ចូលចិត្តទំនើប

Comments
0
1842 View

ភាពយន្តដែលអ្នករង់ចាំ រឿង ទេសចរណ៍ឋាននរក របស់ កញ្ញា ឈិត សុវណ្ណបញ្ញា ចាក់បញ្ចាំងហើយ!

ដោយ: ស៊ីវងីម 12 AM, Thursday, 29 Sep, 2016

ក្រោយពីធ្វើការផលិតរយៈពេល ប្រមាណជាជាងមួយឆ្នាំទីបំផុត ភាពយន្តរឿង ទេសចរណ៍ឋាននរក ដែលជាការសម្តែងដំបូងរបស់កញ្ញា ឈិត សុវណ្ណបញ្ញា នឹងធ្វើការចាក់បញ្ចាំង នៅរោងភាពយន្តនានាក្នុងរាជធានីភ្នំពេញ នៅថ្ងៃស្អែកនេះ។

កញ្ញា ឈិត សុវណ្ណបញ្ញា ដែលជាតារាចម្រៀង សំឡេងស្រទន់ប្រចាំហង្សមាស និងជាតួឯកស្រីក្នុងភាពយន្តនេះ បាននិយាយថា៖ « ការសម្តែងភាពយន្ត គឺជាក្តីស្រមៃរបស់ខ្ញុំ ហើយនៅពេលដែលបានជួប ជាមួយនឹងអ្នកនិពន្ធ និងបានអាន Script ខ្ញុំក៏ស្រលាញ់សាច់រឿងនេះ ចង់សម្តែងតែម្តង ហេតុនេះខ្ញុំប្រាប់ខ្លួនឯងថា ត្រូវតាំងចិត្តដាក់អារម្មណ៍សម្ដែងឱ្យបានល្អបំផុត។

ម្យ៉ាង ខ្ញុំចង់ធ្វើអ្វីមួយ ដើម្បីជូនដល់អ្នកគាំទ្ររបស់ខ្ញុំ ក្រៅពីច្រៀងចម្រៀង ហើយខ្ញុំសង្ឃឹមថា អ្នកទាំងអស់គ្នានឹងគាំទ្រនាងខ្ញុំ ក៏ដូចជារឿងទេសចរណ៍ឋាននរក នេះផងដែរ។»

ដោយឡែកតួឯកប្រុស Alexora ក៏ប្រាប់ពីអារម្មណ៍របស់គេថា៖ «រឿងទេសចរណ៍ឋាននរក នេះពិតជាគួរឱ្យចាប់អារម្មណ៍ណាស់ ព្រោះនិយាយពីអ្នកនិពន្ធម្នាក់ ដែលចង់សរសេររឿងខ្មោច ហើយមានសាច់រឿងកំប្លែងៗជាច្រើន ទាក់ទងនឹងដំណើរការងាររបស់អ្នកនិពន្ធនោះ។ វាគឺជាតួអង្គមួយថ្មីរបស់ខ្ញុំ។»

WelcomeToHell-05

ឆ្លើយតបនឹងសំនួរថា តើលោកមានអារម្មណ៍យ៉ាងណា ចំពោះស្នាដៃរបស់ខ្លួន ដែលនឹងចាក់បញ្ចាំងជូនទស្សនិកជន ក៏ដូចជាអ្នកគាំទ្រការនិពន្ធរបស់លោក កវីនិពន្ធសំឡេងផ្អែម លោក សុខ ចាន់ផល បានប្រាប់ ទំនើប ថា៖ «ភាពយន្តនេះ គឺជាការឆ្លើយតបដ៏រំភើបមួយ ពីខ្ញុំទៅកាន់អ្នកគាំទ្រ។ ពេលនេះ ចំណងជើងតូចមួយ #ទេសចរណ៍ឋាននរក នៅក្នុងសៀវភៅ #ចង្កៀងនិទានរឿងខ្មោច បានលេចចេញជារូបរាងភាពយន្តហើយ។ បើទោះជាវាមិនល្អឥតខ្ចោះ ដូចក្នុងក្ដីស្រមៃ តែវាបានបង្រៀនខ្ញុំយ៉ាងច្រើនពីការងារផលិត និងផ្ដល់ឱ្យខ្ញុំយ៉ាងច្រើន នូវបទពិសោធន៍ជីវិត ទើបខ្ញុំចាត់ទុកថា ស្នាដៃមួយនេះជាចំណុចផ្ដើមដ៏មានតម្លៃក្នុងជីវិត។ ក្នុងសាច់រឿងនេះ មានប្រយោគមួយនិយាយថា «បើយើងជាមនុស្សល្អ ពេលវេលានឹងនាំយកមនុស្សដែលមិនល្អ ឱ្យចាកចេញពីជីវិតយើង» ដែលនេះជាកម្លាំងចិត្តមួយ ធ្វើឱ្យខ្ញុំកាន់តែស្រលាញ់ការធ្វើល្អ។ ធ្វើល្អ ទោះជាមិនបានផលក្នុងពេលនេះ តែវានឹងមានផ្លែផ្កានៅថ្ងៃក្រោយ។ ក្នុងនាមជាអ្នកនិពន្ធម្នាក់ ការសាងស្នាដៃនីមួយៗ គឺចង់ផ្តល់នូវភាពរីករាយ និងការឈ្វេងយល់មួយដល់អ្នកអាន និងទស្សនិកជន។ ខ្ញុំគិតថា ឆាកជីវិតមិនគួរឱ្យខ្លាចពេកទេ បើយើងព្យាយាមយល់ឱ្យច្បាស់។»

WelcomeToHell-04

សង្ខេបរឿង ទេចរណ៍ឋាននរក៖ វាសនាជាអ្នកនិពន្ធ ចង់សរសេររឿងខ្មោចឱ្យល្បី ត្រូវទីផ្សារ ហើយនៅយប់មួយគេក៏បានទទួលទូរស័ព្ទ ពីក្រុមហ៊ុនទេសចរណ៍ឋាននរក អញ្ជើញគេទៅទស្សនា និងសិក្សា ដើម្បីការងាររបស់គេ។ នៅឋាននរក វាសនាបានជួបនឹង បញ្ញា ជាមគ្គុទេសនាំផ្លូវគេ។ បញ្ញា ធ្វើឱ្យវាសនាមើលដឹងថា នាងខ្លាចប៉ូលីស ព្រោះនាងជាជនអន្តោប្រវេសន៍ ខុសច្បាស់នៅឋាននរក។ សាច់រឿងរបស់បញ្ញា ពិតជាធ្វើឱ្យវាសនាចាប់អារម្មណ៍ ហើយបន្ទាប់មកក៏កើតចិត្តអាណិត និងស្រលាញ់នាង តែក៏ដល់ពេលដែលគេត្រូវត្រឡប់ មកឋានមនុស្សវិញ។

WelcomeToHell-02

WelcomeToHell-03

អត្ថបទអ្នកចង់អាន

  • Jennie របស់ក្រុម BLACKPINK នឹងបង្ហាញបទចម្រៀង So...

    ដោយ: ភារុន 8 AM, Friday, 19 Oct, 2018
    នៅក្នុងសេចក្តីរាយការណ៍ផ្តាច់មុខមួយរបស់គេហទំព័រ Sports Donga បានបង្ហាញថា Jennie របស់ក្រុម BLACKPINK នឹងធ្វើការបង្ហាញអាល់ប៊ុម Solo របស់នាងជាលើកដំបូងនៅក្នុងខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែកាលបរិច្ឆេទនៃការចេញអាល់ប៊ុមថ្មីនេះមិនទាន់ត្រូវប...
  • ច្នៃប្រឌិតបន្ទប់គេងសម្រាប់កូនៗជាទីស្រឡាញ់

    ដោយ: ដួងច័ន្ទ 8 AM, Monday, 01 Oct, 2018
    កូនៗជាទីស្រឡាញ់របស់អ្នកគួរមានទីកន្លែងផ្ទាល់ខ្លួនរបស់ពួកគេ ដែលអាចឱ្យពួកគេរីករាយនឹងសេរីភាព គំនិតច្នៃប្រឌិត និងភាពម្ចាស់ការលើខ្លួនឯង។ ទំនើប នឹងបង្ហាញពីគំរូបន្ទប់គេងសម្រាប់កូនជាទីស្រឡាញ់របស់អ្នក ដូចមានក្នុងអត្ថបទខាងក្រោម។ ច្នៃប្រឌិ...
  • វិធីសាស្រ្ត 5 យ៉ាងបង្កើតបរិយាកាសដ៏ស្ងប់សុខ

    ដោយ: ដួងច័ន្ទ 9 AM, Saturday, 29 Sep, 2018
    បន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃ អ្នកពិតជាត្រូវការកន្លែងដែលអ្នកអាចសម្រាក និងបន្ធូរអារម្មណ៍។ ដូច្នេះតម្រូវការបង្កើតនូវបរិយាកាសកក់ក្តៅ និងស្ងប់ស្ងៀម ត្រូវការជាចាំបាច់។ ប្រការនេះអាចជួយឱ្យស្មារតី និងរាងកាយរបស់អ្នកស្ថិតនៅក្នុងលក្ខខណ្ឌល្...
  • ទម្លាប់មិនល្អ 7 យ៉ាងក្នុងការចម្អិនអាហារដែល អ្នក...

    ដោយ: ភារុន 8 AM, Thursday, 01 Nov, 2018
    មនុស្សគ្រប់គ្នាតែងតែមានទម្លាប់មិនល្អខ្លះៗក្នុងការរស់នៅ យ៉ាងណាមិញសូម្បីតែទម្លាប់ក្នុងការចម្អិនអាហារក៏ដោយ ជាពិសេសនៅពេលដែលអ្នកបានរកឃើញជាលើកដំបូង នៅពេលចម្អិនម្ហូបអាហារ។ ដូច្នេះអ្នកគួរតែជៀងវាងនូវទម្លាប់ទាំងនោះ ដើម្បីធ្វើឲ្យអាហារដែលអ...