ចូលចិត្តទំនើប

ស្បែកជើងប៉ាតានារី ទាំង5 ធ្វើឲ្យអ្នកដកចិត្តមិនរួច

ដោយ: Belle 6 PM, Thursday, 25 Jan, 2018

ក្នុងឆ្នាំថ្មីនេះ មិត្តនារីៗភាគច្រើនប្រាកដជា មានគម្រោងចង់ទិញកាបូប ខោអាវ ឬ ស្បែកជើងថ្មីៗ ដើម្បីupdate style ខ្លួនឯងឲ្យកាន់តែឡូយមួយកម្រិតទៀត មែនដែរអត់? ចំពោះមិត្តនារីមួយចំនួនដែល ស្រឡាញ់ស្បែកជើងជាងអ្វីៗទាំងអស់ ជាពិសេសប្រភេទស្បែកជើង Sneakers ទំនើប សូមណែនាំ Sneakers ទាំង5ម៉ូដ-ម៉ាក ដែលនឹងទាក់ទាញចំណាប់អារម្មណ៍របស់អ្នក។

Sneaker-Trends-for-woman_fashion_news_phnom_penh_cambodia_tomnerb-01
Vans x Opening Ceremony Plaid Pack

យើងធ្លាប់ឃើញស្បែកជើងប៉ាតា ដែលមានផ្ទៃក្រឡាការ៉ូខាងលើ ប៉ុន្តែស្បែកជើងម៉ាក Vans មួយគូរនេះ មានភាពប្លែកពីគេ ដោយសារតែវាមានផ្ទៃក្រឡាការ៉ូពេញមួយតួ ស្បែកជើងតែម្ដង មិនលើកលែងសូម្បីតែគែមស្បែកជើង។ នេះគឺជាម៉ូដចុងក្រោយបំផុតរបស់ Vans មើលទៅរាង old-school បន្តិចក៏ពិតមែន ប៉ុន្តែវាស្រស់ស្អាត។ មួយគូនេះ មានតម្លៃប្រហាក់ប្រហែល $95។

Sneaker-Trends-for-woman_fashion_news_phnom_penh_cambodia_tomnerb-02
Air Max 97
ស្បែកជើងម៉ាកNike មួយគូរនេះ រចនាឡើងដោយ Christian Tresser ដែលគំនិតក្នុងការរចនាផ្តើម ចេញពីរថភ្លើងល្បឿនលឿនរបស់ប្រទេសជប៉ុន ផ្គុំឡើងពី leather foam និងfull-length visible air។ មិនត្រឹមតែបង្កប់ទៅដោយគំនិតរចនាអស្ចារ្យប៉ុណ្ណោះ
ទេ វាថែមទាំងមានរូបរាងគួរឲ្យស្រឡាញ់ផងដែរ ក្នុងតម្លៃប្រហាក់ប្រហែល $160។

Sneaker-Trends-for-woman_fashion_news_phnom_penh_cambodia_tomnerb-03
Women’s Made in UK 991 Pigskin
New Balance បានបញ្ចេញស្បែកជើងម៉ូដចុងក្រោយ ដែលប្លែកភ្នែក ទាំងរូបរាង និងវត្ថុធាតុដើមក្នុងការផលិត។ គេកែច្នៃវាដោយដៃ ចេញពីស្បែកសត្វជ្រូក និងសំណាញ់ម៉្យាង ធ្វើឲ្យវាមានខ្យល់ចេញចូល ទន់ងាយស្រួលក្នុងពេលពាក់ហាត់ប្រាណជាប្រចាំ។
មិនត្រឹមតែប៉ុណ្ណោះ ពណ៌Cappuchino ហាយឡាយ Silver មួយគូនេះមើលទៅគួរឲ្យទាក់ទាញខ្លាំងមែនទែន។ តម្លៃរបស់វាប្រហាក់ប្រហែល $177។

Sneaker-Trends-for-woman_fashion_news_phnom_penh_cambodia_tomnerb-04
SKECHERS D’Lites Ultra-Mediative
មិនត្រឹមតែ ទន់ស្រួលពាក់ប៉ុណ្ណោះទេ ស្បែកជើង Skechers មួយគូនេះពិតជាកាលីប សម្រាប់មិត្តនារីដែលនិយមភាពទាន់សម័យ និងស្រឡាញ់សុខភាព។ កម្រាស់ស្បែកជើងខ្ពស់ សាច់ក្រណាត់ និងបាតក្នុងស្បែកជើងទន់ជាងមុន ផ្តល់នូវផាសុកភាព មិនថាអ្នកពាក់ហាត់ប្រាណ ឬ ពាក់ប្រចាំថ្ងៃនោះឡើយ ។ តម្លៃរបស់វាប្រហាក់ ប្រហែល $65។

Sneaker-Trends-for-woman_fashion_news_phnom_penh_cambodia_tomnerb-05
Fenty Suede Cleated Creeper Women’s
តារាចម្រៀងដ៏ល្បីល្បាញ Rihanna បានសហការជាមួយក្រុមហ៊ុនស្បែកជើង Puma បង្កើតស្បែកជើង មានឈ្មោះថា Fenty Puma by Rihanna។ ស្បែកជើងម៉ូដនេះ ប្លែកទាក់ភ្លែក ដូចគ្នានឹងStyleរបស់នាង ហើយស័ក្តិសមចំពោះអ្នកដែលនិយមលេង
ម៉ូដស្បែកជើង ជាពិសេសគឺអ្នកគាំទ្រRihannaតែម្តង។ តម្លៃរបស់វាប្រហាក់ប្រហែល $160។

Sneaker-Trends-for-woman_fashion_news_phnom_penh_cambodia_tomnerb-06

តើម៉ូដមួយណា ដែលមិត្តនារីពេញចិត្ត?
សូមចែករំលែកយោបល់របស់អ្នក ក្នុង Comment ខាងក្រោម!

Sneaker-Trends-for-woman_fashion_news_phnom_penh_cambodia_tomnerb-0

Sneaker-Trends-for-woman_fashion_news_phnom_penh_cambodia_tomnerb-07

Sneaker-Trends-for-woman_fashion_news_phnom_penh_cambodia_tomnerb-08

អត្ថបទអ្នកចង់អាន

  • សម្ភារៈដែលងាយបង្កគ្រោះថា្នក់ដល់កុមារ

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 23 Aug, 2018
    គ្រួសារមួយដែលមានក្មេងតូចៗ គួរមានការបន្ថែមការប្រុងប្រយ័ត្នលើសុវត្ថិភាពសម្រាប់ក្មេងៗ ជាពិសេសសម្ភារៈប្រើប្រាស់មួយចំនួនដែល អ្នកបណ្តាលឱ្យកើតគ្រោះភ័យ ដែលអ្នកអាចនឹកស្មានមិនដល់។ ចង់ដឹងថាសម្ភារៈប្រើប្រាស់ទាំងនោះមានអ្វីខ្លះ សូមបន្តអានអត្...
  • Euraasia Concept នាំមកនូវជីវិតប្រកបដោយប្រណីតភាព...

    ដោយ: ទំនើប 7 PM, Monday, 17 Sep, 2018
    ភ្នំពេញ ១៤ កញ្ញា ២០១៨, Eurasia Concept ប្រកាសការបើកដំណើរការជាផ្លូវការនាថ្ងៃនេះ នៅប្រទេសកម្ពុជា ដែលមាន ទីតាំងនៅជាន់ទី 3 ផ្សារទំនើប Exchange Square ភ្នំពេញ។ ហាងនេះផ្តល់ ជូននូវ គ្រឿងសង្ហារិម និង សម្ភារៈខាង ក្នុងផ្ទះ ដ៏ប្រណីត ដែលផល...
  • អ្វីខ្លះជាសម្ភារៈចាំបាច់នៅក្នុងគេហដ្ឋាន?

    ដោយ: ដួងច័ន្ទ 1 PM, Friday, 24 Aug, 2018
    នៅពេលអ្នកចូលទៅរស់នៅក្នុងគេហដ្ឋានថ្មី មានសម្ភារៈសំខាន់ៗជាច្រើនដែលអ្នកត្រូវការជាចាំបាច់។ ប៉ុន្តែសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន មានច្រើនពេក ដែលអ្នកអាចនឹងមិនដឹងថាមួយណាជាអ្វីដែលអ្នកត្រូវការបំផុត។ ចង់ស្វែងយល់ពីចម្លើយ សូមអានអត្ថបទខាងក...
  • សៀវភៅទាំង 5 សម្រាប់ផ្លាស់ប្តូរជីវិតរបស់អ្នក

    ដោយ: ដួងច័ន្ទ 8 AM, Monday, 03 Sep, 2018
    នៅពេលលោក Warren Buffet ត្រូវបានសួរអំពីអាថ៌កំបាំងនៃភាពជោគជ័យ និងភាពថ្កុំថ្កើងរបស់គាត់ គាត់បានបង្ហើបថាគាត់អានសៀវភៅជារៀងរាល់ថ្ងៃ ប្រមាណ 500 ទំព័រ ក្នុងមួយថ្ងៃ។ ជាអកុសល បើសិនជាអ្នកធ្វើការពេញថ្ងៃ អ្នកនឹងមិនមានពេលគ្រប់គ្រាន់សម្រាប់កា...