ចូលចិត្តទំនើប

សម្ភារៈប្រើប្រាស់ ដែលអ្នកមិនដឹងថាមានកាលកំណត់

ដោយ: ដួងច័ន្ទ 9 AM, Monday, 01 Oct, 2018

នៅពេលអ្នកទៅផ្សារទិញគ្រឿងទេស ចំណុចដំបូងដែលអ្នកតែងធ្វើគឺពិនិត្យមើលកាលបរិច្ឆេទផុតកំណត់។ ប៉ុន្តែមានសម្ភារៈមួយចំនួននៅក្នុងផ្ទះរបស់អ្នកដែលមិនមានបញ្ជាក់ពីកាលបរិច្ឆេទផុតកាលកំណត់ ប៉ុន្តែវាមិនមានន័យថាវាអាចដំណើរការបានរហូតទេ ហើយពេលខ្លះវាក៏អាចផ្តល់ផលអាក្រក់ដែរ។ ដើម្បីជៀសវាងបញ្ហាទាំងឡាយណា សូមអានអត្ថបទខាងក្រោមដើម្បីស្វែងយល់ទាំងអស់គ្នា។

សម្ភារៈក្នុងបន្ទប់គេង
ខ្នើយ (អាយុកាលពី 2-3 ឆ្នាំ)៖ វាពិតជាសំខាន់សម្រាប់ការផ្លាស់ប្តូរខ្នើយឱ្យបានទៀងទាត់។ វាមិនត្រឹមតែបាត់បង់គុណភាពប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាកន្លែងប្រមូលផ្តុំដោយធូលីទៀតផង
ស្បែកជើងផ្ទាត់ (អាយុកាល 6 ខែ)៖ អ្នកត្រូវការផ្លាស់ប្តូរស្បែកជើងផ្ទាល់ជាទៀងទាត់ ព្រោះវាអាចចម្លងមេរោគផ្សិតនៅពេញផ្ទៃបន្ទប់។ ស្បែកជើងផ្ទាត់ប្រភេទខ្លះអាចលាងសម្អាតបាន។

បន្ទប់ទឹក
អេប៉ុង (អាយុកាល 2 សប្តាហ៍) ស្បៃដុសខ្លួន (អាយុកាល 6 ខែ)៖ សម្ភារៈប្រើប្រាស់នៅពេលងូតទឹក អាចជាកន្លេងដែលមេរោគ និងផ្សិតកកើតបានយ៉ាងងាយ។ អ្នកមិនត្រូវប្រើប្រាស់អេប៉ុង និងស្បៃដុសខ្លួន មកសម្អាតដងខ្លួនរបស់អ្នកឡើយ។ សម្រាប់ស្បៃដុសខ្លួនបែបធម្មជាតិ អ្នកអាចសម្អាតវាជាមួយទឹកក្តៅដាំពុះ ដើម្បីសម្លាប់បាក់តេរី។
កន្សែងជូតខ្លួន (អាយុកាល 1-3 ឆ្នាំ)៖ កន្សែងជូតខ្លួនបាត់បង់សមត្ថភាពស្រូបយកទឹកនៅពេលប្រើប្រាស់យូរទៅ ហើយបើសិនជាវាមិនត្រូវបានលាងសម្អាតជាទៀងទាត់ទេ វាអាចជាកន្លែងប្រមូលផ្តុំ និងកកើតបាក់តេរី។ អ្នកត្រូវផ្លាស់ប្តូរវាជារៀងរាល់ 3 ខែម្តង។
ច្រាស់ដុសធ្មេញ (អាយុកាល 3 ខែ)៖ យើងទាំងអស់គ្នាសុទ្ធតែដឹងថាយើងត្រូវផ្លាស់ប្តូរច្រាស់ដុសធ្មេញ នៅពេលសរសៃច្រាស់ចាប់ផ្តើមខូច។ លើសពីនេះទៀត អ្នកគួរផ្លាស់ប្តូរច្រាស់ដុសធ្មេញ បន្ទាប់ពីអ្នកជាសះស្បើយពីជម្ងឺផ្តាសាយ និងជម្ងឺបណ្តាលមកពីវីរុសនានា។ ទង្វើនេះអាចជួយអ្នកជៀសផុតពីការឈឺជម្ងឺទាំងនោះម្តងទៀត។

ទូរសម្លៀកបំពាក់
ក្រាស់សិតសក់ (អាយុកាល មួយឆ្នាំ)៖ វាពិតជាសំខាន់ណាស់ក្នុងការលាងសម្អាតក្រាស់សិតសក់ យ៉ាងហោចណាស់ម្តង ក្នុងមួយសបា្តហ៍ និងផ្លាស់ប្តូរក្រាស់ថ្មី ជារៀងរាល់ឆ្នាំ។
ទឹកអប់ និងទឹកអនាម័យ (អាយុកាល 1-3 ឆ្នាំ)៖ វាអាចមានអាយុកាលរហូតដល់ 3 ឆ្នាំ នៅពេលវាត្រូវបានរក្សាទុកនៅកន្លែងបិទជិត និងមានអាយុកាលត្រឹម 2 ឆ្នាំ នៅពេលទុកវាបើក ចំហរ។ ចំណែកទឹកអនាម័យអាចរក្សាទុកបានរហូត 4 ឆ្នាំ នៅពេលរក្សាទុកនៅកន្លែងបិទជិត និងប្រើបានត្រឹម 2 ឆ្នាំនៅពេលរក្សាទុកកន្លែងបើកចំហរ។

សម្ភារៈកុមារ
ឧបករណ៍បូមទឹកដោះ៖ វាជាសម្ភារៈដែលត្រូវផ្លាស់ប្តូរជាចាំបាច់ ដោយមិនគិតពីស្ថានភាព និង រយៈពេលនៃការប្រើប្រាស់ឡើយ។ សម្ភារៈជ័រងាយនឹងបែកបាក់ ហើយស្នាមប្រេះងាយនឹងធ្វើឱ្យមេរោគកកើត។
កៅអីកុមារក្នុងរថយន្ត (អាយុកាល 6-10 ឆ្នាំ)៖ ផ្លាស្ទិច និងហ្វម នឹងត្រូវខូចខាតទៅតាមពេលវេលា ធ្វើឱ្យរូបរាងរបស់កៅអីត្រូវខូចខាត រហូតដល់វាមិនអាចផ្តល់ការការពារកុមារបានទៀត។ អ្នកគួរជ្រើសយកកៅអីថ្មី ជាជាងការទិញកៅអីមួយទឹក។

សម្លៀកបំពាក់
អាវទ្រនាប់ (អាយុកាល 1-2 ឆ្នាំ)៖ ស្ត្រីភាគច្រើនសុទ្ធតែនិយាយថាពួកគេប្រើប្រាស់អាវទ្រនាប់ រហូតដល់ខ្សែរបស់វាលោតចេញមក។ ប៉ុន្តែអ្នកជំនាញបានណែនាំថាខោអាវក្នុងមិនគួរមានអាយុកាលរហូតដល់មួយខួបឡើយ និងគួរត្រូវបានផ្លាស់ប្តូរជាទៀតទាត់ផងដែរ។ បើទោះជាអ្នកប្រើប្រាស់អាវទ្រនាប់មានគុណភាពខ្ពស់ និងថែរក្សាវាបានដិតដល់យ៉ាងណាក្តី វាក៏នៅតែបាត់បង់សមត្ថភាព និងផាសុកភាពដដែល ហើយវានឹងត្រូវបានខូចខាតក្នុងអំឡុងពេលចាប់ពី 8 ខែឡើងទៅ។
ស្បែកជើងរត់កីឡា (អាយុកាល 1 ឆ្នាំ)៖ បន្ទាប់ពីការធ្វើដំណើរអស់រយៈចម្ងាយពី 450-500 គីឡូម៉ែត្រ ពូកនៅក្នុងស្បែកជើងនឹងត្រូវខូចខាត ដែលអាចធ្វើឱ្យមានផលប៉ះពាល់ដល់សន្លាក់របស់អ្នក។

ផ្ទះបាយ
គ្រឿងទេស (អាយុកាល 1-3 ឆ្នាំ)៖ គ្រឿងទេសនឹងត្រូវបាត់បង់ក្លិន និងរសជាតិបន្ទាប់ពីការប្រើប្រាស់អស់ពេលជាយូរ។ អ្នកមិនគួរទុកវាឱ្យលើសពី 6 ខែឡើយ។
ម្សៅមី (អាយុកាល 6-12 ខែ)៖ គុណភាពរបស់ម្សៅអាចប្រើប្រាស់បានត្រឹមរយៈពេលមួយឆ្នាំប៉ុណ្ណោះ។
ឧបករណ៍ពន្លត់អគ្គិ (អាយុកាល 15 ឆ្នាំ)៖ ថ្វីត្បិតកាលបរិច្ឆេទផុតកំណត់របស់មានរយៈពេល 15 ឆ្នាំ អ្នកត្រូវប្រាកដថាវាត្រូវបានថែទាំជាប្រចាំ។
ថ្នាំសម្លាប់សត្វមេរោគ (អាយុកាល 3 ខែ)៖ វានឹងបាត់បង់ប្រសិទ្ធភាពរបស់វាត្រឹមរយៈពេល 3 ខែ។
ថ្នាំមូស (អាយុកាល 2 ឆ្នាំ)៖ បន្ទាប់ពីរយៈពេល 2 ឆ្នាំ វានឹងអស់ប្រសិទ្ធភាពប្រើប្រាស់ហើយ៕

អត្ថបទអ្នកចង់អាន

  • ទម្លាប់មិនល្អ 7 យ៉ាងក្នុងការចម្អិនអាហារដែល អ្នក...

    ដោយ: ភារុន 8 AM, Thursday, 01 Nov, 2018
    មនុស្សគ្រប់គ្នាតែងតែមានទម្លាប់មិនល្អខ្លះៗក្នុងការរស់នៅ យ៉ាងណាមិញសូម្បីតែទម្លាប់ក្នុងការចម្អិនអាហារក៏ដោយ ជាពិសេសនៅពេលដែលអ្នកបានរកឃើញជាលើកដំបូង នៅពេលចម្អិនម្ហូបអាហារ។ ដូច្នេះអ្នកគួរតែជៀងវាងនូវទម្លាប់ទាំងនោះ ដើម្បីធ្វើឲ្យអាហារដែលអ...
  • វិធីសាស្រ្ត 5 យ៉ាងជួយឱ្យទីធ្លាផ្ទះកាន់តែឆ្លាតវៃ

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 27 Sep, 2018
    ទីធ្លាខាងក្រៅផ្ទះជាកន្លែងដែលអ្នកអាចធ្វើកិច្ចការរីករាយជាច្រើន ជាពិសេសគឺការជួបជុំជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។ ថ្ងៃនេះ ទំនើប សូមនាំយកវិធីសាស្រ្តខ្លីចំនួន 5 ដែលប្រែក្លាយទីធ្លាក្រៅផ្ទះរបស់អ្នកឱ្យកាន់តែទំនើប កាន់តែឆ្លាតវៃ និងកាន់...
  • កំពូលក្រុមតារាចម្រៀងប្រុសកូរ៉េដ៏ពេញនិយមបំផុតទាំ...

    ដោយ: ភារុន 9 AM, Thursday, 18 Oct, 2018
    មជ្ឈមណ្ឌលផ្នែកប្រជាប្រិយភាពរបស់តារាកូរ៉េខាងត្បូង ក៏ធ្វើការចេញផ្សាយដំណាលគ្នាចំពោះក្រុមតារាចម្រៀងប្រុស និង ស្រីដ៏ល្បីៗប្រចាំខែនិមួយៗ ដែលពួកគេស្ថិតនៅក្នុងក្រុមតារាចម្រៀងប្រុស និង ស្រីកំពូលៗដែលមានប្រិយមិត្តគាំទ្រច្រើនបំផុតប្រចាំខែត...
  • ច្នៃប្រឌិតបន្ទប់គេងសម្រាប់កូនៗជាទីស្រឡាញ់

    ដោយ: ដួងច័ន្ទ 8 AM, Monday, 01 Oct, 2018
    កូនៗជាទីស្រឡាញ់របស់អ្នកគួរមានទីកន្លែងផ្ទាល់ខ្លួនរបស់ពួកគេ ដែលអាចឱ្យពួកគេរីករាយនឹងសេរីភាព គំនិតច្នៃប្រឌិត និងភាពម្ចាស់ការលើខ្លួនឯង។ ទំនើប នឹងបង្ហាញពីគំរូបន្ទប់គេងសម្រាប់កូនជាទីស្រឡាញ់របស់អ្នក ដូចមានក្នុងអត្ថបទខាងក្រោម។ ច្នៃប្រឌិ...