ចូលចិត្តទំនើប

សម្ភារៈដែលងាយបង្កគ្រោះថា្នក់ដល់កុមារ

ដោយ: ដួងច័ន្ទ 8 AM, Thursday, 23 Aug, 2018

គ្រួសារមួយដែលមានក្មេងតូចៗ គួរមានការបន្ថែមការប្រុងប្រយ័ត្នលើសុវត្ថិភាពសម្រាប់ក្មេងៗ ជាពិសេសសម្ភារៈប្រើប្រាស់មួយចំនួនដែល
អ្នកបណ្តាលឱ្យកើតគ្រោះភ័យ ដែលអ្នកអាចនឹកស្មានមិនដល់។ ចង់ដឹងថាសម្ភារៈប្រើប្រាស់ទាំងនោះមានអ្វីខ្លះ សូមបន្តអានអត្ថបទខាងក្រោម។

អាងទឹក
សម្ភារៈដែលអាចផ្ទុកទឹកសុទ្ធសឹងមានគ្រោះថា្នក់ចំពោះកុមារ។ ក្មេងៗចូលចិត្តលេង ហើយពួកគេចូលចិត្តទឹកបំផុត។ ការទុកក្មេងៗឱ្យនៅតែឯង
គឺជាប្រការដ៏គ្រោះថា្នក់បំផុត។ ពួកគេអាចធ្លាក់ចូលទៅក្នុងធុងទឹក ឬអាងទឹកបានយ៉ាងងាយ ហើយទោះបីជាកម្ពស់ទឹកទាបក៏អ្នកមិនគួរមើលរំលងដែរ។

រន្ធដោតអគ្គិសនី និងឧបករណ៍អគ្គិសនី
វិធីសាស្រ្តដ៏ចាំបាច់ និងសំខាន់បំផុត ដែលអ្នកត្រូវទុកវាឱ្យផុតពីដៃក្មេង។ នៅក្នុងដំណាក់កាលកំពុងរៀនវារ និងដើរ ក្មេងៗងាយនឹងប្រឈម
នឹងគ្រោះថ្នាក់នេះណាស់។

ធ្នើ
ក្មេងៗចូលចិត្តតោងឡើងទីខ្ពស់ណាស់។ ធ្នើសៀវភៅ ធ្នើសម្លៀកបំពាក់ និងធ្នើដាក់សម្ភារៈនានា គឺជាកន្លែងដែលពួកគេចូលចិត្តតោងឡើងបំផុត។
|ប៉ុន្តែបើសិនជាសម្ភារៈទាំងនោះមិនមានជើងក្រោមរឹងមាំទេ វាងាយនឹងដួលរលំ និងធ្វើឱ្យក្មេងឈឺចាប់។ ដើម្បីការពារសុវត្ថិភាព មាតាបិតាគប្បី
គួររៀបចំធ្នើដាក់សម្ភារៈឱ្យមានលំនឹង និងរឹងមាំនៅជើងខាងក្រោម ដូច្នេះវាមិនងាយដួលទេ។

ខ្សែវាំងនន
កុមារស្ទើរស្មើនឹង 17,000 នាក់រងគ្រោះដោយសារខ្សែវាំងនន ឬបង្អួច នៅចន្លោះពីឆ្នាំ 1990 ដល់ 2015 ដោយរាប់ទាំងរបួសស្រាល រហូតដល់
គ្រោះថ្នាក់ដល់ជីវិត ដែលមានតួលេខរហូតដល់ 300 នាក់។ គ្រោះថ្នាក់ទាំងនោះភាគច្រើនបណ្តាលមកពីកុមារត្រូវចងរឹតដោយខ្សែវាំងនន។
យោងតាមវេជ្ជបណ្ឌិត O’Neil បើសិនជាកុមារត្រូវចងរឹតដោយខ្សែវាំងនន វាមានអត្រាដ៏ខ្ពស់ដែលពួកគេអាចនឹងត្រូវរឹតរហូតដល់សន្លប់។ បើសិនជា
មាតាបិតាមិនបានដឹងក្នុងពេល 2-3 នាទី នោះអ្វីៗនឹងហួសពេល។

កំសៀវ
កំសៀវទឹកត្រូវបានប្រើប្រាស់នៅគ្រប់គេហដ្ឋាន ប៉ុន្តែវាមានហានិភ័យដ៏ធ្ងន់ធ្ងរនៃការរលាកចំពោះកុមារ។ មាតាបិតាគប្បីប្រុងប្រយ័ត្នខ្ពស់ចំពោះ
សម្ភារៈប្រើប្រាស់ក្នុងផ្ទះបាយ ដើម្បីជៀសវាងបញ្ហាទាំងឡាយដែលអាចកើតឡើយដោយយថាហេតុ។

ជ្រុងតុ
ក្មេងៗជាទូទៅតែងតែរត់ដួល ប៉ុន្តែអត្រាគ្រោះថ្នាក់ខ្ពស់បើសិនជាពួកគេដួលទៅត្រូវនឹងជ្រុងតុ។ ដូច្នេះអ្នកគួរបិទបាំងជ្រុងតុស្រួចៗ ជាមួយអេប៉ុង
ហើយអ្នកគឺហាមឃាត់កូនៗកុំឱ្យលោតពីលើតុ ឬលើគ្រែចុះទៅដី។ អ្នកក៏មិនគួរដាក់ឧបសគ្គនានានៅកន្លែងពួកគេលេង និងរត់ឡើយ។

ថ្នាំ
នៅក្នុងភ្នែកក្មេងៗ ថ្នាំពេទ្យនានាដែលមានពណ៌ មើលទៅដូចជាស្ករគ្រាប់បេះបិទ។ ពួកគេមិនអាចបែងចែកបានទេ ហើយពួកគេក៏មិនដឹងពី
គ្រោះថ្នាក់ដែរ។ អ្នកគួរទុកដាក់ថ្នាំឱ្យផុតពីដៃក្មេង។ ធ្នើដាក់ថ្នាំពេទ្យគួរបែងចែកជាពីរ គឺសម្រាប់មនុស្សចាស់ និងក្មេង ដើម្បីងាយស្រួលបែងចែក។

កែវ
កែវ ឬពែងថ្ម អាចធ្វើឱ្យក្មេងរលាក។ បើសិនជាសម្ភារៈទាំងនេះធ្លាក់បែក កាន់តែបង្កគ្រោះថា្នក់ដល់ក្មេងបន្ថែមទៀត។ មាតាបិតាទាំងឡាយ
គួរប្រើប្រាស់ពែងជ័រ ឬកាន់កែវជំនួសកូនៗ។

សម្ភារៈ និងអាហារតូចៗ
សម្ភារៈតូចៗដូចជា ឡេវអាវ ថ្មពិលសុទ្ធតែមានគ្រោះថា្នក់ចំពោះក្មេង។ ពួកគេអាចច្រឡំថាជាចំណី ហើយលេបវា។ ក្រៅពីនេះ ចំណីអាហារតូចៗ
ដូចជាសណ្តែកដី ជាដើម ក៏អាចធ្វើឱ្យកុមារយកវាមានទំពារផងដែរ។ មាតាបិតាគួរប្រុងប្រយ័ត្ន ហើយបញ្ចុកកុមារដោយផ្ទាល់។

អត្ថបទអ្នកចង់អាន

  • បន្ទប់សៀវភៅសម្រាប់គេហដ្ឋានដ៏កក់ក្តៅ

    ដោយ: ដួងច័ន្ទ 8 AM, Friday, 14 Sep, 2018
    ការអានសៀវភៅគឺជាចំណូលចិត្តមួយ ដែលផ្តល់នូវសារៈសំខាន់ ជាចំណីដល់ខួរក្បាល។ ការអានសៀវភៅអាចធ្វើឡើងបាននៅគ្រប់ទីកន្លែង ហើយទីកន្លែងអានសៀវភៅនៅក្នុងគេហដ្ឋានកាន់តែផ្តល់នូវអារម្មណ៍កក់ក្តៅ។ ទំនើប សូមនាំយកនូវការតុបតែងបន្ទប់សៀវភៅមួយចំនួន សម្រាប...
  • តិចនិចតុបតែងគេហដ្ឋានកាន់តែកក់ក្តៅ និងស្វាគមន៍

    ដោយ: ដួងច័ន្ទ 9 AM, Friday, 10 Aug, 2018
    នៅពេលគេហដ្ឋានមួយខ្នងមានភាពកក់ក្តៅ និងពោរពេញដោយការស្វាគមន៍ អ្នកអាចទទួលអារម្មណ៍ទាំងនេះភា្លមៗនៅពេលឈានចូលក្នុងផ្ទះ។ ប៉ុន្តែតើអ្វីដែលធ្វើឱ្យគេហដ្ឋានផ្តល់នូវអារម្មណ៍ដ៏កក់ក្តៅ និងការស្វាគមន៍? បើសិនជាអ្នកចង់បានអារម្មណ៍កាន់តែមានផាសុកភាព...
  • ភាពអស្ចារ្យនៅក្នុងអាកាសយានដ្ឋានជុំវិញពិភពលោក

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 15 Aug, 2018
    ការធ្វើដំណើរតាមអាកាសជាទូទៅមានភាពធុញថប់ច្រើន ដែលរួមមានការរងចាំនៅអាកាសយានដ្ឋាន ការត្រួតពិនិត្យនានា។ល។ កត្តានេះហើយ ទើបអាកាសយានដ្ឋានមួយចំនួនផ្តល់នូវភាពទាក់ទាញដ៏អសា្ចរ្យ ដែលអាចនឹងធ្វើឱ្យអ្នកមិនចង់ចាកចេញ។ ទំនើប សូមបង្ហាញនូវលក្ខណៈពិសេ...
  • អ្វីខ្លះជាសម្ភារៈចាំបាច់នៅក្នុងគេហដ្ឋាន?

    ដោយ: ដួងច័ន្ទ 1 PM, Friday, 24 Aug, 2018
    នៅពេលអ្នកចូលទៅរស់នៅក្នុងគេហដ្ឋានថ្មី មានសម្ភារៈសំខាន់ៗជាច្រើនដែលអ្នកត្រូវការជាចាំបាច់។ ប៉ុន្តែសម្ភារៈប្រើប្រាស់ក្នុងគេហដ្ឋាន មានច្រើនពេក ដែលអ្នកអាចនឹងមិនដឹងថាមួយណាជាអ្វីដែលអ្នកត្រូវការបំផុត។ ចង់ស្វែងយល់ពីចម្លើយ សូមអានអត្ថបទខាងក...