ចូលចិត្តទំនើប

ទម្លាប់មិនល្អ 7 យ៉ាងក្នុងការចម្អិនអាហារដែល អ្នកគួរតែជៀសវាង

ដោយ: ភារុន 8 AM, Thursday, 01 Nov, 2018

មនុស្សគ្រប់គ្នាតែងតែមានទម្លាប់មិនល្អខ្លះៗក្នុងការរស់នៅ យ៉ាងណាមិញសូម្បីតែទម្លាប់ក្នុងការចម្អិនអាហារក៏ដោយ ជាពិសេសនៅពេលដែលអ្នកបានរកឃើញជាលើកដំបូង នៅពេលចម្អិនម្ហូបអាហារ។ ដូច្នេះអ្នកគួរតែជៀងវាងនូវទម្លាប់ទាំងនោះ ដើម្បីធ្វើឲ្យអាហារដែលអ្នកចម្អិនមានភាពរលូន និង មានរសជាតិឆ្ងាញ់។ ប៉ុន្តែប្រសិនបើអ្នកនៅតែបន្តទម្លាប់ទាំងនេះវានឹងអាចធ្វើឲ្យចំណីអាហាររបស់អ្នកមានរសជាតិមិនឆ្ងាញ់ និង មិនល្អចំពោះសុខភាពរបស់អ្នកថែមទៀត។ ខាងក្រោមនេះជាទម្លាប់មិនល្អ 7 យ៉ាងក្នុងការចម្អិនអាហារដែលអ្នកគួរតែជៀងវាង៖

1. អ្នកមិនកម្តៅខ្ទះឆា
នៅពេលអ្នកធ្វើម្ហូបប្រភេទឆា អ្នកមិនបានកម្តៅខ្ទះឆាឱ្យក្តៅជាមុននោះទេ រួចអ្នកក៏ចាក់បន្លែ ឬ សាច់ចូល ធ្វើដូច្នេះអាចធ្វើឲ្យម្ហូបអាហារជាប់ខ្ទះឆា និង មិនអាចចូលគ្រឿងផ្សំបានសព្វល្អ។ ម្យ៉ាងទៀតហេតុផលនេះអាចធ្វើឲ្យម្ហូបរបស់អ្នកខ្លោច ឬ មានរសជាតិមិនឆ្ងាញ់។

2. អ្នកមិននិយមភ្លក់អាហារមុននឹងថែមគ្រឿង
ប្រសិនបើអ្នកមិនមែនជាចុងភៅដែលមានបទពិសោធន៍រាប់សិបឆ្នាំនោះទេ អ្នកគួរភ្លក់ម្ហូបជាមុនសិនមុននឹងថែមគ្រឿងផ្សំចូលទៅក្នុងម្ហូបអាហាររបស់អ្នក។ ឧទាហរណ៍នៅពេលអ្នកបន្ថែមអំបិលទៅក្នុងម្ហូប ដោយមិនដឹងថាម្ហូបនោះមានរសជាតិប្រៃល្មមហើយ ដូច្នេះធ្វើឲ្យរសជាតិកាន់តែប្រៃខ្លាំងឡើងដែលមិនអាចយកមកទទួលទានបាន។

3. អ្នកមិនអានរូបមន្តឲ្យបានច្បាស់
នៅពេលមានពិធីជប់លៀងជាលក្ខណៈគ្រួសារ អ្នកចង់ធ្វើម្ហូបដែលមានលក្ខណៈស្មុគ្រស្មាញ ប៉ុន្តែអ្នកមិនមានទម្លាប់អានរូបមន្តធ្វើម្ហូបនោះទេ ហើយអ្នកចេះតែចម្អិនទៅតាមអ្វីដែលខ្លួនឯងយល់ឃើញថាឆ្ងាញ់ នេះអាចនាំមកនូវលទ្ធផលមិនល្អដល់ម្ហូបអាហាររបស់អ្នកឡើយ។

4. អ្នកនិយមប្រើថ្មសំលៀងកាំបិត
នេះជាទម្លាប់ដ៏អាក្រក់បំផុត នៅពេលអ្នកសំលៀងកាំបិតជាមួយថ្មសំលៀងអ្នកត្រូវប្រើកំលាំងសង្កត់ខ្លាំង ហើយថ្មសំលៀងមានលក្ខណៈរអិល ដូច្នេះពេលសំលៀងអាចធ្វើឲ្យអ្នកមុតដៃផងដែរ។ នៅពេលអ្នកចង់សំលៀងកាំបិតត្រូវប្រើឧបករណ៍សំលៀងកាំបិត ដើម្បីរក្សាឲ្យកាំបិតមានភាពមុតល្អ និង មានសុវត្តិភាពដល់អ្នកផងដែរ។

5. អ្នកយកពែងមកដួសម្សៅស៊ុប
មនុស្សភាគច្រើនចូលចិត្តចម្អិនម្ហូបដោយដាក់ម្សៅស៊ុប នេះជារឿងធម្មតាទេ ប៉ុន្តែក្នុងករណីអ្នកយកពែងមកដួសម្សៅស៊ុបមកដាក់ក្នុងម្ហូប អាចធ្វើឲ្យម្សៅស៊ុបមានបរិមាណច្រើនពេក និងមានផលមិនល្អចំពោះសុខភាពរបស់អ្នក។ ដូច្នេះវិធីដ៏ល្អអ្នកគួរតែប្រើស្លាបព្រាកាហ្វេដើម្បីធ្វើជាខ្នាតដ៏ត្រឹមត្រូវក្នុងការកំណត់បរិមាណ។

6. អ្នកទុកប៊ឺនៅក្នុងទូរទឹកកក
សីតុណ្ហភាពត្រជាក់អាចពន្យឺតការលូតលាស់របស់បាក់តេរី និង អាចរក្សាអាហារនៅស្រស់ និង គុណភាពល្អ។ ប៉ុន្តែមានអាហារមួយចំនួនដែលសីតុណ្ហភាពត្រជាក់អាចធ្វើឲ្យវាបាត់បង់សារជាតិប្រូតេអ៊ីនដូចជា ប៊ឺ ជាដើម។ ប៊ឺមានសារជាតិសំណើមខ្ពស់ និង មានប្រូតេអ៊ីនតិចតួចប្រសិនបើអ្នកដាក់វានៅក្នុងទូរទឹកកក វានឹងអាចធ្វើឲ្យបាត់បង់គុណភាពល្អរបស់ប៊ឺ យកល្អអ្នកគួររក្សាប៊ឺនៅក្នុងកំប៉ុងហើយដាក់វានៅលើតុទើបជាការប្រសើរ។

7. អ្នកប្រលាក់សាច់ដោយត្រាំ
ការរក្សាអាហារនៅក្នុងទូរទឹកកកគឺធ្វើឲ្យអាហារនៅស្រស់ ដូចគ្នាផងដែរការប្រលាក់សាច់ក៏អាចជួយឲ្យសាច់ទុកបានយូរជាងសាច់នៅឆៅផងដែរ ប៉ុន្តែមានបញ្ហា ដោយសារវិធីសាស្រ្តដែលអ្នកយកមកប្រើដើម្បីប្រលាក់សាច់ ប្រសិនបើអ្នកចូលចិត្តប្រលាក់សាច់ដោយត្រាំទុកចោល អ្នកគួរតែឈប់ទៅ ពីព្រោះការត្រាំសាច់នេះ អាចធ្វើឲ្យសាច់ឡើងរឹង និង បាត់បង់សារជាតិប្រូតេអ៊ីននៅក្នុងសាច់ផងដែរ។

អត្ថបទអ្នកចង់អាន

  • Jennie របស់ក្រុម BLACKPINK នឹងបង្ហាញបទចម្រៀង So...

    ដោយ: ភារុន 8 AM, Friday, 19 Oct, 2018
    នៅក្នុងសេចក្តីរាយការណ៍ផ្តាច់មុខមួយរបស់គេហទំព័រ Sports Donga បានបង្ហាញថា Jennie របស់ក្រុម BLACKPINK នឹងធ្វើការបង្ហាញអាល់ប៊ុម Solo របស់នាងជាលើកដំបូងនៅក្នុងខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែកាលបរិច្ឆេទនៃការចេញអាល់ប៊ុមថ្មីនេះមិនទាន់ត្រូវប...
  • ច្នៃប្រឌិតបន្ទប់គេងសម្រាប់កូនៗជាទីស្រឡាញ់

    ដោយ: ដួងច័ន្ទ 8 AM, Monday, 01 Oct, 2018
    កូនៗជាទីស្រឡាញ់របស់អ្នកគួរមានទីកន្លែងផ្ទាល់ខ្លួនរបស់ពួកគេ ដែលអាចឱ្យពួកគេរីករាយនឹងសេរីភាព គំនិតច្នៃប្រឌិត និងភាពម្ចាស់ការលើខ្លួនឯង។ ទំនើប នឹងបង្ហាញពីគំរូបន្ទប់គេងសម្រាប់កូនជាទីស្រឡាញ់របស់អ្នក ដូចមានក្នុងអត្ថបទខាងក្រោម។ ច្នៃប្រឌិ...
  • កំពូលក្រុមតារាចម្រៀងប្រុសកូរ៉េដ៏ពេញនិយមបំផុតទាំ...

    ដោយ: ភារុន 9 AM, Thursday, 18 Oct, 2018
    មជ្ឈមណ្ឌលផ្នែកប្រជាប្រិយភាពរបស់តារាកូរ៉េខាងត្បូង ក៏ធ្វើការចេញផ្សាយដំណាលគ្នាចំពោះក្រុមតារាចម្រៀងប្រុស និង ស្រីដ៏ល្បីៗប្រចាំខែនិមួយៗ ដែលពួកគេស្ថិតនៅក្នុងក្រុមតារាចម្រៀងប្រុស និង ស្រីកំពូលៗដែលមានប្រិយមិត្តគាំទ្រច្រើនបំផុតប្រចាំខែត...
  • សម្ភារៈប្រើប្រាស់ ដែលអ្នកមិនដឹងថាមានកាលកំណត់

    ដោយ: ដួងច័ន្ទ 9 AM, Monday, 01 Oct, 2018
    នៅពេលអ្នកទៅផ្សារទិញគ្រឿងទេស ចំណុចដំបូងដែលអ្នកតែងធ្វើគឺពិនិត្យមើលកាលបរិច្ឆេទផុតកំណត់។ ប៉ុន្តែមានសម្ភារៈមួយចំនួននៅក្នុងផ្ទះរបស់អ្នកដែលមិនមានបញ្ជាក់ពីកាលបរិច្ឆេទផុតកាលកំណត់ ប៉ុន្តែវាមិនមានន័យថាវាអាចដំណើរការបានរហូតទេ ហើយពេលខ្លះវាក៏...