ចូលចិត្តទំនើប

វត្ថុ 8 យ៉ាងដែលអ្នកគួរយកទៅតាមខ្លួនពេលធ្វើដំណើរ

ដោយ: ភារុន 9 AM, Tuesday, 07 Aug, 2018

និយាយពីដំណើរកម្សាន្ត ពិតណាស់គឺជារឿងមួយដែលរីករាយ។ ប៉ុន្តែអ្នកក៏គួរតែត្រៀមខ្លួនឲ្យបានល្អជាមុន ដែរទើប ភាពរីករាយរបស់អ្នកបន្ត
បានពេញមួយថ្ងៃ។ ហេតុនេះ អ្នកចាំបាច់គួរមានវត្ថុទាំង8នេះទៅតាមខ្លួនពេលធ្វើដំណើរ ដើម្បីកុំឲ្យកើតការរំខានផ្សេងៗ។ តើមានអ្វីខ្លះទៅ?
សូមអានខាងក្រោម។

1. Power Bank
សម័យនេះ អ្នកណាៗក៏ចំណាយពេលនឹងទូរសព្ទដែរ ហើយប្រាកដណាស់ទូរសព្ទឆ្លាតវៃដែលអ្នកប្រើឆាត ឆែកអ៊ីនធឺណិតដ៏ងាយស្រួលនេះ
តែងតែឆាប់អស់ថ្ម។ ហេតុនេះ ប្រសិនបើអ្នកមាន Power Bank តូចមួយ អ្នកនឹង អាចសាកថ្មបានច្រើនដងហើយប្រើទូរសព្ទបានតាមបំណង។

2. ឌុយភ្លើងចល័ត
នៅពេលធ្វើដំណើរទៅបរទេស អ្នកគួរត្រៀមឌុយភ្លើងក្បាលបីឬពីរចល័ត តម្រូវទៅតាមប្រទេសដែលអ្នកត្រូវទៅ ឲ្យរួចរាល់ ដើម្បីចៀសវាងចំណាយ
ពេលដើរទិញនៅពេលក្រោយ។

3. ដបទទេ
អ្នកនឹងមិនអាចឆ្លងកាត់សន្តិសុខព្រលានយន្តហោះបានទេ ប្រសិនបើអ្នកយកដបទឹកមានទឹកលើសពីកន្លះលីត្រទៅជាមួយ។ ប៉ុន្តែអ្នកអាចយកដបទទេ
ទៅបាន ដើម្បីត្រៀមសម្រាប់ភាពចៃដន្យដែលកើតឡើង ដូចជា ការពន្យាជើងហោះហើរជាដើម។ អ្នកអាចយកដបនេះ ដាក់ទឹកបាន។

4. ក្រដាសសើម
ប្រសិនបើអ្នកចង់សម្អាតដៃ មុខ ឬ ឧបករណ៍ផ្សេងៗបានរហ័ស អ្នកត្រូវប្រាកដថាបានយក ក្រដាសសើម ទៅជាមួយ ដូច្នេះអ្នកមិនចាំបាច់ទៅបន្ទប់ទឹកទេ។
វាងាយស្រួល និងមិនខាតពេលវេលារបស់អ្នកផងដែរ។

5. ក្រដាសស្ងួត
ប្រសិនបើអ្នកនឹងដើរច្រើនជាងធម្មតា ដូចជានៅតាមស្ថានីយ៍រថភ្លើង ផ្លូវក្រោមដី ព្រលានយន្តហោះ និង ឆ្លងកាត់ទីក្រុងជាដើម។ ដូច្នេះជើងរបស់
អ្នកនឹងបែកញើស នៅពេលអ្នកត្រលប់មកសណ្ឋាគារវិញ អ្នកដោះស្បែកជើងអាចមានក្លិន ប៉ុន្តែបើអ្នកដាក់ក្រដាសស្ងួតទ្រាប់បាតជើងរបស់អ្នក
វានឹងជួយការពារមិនឲ្យមានក្លិន។

6. កាបូបស្ពាយពីក្រោយដែលអាចបត់បែនបាន
វាជាវិធីដ៏ល្អមួយបើអ្នកមានកាបូបដែលអាចបត់បែនដាច់ដោយឡែកមួយក្រៅពីវ៉ាលីរបស់អ្នក។ ប្រសិនបើអ្នកចង់ឡើងភ្នំ ឬដើរកម្សាន្តរយៈពេលយូរ
នោះអ្នកនឹងអាចដើរដោយស្រាលខ្លួន។

7. ថង់ក្រណាត់ឬប្លាស្ទីក
ការយកថង់ក្រណាត់ ឬ ថង់ប្លាស្ទីកស្តើងៗ ទៅជាមួយ ហាក់បីដូចជាមិនទំនង ប៉ុន្តែប្រសិនបើមានវា អ្នកអាចបំបែកសម្លៀកបំពាក់កខ្វក់ចេញ
ពីរបស់ស្អាតនៅក្នុងវ៉ាលីរបស់អ្នកបាន ធ្វើឲ្យការរៀបចំរបស់អ្នកមើលទៅមានរបៀបរៀបរយល្អ។

8. ក្រែមលាបបបូរមាត់រលោង
ប្រសិនបើអ្នកធ្វើដំណើរនៅរដូវស្លឹកឈើជ្រុះ ឬ រដូវរងា វត្ថុមួយដែលចាំបាច់ដែរនោះគឺក្រែមរលោងការពារបបូរមាត់ប្រេះ៕

អត្ថបទអ្នកចង់អាន

  • តិចនិចជ្រើសរើសសម្លៀកបំពាក់តាមទម្រង់រាងកាយ

    ដោយ: ដួងច័ន្ទ 9 AM, Monday, 06 Aug, 2018
    ស្រ្តីភាគច្រើនតែងចំណាយពេលច្រើននៅមុខទូរសម្លៀកបំពាក់ ដើម្បីស្វែងរកឈុតសក្តិសមសម្រាប់កម្មវិធីពិសេសៗ។ ការស្វែងរកសម្លៀកបំពាក់ដែលនឹងបង្ហាញអំពីរាងកាយដ៏ស្រស់ស្អាតរបស់អ្នក អាចជារឿងដ៏ពិបាកនឹងធ្វើ បើសិនជាអ្នកមិនដឹងពីទម្រង់ រាងកាយរបស់អ្នក។ ...
  • តិចនិចតុបតែងគេហដ្ឋានកាន់តែកក់ក្តៅ និងស្វាគមន៍

    ដោយ: ដួងច័ន្ទ 9 AM, Friday, 10 Aug, 2018
    នៅពេលគេហដ្ឋានមួយខ្នងមានភាពកក់ក្តៅ និងពោរពេញដោយការស្វាគមន៍ អ្នកអាចទទួលអារម្មណ៍ទាំងនេះភា្លមៗនៅពេលឈានចូលក្នុងផ្ទះ។ ប៉ុន្តែតើអ្វីដែលធ្វើឱ្យគេហដ្ឋានផ្តល់នូវអារម្មណ៍ដ៏កក់ក្តៅ និងការស្វាគមន៍? បើសិនជាអ្នកចង់បានអារម្មណ៍កាន់តែមានផាសុកភាព...
  • ហុងស៊ុយរៀបចំបន្ទប់គេង

    ដោយ: ដួងច័ន្ទ 9 AM, Monday, 23 Jul, 2018
    ការរៀបចំផ្ទះសម្បែង ក៏ត្រូវមានចំណែកនៃការរៀបក្បួនហុងស៊ុយផងដែរ ព្រោះមនុស្សមួយចំនួនមានជំនឿថាក្បួនហុងស៊ុយអាចជួយឱ្យក្នុងផ្ទះ មានភាពរីករាយ សុខភាពល្អ និងជោគជ័យ។ បន្ទប់ ជាផ្នែកមួយដ៏សំខាន់នៅក្នុងក្បួនហុងស៊ុយ។ ដើម្បីឱ្យបន្ទប់គេងរបស់អ្នករៀ...
  • ភាពអស្ចារ្យនៅក្នុងអាកាសយានដ្ឋានជុំវិញពិភពលោក

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 15 Aug, 2018
    ការធ្វើដំណើរតាមអាកាសជាទូទៅមានភាពធុញថប់ច្រើន ដែលរួមមានការរងចាំនៅអាកាសយានដ្ឋាន ការត្រួតពិនិត្យនានា។ល។ កត្តានេះហើយ ទើបអាកាសយានដ្ឋានមួយចំនួនផ្តល់នូវភាពទាក់ទាញដ៏អសា្ចរ្យ ដែលអាចនឹងធ្វើឱ្យអ្នកមិនចង់ចាកចេញ។ ទំនើប សូមបង្ហាញនូវលក្ខណៈពិសេ...