ចូលចិត្តទំនើប

តិចនិចតុបតែងគេហដ្ឋានកាន់តែកក់ក្តៅ និងស្វាគមន៍

ដោយ: ដួងច័ន្ទ 9 AM, Friday, 10 Aug, 2018

នៅពេលគេហដ្ឋានមួយខ្នងមានភាពកក់ក្តៅ និងពោរពេញដោយការស្វាគមន៍ អ្នកអាចទទួលអារម្មណ៍ទាំងនេះភា្លមៗនៅពេលឈានចូលក្នុងផ្ទះ។
ប៉ុន្តែតើអ្វីដែលធ្វើឱ្យគេហដ្ឋានផ្តល់នូវអារម្មណ៍ដ៏កក់ក្តៅ និងការស្វាគមន៍? បើសិនជាអ្នកចង់បានអារម្មណ៍កាន់តែមានផាសុកភាព និងកក់ក្តៅ
អ្នកគួរពិចារណាលើតិចនិចតុបតែងដូចខាងក្រោមនេះ។

ទោងយោល
តើអ្នកអាចគិតពីអ្វីផ្សេងដែលផ្តល់នូវការស្វាគមន៍ ដូចទោងយោលដែរឬទេ? សាកស្រមៃថាអ្នកអង្គុយលើទោង ខណៈដែលរងចាំមិត្តភក្តិមក
ញ៉ាំអាហារពេលល្ងាចជុំគ្នា ឬការទទួលទានកាហ្វនាពេលព្រឹកនៅលើទោងយោល។ ទោះបីមិនមាននរណាអង្គុយលើទោងក្តី ក៏វានៅតែផ្តល់អារម្មណ៍
កក់ក្តៅដល់អ្នកដំណើរឆ្លងកាត់ដែរ។

ទីធ្លាខាងមុខ
ការជួបជុំនៅទីធ្លាខាងមុខផ្ទះ គឺជាវិធីដ៏ល្អបំផុតមួយសម្រាប់ការជួបជុំជាមួយអ្នកជិតខាង។ ប៉ុន្តែបើសិនជាទីធ្លាមុខផ្ទះមានទំហំតូច មិនអាចអង្គុយបាន
អ្នកអាចបន្ថែមកៅអី Adirondack មួយគូ តុពិចនិចមួយ ឬក៏អាចមានចង្ក្រានភ្លើងមួយផងដែរ។ នៅពេលទីធ្លាខាងមុខផ្ទះហ៊ុំព័ទ្ធដោយដើមឈើ
អ្នកនឹងទទួលបានអារម្មណ៍កក់ក្តៅ និងឯកជន។

មាត់ទ្វារ
ទ្វារជាផ្នែកដំបូងនៃគេហដ្ឋាន ដែលភ្ញៀវបានឃើញ។ អ្នកគួរតុបតែងមាត់ទ្វារឱ្យមានភាពកក់ក្តៅ និងស្វាគមន៍ ដោយធានាថាមាត់ទ្វារមានពន្លឺគ្រប់គ្រាន់
និងមិនមានភាពរាយប៉ាយ។ អ្នកអាចបន្ថែមពន្លឺ ដោយប្រើប្រាស់អំពូលភ្លើងលើតុ និងប្រើប្រាស់កៅអីសម្រាប់ការដាក់កាបូប ឬអង្គុយដោះស្បែកជើង។
បើសិនជានៅទីនេះមានភាពរាយប៉ាយខ្លាំង ហើយអ្នកមិនមានទូរដាក់សម្ភារៈ អ្នកគួរពិចារណាបន្ថែមថតទូរ ដែលអ្នកអាចដាក់សំបុត្រ ក្រដាស និងវត្ថុដទៃ
ទៀតដែលងាយរប៉ាត់រប៉ាយនៅមាត់ទ្វារ។ ចុងក្រោយអ្នកអាចបន្ថែមរសនិយមផ្ទាល់ខ្លួន ដោយប្រើប្រាស់ស៊ុមរូបថត ថូផ្កា និងគំនូរតូចៗ ដើម្បីឱ្យភ្ញៀវទទួល
បានរសនិយមនៃការតុបតែងរបស់អ្នក។

រូបថតគ្រួសារ
អ្វីដែលអ្នកជ្រើសមកតាំងលើជញ្ជាំង ប្រាប់ពីរឿងមួយ ហើយខណៈដែលផ្ទាំងគំនូរនានាមានទីតាំងជាក់លាក់ នោះរូបថតគ្រួសារ និងរូបសិល្បៈដែល
ក្មេងៗធ្វើឡើង នឹងផ្តល់នូវអារម្មណ៍ដ៏កក់ក្តៅដល់គេហដ្ឋាន។ ជញ្ជាំងនៅក្នុងបន្ទប់ និងជញ្ជាំងអមជណ្តើរ អាចជាកន្លែងដ៏សមស្របសម្រាប់ដាក់តាំង
រូបថតគ្រួសារ ដោយសារវាងាយស្រួលនឹងឈប់ទស្សនារូបទាំងនោះ ហើយកុំភ្លេចប្រើប្រាសរូបភាព Snapshot ដែលខុសបច្ចេកទេសផងដែរ។
អារម្មណ៍ និងអនុស្សាវរីយ៍ដែលរូបថតទាំងនោះរំលឹកដល់អ្នក មានសារៈសំខាន់ជាងរូបភាពស្អាតៗទៅទៀត។

ផ្ទះបាយដ៏កក់ក្តៅ
ជារឿយៗ ផ្ទះបាយជាកន្លែងប្រមូលផ្តុំមនុស្ស។ អ្នកគួររៀបចំផ្ទះបាយឱ្យកាន់តែមានភាពរីករាយសម្រាប់អ្នកចម្អិនម្ហូប និងភ្ញៀវ ដូចជាការប្រើប្រាស់
ផ្កាស្រស់នៅលើតុ កន្លែងអង្គុយដ៏មានផាសុកភាព កន្សែងជូតពណ៌ទឹកតែ និងកូន Speaker ដែលអ្នកអាចកំសាន្តជាមួយតន្រ្តី។ អ្នកក៏អាចបន្ថែម
ពណ៌នៅលើជញ្ជាំង កៅអី ដើម្បីផ្ទះបាយកាន់តែមានអារម្មណ៍កក់ក្តៅ។

បន្ទប់គេងបែបថ្មី
បន្ទប់គេងងាយនឹងមានភាពរាយប៉ាយ ដោយនៅទីនេះមានគំនរសៀវភៅ កន្រ្តកខោអាវ។ល។ អ្នកអាចកែខៃឱ្យវាក្លាយជាកន្លែងស្ងប់សុខ និងកក់ក្តៅ
ដោយកែខៃសោភណ្ឌភាពបន្ទប់ និងគ្រែ។ អ្នកត្រូវរើសម្ភារៈរាយប៉ាយចេញ ធ្វើឱ្យគ្រែគ្មានអ្វីហ៊ុំព័ទ្ធ ព្យួររូបភាពលើជញ្ជាំង លាងសម្អាតវាំងនន និងបើក
បង្អួចយកខ្យល់អាកាស។ បើសិនជាអ្នកចង់បានបន្ទប់ដែលលើសពីអនាម័យ និងមាន សណ្តាប់ធ្នាប់ អ្នកអាចពិចារណាលាបពណ៌ថ្មី ដោយប្រើពណ៌
បែបស្រទន់ ឬកក់ក្តៅ បន្ទាប់មកប្រើប្រាស់សម្ភារៈតុបតែងក្បែរគ្រែគេង ដោយមានកែវទឹក Carafe ទៀនក្រអូប និងថូផ្កា។

កៅអីសាឡុង
នៅក្នុងបន្ទប់ទទួលភ្ញៀវ ផាសុកភាពគឺជាកត្តាចម្បង។ បើសិនជាអ្នកមិនទីកន្លែងធំគ្រប់គ្រាន់ អ្នកគួរពិចារណាជ្រើសយកកៅអីសាឡុងធំៗ
ដែលអាចអង្គុយជាក្រុមបាន ហើយដែលអាចធ្វើឱ្យបន្ទប់របស់អ្នកកាន់តែមានភាពស្វាគមន៍។ ឬសាឡុងមួយគូ ម៉ូដណាក៏បាន ដែលមានកៅអី
Ottoman សម្រាប់ឱ្យអ្នកដាក់ជើង។

ជ្រើសយកសម្ភារៈដែលមានអាយុកាលវែង
សម្ភារៈពីធម្មជាតិដែលមានគុណភាពខ្ពស់ ដូចជាស្បែកសត្វ ឈើ កន្រ្តកចាក់អំបោះ និងភួយអំបោះ ជាដើមដែលអាចប្រើប្រាស់បានយូរអង្វែង។
ធាតុពិត ក្រណាត់អំបោះទាំងនោះ អាចធ្វើឱ្យភ្ញៀវមានអារម្មណ៍ស្ងប់សុខ ជំនួសឱ្យការបារម្ភពីទីតាំងត្រូវអង្គុយ ឬកន្លែងដាក់ពែង ព្រោះអ្នកមិនចាំបាច់
បារម្ភពីការប្រឡាក់។ បើសិនជាអ្នកទិញគ្រឿងសង្ហារឹមថ្មី អ្នកគួរពិចារណាជ្រើសយកគ្រឿងសង្ហារឹមឈើ ស្បែកសត្វដែលមានផ្ទៃរូបភាពនានាជាដើម។

ធ្នើដាក់សៀវភៅ
គេហដ្ឋានដ៏កក់ក្តៅមួយខ្នង មិនត្រឹមតែស្វាគមន៍ចំពោះក្រុមគ្រួសារ និងមិត្តភក្តិប៉ុណ្ណោះទេ តែវាសម្តៅលើការបង្កើតទីកន្លែងដែលធ្វើឱ្យអ្នកទទួល
អារម្មណ៍ស្ងប់សុខពេញលេញ។ អ្វីដែលកាន់តែប្រសើរគឺការដាក់តាំងកៅអីសាឡុងនៅជ្រុងបន្ទប់ បន្ថែមជាមួយនឹងធ្នើសៀវភៅ។ អ្នកអាចតុបតែង
បន្ទប់ ដោយប្រើប្រាស់កៅអី ឬសាឡុងនៅជ្រុងបន្ទប់ អំពូលភ្លើង និងភួយមួយ គ្រប់គ្រាន់សម្រាប់ការផ្តោតអារម្មណ៍អានសៀវភៅយ៉ាងជក់ចិត្ត។

ពន្លឺដ៏ស្រទន់ ទាំងក្នុង និងក្រៅបន្ទប់
បើសិនជាអ្នកចង់ធ្វើការផ្លាស់ប្តូរតែមួយមុខ ដើម្បីឱ្យផ្ទះរបស់អ្នកកាន់តែកក់ក្តៅ អ្នកគួរជ្រើសយកការផ្លាស់ប្តូរអំពូលភ្លើង។ ដើម្បីបង្កើតបរិយាកាសដ៏កក់ក្តៅ
អ្នកគួរមានអំពូលភ្លើងមានពន្លឺស្រទន់ ជាជាងការប្រើប្រាស់ពន្លឺភ្លើងខ្លាំង។ នៅក្នុងបន្ទប់ អ្នកគួរប្រើប្រាស់អំពូលលើពិដានដែលមានពន្លឺកាន់តែស្រទន់
ហើយបំពេញបន្ថែមជាមួយតុ និងអំពូលបញ្ឈរ ស៊ីគ្នាជាមួយយ៉ាងហោចណាស់ក៏ប្រភពអំពូលបីនៅក្នុងបន្ទប់ដែរ។ ចំពោះផ្នែកខាងក្រៅ អ្នកគួរប្រើប្រាស់
អំពូលខ្សែ ពីលើកន្លែងអង្គុយ និងប្រើប្រាស់ទៀន ឬចង្កៀង នៅលើតុ។

អត្ថបទអ្នកចង់អាន

  • សម្ភារៈប្រើប្រាស់ ដែលអ្នកមិនដឹងថាមានកាលកំណត់

    ដោយ: ដួងច័ន្ទ 9 AM, Monday, 01 Oct, 2018
    នៅពេលអ្នកទៅផ្សារទិញគ្រឿងទេស ចំណុចដំបូងដែលអ្នកតែងធ្វើគឺពិនិត្យមើលកាលបរិច្ឆេទផុតកំណត់។ ប៉ុន្តែមានសម្ភារៈមួយចំនួននៅក្នុងផ្ទះរបស់អ្នកដែលមិនមានបញ្ជាក់ពីកាលបរិច្ឆេទផុតកាលកំណត់ ប៉ុន្តែវាមិនមានន័យថាវាអាចដំណើរការបានរហូតទេ ហើយពេលខ្លះវាក៏...
  • Jennie របស់ក្រុម BLACKPINK នឹងបង្ហាញបទចម្រៀង So...

    ដោយ: ភារុន 8 AM, Friday, 19 Oct, 2018
    នៅក្នុងសេចក្តីរាយការណ៍ផ្តាច់មុខមួយរបស់គេហទំព័រ Sports Donga បានបង្ហាញថា Jennie របស់ក្រុម BLACKPINK នឹងធ្វើការបង្ហាញអាល់ប៊ុម Solo របស់នាងជាលើកដំបូងនៅក្នុងខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែកាលបរិច្ឆេទនៃការចេញអាល់ប៊ុមថ្មីនេះមិនទាន់ត្រូវប...
  • កំពូលក្រុមតារាចម្រៀងប្រុសកូរ៉េដ៏ពេញនិយមបំផុតទាំ...

    ដោយ: ភារុន 9 AM, Thursday, 18 Oct, 2018
    មជ្ឈមណ្ឌលផ្នែកប្រជាប្រិយភាពរបស់តារាកូរ៉េខាងត្បូង ក៏ធ្វើការចេញផ្សាយដំណាលគ្នាចំពោះក្រុមតារាចម្រៀងប្រុស និង ស្រីដ៏ល្បីៗប្រចាំខែនិមួយៗ ដែលពួកគេស្ថិតនៅក្នុងក្រុមតារាចម្រៀងប្រុស និង ស្រីកំពូលៗដែលមានប្រិយមិត្តគាំទ្រច្រើនបំផុតប្រចាំខែត...
  • វិធីសាស្រ្ត 5 យ៉ាងជួយឱ្យទីធ្លាផ្ទះកាន់តែឆ្លាតវៃ

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 27 Sep, 2018
    ទីធ្លាខាងក្រៅផ្ទះជាកន្លែងដែលអ្នកអាចធ្វើកិច្ចការរីករាយជាច្រើន ជាពិសេសគឺការជួបជុំជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។ ថ្ងៃនេះ ទំនើប សូមនាំយកវិធីសាស្រ្តខ្លីចំនួន 5 ដែលប្រែក្លាយទីធ្លាក្រៅផ្ទះរបស់អ្នកឱ្យកាន់តែទំនើប កាន់តែឆ្លាតវៃ និងកាន់...