ចូលចិត្តទំនើប

ច្នៃប្រឌិតបន្ទប់គេងសម្រាប់កូនៗជាទីស្រឡាញ់

ដោយ: ដួងច័ន្ទ 8 AM, Monday, 01 Oct, 2018

កូនៗជាទីស្រឡាញ់របស់អ្នកគួរមានទីកន្លែងផ្ទាល់ខ្លួនរបស់ពួកគេ ដែលអាចឱ្យពួកគេរីករាយនឹងសេរីភាព គំនិតច្នៃប្រឌិត និងភាពម្ចាស់ការលើខ្លួនឯង។ ទំនើប នឹងបង្ហាញពីគំរូបន្ទប់គេងសម្រាប់កូនជាទីស្រឡាញ់របស់អ្នក ដូចមានក្នុងអត្ថបទខាងក្រោម។

ច្នៃប្រឌិតការលេងកំសាន្ត
នេះជាការតុបតែងបន្ទប់គេងសម្រាប់ក្មេងៗដែលបង្កប់ដោយសម្ភារៈសម្រាប់លេងកំសាន្ត ក្នុងនោះរួមមាន Treehouse, Jungle Gym និងកន្លែងគេងនៅពេលពួកគេហត់នឿយក្នុងការលេងកំសាន្ត។ ជម្រើសពណ៌ដិត មានគំនូសខ្វាត់ខ្វែង មានរូបភាពច្បាស់ៗ និងមានពន្លឺភ្លឺច្បាស់ ធ្វើឱ្យបន្ទប់គេងមួយនេះកាន់តែមានភាពរីករាយ។

កូនបន្ទប់តូចៗ
ក្មេងៗចូលចិត្តកន្លែងតូចៗ មានភាពកក់ក្តៅ។ បន្ទប់គេងប្រភេទនេះមានគ្រែគេងដែលមានមុខងារពីរ ក្នុងនាមជាគ្រែគេង បន្ថែមជាមួយមុខងារជាកន្លែងទុកដាក់សម្ភារៈបានគ្រប់ទីកន្លែង។ ចំណុចដ៏ពិសេសគឺបន្ទប់តូចរាងមូលនៅបង្កប់ក្នុងជញ្ជាំង បំពាក់ជាមួយពូកពណ៌ផ្កាឈូក។
ម៉ូដបន្ទប់មួយនេះវិញ ថ្វីត្បិតវាមានទំហំដ៏តូច ដែលវាក៏ជាចំណូលចិត្តរបស់ក្មេងៗដែរ។ ងាយៗដោយគ្រាន់តែមានខ្នើយ និងពូក និងសៀវភៅអានពីរបីជាការស្រេច។
បន្ទប់ទំហំធំក៏បង្កប់នូវភាពកក់ក្តៅសម្រាប់កុមារដែរ។ ដូចមានក្នុងរូប សៀវភៅ និងរបស់លេងកំសាន្តត្រូវបានរៀបចំយ៉ាងមានរបៀបនៅក្រោមដំបូល បន្ថែមជាមួយកន្លែងសម្រាប់លេងកំសាន្ត។
 

Dorm Style
អ្នកប្រហែលជាកត់សម្គាល់ឃើញការរៀបចំបែបនេះ ដូចគ្នានឹងការរៀបចំបន្ទប់គេងនៅតាមសាលារៀន។ វាជាចំណូលចិត្តសម្រាប់ក្មេងៗវ័យជំទង់។ អ្នកអាចជ្រើសរើសការតុបតែងតាមបែប កីឡា និងតាមបែបក្មេងស្រីសម្រាប់ម៉ូដបន្ទប់គេងប្រភេទនេះ។
 

បន្ទប់គេងទំហំធំ
នេះជាជម្រើសដ៏សក្តិសមសម្រាប់គ្រួសារដែលមានបុត្រច្រើន និងគ្រួសារដែលចូលចិត្តគេងជុំគ្នា។ វារំលេចចេញនូវគ្រែគេងជាច្រើន តំរៀបលើគ្នា និងនៅសល់កន្លែងសម្រាប់លេងកំសាន្តទៀតផង។

គ្រឿងសង្ហារឹមឆ្លាតវៃ
នេះជាបន្ទប់គេង តុបតែងជាមួយគំនិតច្នៃប្រឌិតខ្ពស់ ដោយមានប្រើគ្រែគេងភ្លោះ បន្ថែមជាមួយថតទុកដាក់សម្ភារៈនៅពីក្រោម និងធ្នើដាក់សម្ភារៈនៅខាងលើ។ នេះជាការតុបតែងដែលស្រដៀងទៅនឹងការតុបតែងក្នុងបន្ទប់ក្នុងនាវា។ អ្នកអាចប្រើប្រាស់សម្ភារៈដែលមានសល់កន្លែងទំនេរនៅក្រោមបង្អួចសម្រាប់ដាក់តុ និងកន្លែងសម្រាប់កំសាន្តនៅលើឥដ្ឋ។
ចំណែកមួយម៉ូដផ្សេងទៀតគឺ ប្រើប្រាស់សង្ហារឹមដែលសន្សំសំចៃទីកន្លែង។ គ្រែគេងនៅក្រោមបង្អួច ខណៈដែលតុជាផ្នែកមួយនៃជញ្ជាំង បន្ថែមជាមួយនឹងគំនិតច្នៃប្រឌិតខ្ពស់។

បន្ទប់គេងសម្រាប់ក្មេងពេញវ័យ
មាតាបិតាភាគច្រើនតែងរៀបចំបន្ទប់គេងសម្រាប់កូន ដែលមានលក្ខណៈបែបជាក្មេងពេញវ័យ ជាមួយនឹងគ្រែគេងធំមួយ និងសម្ភារៈដែលអាចប្រើប្រាស់បានរហូតដល់ពួកគេធំពេញវ័យ។ វិធីនេះអាចឱ្យក្មេងៗធំធាត់ឡើង អាចសម្របនឹងបរិយាកាសជុំវិញខ្លួន លេចចេញពីគ្រែ សម្ភារៈសិល្បៈ និងសម្ភារៈតុបតែងដទៃទៀត។ ការតុបតែងប្រភេទនេះ មានអត្ថប្រយោជន៍ជាពិសេស សម្រាប់នៅពេលកុមារ អាចបំពេញមុខងារជាបន្ទប់គេងសម្រាប់ភ្ញៀវបានផងដែរ។

អត្ថបទអ្នកចង់អាន

  • ដំណោះស្រាយសម្ភារៈប្រើប្រាស់ អ្នកមិនធ្លាប់គិតដល់

    ដោយ: ដួងច័ន្ទ 8 AM, Friday, 26 Oct, 2018
    ក្នុងការរស់នៅប្រចាំថ្ងៃអ្នកអាចនឹងជួបប្រទះនឹងបញ្ហាជាច្រើន តែអ្នកមិនដឹងថាបញ្ហាទាំងនោះអាចដោះស្រាយបានយ៉ាងងាយស្រួល ជាមួយសម្ភារៈដែលអ្នកមិនស្មានដល់ ហើយនៅក្បែរៗនឹងដៃអ្នក។ ចង់ដឹងថាមានអ្វីខ្លះ សូមបន្តអានអត្ថបទខាងក្រោម។ ដុំសាប៊ូ និងរ៉ូត រ...
  • ទម្លាប់មិនល្អ 7 យ៉ាងក្នុងការចម្អិនអាហារដែល អ្នក...

    ដោយ: ភារុន 8 AM, Thursday, 01 Nov, 2018
    មនុស្សគ្រប់គ្នាតែងតែមានទម្លាប់មិនល្អខ្លះៗក្នុងការរស់នៅ យ៉ាងណាមិញសូម្បីតែទម្លាប់ក្នុងការចម្អិនអាហារក៏ដោយ ជាពិសេសនៅពេលដែលអ្នកបានរកឃើញជាលើកដំបូង នៅពេលចម្អិនម្ហូបអាហារ។ ដូច្នេះអ្នកគួរតែជៀងវាងនូវទម្លាប់ទាំងនោះ ដើម្បីធ្វើឲ្យអាហារដែលអ...
  • កំពូលក្រុមតារាចម្រៀងប្រុសកូរ៉េដ៏ពេញនិយមបំផុតទាំ...

    ដោយ: ភារុន 9 AM, Thursday, 18 Oct, 2018
    មជ្ឈមណ្ឌលផ្នែកប្រជាប្រិយភាពរបស់តារាកូរ៉េខាងត្បូង ក៏ធ្វើការចេញផ្សាយដំណាលគ្នាចំពោះក្រុមតារាចម្រៀងប្រុស និង ស្រីដ៏ល្បីៗប្រចាំខែនិមួយៗ ដែលពួកគេស្ថិតនៅក្នុងក្រុមតារាចម្រៀងប្រុស និង ស្រីកំពូលៗដែលមានប្រិយមិត្តគាំទ្រច្រើនបំផុតប្រចាំខែត...
  • វិធីសាស្រ្ត 5 យ៉ាងបង្កើតបរិយាកាសដ៏ស្ងប់សុខ

    ដោយ: ដួងច័ន្ទ 9 AM, Saturday, 29 Sep, 2018
    បន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃ អ្នកពិតជាត្រូវការកន្លែងដែលអ្នកអាចសម្រាក និងបន្ធូរអារម្មណ៍។ ដូច្នេះតម្រូវការបង្កើតនូវបរិយាកាសកក់ក្តៅ និងស្ងប់ស្ងៀម ត្រូវការជាចាំបាច់។ ប្រការនេះអាចជួយឱ្យស្មារតី និងរាងកាយរបស់អ្នកស្ថិតនៅក្នុងលក្ខខណ្ឌល្...