ចូលចិត្តទំនើប

សំណង់អគារទាំង 10 ដែលនឹងលេចរូបរាងក្នុងឆ្នាំ 2018

ដោយ: ដួងច័ន្ទ 6 PM, Wednesday, 17 Jan, 2018

ថ្ងៃនេះ ទំនើប សូមលើកយកអត្ថបទមួយ ដែលបង្ហាញអ្នកពីស្ថាបត្យកម្មសំណង់ធំៗទាំង 10 នៅជុំវិញពិភពលោក ដែលនឹងលេចរូបរាងឡើងក្នុងឆ្នាំ 2018 នេះ។ ចង់ដឹងថាតើស្ថាបត្យកម្មទាំងនោះមាននៅទីណាខ្លះ? ហើយតើវាមានភាពអស្ចារ្យយ៉ាងណា? សូមអានអត្ថបទខាងក្រោមនេះ។
Taipei Performing Arts Center
ក្រុមហ៊ុន Rem Koolhaas បានបង្ហាញពីប្លង់នៃការរចនា នៅលើទីតាំងមហោស្រពមួយនេះ នៅក្នុងរដ្ឋធានីតៃវ៉ាន់ កាលពីឆ្នាំ 2009 ប៉ុន្តែវាត្រូវបានបើកសម្ភោធជាស្ថាពរនៅក្នុងឆ្នាំ 2018 នេះ។ មជ្ឈមណ្ឌល Taipei Performing Arts មួយនេះនឹងមានបន្ទប់ធំៗ សម្រាប់ការសម្តែងសិល្បៈចំនួន 3 រួមមានកៅអីលំដាប់ខ្ពស់ នៅក្នុងមហោស្រពចំនួន 1500 កៅអី និងកៅអីប្រភេទ Playhouse ចំនួន 800 គូ។ នៅក្នុងចំណោមបន្ទប់សិល្បៈទាំងបី នឹងមានបន្ទប់មួយស្ថិត នៅក្នុងទម្រង់មូលដូចបាល់ ដ៏ធំមួយ។

Top10-Building-to-look-forward-to-in-2018_technology_news_cambodia_tomnerb-01
Amager Resource Center
ប្រិយមិត្តរបស់ក្រុមហ៊ុនស្ថាបត្យកម្ម BIG នឹងរំភើបរីករាយនៅពេលលឺដំណឹងមួយនេះ។ ក្រុមហ៊ុនមួយនេះនឹងបង្ហាញពីគំរូប្លង់ ចុងក្រោយរបស់អគារផលិតថាមពលដ៏ធំនៅក្នុងទីក្រុង Copenhagen ដែលមានជម្រាលជិះស្គីនៅលើដំបូលអគារ។ អគារមួយនេះក៏នឹងមានបំពង់ផ្សែងដ៏ធំមួយ ដែលបញ្ចេញផ្សែងរាងកងមូល។ កាលពីឆ្នាំ 2014 ក្រុមហ៊ុនបាននិយាយថា អគារមួយនេះនឹងផ្លាស់ប្តូរផ្នត់គំនិតរបស់មនុស្ស ចំពោះអគារប្រើប្រាស់ជាសាធារណៈដូចអគារមួយនេះ។

Top10-Building-to-look-forward-to-in-2018_technology_news_cambodia_tomnerb-02
Christchurch Central Library
ក្រុមហ៊ុនស្ថាបត្យកម្ម Schmidt Hammer Lassen បានរចនាម៉ូដបណ្ណាល័យពណ៌មាសមួយនេះ ដើម្បីជំនួសអគារចាស់ ដែលត្រូវខូចខាតដោយសារគ្រោះរញ្ជួយដី ដែលបំផ្លាញអគារ Christchurch នៅក្នុងឆ្នាំ 2010 និង 2011។ អគារនេះនឹងត្រូវបញ្ចូលរួមជាបីប្លុក ដែលផ្តល់នូវទាំងអគារបច្ចេកវិទ្យា ឌីជីថល និងអគារជាបេតិកភណ្ឌនៅក្នុងតំបន់។

Top10-Building-to-look-forward-to-in-2018_technology_news_cambodia_tomnerb-03
Secular Retreat
គម្រោងអគារលំហែ Devon របស់អ្នកច្នៃម៉ូត Peter Zumthor ត្រូវបានគ្រោងថានឹងក្លាយជាអចលនទ្រព្យពេញលេញរបស់ក្រុមហ៊ុន Living Architecture ជាក្រុមហ៊ុនបង្កើតឡើងដោយ Alain de Botton សម្រាប់ផ្តល់នូវទីកន្លែងសម្រាកលំហែ នៅក្នុងគេហដ្ឋានបែប Architect-Designed។ ប៉ុន្តែគម្រោងមួយនេះ ត្រូវបានពន្យារពេលជាច្រើនលើកច្រើនសារ។ វានឹងបើកសម្ភោធនៅក្នុងឆ្នាំ 2018 នេះ ដែលមានបំពាក់នូវជញ្ជាំង Rammed Concrete និងមានបន្ទប់គេងចំនួន 5 បន្ទប់។

Top10-Building-to-look-forward-to-in-2018_technology_news_cambodia_tomnerb-04

V&A Dundee
ស្ថាបត្យករសញ្ជាតិជប៉ុន ឈ្មោះ Kengo Kuma បានរចនាផ្នែកខាងមុខនៃអគារសារមន្ទីរ V&A នៅក្នុងទីក្រុង Dundee ប្រទេសស្កុតឡែន។ អគារនេះនឹងសាងសង់ឡើងដោយមានផ្នែកខាងមុខជាបេតុងមានទម្រង់ផ្តេក និងគែមជ្រុងដែលលេចធ្លោឡើងខ្ពស់ពីផ្ទៃទឹក ប្រៀបដូចជាក្បាលនាវា។

Top10-Building-to-look-forward-to-in-2018_technology_news_cambodia_tomnerb-05
Coal Drops Yard
ក្រុមហ៊ុន Thomas Heatherwick’s Studio បានធ្វើការប្រែក្លាយតំបន់ធ្យូងថ្ម Victorian នៅក្នុងតំបន់ London’s King’s Cross បង្កើតបានជាហាងទំនិញ ដែលមានទម្រង់ដូចជាប្រឡាយទឹក។ អគារនៅទីនេះនឹងត្រូវបានជួសជុលទាំងអស់ តែនឹងនៅតែរក្សាទម្រង់ដើម ដើម្បីឱ្យដំបូលហោជាង បែបប្រពៃណីមានរាងកោងឡើងទាំងសងខាង និងជួបគ្នានៅផ្នែកខាងចុង។

Top10-Building-to-look-forward-to-in-2018_technology_news_cambodia_tomnerb-06
Qatar National Library
អ្នកប្រើប្រាស់កម្មវិធី Instagram បានទស្សនារូបភាពមួយចំនួន នៃអគារបណ្ណាល័យនៅក្នុងទីក្រុង Doha។ គម្រោងអគារមានទំហំ 45,000 ម៉ែត្រក្រឡា នឹងបែងចែកជាស្លាបចំនួន 3 ដែលផ្នែកនិមួយៗជាប្រភេទបណ្ណាល័យខុសៗគ្នា។ អគារ National Library នឹងប្រមូលផ្តុំសមាសភាពបេតិក ភណ្ឌរបស់ Qatar និងក្នុងតំបន់។ អគារ University and Research Library នឹងប្រមូលផ្តុំនូវធនធានអប់រំ ហើយអគារ Metropolitan Public Library នឹងបម្រើការជាកន្លែងសហគមន៍ក្នុងតំបន់។

Top10-Building-to-look-forward-to-in-2018_technology_news_cambodia_tomnerb-07
Leeza Soho Tower
ក្រុមហ៊ុន Zaha Hadid Architects មានសំណង់អគារជាច្រើន ដែលនឹងបញ្ចប់នៅក្នុងឆ្នាំ 2018 នេះ រួមទាំងសំណង់សណ្ឋាគារ ដ៏អស្ចារ្យមួយចំនួនផងដែរ។ ប៉ុន្តែអគារដ៏រំភើបញាប់ញ័រជាងគេគឺ អគារ Skyscraper កម្ពស់ 207 ម៉ែត្រ ដែលនឹងក្លាយជាអគារកញ្ចក់ខ្ពស់ជាងគេ នៅក្នុងពិភពលោក។ អគារនេះមានរាងកោងបត់ 45 ដឺក្រេ ដើម្បីជាន់ខ្ពស់បំផុត នៃអគាររត់ឱ្យត្រង់ជួរជាមួយ នឹងមានជ្រុង East-West Axis របស់វិថី Lize Road ដែលជាផ្លូវធ្វើដំណើរដ៏ធំមួយ នៅក្នុងទីក្រុងប៉េកាំង។

Top10-Building-to-look-forward-to-in-2018_technology_news_cambodia_tomnerb-08
Paradise City
ការរចនាម៉ូដតុបតែងដ៏ស្រស់ស្អាតមួយ ដែលនឹងត្រូវលេចឡើងនៅក្នុងឆ្នាំនេះ គឺជាទីតាំងនៃការកំសាន្តដ៏សម្បូរបែប ដែលក្រុមហ៊ុន MVRDV កំពុងតែសាងសង់នៅក្នុងរដ្ឋធានីនៃប្រទេសកូរ៉េខាង ត្បូង។ នៅទីនេះមានក្លឹបកំសាន្តពេលរាត្រី និងហាងលក់ទំនិញ ដែលការរចនាទាំងពីរនេះដើម្បីបំពាក់នូវ Concrete Casting នៃផ្ទៃជញ្ជាំងនៅជុំវិញអគារ។ ច្រកចូលធំជាងគេ នឹងត្រូវលាបពណ៌មាស ជារាងរង្វង់ ដែលនឹងអាចឱ្យអ្នកដំណើរតាមយន្តហោះ នៅអាកាសយានដ្ឋាន Incheon មើលឃើញយ៉ាងច្បាស់។

Top10-Building-to-look-forward-to-in-2018_technology_news_cambodia_tomnerb-09
Calgary’s New Central Library and Library Plaza
អគារថ្មីៗដែលនឹងបញ្ចប់ការសាងសង់ នៅក្នុងឆ្នាំនេះ នៅក្នុងប្រទេសកាណាដា រួមមានបណ្ណាល័យ សាធារណៈមួយនេះដែលត្រូវបានសាងសង់ឡើងជុំវិញផ្លូវរថភ្លើង។ គម្រោងឈើ Timber មានរាង កោងដូចធ្នូ នៅត្រង់ច្រកទ្វារចូលនឹងក្លាយជាតំណាងឱ្យដុំពពក និងខ្យល់បក់ ដែលកើតមានឡើងជា ពិសេសក្នុងតំបន់ Alberta។ ច្រកទ្វារនេះនឹងនាំទៅកាន់បន្ទប់ ដ៏ធំទូលាយលើដំបូល ដែលមានពន្លឺ ភ្លើងពាសពេញផ្ទៃបន្ទប់ ផ្តល់នូវភាពទាក់ទាញ ការស្វាគមន៍ និងទីតាំងសាធារណៈដ៏អស្ចារ្យ នៅចំ កណ្តាលបេះដូងនៃទីក្រុង។

Top10-Building-to-look-forward-to-in-2018_technology_news_cambodia_tomnerb-010

អត្ថបទអ្នកចង់អាន

  • ជំនាញក្នុងផ្ទះបាយ ដែលអ្នកគួរដឹង

    ដោយ: ដួងច័ន្ទ 8 PM, Tuesday, 20 Mar, 2018
    មិនថាអ្នកជាចុងភៅថ្មីថ្មោង ឬអ្នកមានបទពិសោធន៍ ក្នុងផ្ទះបាយច្រើនយ៉ាងណាក្តី មនុស្សគ្រប់រូបអាចទទួលបានអត្ថប្រយោជន៍ ពីការរៀនជំនាញផ្ទះបាយមួយ ឬពីរបន្ថែមទៀត។ ជំនាញមួយចំនួនមានសារៈសំខាន់ សម្រាប់ការចម្អិនអាហារ ហើយមួយចំនួនទៀតក៏ល្អដែរ បើសិនជា...
  • 10 ចំណុចត្រូវការត្រួតពិនិត្យ មុនពេលចេញដំណើរ

    ដោយ: ដួងច័ន្ទ 8 PM, Thursday, 01 Mar, 2018
    រដូវកាលបុណ្យចូលឆ្នាំប្រពៃណីចិន ខិតជិតចូលមកដល់ហើយ ដែលនេះជាពេលវេលាដើរកំសាន្ត ជួបជុំគ្រួសារដ៏រីករាយមួយ។ មិនថាអ្នកត្រូវធ្វើដំណើរទៅទីជិត ឬទីឆ្ងាយដោយប្រើប្រាស់រថយន្ត អត្ថបទខាងក្រោមនេះ នឹងផ្តល់ជាគំនិតជំនួយដល់អ្នក ដើម្បីធានាថារថយន្តរបស...
  • គំរូពង្រីកគេហដ្ឋាន ដ៏ស្រស់ស្អាត នៅក្រុងឡុងដ៍

    ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Mar, 2018
    គេហដ្ឋាននីមួយៗ បង្កប់ដោយអនុស្សាវរីយ៍ និងការចងចាំជាច្រើន សម្រាប់សមាជិកគ្រួសារទាំង អស់។ បើសិនជាអ្នកចង់រក្សាអនុស្សាវរីយ៍ ក្នុងក្រុមគ្រួសារឱ្យនៅស្ថិតស្ថេរយូរអង្វែង អ្នកមិនគួររុះរើ ផ្ទះទេ តែអ្នកគួរធ្វើការកែលម្អវិញប្រសើរជាង។ ដូច្នេះហ...
  • គំរូម៉ូដជណ្តើរ ពេញនិយមទាំង 10

    ដោយ: ដួងច័ន្ទ 10 PM, Wednesday, 28 Feb, 2018
    ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានមកស្វែងយល់ ពីគំរូម៉ូដជណ្តើរដ៏ពេញនិយមនៅតាមបណ្តាអគារទំនើបៗ នៅទូទាំងពិភពលោក សម្រាប់ជាជំនួយដល់អ្នកក្នុងការស្វែងរកម៉ូដជណ្តើរ ដ៏សក្តិសមសម្រាប់លំនៅដ្ឋាន ឬអគារការិយាល័យរបស់អ្នក។ Experimentariumនេ...