ចូលចិត្តទំនើប

វិធីសាស្រ្ត 5 យ៉ាងបង្កើតបរិយាកាសដ៏ស្ងប់សុខ

ដោយ: ដួងច័ន្ទ 9 AM, Saturday, 29 Sep, 2018

បន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃ អ្នកពិតជាត្រូវការកន្លែងដែលអ្នកអាចសម្រាក និងបន្ធូរអារម្មណ៍។ ដូច្នេះតម្រូវការបង្កើតនូវបរិយាកាសកក់ក្តៅ និងស្ងប់ស្ងៀម ត្រូវការជាចាំបាច់។ ប្រការនេះអាចជួយឱ្យស្មារតី និងរាងកាយរបស់អ្នកស្ថិតនៅក្នុងលក្ខខណ្ឌល្អ។ អត្ថបទខាងក្រោមផ្តល់ជាគំនិតដល់អ្នកសម្រាប់ការបង្កើតនូវបរិយាកាសស្ងប់សុខសម្រាប់អ្នក។
អ្វីៗជុំវិញខ្លួនមានភាពរៀបរយ
ទោះបីជាការផ្លាស់ប្តូរបន្តិចបន្តួចនៅក្នុងគេហដ្ឋាន ក៏អាចបង្កើតនូវអារម្មណ៍ស្រស់ស្រាយដែរ។ ដូច្នេះអ្នកត្រូវប្រាកដថា បរិយាកាសនៅជុំវិញខ្លួនអ្នក ស្ថិតនៅក្នុងភាពរៀបរយ និងមានអនាម័យ។ អ្នកអាចរៀបចំគ្រឿងសង្ហារឹមឡើងវិញ ឬផ្លាស់ប្តូរអំពូលភ្លើង បើសិនជាអ្នកយល់ថាមានអ្វីទើសចិត្តអ្នក។ ការរស់នៅក្នុងគេហដ្ឋានដែលមានអនាម័យ និងមានរបៀបរៀបរយ មានសារៈសំខាន់ដោយសារអ្នកនឹងមានសុវត្ថិភាព ជៀសផុតពីជម្ងឺ ឬកត្តានានាដែលធ្វើឱ្យអ្នកមានបញ្ហាសុខភាព។ អ្នកអាចបន្ថែមផ្កាស្រស់ និងពណ៌បែបភ្លឺថ្លា នៅលើកៅអីពូក ក៏អាចនាំមកនូវអារម្មណ៍ស្ងប់សុខដែរ

ធានាថាកន្លែងនោះមានអនាម័យ
មិនថានៅក្នុងការិយាល័យធ្វើការ ឬនៅក្នុងគេហដ្ឋាន អ្នកត្រូវបា្រកដថាទីកន្លែងនោះតែងតែមានអនាម័យ។ បោះចោលរាល់ក្រដាសដែលអ្នកមិនត្រូវការនៅក្នុងថតតុក្នុងការិយាល័យ ដើម្បីផ្តល់នូវកន្លែងកាន់តែច្រើន សម្រាប់ទុកដាក់ឯកសារសំខាន់ៗ និងត្រូវប្រាកដថាលើតុរបស់អ្នកតែងតែមានរបៀបរៀបរយ។ បើសិនជាអ្នកមិនមានពេលវេលាគ្រប់គ្រាន់សម្រាប់ការបោសសម្អាតនៅគេហដ្ឋាន ដោយសារការមមាញឹកនៅការិយាល័យ អ្នកគួរជ្រើសយកអ្នកបម្រើការខាងសម្អាត។ ត្រូវចាំថា គ្រែពូកស្រោមខ្នើយគួរបានផ្លាស់ប្តូរជាទៀតទាត់។

ជ្រើសយកពូកមានគុណភាពខ្ពស់
យើងត្រូវការទទួលទានដំណេកគ្រប់គ្រាន់ ដើម្បីទទួលបានសុខភាពល្អ។ ស្មារតីស្ងប់សុខ អាចឱ្យអ្នកធ្វើការងារបានដោយរលូន។ ដើម្បីអាចទទួលទានដំណេកស្ងប់សុខ អ្នកត្រូវការពូកដែលមានផាសុកភាព និងមានសុវត្ថិភាពសម្រាប់ការគេង។ បើសិនជាអ្នកមានជម្ងឺឈឺខ្នងចង្កេះ ឬឈឺ ក បន្ទាប់ពីក្រោកពីគេង អ្នកគួរពិចារណាទិញពូកថ្មី មានគុណភាពខ្ពស់។

បិទសម្ភារៈអគ្គិសនី
បន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃ អ្នកនៅតែចង់ចូលទៅក្នុងបណ្តាញទំនាក់ទំនងសង្គម ដើម្បីពិនិត្យអ្វីដែលថ្មី និងជជែកកំសាន្តជាមួយមិត្តភក្តិ។ ក្នុងករណីខ្លះអ្នកអាចចូលទៅក្នុង Email ដើម្បីពិនិត្យមើលសារនានា និងឆ្លើយតប។ ដើម្បីជៀសវាងទង្វើអូសទាញទាំងនេះ អ្នកគួរបិទទូរសព្ទ នៅពេលអ្នកទៅដល់ផ្ទះ និងជៀសវាងនាំការងារពីការិយាល័យទៅគេហដ្ឋាន។

រុក្ខជាតិ និងផ្កាស្រស់
ការរក្សាទុកផ្កា និងរុក្ខជាតិស្រស់ៗនៅក្នុងគេហដ្ឋាន ដែលជួយអ្នកទទួលបានបរិយាកាសស្ងប់ស្ងាត់ និងមានខ្យល់បរិសុទ្ធ។ នៅពេលជ្រើសរើសរុក្ខជាតិ និងផ្កា អ្នកគួរជ្រើសយកប្រភេទណាដែលមានក្លិន ដែលជាចំណូលចិត្តរបស់អ្នក និងត្រូវប្រយ័ត្នចំពោះរុក្ខជាតិមួយចំនួនដែលនាំយក សត្វល្អិត ដូចជាមូសជាដើម។

អត្ថបទអ្នកចង់អាន

  • វិធីសាស្រ្ត 5 យ៉ាងជួយឱ្យទីធ្លាផ្ទះកាន់តែឆ្លាតវៃ

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 27 Sep, 2018
    ទីធ្លាខាងក្រៅផ្ទះជាកន្លែងដែលអ្នកអាចធ្វើកិច្ចការរីករាយជាច្រើន ជាពិសេសគឺការជួបជុំជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។ ថ្ងៃនេះ ទំនើប សូមនាំយកវិធីសាស្រ្តខ្លីចំនួន 5 ដែលប្រែក្លាយទីធ្លាក្រៅផ្ទះរបស់អ្នកឱ្យកាន់តែទំនើប កាន់តែឆ្លាតវៃ និងកាន់...
  • ច្នៃប្រឌិតបន្ទប់គេងសម្រាប់កូនៗជាទីស្រឡាញ់

    ដោយ: ដួងច័ន្ទ 8 AM, Monday, 01 Oct, 2018
    កូនៗជាទីស្រឡាញ់របស់អ្នកគួរមានទីកន្លែងផ្ទាល់ខ្លួនរបស់ពួកគេ ដែលអាចឱ្យពួកគេរីករាយនឹងសេរីភាព គំនិតច្នៃប្រឌិត និងភាពម្ចាស់ការលើខ្លួនឯង។ ទំនើប នឹងបង្ហាញពីគំរូបន្ទប់គេងសម្រាប់កូនជាទីស្រឡាញ់របស់អ្នក ដូចមានក្នុងអត្ថបទខាងក្រោម។ ច្នៃប្រឌិ...
  • Jennie របស់ក្រុម BLACKPINK នឹងបង្ហាញបទចម្រៀង So...

    ដោយ: ភារុន 8 AM, Friday, 19 Oct, 2018
    នៅក្នុងសេចក្តីរាយការណ៍ផ្តាច់មុខមួយរបស់គេហទំព័រ Sports Donga បានបង្ហាញថា Jennie របស់ក្រុម BLACKPINK នឹងធ្វើការបង្ហាញអាល់ប៊ុម Solo របស់នាងជាលើកដំបូងនៅក្នុងខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែកាលបរិច្ឆេទនៃការចេញអាល់ប៊ុមថ្មីនេះមិនទាន់ត្រូវប...
  • កំពូលក្រុមតារាចម្រៀងប្រុសកូរ៉េដ៏ពេញនិយមបំផុតទាំ...

    ដោយ: ភារុន 9 AM, Thursday, 18 Oct, 2018
    មជ្ឈមណ្ឌលផ្នែកប្រជាប្រិយភាពរបស់តារាកូរ៉េខាងត្បូង ក៏ធ្វើការចេញផ្សាយដំណាលគ្នាចំពោះក្រុមតារាចម្រៀងប្រុស និង ស្រីដ៏ល្បីៗប្រចាំខែនិមួយៗ ដែលពួកគេស្ថិតនៅក្នុងក្រុមតារាចម្រៀងប្រុស និង ស្រីកំពូលៗដែលមានប្រិយមិត្តគាំទ្រច្រើនបំផុតប្រចាំខែត...