឡើងពីការលាយបញ្ចូលគ្នានៃទឹកកាបូណែត ជាមួយសមាសភាព Spirit Shochu
និងសារជាតិម្សៅរសជាតិមួយចំនួនទៀតដូចជារសជាតិក្រូច ឬក្រូចឆ្មារជាដើម។

ប្រធានក្រុមហ៊ុនកូកាកូឡាប្រចាំប្រទេសជប៉ុន លោក Jorge Garduno បានរៀបរាប់នៅក្នុងកិច្ចសម្ភាសន៍សំណួរចម្លើយ ជាមួយក្រុមហ៊ុនគេហទំព័រ
មួយថា ក្រុមហ៊ុនមិនមានបទពិសោធន៍ក្នុងការផលិតភេសជ្ជៈដែលមានសារជាតិអាល់កុលទាបពីមុនមកទេ ប៉ុន្តែនេះជាឧទាហរណ៍នៃវិធីសាស្រ្តដែល
ក្រុមហ៊ុនបន្តក្នុងការស្វែងរកឱកាសបង្កើតផលិតផលក្រៅពីដែនផលិតផលស្នូលរបស់ក្រុមហ៊ុន។

ដំណើរការគម្រោងផែនការថ្មីនេះគឺជាការផលិតភេសជ្ជៈមានជាតិអាល់កុលដំបូងបង្អស់ ផលិតចេញពីក្រុមហ៊ុនកូកាកូឡា នៅក្នុងប្រវត្តិសាស្រ្ត 126 ឆ្នាំ
របស់ក្រុមហ៊ុន។ លោក Garduno បានរៀបរាប់ថា នេះជាបទពិសោធន៍ដ៏តិចតួចស្តួចស្តើងសម្រាប់ការជ្រាតចូលក្នុងចំណែកទីផ្សារជាក់លាក់មួយនេះ
ហើយលោកបានបន្ថែមទៀតថា «ខ្ញុំមិនបានគិតថាមនុស្សនៅជុំវិញពិភពលោកគួរតែរំពឹងថានឹងបានឃើញផលិតផលប្រភេទថ្មីៗពីក្រុមហ៊ុនកូកាកូឡា»។

ក្រុមហ៊ុនកូកាកូឡា បាននឹងកំពុងធ្វើការប្រយុទ្ធប្រឆាំងនឹងបញ្ហាធ្លាក់ចុះនៃបរិមាណការលក់ទូទាំងពិភពលោក ដោយសារអតិថិជនដែលគិតគូរពីភេសជ្ជៈ
ដែលល្អសម្រាប់សុខភាព ដែលមានរសជាតិភេសជ្ជៈចម្រុះនានា ដូចជាទឹកដូង និងរសជាតិ Sparkling Water ដូចជាភេសជ្ជៈ La Croix ដែលជា
ភេសជ្ជៈប្រចាំនៅសហរដ្ឋអាមេរិកជាដើម។

អត្ថបទអ្នកចង់អាន

  • តើថ្នាំដុស ធ្មេញ ពិតជាធ្វើឱ្យបបូរមាត់ប្រេះ ក្រៀ...

    ដោយ: ដួងច័ន្ទ 1 PM, Tuesday, 31 Jan, 2017
    ចម្លើយនៃសំនួរអំពីឬសគល់ នៃបញ្ហាបបូរមាត់ស្ងួតប្រេះ ពេលខ្លះពិតជាពិបាកនឹងស្វែងរក។ តើបញ្ហានេះបណ្តាលមកពីអាកាសធាតុ ក្នុងរដូវរងា? ឬ ក្រែមលាបបបូរមាត់ ដែលអ្នកកំពុងប្រើ? ឬវាជាជម្ងឺតំណពូជ និងជាជម្ងឺដែលអ្នកត្រូវរស់នៅជាមួយ វាជារៀងរហូតមែនទេ? ...
  • អាហារបំប៉ន សុខភាពខួរក្បាល សម្រាប់កុមារ

    ដោយ: ដួងច័ន្ទ 1 PM, Sunday, 29 Jan, 2017
    របបអាហារ ដែលមានផាសុកភាព និងមានតុល្យភាព មិនត្រឹមតែមានផលល្អ សម្រាប់រាងកាយ និងការលូតលាស់របស់ក្មេងៗប៉ុណ្ណោះទេ វាល្អប្រសើរសម្រាប់ខួរក្បាលរបស់ពួកគេផងដែរ។ របបអាហារ ត្រឹមត្រូវជួយពង្រឹងសមត្ថភាពខួរក្បាល ការចងចាំ និងការគ្រប់គ្រងអារម្មណ៍។ ...
  • ខ្ញុំឈឺបត់ជើងតូច តើគួរទៅភ្លាម ឬចាំសិន?

    ដោយ: ស. លីង 9 PM, Sunday, 26 Feb, 2017
    មនុស្សភាគច្រើន មិនថាប្រុសមិនថាស្រី ច្រើនតែមិនទៅបន្ទប់ទឹកពេលឈឺភ្លាមនោះទេ។ បើមិនកន្លះម៉ោង ក៏ ១០នាទីដែរ ទម្រាំដាច់ចិត្តទៅ។ តើធ្វើបែបនេះល្អ ឬទេ? ទូទៅ ទឹកមូត្រ ឬភាសានិយាយថា ទឹកនោម។ ជាទូទៅក្នុងរយៈពេល ២៤ ម៉ោង មនុស្សធំអាចផលិតទឹកនោមចំណុ...
  • ទីតាំងមុននៅលើមុខ អាចបង្ហាញពីមូលហេតុ នៃការកើតមុន

    ដោយ: ដួងច័ន្ទ 2 PM, Tuesday, 31 Jan, 2017
    តើអ្នកធ្លាប់ឆ្ងល់ទេ ហេតុអ្វីក៏មុនតែងតែចេញ នៅទីតាំងដដែល ម្តងហើយម្តងទៀតដូច្នេះ? ទីតាំងនៃមុននៅលើមុខ អាចបណ្តាលមកពីអ្វីមួយ ដែលកើតឡើងនៅក្នុងរាងកាយ។ ទីតាំងនៃការកើតមុនលើ ផ្ទៃមុខមានទំនាក់ទំនងជាមួយស្បែកមុខ ដែលមានសរីរាង្គខាងក្នុងខុសៗគ្នា។...