ចូលចិត្តទំនើប

តើបច្ចេកវិទ្យាផ្ទះបាយអាចកាត់បន្ថយការខ្ជះខ្ជាយអាហារទេ?

ដោយ: ដួងច័ន្ទ 8 AM, Thursday, 30 Aug, 2018

ជារៀងរាល់ឆ្នាំ បរិមាណអាហារប្រមាណជាង 1.3 ពាន់លានតោន ដែលត្រូវបានផលិតសម្រាប់ការទទួលទាន ត្រូវបានបាត់បង់ ឬបោះចោល។ ប៉ុន្តែការច្នៃប្រឌិតផលិតផលថ្មីដែលប្រែក្លាយទូរទឹកកកធម្មតាទៅជាឧបករណ៍ឆ្លាតវៃ ដែលសន្យាជួយដល់អ្នកក្នុងការកាត់បន្ថយការបោះអាហារចោល និងជួយសន្សំសំចៃថវិកា។

ដំណើរដើមទង
ក្នុងគោលបំណងកាត់បន្ថយការខ្ជះខ្ជាយអាហារ និងត្រូវបានទាក់ទាញដោយបច្ចេកវិទ្យាអំពូល LED ដែលត្រូវបានប្រើប្រាស់ដើម្បីបង្ហាញកន្លែងទំនេរនៅក្នុងទីលានចតរថយន្ត បានធ្វើឱ្យលោក Ty Thompson ទទួលបាននូវគំនិតបង្កើតនូវប្រព័ន្ធរក្សាម្ហូបអាហារ ដ៏ឆ្លាតវៃ។ លោក Ty Thompson គឺជាអ្នកចូលរួមបង្កើត Ovie ដែលជាប្រព័ន្ធឧបករណ៍ឆ្លាតវៃប្រើប្រាស់ក្នុងផ្ទះបាយ។ ផលិតផល Ovie ទើបនឹងបញ្ចប់យុទ្ធនាការប្រមូលមូលនិធិ ដែលទទួលបានថវិកាសរុប $64.000 ដើម្បីបញ្ចប់ដំណើរការផលិត ឧបករណ៍តាមដានការផុតកំណត់នៃម្ហូបអាហារ ដោយប្រើប្រាស់ប៊ូតុង Bluetooth។ នាង Stacie Thompson អ្នកចូលរួមសហការផលិត Ovie បានរៀបរាប់ថា «យើងបាននឹងកំពុងព្យាយាមដោះស្រាយបញ្ហាដែលកំពុងកើតឡើងនៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ។ មិនមាននរណាម្នាក់ចង់បោះអាហារចោលនោះទេ ប៉ុន្តែដោយសារតែការមមាញឹកនៅក្នុងការងារ និងភាពច្របូកច្របល់ក្នុងជីវិត ទើបបណ្តាលឱ្យយើងត្រូវបោះចោលអាហារយ៉ាងខ្ជះ ខ្ជាយ។»
ការផ្តួចផ្តើមគំនិតពីក្រោយការផលិត Ovie ត្រូវបានវិវត្តយ៉ាងខ្លាំង។ នាង Stacie បានបន្តទៀតថា«វាចាប់ផ្តើមពីប្រព័ន្ធអំពូលភ្លើងដ៏សាមញ្ញនៅក្នុងទូរទឹកកក ដែលជួយអ្នកកាត់បន្ថយការខ្ជះខ្ជាយអាហារ ដែលជាឧបករណ៍ផ្តល់នូវដំណោះស្រាយដ៏សមស្រប សម្រាប់រំលឹកអ្នកអំពីពេលវេលានៃការប្រើប្រាស់ម្ហូបអាហារ ការណែនាំពីរូបមន្ត និងអាចឱ្យអ្នកទិញគ្រឿងផ្សំបានទៀតផង។»
Ovie គឺជាប្រអប់ខ្ចប់ម្ហូបអាហារដែលបានភ្ជាប់ជាមួយនូវ Smart Tag ដែលអនុញ្ញាតឱ្យវាតាមដានភាពស្រស់នៃម្ហូបអាហារ។ អំពូលនៅលើ Tag នឹងប្រែពណ៌ ពីពណ៌បៃតង ទៅជាពណ៌លឿង និងទៅជាពណ៌ក្រហម អាស្រ័យលើភាពស្រស់នៃម្ហូបអាហារនៅក្នុងប្រអប់នោះ។ ឧបករណ៍ Tag នោះភ្ជាប់ទៅនឹងប្រអប់ និងអាចប្រើប្រាស់ជាមួយនឹងឧបករណ៍រក្សាម្ហូបដទៃទៀត ឬកិបជាប់នឹងថង់ច្រកបន្លែស្រស់ក៏បានដែរ។
មួយឈុតនៃសម្ភារច្នៃប្រឌិតថ្មីនេះមានតម្លៃចាប់ពី $90 ឡើង ហើយផលិតផលដំបូងនឹងត្រូវដឹកជញ្ជូនទៅដល់ដៃអតិថិជននៅដើមឆ្នាំក្រោយ។ លោក Thompson បាននិយាយថា ទូរទឹកកកឆ្លាតវៃមិនទាន់បានប្រើប្រាស់ទូលំទូលាយសម្រាប់មនុស្សគ្រប់គ្នានៅឡើយទេ ដូច្នេះយើងចង់បង្កើតទូរទឹកកកឆ្លាតវៃដ៏សាមញ្ញមួយប៉ុណ្ណោះ។

ផ្ទះបាយនាពេលអនាគត
Smarter គឺជាក្រុមហ៊ុនដែលបានមូលដ្ឋាននៅក្នុងទីក្រុងឡុងដ៍ បាននឹងកំពុងសាកល្បងវិធីសាស្រ្តស្រដៀងគ្នានេះដែរ។ ក្រុមហ៊ុននឹងចាប់ផ្តើមដឹកជញ្ជូនផលិតផល FridgeCam ដែលជាកាមេរ៉ាគ្មានខ្សែដំបូង ប្រើប្រាស់នៅក្នុងទូរទឹកកក និងអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចមើលឃើញអ្វីៗនៅក្នុងទូរទឹកកកពីគ្រប់ទីកន្លែងតាមរយៈការប្រើប្រាស់ App។ យោងតាមក្រុមហ៊ុន មានកាមេរ៉ា ចំនួន 1 លានគ្រឿងត្រូវបានកុម៉ង់ទុក នៅជុំវិញទ្វីបអឺរ៉ុប។ ឧបករណ៍នេះចាប់យករូបភាពនៅគ្រប់ពេលដែលទ្វារទូរទឹកកកត្រូវបានបិទ។ លោក Christian Lane នាយកប្រតិបត្តិរបស់ Smarter បានពន្យល់ថា «បើសិនជាអ្នកស្ថិតនៅក្នុងហាងទំនិញ អ្នកអាចបើក App និងពិនិត្យមើលអាហារនៅក្នុងទូរទឹកក ឬក៏អាចប្រើប្រាស់វាជាឧបករណ៍សម្រាប់តាស់តឿន។» App នេះក៏មានមុខងារ Best Before សម្រាប់ជាអ្នកតាមដាន និងអាចបន្ថែមមុខទំនិញនានាដែលត្រូវការជំនួសនៅក្នុងតារាងដើរផ្សារផងដែរ។ ក្រុមហ៊ុន Smarter បានសហការជាមួយ Tesco ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ភ្ជាប់កម្មវិធីទៅនឹងផ្សារទំនើប ដែលមានដាក់លក់ Online ផងដែរ។ លោក Lane បានបន្តថា «ការប្រើប្រាស់រយៈពេលវែង យើងគិតថាយើងនឹងអាចកាត់បន្ថយការពិនិត្យមើលនៅក្នុងទូរទឹកកក ឬពិនិត្យមើល App ដើម្បីដឹងពីតម្រូវការ។

ជំនួសវិញដោយគ្រប់យ៉ាងនឹងត្រូវបង្ហាញឡើងនៅក្នុង Background។ យើងចង់បង្កើតឧបករណ៍ជំនួយដ៏មានអត្ថប្រយោជន៍មួយ។» នាពេលនេះក្រុមហ៊ុនបាននឹងកំពុងស្វែងរកថវិកាដើម្បីនាំយក FridgeCam ទៅកាន់សហរដ្ឋអាមេរិក។

អត្ថបទអ្នកចង់អាន

  • Xiumin ត្រូវបានអ្នកគាំទ្រសួរថាតើគាត់ចង់ទទួលការច...

    ដោយ: ភារុន 8 AM, Wednesday, 24 Oct, 2018
    ក្នុងអំឡុងពេលជំនួបអ្នកគាំទ្រ Daegu សម្រាប់ “Blooming Days” របស់ក្រុមតារាចម្រៀងប្រុសសង្ហា EXO-CBX មានអ្នកគាំទ្រម្នាក់បានសួរទៅកាន់ Xiumin ថា តើគាត់បានគិតអំពីការចាក់សាក់នៅលើខ្លួនដែរឬទេ? ក្រុមអ្នកគាំទ្របាន Photoshop រូប...
  • Jennie របស់ក្រុម BLACKPINK នឹងបង្ហាញបទចម្រៀង So...

    ដោយ: ភារុន 8 AM, Friday, 19 Oct, 2018
    នៅក្នុងសេចក្តីរាយការណ៍ផ្តាច់មុខមួយរបស់គេហទំព័រ Sports Donga បានបង្ហាញថា Jennie របស់ក្រុម BLACKPINK នឹងធ្វើការបង្ហាញអាល់ប៊ុម Solo របស់នាងជាលើកដំបូងនៅក្នុងខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែកាលបរិច្ឆេទនៃការចេញអាល់ប៊ុមថ្មីនេះមិនទាន់ត្រូវប...
  • ទម្លាប់មិនល្អ 7 យ៉ាងក្នុងការចម្អិនអាហារដែល អ្នក...

    ដោយ: ភារុន 8 AM, Thursday, 01 Nov, 2018
    មនុស្សគ្រប់គ្នាតែងតែមានទម្លាប់មិនល្អខ្លះៗក្នុងការរស់នៅ យ៉ាងណាមិញសូម្បីតែទម្លាប់ក្នុងការចម្អិនអាហារក៏ដោយ ជាពិសេសនៅពេលដែលអ្នកបានរកឃើញជាលើកដំបូង នៅពេលចម្អិនម្ហូបអាហារ។ ដូច្នេះអ្នកគួរតែជៀងវាងនូវទម្លាប់ទាំងនោះ ដើម្បីធ្វើឲ្យអាហារដែលអ...
  • កំពូលក្រុមតារាចម្រៀងប្រុសកូរ៉េដ៏ពេញនិយមបំផុតទាំ...

    ដោយ: ភារុន 9 AM, Thursday, 18 Oct, 2018
    មជ្ឈមណ្ឌលផ្នែកប្រជាប្រិយភាពរបស់តារាកូរ៉េខាងត្បូង ក៏ធ្វើការចេញផ្សាយដំណាលគ្នាចំពោះក្រុមតារាចម្រៀងប្រុស និង ស្រីដ៏ល្បីៗប្រចាំខែនិមួយៗ ដែលពួកគេស្ថិតនៅក្នុងក្រុមតារាចម្រៀងប្រុស និង ស្រីកំពូលៗដែលមានប្រិយមិត្តគាំទ្រច្រើនបំផុតប្រចាំខែត...