ចូលចិត្តទំនើប

Comments
0
24721 View

តារា 6 ដួងនៅហង្សមាស មានសមត្ថភាពនិពន្ធ បទចម្រៀង Original

ដោយ: ម៉ូនី 12 AM, Wednesday, 20 Apr, 2016

Cambodia-Singer-Writer-01

ពេជ្រ សោភា

អ្នកនាង ពេជ្រ សោភាជា​តារាស្រីតែម្នាក់ដែលបានឈរជើងនៅក្នុង​ទ្រនំហង្សមាស​ជាងមួយទស្សវត្តន៍មកហេីយ។​ ជាមួយបទពិសោធន៍ជាង 10ឆ្នាំលើផ្នែកចម្រៀង បច្ចុប្បន្ន អ្នកនាង ពេជ្រ សោភា មានសម្ថភាពក្នុងនិពន្ធទំនុកច្រៀង និងដឹកនាំសម្តែងថែមទៀតផង។ Album Original Song ដំបូងរបស់អ្នកនាងនោះគឺ Album កាហ្វេ 1500 ហើយបទចម្រៀងដែលកំពុងពេញនិយមនាពេលបច្ចុប្បន្ននោះគឺមានបទ “រាំឡូយកប់ឡូ” “សម្លសម្លក់” “បើអូនស្រឡាញ់បងម៉ែឲ្យជិះឆ្កែ” រួុមនឹងក្បាច់រាំសប្បាយៗ កន្ត្រាក់អារម្មណ៍ សម្រាប់ថ្ងៃចូលឆ្នាំខ្មែរដែលកន្លងទៅថ្មីៗនេះ។ ស្នាដៃនិពន្ធបទ Original របស់អ្នកនាង ពេជ្រ សោភា ក៏ត្រូវបានតារាចម្រៀងនៅក្រោមដំបូលហង្សមាសជាមួយច្រៀងផងដែរ រួមមាន លោក ព្រាប សុវត្ថិ, លោក នីរតនា, លោក ដេវីត, កញ្ញា សួស វីសា, កញ្ញា វីឌីណែត, លោក ឆន សុវណ្ណរាជ, លោក រិន សាវ៉េត, កញ្ញា វ៉ាន់នីឡា ជាដើម។

Cambodia-Singer-Writer-02

G-Davith

លោកដេវីត ជាតារាចម្រៀង RAP ថ្មីរបស់​ហង្សមាស។ គ្រប់គ្នាបានស្គាល់លោក​តាមរយៈបទចម្រៀងដែលបានបង្ហោះក្នុង Youtube ដូចជា “បទស្អាតជានិច្ច” ក្រោយមក​លោក បានសហការគ្នារវាង អ្នកពេជ្រ សោភា ក្នុងការនិពន្ធ​បទ​ចម្រៀង Original នៅផលិតកម្មរស្មីហង្សមាស។ លោកមានសមត្ថភាពក្នុងការ និពន្ធបទភ្លេងថ្មី និពន្ធទំនុកច្រៀង ជាពិសេសនោះគឺច្រៀងចម្រៀង RAP បានយ៉ាងល្អ។ បទចម្រៀងរបស់ ដេវីត ដែលកំពុងទទួលបាននិយមយ៉ាងពេញទំហឹងបំផុតនោះគឺបទ “រាំញីកែងជើង” ដែលជាបទភ្លេងថ្មី ទំនុកច្រៀង ពីលោក ដេវីត និង អ្នកនាង ពេជ្រ សោភា ជាមួយនឹងក្បាច់រាំថ្មី រឹតតែធ្វើឲ្យមានការពេញ​និយម​យ៉ាងពេញទំហឹងពីសំណាក់អ្នកគាំទ្រ ក៏ដូចជាទទួលបានការកោតសរសើរពីថ្នាក់ដឹកនាំ និងបរទេសផងដែរ។

Cambodia-Singer-Writer-03

ព្រាប សុវត្ថិ

លោក ព្រាប សុវត្ថិ ជាតារាចម្រៀងប្រុសរាមច្បង​ដែលអាចឈជើងនៅក្នុង​ទ្រនំហង្សមាស​យូរជាងគេបំផុត គឺជាងពីរទស្សវត្តន៍មកហើយ ទឹកដមសំឡេងរបស់លោកនៅតែពិរោះក្រអួនក្រអៅដដែល កេរិ៍ឈ្មោះរបស់លោកក៏នៅតែល្បីរន្ទឺគ្មានភាពស្រកស្រុនឡើយ។ បច្ចុប្បន្នលោកមានសម្ថភាព​ក្នុង​ការនិពន្ធ​បទចម្រៀង Original ​ក្រោមការសហការរវាង លោក សួន ពិសិដ្ឋ។ បទចម្រៀង Original ដែលជាស្នាដៃនីពន្ធផ្ទាល់របស់​លោក និង លោក សួនពិសិដ្ឋ នោះគឺបទ “បុរសខ្លាំង” ហើយបទចម្រៀងដែលកំពុង ទទួលបាន​ការគាំទ្រយ៉ាង​ខ្លាំងបំផុតនាពេលបច្ចុប្បន្នគឺបទ Lady បទប៉ាដឹងប៉ាវៃ បទយក្សរាំធុងបាស និង បទ សារ៉ាវ៉ាន់វង្វេងទិសជាដើម។ 

Cambodia-Singer-Writer-04

សួន ពិសិដ្ឋ

លោក សួន ពិសិដ្ឋ ចាប់អាជីពដំបូងជាអ្នកនិពន្ធបទភេ្លងថ្មី និងទំនុកច្រៀង នៅក្នុង​ផលិតកម្ម Rock ហើយលោកក៏ជាតារាសម្តែងផងដែរ។ បច្ចុប្បន្ន លោកជា អ្នកនិពន្ធបទភ្លេងថ្មី ទំនុកច្រៀង និងជាតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស។ បទចម្រៀងភាគច្រើនដែលលោកនិពន្ធ គឺត្រូវបានច្រៀងដោយតារារួមទ្រំនំក៏ដូចជារូបលោកផងដែរ។ លោក សួន ពិសិដ្ឋ ក៏ធ្លាប់ទទួលបានពានរង្វាន់ក្នុងការតាក់តែងនិពន្ធចម្រៀង ពីកម្មវិធី អាណាចក្រតារា ថាជាអ្នកនិពន្ធវ័យក្មេង។

Cambodia-Singer-Writer-05

គង ពិសិដ្ឋ

លោក គង ពិសិដ្ឋ ចាប់អាជីពដំបូងជាក្រុមតន្ត្រី និងជាតារាចម្រៀងរ៉ក នៅក្នុងផលិតកម្ម Spark Music ។ លោកមានសមត្ថភាព ក្នុងការលេងភ្លេង និពន្ធបទភ្លេងថ្មី និពន្ធទំនុកច្រៀង និងច្រៀង។ បទចម្រៀងភាគច្រើនរបស់លោកគឺច្រៀងជាក្រុម ហើយបច្ចុប្បន្នលោកច្រៀងជាក្រុមជាមួយលោក Zono នៅផលិតកម្មរស្មីហងស្សមាស ហើយលោកក៏បាននិពន្ធបទចម្រៀងឲ្យទៅតារារួមទ្រនំច្រៀងផងដែរ ដូចជាកញ្ញា​ ឱក សុគន្ធកញ្ញា និងកញ្ញា សុខ សីឡាលីនជាដើម។

Cambodia-Singer-Writer-06

STEP

លោក Step ធ្លាប់ជាសមាជិកនៃក្រុម Legaxy នៅក្នុង​ផលិតកម្ម Phleng Records ហើយបច្ចុប្បន្ន​លោក​បាន​ក្លាយ​ទៅ​ជាតារា​ចម្រៀង​ទោល​នៅ​ក្នុង​ផលិត​កម្ម​រស្មីហង្សមាស​វិញ។ Step មាន​សមត្ថភាព​ក្នុង​ការ​និពន្ធ​បទភ្លេង​ថ្មី ទំនុកច្រៀង រាំ ច្រៀង ជាពិសេសនោះគឺច្រៀង RAP។ នៅពេលថ្មីៗ​នេះ​ Step ទើប​តែចេញ​ Album Original Song ដែលជាស្នាដៃនិពន្ធរបស់​លោកផ្ទាល់ មានឈ្មោះថា​ “Friend Zone”។

ក្រៅពីតារាទាំង 6នាក់នេះ ក៏នៅមាន លោក សាពូនមីដាដា និង លោក សុខ រក្សា ដែលជាអតីតតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាស ដោយពួកគាត់បានបន្សល់ទុកនូវបទចម្រៀងជាច្រើន យ៉ាងពិរោះចងចាំនៅក្នុង​ត្រចៀកអ្នកគាំទ្រជានិច្ច។ 

ហើយបទចម្រៀង Original ទាំងនេះ​ កំពុងតែអង្រួន​ចិត្តអ្នក​គាំទ្រ ងាកមកស្តាប់បទភ្លេង និងស្នាដៃតាក់​តែងថ្មី ដែលជាស្នាដៃរបស់កូនខ្មែរពិតៗ ដើម្បីលើក​ស្ទួយវិស័យសិល្បៈ​ចម្រៀង​របស់​ខ្មែរ​យើង​ទៅកាន់ឆាកអន្តរជាតិ៕

 

អត្ថបទអ្នកចង់អាន

  • ការច្នៃម៉ូដក្នុងសារមន្ទីរ ដែលអ្នកមិនគួររំលង

    ដោយ: ដួងច័ន្ទ 8 PM, Tuesday, 20 Mar, 2018
    ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអាន មកទស្សនាការច្នៃម៉ូដអគារ នៅក្នុងសារមន្ទីរ ដែលធានាថា អ្នកពិតជាភ្ញាក់ផ្អើល និងស្ងើចសរសើរដល់គំនិតច្នៃប្រឌិត ដ៏អស្ចារ្យទាំងនេះ។ Smithsonian National Museum of African American History and Cul...
  • 10 ចំណុចត្រូវការត្រួតពិនិត្យ មុនពេលចេញដំណើរ

    ដោយ: ដួងច័ន្ទ 8 PM, Thursday, 01 Mar, 2018
    រដូវកាលបុណ្យចូលឆ្នាំប្រពៃណីចិន ខិតជិតចូលមកដល់ហើយ ដែលនេះជាពេលវេលាដើរកំសាន្ត ជួបជុំគ្រួសារដ៏រីករាយមួយ។ មិនថាអ្នកត្រូវធ្វើដំណើរទៅទីជិត ឬទីឆ្ងាយដោយប្រើប្រាស់រថយន្ត អត្ថបទខាងក្រោមនេះ នឹងផ្តល់ជាគំនិតជំនួយដល់អ្នក ដើម្បីធានាថារថយន្តរបស...
  • ជំនាញក្នុងផ្ទះបាយ ដែលអ្នកគួរដឹង

    ដោយ: ដួងច័ន្ទ 8 PM, Tuesday, 20 Mar, 2018
    មិនថាអ្នកជាចុងភៅថ្មីថ្មោង ឬអ្នកមានបទពិសោធន៍ ក្នុងផ្ទះបាយច្រើនយ៉ាងណាក្តី មនុស្សគ្រប់រូបអាចទទួលបានអត្ថប្រយោជន៍ ពីការរៀនជំនាញផ្ទះបាយមួយ ឬពីរបន្ថែមទៀត។ ជំនាញមួយចំនួនមានសារៈសំខាន់ សម្រាប់ការចម្អិនអាហារ ហើយមួយចំនួនទៀតក៏ល្អដែរ បើសិនជា...
  • តិចនិច ស្លៀកសម្លៀកបំពាក់ យ៉ាងសក្តិសម

    ដោយ: ដួងច័ន្ទ 7 PM, Thursday, 01 Mar, 2018
    មនុស្សគ្រប់រូបមានវិធីសាស្រ្ត និងការតុបតែងខ្លួនពិសេសៗខុសៗគ្នា ប៉ុន្តែក្នុងនោះមានវិធីសាស្រ្ត ជាក់លាក់សម្រាប់អនុវត្ត នៅពេលអ្នកត្រូវការស្លៀកសម្លៀកបំពាក់ ឱ្យកាន់តែទាក់ទាញ។ អ្នកអាចមើលរំលងចំណុចទាំងនេះ ប៉ុន្តែប្រសិនបើអ្នកពិចារណាលើចំណុច...