ចូលចិត្តទំនើប

បន្ទប់សៀវភៅសម្រាប់គេហដ្ឋានដ៏កក់ក្តៅ

ដោយ: ដួងច័ន្ទ 8 AM, Friday, 14 Sep, 2018

ការអានសៀវភៅគឺជាចំណូលចិត្តមួយ ដែលផ្តល់នូវសារៈសំខាន់ ជាចំណីដល់ខួរក្បាល។ ការអានសៀវភៅអាចធ្វើឡើងបាននៅគ្រប់ទីកន្លែង ហើយទីកន្លែងអានសៀវភៅនៅក្នុងគេហដ្ឋានកាន់តែផ្តល់នូវអារម្មណ៍កក់ក្តៅ។ ទំនើប សូមនាំយកនូវការតុបតែងបន្ទប់សៀវភៅមួយចំនួន សម្រាប់អ្នកចង់ប្រែក្លាយគេហដ្ឋានឱ្យទៅជាបណ្ណាល័យមួយ។

ក្បែរផ្ទះបាយ
ចាប់ផ្តើមការអានរបស់អ្នកនាពេលព្រឹក បន្ទាប់ពីក្រោកពីគេង ជាការចាប់ផ្តើមថ្ងៃថ្មីដ៏ល្អមួយ។ វាកាន់តែផ្តល់នូវភាពងាយស្រួលនៅពេលការអានសៀវភៅ ឬកាសែត នៅក្បែរផ្ទះបាយ ដោយអ្នកអាចក្រេបរសជាតិកាហ្វេព្រមគ្នា។ បន្ទាប់ពីត្រឡប់ពីធ្វើការ ក៏អ្នកនៅតែអាចអានសៀវភៅ ហើយរីករាយជាមួយអាហារនៅក្នុងផ្ទះបាយដែរ។

ក្រោមដំបូល
នៅពេលព្រះអាទិត្យឆាប់លិចពេក នេះជាកន្លែងដ៏សក្តិសមសម្រាប់ការអាន។ ទីតាំងនៅក្រោមដំបូល ផ្តល់នូវប្រណិតភាព ភាពកក់ក្តៅ និងមានពន្លឺគ្រប់គ្រាន់។ នៅពេលអ្នកឈានជើងមកដល់ទីនេះ អ្នកពិតជាមិនចង់ចាកចេញឡើយ។ ជម្រើសសៀវភៅសក្តិសមនឹងបរិយាកាសបែបនេះ គឺជាសៀវភៅបែបស៊ើបអង្កេត និងអាថ៌កំបាំង។

បន្ទប់ទទួលភ្ញៀវ
ពេលវេលាសម្រាកនៅថ្ងៃរសៀល ស្ថិតនេះចំទីតាំងនេះសក្តិសមបំផុតសម្រាប់ការអានសៀវភៅបែបសង្គម អប់រំ និងចិត្តសាស្រ្ត បន្ថែមជាមួយរសជាតិតែដ៏ឈ្ងុយឆ្ងាញ់ ពិតជាធ្វើឱ្យអារម្មណ៍អ្នកស្រស់ស្រាយ។

ពន្លឺពីធម្មជាតិ
នេះជាកន្លែងដែលផ្តល់នូវភាពរីករាយជាមួយពន្លឺពីធម្មជាតិពេញមួយថ្ងៃ។ នេះជាទីតាំងធំទូលាយ ដែលអ្នកអាចជ្រើសយកសៀវភៅមកអានកំដអារម្មណ៍ ព្រមជាមួយការក្រេបរសជាតិទឹកក្រូចឆ្មារ ឬតែក្តៅតាមបែបបូរាណ ពិតជាផ្តល់នូវអារម្មណ៍ដ៏ស្ងប់សុខ។

សាឡុងក្បែរបង្អួច
ពេលរសៀលថ្ងៃសៅរ៍ បន្ទាប់ពីការងារផ្ទះ ឬការដើរហាត់ប្រាណ អ្នកពិតជាអាចទទួលនូវអារម្មណ៍ ដ៏កក់ក្តៅ សម្រាប់ការអាននៅក្នុងទីតាំងមួយនេះ។ អ្នកអាចដាក់ភួយ នៅក្នុងថតនិមួយៗ។ អ្នកក៏អាចរីករាយនឹងទេសភាពនៅខាងក្នុងសៀវភៅ ដែលអ្នកនិពន្ធរៀបរាប់បរិយាយអំពីធម្មជាតិ។ បន្ថែមចំណីអារម្មណ៍សម្រាប់ការអាន ជាមួយនំ ឬអាហារសម្រន់។ អ្នកក៏អាចរីករាយនឹងទេសភាពនៅខាងក្រៅ ព្រមជាមួយនឹងការអានសៀវភៅដ៏ជក់ចិត្ត។

អត្ថបទអ្នកចង់អាន

  • អ្វីខ្លះជាសម្ភារៈចាំបាច់នៅក្នុងគេហដ្ឋាន?

    ដោយ: ដួងច័ន្ទ 1 PM, Friday, 24 Aug, 2018
    នៅពេលអ្នកចូលទៅរស់នៅក្នុងគេហដ្ឋានថ្មី មានសម្ភារៈសំខាន់ៗជាច្រើនដែលអ្នកត្រូវការជាចាំបាច់។ ប៉ុន្តែសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន មានច្រើនពេក ដែលអ្នកអាចនឹងមិនដឹងថាមួយណាជាអ្វីដែលអ្នកត្រូវការបំផុត។ ចង់ស្វែងយល់ពីចម្លើយ សូមអានអត្ថបទខាងក...
  • តើបច្ចេកវិទ្យាផ្ទះបាយអាចកាត់បន្ថយការខ្ជះខ្ជាយអា...

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 30 Aug, 2018
    ជារៀងរាល់ឆ្នាំ បរិមាណអាហារប្រមាណជាង 1.3 ពាន់លានតោន ដែលត្រូវបានផលិតសម្រាប់ការទទួលទាន ត្រូវបានបាត់បង់ ឬបោះចោល។ ប៉ុន្តែការច្នៃប្រឌិតផលិតផលថ្មីដែលប្រែក្លាយទូរទឹកកកធម្មតាទៅជាឧបករណ៍ឆ្លាតវៃ ដែលសន្យាជួយដល់អ្នកក្នុងការកាត់បន្ថយការបោះអាហ...
  • សម្ភារៈដែលងាយបង្កគ្រោះថា្នក់ដល់កុមារ

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 23 Aug, 2018
    គ្រួសារមួយដែលមានក្មេងតូចៗ គួរមានការបន្ថែមការប្រុងប្រយ័ត្នលើសុវត្ថិភាពសម្រាប់ក្មេងៗ ជាពិសេសសម្ភារៈប្រើប្រាស់មួយចំនួនដែល អ្នកបណ្តាលឱ្យកើតគ្រោះភ័យ ដែលអ្នកអាចនឹកស្មានមិនដល់។ ចង់ដឹងថាសម្ភារៈប្រើប្រាស់ទាំងនោះមានអ្វីខ្លះ សូមបន្តអានអត្...
  • តិចនិចតុបតែងគេហដ្ឋានកាន់តែកក់ក្តៅ និងស្វាគមន៍

    ដោយ: ដួងច័ន្ទ 9 AM, Friday, 10 Aug, 2018
    នៅពេលគេហដ្ឋានមួយខ្នងមានភាពកក់ក្តៅ និងពោរពេញដោយការស្វាគមន៍ អ្នកអាចទទួលអារម្មណ៍ទាំងនេះភា្លមៗនៅពេលឈានចូលក្នុងផ្ទះ។ ប៉ុន្តែតើអ្វីដែលធ្វើឱ្យគេហដ្ឋានផ្តល់នូវអារម្មណ៍ដ៏កក់ក្តៅ និងការស្វាគមន៍? បើសិនជាអ្នកចង់បានអារម្មណ៍កាន់តែមានផាសុកភាព...