ចូលចិត្តទំនើប

ដំណោះស្រាយសម្ភារៈប្រើប្រាស់ អ្នកមិនធ្លាប់គិតដល់

ដោយ: ដួងច័ន្ទ 8 AM, Friday, 26 Oct, 2018

ក្នុងការរស់នៅប្រចាំថ្ងៃអ្នកអាចនឹងជួបប្រទះនឹងបញ្ហាជាច្រើន តែអ្នកមិនដឹងថាបញ្ហាទាំងនោះអាចដោះស្រាយបានយ៉ាងងាយស្រួល ជាមួយសម្ភារៈដែលអ្នកមិនស្មានដល់ ហើយនៅក្បែរៗនឹងដៃអ្នក។ ចង់ដឹងថាមានអ្វីខ្លះ សូមបន្តអានអត្ថបទខាងក្រោម។
ដុំសាប៊ូ និងរ៉ូត
រ៉ូតដែលធ្វើពីដែក មានភាពរឹងមាំ ប្រើធន់បានយូរ ប៉ុន្តែវាតែងទាក់ជាប់គ្នាជាងរ៉ូតប្រភេទដទៃទៀត។ ប៉ុន្តែយើងមានដំណោះស្រាយដ៏សាមញ្ញចំពោះរ៉ូតសម្លៀកបំពាក់ដែលរឹងទទឹងបែបនេះ ហើយអ្វីដែលអ្នកត្រូវការគឺដុំសាប៊ូ។ អ្នកគ្រាប់តែដុសសាប៊ូដុំថ្នមៗនៅលើធ្មេញសងខាងរ៉ូត នោះវានឹងជួយផ្តល់ភាពរអិលដល់រ៉ូត ធ្វើឱ្យវាងាយបើក និងបិទ។

កន្សែងសើម និងបន្ទប់ទឹក
បើសិនជាអ្នកមានកន្សែងសើមសម្រាប់ប្រើប្រាស់នៅក្នុងគេហដ្ឋាន អ្នកអាចប្រើប្រាស់វាសម្រាប់ការលាងសម្អាតយ៉ាងឆាប់រហ័សនៅក្នុងបន្ទប់ទឹក។ អ្នកអាចប្រើប្រាស់កន្សែងសើមជូតសម្អាតថ្នាំដុសធ្មេញដែលហៀរចេញ ស្នាមប្រឡាក់នៃគ្រឿងសម្អាង និងការសម្អាតនានានៅក្នុងបន្ទប់ទឹកប្រចាំថ្ងៃ។ វាមិនត្រឹមតែធ្វើឱ្យបន្ទប់ទឹករបស់អ្នកមានអនាម័យប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងធ្វើឱ្យការលាងសម្អាតបន្ទប់ទឹកប្រព្រឹត្តទៅបានរហ័ស និងងាយស្រួល។

ប្រើថ្នាំដុសធ្មេញបំបាត់ក្លិន
ក្លិនចេញពីខ្ទឹមស និងខ្ទឹមបារាំង អាចនៅតោងជាប់នឹងម្រាមដៃរបស់អ្នករយៈពេលយូរ បន្ទាប់ពីអ្នកកាន់វា។ ប៉ុន្តែអ្នកអាចបំបាត់ក្លិនទាំងនោះបានយ៉ាងឆាប់រហ័ស និងងាយស្រួល ដោយគ្រាន់តែប្រើថ្នាំដុសធ្មេញតែបន្តិចប៉ុណ្ណោះ។ អ្នកគ្រាន់តែច្របាច់ថ្នាំដុសធ្មេញបន្តិចលើបាតដៃ ដុសលាងដៃរបស់អ្នក និងលាងសម្អាតដោយទឹកជាការស្រេច។

ប្រើស្រោមដៃបើកក្រឡ
អ្នកតែងមានបញ្ហាបើកគម្របក្រឡមែនទេ? ដំណោះស្រាយគឺគ្រាន់តែយកស្រោមដៃជ័រជាការស្រេច។ អ្នកគ្រាន់តែយកស្រោមដៃដាក់គ្របពីលើគម្រប បន្ទាប់មកបើកគម្របម្តងទៀត។ ស្រោមដៃជ័រជួយផ្តល់នូវលំនឹងកាន់បន្ថែម ដែលនឹងធ្វើឱ្យគម្របក្រឡរបើកឡើងបានស្រួលជាងមុន។

ប្រើប្រាស់ទឹកខ្មេះលាងសម្អាត
អ្នកអាចប្រើប្រាស់ទឹកខ្មេះដើម្បីលាងសម្អាតផលិតផលនានា ដើម្បីទទួលបានការលាងសម្អាតបែបធម្មជាតិ និងមានប្រសិទ្ធភាព។ អ្នកគ្រាន់តែលាយទឹកខ្មេះមួយភាគ ជាមួយទឹក 3 ភាគជាការស្រេច។ អ្នកអាចលាងបន្លែ ផ្លែឈើ ដោយដាក់វានៅក្នុងល្បាយទឹកខ្មេះ ហើយគ្រវីវាបន្តិចៗជាការស្រេច។ បន្ទាប់មកលាងបន្លែ ផ្លែឈើជាមួយទឹកស្អាតធម្មតា។ ទឹកខ្មេះជួយលាងសម្អាតជាតិកង្វក់នៅលើបន្លែ ផ្លែឈើបានយ៉ាងល្អ ហើយវាក៏មិនមានជាប់រសជាតិទឹកខ្មេះដែរ។

ប្រើអេប៉ុងសម្អាតរោមសត្វ
អ្នកដែលមានសត្វចិញ្ចឹម ដូចឆ្កែ ឬឆ្មា តែងមានបញ្ហាជាមួយរោមរបស់សត្វចិញ្ចឹមទាំងនោះ។ វិធីសាស្រ្តដ៏ងាយស្រួលមួយ សម្រាប់ការសម្អាតរោមសត្វពីលើកម្រាលព្រំ ឬលើពូកអង្គុយ គឺការប្រើប្រាស់អេប៉ុង។ អ្នកគ្រាន់តែយកអេប៉ុងទៅជ្រលក់ទឹក បន្ទាប់មកជូតវាលើផ្ទៃកម្រាលព្រំ ឬពូកអង្គុយជាការស្រេច។

ប្រើម្សៅសូដាសម្អាតខ្លាញ់
ម្សៅសូដា មានសារៈសំខាន់សម្រាប់ការលាងសម្អាតស្នាមប្រឡាក់ និងស្រូបក្លិនអាក្រក់ ប៉ុន្តែវាក៏មានជំនាញកំចាត់ខ្លាញ់ផងដែរ។ អ្នកគ្រាន់តែរោយម្សៅសូដាពីលើស្នាមខ្លាញ់ ឬខ្ទះខ្លាញ់ ដើម្បីឱ្យវាងាយស្រួលក្នុងការលាងសម្អាត។ អ្នកអាចបន្ថែមសាប៊ូលាងចាន នៅពេលអ្នកលាងសម្អាត សម្រេច។

ប្រើប្រាស់ក្រូចឆ្មាលាងសម្អាតលង្ហិន
អ្នកអាចប្រើប្រាស់ទឹកក្រូចឆ្មា (ស្រស់ ឬកំប៉ុង) ដើម្បីលាងសម្អាតស្នាមប្រឡាក់ខ្មៅនៅលើ លង្ហិន។ ជ្រលក់អេប៉ុងជាមួយទឹកក្រូចឆ្មា បន្ទាប់មកជូតវានៅលើកន្លែងមានស្នាមប្រឡាក់ នៅលើសម្ភារៈធ្វើពីលង្ហិន ដូចជាឆ្នាំង ឬខ្ទះ។ រោយអំបិលពីលើកន្លែងទាំងនោះ បន្ទាប់មកទុកវាចោល 1-2 នាទី ហើយលាងសម្អាតចេញ នោះអ្នកនឹងទទួលបានឆ្នាំង ឬខ្ទះដ៏ភ្លឺរលោង។

ប្រើប្រាស់ក្រដាសសម្ងួត
កុំបោះក្រដាសសម្ងួតចោល បន្ទាប់ពីអ្នកប្រើប្រាស់វារួច។ អ្នកអាចប្រើប្រាស់វាម្តងទៀត ដើម្បីជួយកំចាត់ក្លិនអាក្រក់ពីក្នុងកាបូបសម្លៀកបំពាក់កីឡារបស់អ្នកបាន។ អ្នកគ្រាន់តែដាក់ក្រដាសសម្ងួត ដែលប្រើប្រាស់ហើយ ទៅក្នុងស្បែកជើងកីឡា ឬបាតកាបូបសម្លៀកបំពាក់ វានឹងផ្តល់នូវក្លិនល្អជាងមុន។

អត្ថបទអ្នកចង់អាន

  • Xiumin ត្រូវបានអ្នកគាំទ្រសួរថាតើគាត់ចង់ទទួលការច...

    ដោយ: ភារុន 8 AM, Wednesday, 24 Oct, 2018
    ក្នុងអំឡុងពេលជំនួបអ្នកគាំទ្រ Daegu សម្រាប់ “Blooming Days” របស់ក្រុមតារាចម្រៀងប្រុសសង្ហា EXO-CBX មានអ្នកគាំទ្រម្នាក់បានសួរទៅកាន់ Xiumin ថា តើគាត់បានគិតអំពីការចាក់សាក់នៅលើខ្លួនដែរឬទេ? ក្រុមអ្នកគាំទ្របាន Photoshop រូប...
  • Jennie របស់ក្រុម BLACKPINK នឹងបង្ហាញបទចម្រៀង So...

    ដោយ: ភារុន 8 AM, Friday, 19 Oct, 2018
    នៅក្នុងសេចក្តីរាយការណ៍ផ្តាច់មុខមួយរបស់គេហទំព័រ Sports Donga បានបង្ហាញថា Jennie របស់ក្រុម BLACKPINK នឹងធ្វើការបង្ហាញអាល់ប៊ុម Solo របស់នាងជាលើកដំបូងនៅក្នុងខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែកាលបរិច្ឆេទនៃការចេញអាល់ប៊ុមថ្មីនេះមិនទាន់ត្រូវប...
  • កំពូលក្រុមតារាចម្រៀងប្រុសកូរ៉េដ៏ពេញនិយមបំផុតទាំ...

    ដោយ: ភារុន 9 AM, Thursday, 18 Oct, 2018
    មជ្ឈមណ្ឌលផ្នែកប្រជាប្រិយភាពរបស់តារាកូរ៉េខាងត្បូង ក៏ធ្វើការចេញផ្សាយដំណាលគ្នាចំពោះក្រុមតារាចម្រៀងប្រុស និង ស្រីដ៏ល្បីៗប្រចាំខែនិមួយៗ ដែលពួកគេស្ថិតនៅក្នុងក្រុមតារាចម្រៀងប្រុស និង ស្រីកំពូលៗដែលមានប្រិយមិត្តគាំទ្រច្រើនបំផុតប្រចាំខែត...
  • សម្ភារៈប្រើប្រាស់ ដែលអ្នកមិនដឹងថាមានកាលកំណត់

    ដោយ: ដួងច័ន្ទ 9 AM, Monday, 01 Oct, 2018
    នៅពេលអ្នកទៅផ្សារទិញគ្រឿងទេស ចំណុចដំបូងដែលអ្នកតែងធ្វើគឺពិនិត្យមើលកាលបរិច្ឆេទផុតកំណត់។ ប៉ុន្តែមានសម្ភារៈមួយចំនួននៅក្នុងផ្ទះរបស់អ្នកដែលមិនមានបញ្ជាក់ពីកាលបរិច្ឆេទផុតកាលកំណត់ ប៉ុន្តែវាមិនមានន័យថាវាអាចដំណើរការបានរហូតទេ ហើយពេលខ្លះវាក៏...