ចូលចិត្តទំនើប

ម៉ូដផ្ទះ បែបជប៉ុនស្អាតៗទាំង 10

ដោយ: ដួងច័ន្ទ 7 PM, Tuesday, 30 Jan, 2018

មានអ្នកណាខ្លះចូលចិត្ត ប្រពៃណីវប្បធម៌បែបជប៉ុននៅទីនេះ? បើសិនជាមានជឿជាក់ថា អ្នកទាំងនោះនឹងចូលចិត្តធ្វើអ្វីទាំងឡាយ ដែលមានបែបផែន ទម្រង់ និងរសជាតិបែបជនជាតិជប៉ុនជាក់ជាមិន ខាន។ ដូច្នេះថ្ងៃនេះ ទំនើប សូមនាំប្រិយមិត្តរបស់ជប៉ុន ទៅទស្សនាម៉ូដគេហដ្ឋានបែបជប៉ុន ដ៏លេចធ្លោទាំង 10 ម៉ូដ។
Clay House
វិស្វករឈ្មោះ Simon Astridge បានតុបតែងជញ្ជាំងរបស់អគារអាផាត មិនមួយកន្លែងនៅក្នុងទីក្រុង ឡុងដ៍ ជាមួយដីឥដ្ឋគ្រើម ដើម្បីធ្វើឱ្យគេហដ្ឋានមួយនេះ មានលក្ខណៈជាទម្រង់មិនទាន់បញ្ចប់ តាមបែបផ្ទះរបស់ជប៉ុន និងមានបន្ថែមកន្លែងងូតទឹក ដែលមានក្រាលកម្រាល Tatami Matting ទៀតផង។

clay-house-simon-astridge-interiors-london-uk-residential_Decor_news_angkor_news_tomnerb-01
Sunken Bath Studio
នេះជាបន្ទប់ទឹកកញ្ចក់ ដែលមានអាងទឹកបែប Sunken ជាមួយនឹងទេសភាពសួនច្បារនៅខាង ក្រៅ។ ការតុបតែងបែបនេះ ជាស្នាដៃរបស់ក្រុមហ៊ុន Studio 304 នៅក្នុងអគារផ្ទះល្វែងមួយខ្នងក្នុង ទីក្រុងឡុង។ ម្ចាស់គេហដ្ឋាននេះ ចង់បង្កើតបន្ទប់ទឹកដែលមានបរិយាកាសដូចជា កន្លែងងូតទឹកបែបសាសនាជប៉ុន។

clay-house-simon-astridge-interiors-london-uk-residential_Decor_news_angkor_news_tomnerb-02
Southern Sunshine Home
គេហដ្ឋានលក្ខណៈគ្រួសារមួយនេះ ស្ថិតនៅក្នុងទីក្រុងតៃវ៉ាន់ ដែលមានបំពាក់ក្លោងទ្វារដែលយកលំនាំតាមគ្រោងផ្ទះបែបជប៉ុនបូរាណ។ ការតុបតែងម៉ូដក្លោងទ្វារប្រភេទនេះ ផ្តល់នូវទីតាំងសម្រាប់អ្នក អង្គុយលំហែទស្សនាទេសភាពសួនច្បារធំល្វឹងល្វើយ។ ទម្រង់ក្លោងទ្វារដើមរបស់គេហដ្ឋាននេះ ត្រូវបានប្រែក្លាយទៅជាបន្ទប់ Washitsu ដែលជាបន្ទប់អង្គុយបត់ជើងផ្ទាល់នឹងឥដ្ឋវិញ។

clay-house-simon-astridge-interiors-london-uk-residential_Decor_news_angkor_news_tomnerb-03
Weekend House
នេះជាគេហដ្ឋានសម្រាប់លំហែ នៅចុងសប្តាហ៍ ដែលយកគំរូតុបតែងតាមបែបជប៉ុន ដែលច្នៃម៉ូដដោយក្រុមហ៊ុន GAFPA សម្រាប់ទីតាំងតំបន់ដែលមានព្រៃច្រើន នៅភាគខាងជើងប្រទេស ប៊ែលហ្សិក ដែលមានបំពាក់ជណ្តើរវិលដ៏ស្រស់ស្អាត និងមានជញ្ជាំងដែលធ្វើពីឈើ Plywood ដ៏ មានតម្លៃថែម ទៀតផង។

clay-house-simon-astridge-interiors-london-uk-residential_Decor_news_angkor_news_tomnerb-04
Cross Stitch House
បន្ទះឈើស្តើងៗតំរៀបបិទភ្ជាប់គ្នា នៅក្នុងគេហដ្ឋានដ៏តូចមួយនៅក្នុងទីក្រុង Melbourne រួមជាមួយនឹងការពង្រីកទំហំសួនច្បារ ធ្វើឱ្យអ្នកបានឃើញការតុបតែង ក្នុងគេហដ្ឋានមួយនេះលាន់មាត់ថា សូម្បីតែជនជាតិជប៉ុនផ្ទាល់ក៏នឹងមានមោទនៈ ចំពោះគំនិតច្នៃប្រឌិតតុបតែងក្នុងគេហដ្ឋាននេះដែរ។

clay-house-simon-astridge-interiors-london-uk-residential_Decor_news_angkor_news_tomnerb-05
Apartment in Moscow
ការតុបតែងគេហដ្ឋានបែបប្រពៃណីជប៉ុន រួមជាមួយទេសភាពបែបធម្មជាតិ បានជះឥទ្ធិពលដល់ការតុបតែងអាផាតមិនមួយនេះនៅក្នុងទីក្រុងមូស្គូ។ ក្រុមហ៊ុនតុបតែងគេហដ្ឋានក្នុងស្រុក M17 បានធ្វើ ការជួសជុលសម្រាប់អតិថិជន ដែលមានចំណូលចិត្តចំពោះសាសនាព្រះពុទ្ធ Zen Buddhism។

clay-house-simon-astridge-interiors-london-uk-residential_Decor_news_angkor_news_tomnerb-07

Bathing Bikou
បន្ទប់ទឹកដែលតុបតែង ដោយរនាំងមានស៊ុមធ្វើពីឈើ និងមានពណ៌ដែលតំណាំងឱ្យទេសភាពព្រះ អាទិត្យរះ និងព្រះអាទិត្យលិច បង្កើតបានជាអារម្មណ៍ប្រៀប ដូចបន្ទប់ប្រពៃណីជប៉ុន។ នេះជាបន្ទប់ទឹកនៅក្នុងសណ្ឋាគារ Amsterdam ដែលរចនាម៉ូដដោយ Hanna Maring ដែលមានបន្ថែមជាមួយ នូវអាងទឹកធ្វើពីឈើដ៏ធំមួយថែមទៀតផង។

clay-house-simon-astridge-interiors-london-uk-residential_Decor_news_angkor_news_tomnerb-07
Annis Road
នេះជាបន្ទប់ពង្រីកបន្ថែមធ្វើពីឈើ សម្រាប់គូស្វាមីភរិយាជនជាតិជប៉ុនវ័យក្មេងមួយគូ នៅក្នុងទីក្រុង Hackney។ គេហដ្ឋាននេះមានតុបតែងលម្អ ដោយបន្ថែមផ្លូវដើរសម្រាប់សត្វឆ្មារ និងបន្ទប់ដាច់ដោយ ឡែកមួយសម្រាប់ការសម្រាកលំហែ និងអានសៀវភៅ។

clay-house-simon-astridge-interiors-london-uk-residential_Decor_news_angkor_news_tomnerb-08
Yasuragi
ការតុបតែងតាមបែបប្រពៃណីជប៉ុន ជាគូនឹងជញ្ជាំងស៊ីម៉ង់ ដែលមានលម្អជាមួយបន្ទះឈើស្រល់ រចនាជាបន្ទប់មួយដ៏ស្រស់ស្អាត នៅក្នុងបន្ទប់សណ្ឋាគារមួយនៅក្បែរទីក្រុង Stockholm។ ការតុបតែងនេះធ្វើឡើងដោយក្រុមហ៊ុន White Arkitekter ដែលបានរចនាផ្ទៃបន្ទប់បន្ថែម ជាមួយនឹងរូបភាព Seigaiha នៅលើផ្ទៃជញ្ជាំង។

clay-house-simon-astridge-interiors-london-uk-residential_Decor_news_angkor_news_tomnerb-09
Casa Bulcke
គេហដ្ឋានមួយខ្នងនេះ ស្ថិតនៅក្នុងប្រទេសឈីលី ដែលទទួលបានការរចនាពី Christian Hrdalo។ គេបានប្រើប្រាស់ទ្វារធ្វើពីបន្ទះដែក សម្រាប់ការពារគេហដ្ឋានធ្វើពីស៊ីម៉ង់មួយខ្នងនេះ ពីពន្លឺព្រះអាទិត្យ និងការប្រើប្រាស់រូបភាព Shoji សម្រាប់ជាតំណាង ដល់ការបង្កើតទីតាំងឯកជន ដាច់ដោយឡែកពីគេ នៅក្នុងប្រទេសជប៉ុន។

clay-house-simon-astridge-interiors-london-uk-residential_Decor_news_angkor_news_tomnerb-010

អត្ថបទអ្នកចង់អាន

  • តើបច្ចេកវិទ្យាផ្ទះបាយអាចកាត់បន្ថយការខ្ជះខ្ជាយអា...

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 30 Aug, 2018
    ជារៀងរាល់ឆ្នាំ បរិមាណអាហារប្រមាណជាង 1.3 ពាន់លានតោន ដែលត្រូវបានផលិតសម្រាប់ការទទួលទាន ត្រូវបានបាត់បង់ ឬបោះចោល។ ប៉ុន្តែការច្នៃប្រឌិតផលិតផលថ្មីដែលប្រែក្លាយទូរទឹកកកធម្មតាទៅជាឧបករណ៍ឆ្លាតវៃ ដែលសន្យាជួយដល់អ្នកក្នុងការកាត់បន្ថយការបោះអាហ...
  • តិចនិចស្វែងរកកន្លែងថតរូបអាពាហ៍ពិពាហ៍

    ដោយ: ដួងច័ន្ទ 9 AM, Tuesday, 04 Sep, 2018
    ថ្ងៃរៀបអាពាហ៍ពិពាហ៍គឺជាវេលាដ៏ពិសេសបំផុតសម្រាប់ជីវិតរបស់មនុស្សម្នាក់ៗ ហើយអ្នកពិតជាចង់ធ្វើឱ្យវាល្អគ្រប់យ៉ាង។ អនុស្សាវរីយ៍សម្រាប់ថ្ងៃអាពាហ៍ពិពាហ៍គឺជាអ្វីដែលយើងចង់បានឱ្យល្អបំផុត ចំណែករូបថតមុនថ្ងៃពិសេសនេះដ៏សំខាន់ដែរ ទាមទារឱ្យអ្នកគិត...
  • បន្ទប់សៀវភៅសម្រាប់គេហដ្ឋានដ៏កក់ក្តៅ

    ដោយ: ដួងច័ន្ទ 8 AM, Friday, 14 Sep, 2018
    ការអានសៀវភៅគឺជាចំណូលចិត្តមួយ ដែលផ្តល់នូវសារៈសំខាន់ ជាចំណីដល់ខួរក្បាល។ ការអានសៀវភៅអាចធ្វើឡើងបាននៅគ្រប់ទីកន្លែង ហើយទីកន្លែងអានសៀវភៅនៅក្នុងគេហដ្ឋានកាន់តែផ្តល់នូវអារម្មណ៍កក់ក្តៅ។ ទំនើប សូមនាំយកនូវការតុបតែងបន្ទប់សៀវភៅមួយចំនួន សម្រាប...
  • សម្ភារៈដែលងាយបង្កគ្រោះថា្នក់ដល់កុមារ

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 23 Aug, 2018
    គ្រួសារមួយដែលមានក្មេងតូចៗ គួរមានការបន្ថែមការប្រុងប្រយ័ត្នលើសុវត្ថិភាពសម្រាប់ក្មេងៗ ជាពិសេសសម្ភារៈប្រើប្រាស់មួយចំនួនដែល អ្នកបណ្តាលឱ្យកើតគ្រោះភ័យ ដែលអ្នកអាចនឹកស្មានមិនដល់។ ចង់ដឹងថាសម្ភារៈប្រើប្រាស់ទាំងនោះមានអ្វីខ្លះ សូមបន្តអានអត្...