ចូលចិត្តទំនើប

សៀវភៅទាំង 5 សម្រាប់ផ្លាស់ប្តូរជីវិតរបស់អ្នក

ដោយ: ដួងច័ន្ទ 8 AM, Monday, 03 Sep, 2018

នៅពេលលោក Warren Buffet ត្រូវបានសួរអំពីអាថ៌កំបាំងនៃភាពជោគជ័យ និងភាពថ្កុំថ្កើងរបស់គាត់ គាត់បានបង្ហើបថាគាត់អានសៀវភៅជារៀងរាល់ថ្ងៃ ប្រមាណ 500 ទំព័រ ក្នុងមួយថ្ងៃ។ ជាអកុសល បើសិនជាអ្នកធ្វើការពេញថ្ងៃ អ្នកនឹងមិនមានពេលគ្រប់គ្រាន់សម្រាប់ការអានឡើយ សូម្បីតែមួយក្បាលក៏ពិបាកដែរ។ ប៉ុន្តែបើសិនជាអ្នកអាចទទួលបានអត្ថប្រយោជន៍ពីការអាន ដោយមិនចាំបាច់លះបង់ពេលទំនេរ តើយ៉ាងណាដែរ? អ្នកពិតជាអាច។

បច្ចេកវិទ្យាដ៏ទំនើប ផ្តល់ឱ្យអ្នកនូវឱកាសមួយនេះ ជាមួយកម្មវិធី Blinkist App អ្នកនឹងទទួលបានគន្លឹះនៃការសិក្សាពីសៀវភៅជាច្រើនប្រភេទ ក្នុងរយៈពេលដ៏ខ្លី មិនមែនពេញមួយថ្ងៃឡើយ។ កម្មវិធីនេះបានប្រែក្លាយសៀវភៅទាំងនោះទៅជាការអានខ្លីៗ ងាយចាំ និងងាយយល់ ហើយអ្នកអាចចាប់ផ្តើមជាមួយនឹងការអានសៀវភៅទាំង 5 ខាងក្រោម សម្រាប់ការពង្រឹងខ្លួនអ្នកផ្ទាល់។

Thirteen Things Mentally Strong People Don’t Do ដោយ Amy Morin
តើអ្នកកំពុងប្រឈមនឹងការឆ្លងឱ្យផុតពីដំណាក់កាលបរាជ័យមែនទេ? ឬកំពុងស្មុគស្មាញចំពោះរឿងរ៉ាវដែលអ្នកមិនអាចគ្រប់គ្រងបានមែនទេ? ការឆ្លងកាត់ឧបសគ្គដ៏ពិបាកនេះបាន អាចជាមូលដ្ឋានដែលជះឥទ្ធិពលដល់ការរស់នៅប្រចាំថ្ងៃរបស់អ្នក។ កវី Norin បានចែករំលែកវិធីសាស្រ្តដ៏ជោគជ័យបំផុតរបស់អ្នកដែលមកទទួលការព្យាបាលពីនាង ដើម្បីឆ្លងកាត់ដំណាក់កាលដ៏ពិបាកទាំងនោះ។

How to Stop Worrying and Start Living ដោយ Dale Carnegie
តើអ្នកធ្លាប់ឆ្ងល់ដែរឬទេថា ហេតុអ្វីអ្នកមិនអាចបញ្ឈប់ការព្រួយបារម្ភបាន? មិនថាអ្នកខិតខំប្រឹងយ៉ាងណា អ្នកនៅតែជួបប្រទះនឹងបញ្ហាដដែលៗមែនទេ? តាមរយៈការកំណត់ប្រភពនៃភាពស្មុគស្មាញ អ្នកអាចឆ្លងកាត់ដំណាក់កាលនេះបានយ៉ាងជោគជ័យ។ Carnegie នាំមកជូននូវរូបមន្តគ្មានកាលកំណត់មួយ ដែលនឹងជួយអ្នកឈប់គិត ព្រួយបារម្ភពីសា្ថនភាពជុំវិញខ្លួន។

How Will You Measure Your Life? ដោយ Clayton M. Christensen, James Allworth និង Karen Dillon
តើអ្នកបានផ្តល់សមតុល្យក្នុងឆាកជីវិតត្រឹមត្រូវឬទេ? ខណៈដែលការសម្រេចបាននូវគោលដៅក្នុងអាជីពអាចបំពេញចិត្តរបស់អ្នក ប៉ុន្តែការធ្វេសប្រហែសជាមួយមិត្តភក្តិ និងក្រុមគ្រួសារអាចមានផលប៉ះពាល់ក្នុងជីវិតរបស់អ្នករយៈពេលយូរ ហើយលទ្ធផលអាចហួសពីការស្រមៃរបស់ អ្នក។

Finding Your Element ដោយ Ken Robinson
មនុស្សគ្រប់រូបសុទ្ធសឹងតែមានចំណង់។ បើសិនជាអ្នកមិនដឹងថា តើចំណង់របស់អ្នកជាអ្វី វាមានន័យថាអ្នកមិនទាន់ស្វែងយល់ពីវានៅឡើយទេ។ ឬប្រហែលជាអ្នកបានដឹងរួចជាស្រេចហើយ ប៉ុន្តែអ្នកបានភ្លេចពីវា។ ស្វែងយល់ពីវិធីសាស្រ្តចាកចេញពីភាពរឹតត្បិតក្នុងសង្គម និងស្វែងរកអ្វីដែលអ្នកចង់បានក្នុងជីវិត តាមរយៈសៀវភៅមួយនេះ។

Emotional Intelligence ដោយ Daniel Goleman
តើអ្នកបានដឹងទេថាចង្វាក់ជីពចររបស់អ្នកបានលោតឡើងរហូតដល់ 100 bpm នោះមានន័យថាអ្នកកំពុងមានអារម្មណ៍ច្របូកច្របល់ក្នុងការគិត។ អ្នកប្រហែលជាបណ្តោយឱ្យអារម្មណ៍ទាំងនោះគ្របដណ្តប់ការវិនិច្ឆ័យរបស់អ្នកជារឿយៗ ហើយអ្នកអាចនឹងមិនបានដឹង។ កវី Goleman បានពន្យល់ពីវិធីសាស្រ្តក្នុងការជៀសឱ្យផុតពីការអនុញ្ញាតឱ្យអារម្មណ៍ច្របូកច្របល់គ្របដណ្តប់លើអ្នក និងពន្យល់ពីវិធីធ្វើឱ្យការសម្រេចចិត្តក្នុងជីវិតកាន់តែប្រសើរ។

អត្ថបទអ្នកចង់អាន

  • Jennie របស់ក្រុម BLACKPINK នឹងបង្ហាញបទចម្រៀង So...

    ដោយ: ភារុន 8 AM, Friday, 19 Oct, 2018
    នៅក្នុងសេចក្តីរាយការណ៍ផ្តាច់មុខមួយរបស់គេហទំព័រ Sports Donga បានបង្ហាញថា Jennie របស់ក្រុម BLACKPINK នឹងធ្វើការបង្ហាញអាល់ប៊ុម Solo របស់នាងជាលើកដំបូងនៅក្នុងខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែកាលបរិច្ឆេទនៃការចេញអាល់ប៊ុមថ្មីនេះមិនទាន់ត្រូវប...
  • Xiumin ត្រូវបានអ្នកគាំទ្រសួរថាតើគាត់ចង់ទទួលការច...

    ដោយ: ភារុន 8 AM, Wednesday, 24 Oct, 2018
    ក្នុងអំឡុងពេលជំនួបអ្នកគាំទ្រ Daegu សម្រាប់ “Blooming Days” របស់ក្រុមតារាចម្រៀងប្រុសសង្ហា EXO-CBX មានអ្នកគាំទ្រម្នាក់បានសួរទៅកាន់ Xiumin ថា តើគាត់បានគិតអំពីការចាក់សាក់នៅលើខ្លួនដែរឬទេ? ក្រុមអ្នកគាំទ្របាន Photoshop រូប...
  • កំពូលក្រុមតារាចម្រៀងប្រុសកូរ៉េដ៏ពេញនិយមបំផុតទាំ...

    ដោយ: ភារុន 9 AM, Thursday, 18 Oct, 2018
    មជ្ឈមណ្ឌលផ្នែកប្រជាប្រិយភាពរបស់តារាកូរ៉េខាងត្បូង ក៏ធ្វើការចេញផ្សាយដំណាលគ្នាចំពោះក្រុមតារាចម្រៀងប្រុស និង ស្រីដ៏ល្បីៗប្រចាំខែនិមួយៗ ដែលពួកគេស្ថិតនៅក្នុងក្រុមតារាចម្រៀងប្រុស និង ស្រីកំពូលៗដែលមានប្រិយមិត្តគាំទ្រច្រើនបំផុតប្រចាំខែត...
  • វិធីសាស្រ្ត 5 យ៉ាងបង្កើតបរិយាកាសដ៏ស្ងប់សុខ

    ដោយ: ដួងច័ន្ទ 9 AM, Saturday, 29 Sep, 2018
    បន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃ អ្នកពិតជាត្រូវការកន្លែងដែលអ្នកអាចសម្រាក និងបន្ធូរអារម្មណ៍។ ដូច្នេះតម្រូវការបង្កើតនូវបរិយាកាសកក់ក្តៅ និងស្ងប់ស្ងៀម ត្រូវការជាចាំបាច់។ ប្រការនេះអាចជួយឱ្យស្មារតី និងរាងកាយរបស់អ្នកស្ថិតនៅក្នុងលក្ខខណ្ឌល្...