ចូលចិត្តទំនើប

តិចនិចជ្រើសរើសសម្លៀកបំពាក់តាមទម្រង់រាងកាយ

ដោយ: ដួងច័ន្ទ 9 AM, Monday, 06 Aug, 2018

ស្រ្តីភាគច្រើនតែងចំណាយពេលច្រើននៅមុខទូរសម្លៀកបំពាក់ ដើម្បីស្វែងរកឈុតសក្តិសមសម្រាប់កម្មវិធីពិសេសៗ។
ការស្វែងរកសម្លៀកបំពាក់ដែលនឹងបង្ហាញអំពីរាងកាយដ៏ស្រស់ស្អាតរបស់អ្នក អាចជារឿងដ៏ពិបាកនឹងធ្វើ បើសិនជាអ្នកមិនដឹងពីទម្រង់
រាងកាយរបស់អ្នក។ តែកុំបារម្ភ ទំនើប មានចម្លើយសម្រាប់ដោះស្រាយចំណោទដ៏ពិបាកនេះ ដែលមានក្នុងអត្ថបទខាងក្រោម។

រាងផ្លែប៉ោម
ស្រ្តីដែលមានរាងដូចផ្លែប៉ោម មានផ្នែកខាងលើបើកទូលាយ (ដើមទ្រូងធំជាងត្រកាក និង ចង្កេះ)។ស្រ្តីល្បីៗដែលមាន រាងដូចនេះមានដូចជា
Drew Barrymore, Angelina Jolie និង Tyra Banks។ បើសិនជាអ្នកចង់បង្ហាញពីសម្រស់ដ៏លេចធ្លោ  អ្នកគួរជ្រើសយករ៉ូបដែលមានរាងប៉ោង
ចាប់ពីចង្កេះចុះក្រោម ដើម្បីឱ្យចង្កេះរបស់អ្នកលេចធ្លោឡើង។

រាងត្រីកោណបញ្ច្រាស់
បើសិនជាអ្នកមានស្មា ធំទូលាយជាងត្រកៀក និងចង្កេះ អ្នកមានរាងបែបត្រីកោណបញ្ច្រាស់។ តារាបង្ហាញម៉ូត និងតារាសម្តែង ជាច្រើនមានរាង
ប្រភេទនេះ ដូចជា Renee Zellweger, Demi Moore, Naomi Campbell ជាដើម។ ក្នុងនោះមានឈុត សម្លៀកបំពាក់ជាច្រើនដែលអ្នកអាចពាក់បាន
ប៉ុន្តែជម្រើសល្អបំផុតគឺរ៉ូបមាន ក រាងអក្សរ V រ៉ូបខ្លី ឬរ៉ូបស្មាតែម្ខាង។

រាងនាឡិកាខ្សាច់
រាងប្រភេទនេះត្រូវបានចាត់ទុកថាជារាងដែលស្រស់ស្អាតជាងគេ ដោយមានទំហំដើមទ្រូង និងត្រកៀកធំ និងមានចង្កេះតូច។ តារា Marilyn Monroe,
Blake Lively, Scarlett Johansson និង Dita von Teese ជាតារាដែលមានរាងដ៏ស្រស់ស្អាតនេះ។ ពួកនាងអាចស្លៀកសម្លៀកបំពាក់បាន ស្ទើរគ្រប់ម៉ូត
ប៉ុន្តែសម្រស់កាន់តែលេចធ្លោនៅពេលពួកគេប្រើប្រាស់រ៉ូបប្រភេទ Wrap, Pencil, Bodycon រ៉ូបមានខ្សែក្រវ៉ាត់ អាវ កវាល រ៉ូបវែងអូសដី (Mermaid Dress)
និងរ៉ូបខើចខ្លី A-Line Dress។

រាងផ្លែចេក
អ្នកដែលមានរាងផ្លែចេក តែងមានខ្នងវែង និងកោង ដែលស្ទើរតែគ្មានរាងត្រកៀក និងដើមទូ្រង។ ស្រ្តីដែលមានរាងបែបនេះមានដូចជា Jennifer Garner
និង Anne Hathaway។ រាងប្រភេទនេះ គួរជ្រើសយកសម្លៀកបំពាក់បែប A-Line, Pencil, Peplum និងសម្លៀកបំពាក់ដែលមានពណ៌ ដិត។

រាងផ្លែស៊េរី
បើសិនជាអ្នកមានត្រកៀកធំជាងចង្កេះ និងដើមទ្រូង ដូច្នេះអ្នកស្ថិតក្នុងចំណាត់ថ្នាក់រាងកាយមួយនេះហើយ។ តារាល្បីៗជាច្រើនមានរាងដូចនេះ
រួមទាំង Kim Kardashian, Shakira និង Jennifer Lopez។ សម្លៀកបំពាក់ដែលសក្តិសមនឹងរាងដូច្នេះ មានដូចជារ៉ូបដែលមានស្មាធ្លាក់សំយ៉េះ
រ៉ូបមានស្មាដាក់ប៉ុងបន្ថែម សំពត់ក្រឡា ឬរូបផ្កា។ល។

រាងចតុកោណ
រាងមួយនេះអាចហៅមួយផ្សេងទៀតថា Sporty ដែលជឿថាជារាងដែលគេចង់បានភាគច្រើន និងជារាងស៊ិចស៊ីជាងគេ។ សម្លៀកបំពាក់ភាគច្រើន
លេចធ្លោឡើងជាមួយរាងដ៏ស៊ិចស៊ីនេះ ប៉ុន្តែឈុតដែលកាន់តែស្រស់ស្អាត គួរជ្រើសយករ៉ូបដែលបង្ហាញចង្កេះឱ្យលេចត្រដែតឡើង មានដូចជារ៉ូប
Scoop Neckline, Sweetheart Neckline សំពត់រឹបមានឆែកនៅចំហៀង និងរ៉ូបខ្លីសាច់ទន់ៗ។

រាងស្លាបព្រា
រាងប្រភេទនេះខុសពីរាងផ្លែស៊េរីបន្តិច ត្រង់ផ្នែកត្រកៀកខាងលើរីកធំជាង ដែលមានរាងដូចស្លាបព្រា។ ជម្រើសសម្លៀកបំពាក់ដ៏សក្តិសមរួមមាន
Pencil Dress រំភើយនៅផ្នែកខាងលើ និងខាងក្រោម។

រាងគ្រាប់ពេជ្រ
ស្រ្តីដែលមានរាងដូចគ្រាប់ពេជ្រ ជាទូទៅមានទំហំចង្កេះ និងត្រកៀកធំជាងទំហំស្មា និងដើម ទ្រូង ដូច្នេះអ្នកគួរជ្រើសយកសម្លៀកបំពាក់ដែលធ្វើឱ្យ
ទំហំរាងទាំងអស់នេះសមមូលគ្នា ដោយជ្រើសរើសប្រើប្រាស់រ៉ូបដែលមានខ្សែក្រវ៉ាត់។ រ៉ូបគ្មានស្មា និងរ៉ូបមាន ក អក្សរ V ក៏សក្តិសមនឹងរូបរាងដ៏
ស្រស់ស្អាតមួយនេះដែរ។

អត្ថបទអ្នកចង់អាន

  • វិធីសាស្រ្ត 5 យ៉ាងជួយឱ្យទីធ្លាផ្ទះកាន់តែឆ្លាតវៃ

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 27 Sep, 2018
    ទីធ្លាខាងក្រៅផ្ទះជាកន្លែងដែលអ្នកអាចធ្វើកិច្ចការរីករាយជាច្រើន ជាពិសេសគឺការជួបជុំជាមួយមិត្តភក្តិ និងក្រុមគ្រួសារ។ ថ្ងៃនេះ ទំនើប សូមនាំយកវិធីសាស្រ្តខ្លីចំនួន 5 ដែលប្រែក្លាយទីធ្លាក្រៅផ្ទះរបស់អ្នកឱ្យកាន់តែទំនើប កាន់តែឆ្លាតវៃ និងកាន់...
  • សម្ភារៈប្រើប្រាស់ ដែលអ្នកមិនដឹងថាមានកាលកំណត់

    ដោយ: ដួងច័ន្ទ 9 AM, Monday, 01 Oct, 2018
    នៅពេលអ្នកទៅផ្សារទិញគ្រឿងទេស ចំណុចដំបូងដែលអ្នកតែងធ្វើគឺពិនិត្យមើលកាលបរិច្ឆេទផុតកំណត់។ ប៉ុន្តែមានសម្ភារៈមួយចំនួននៅក្នុងផ្ទះរបស់អ្នកដែលមិនមានបញ្ជាក់ពីកាលបរិច្ឆេទផុតកាលកំណត់ ប៉ុន្តែវាមិនមានន័យថាវាអាចដំណើរការបានរហូតទេ ហើយពេលខ្លះវាក៏...
  • ម៉ូដសណ្ឋាគារច្នៃពីឬស្សី និងកញ្ចក់

    ដោយ: ដួងច័ន្ទ 10 AM, Monday, 24 Sep, 2018
    ក្រុមហ៊ុន Zowa Architects របស់ប្រទេសស្រីលង្ការបានប្រើប្រាស់ដំបងឬស្សី ហ៊ុំព័ទ្ធជុំវីញជញ្ជាំងកញ្ចក់ ជាការច្នៃម៉ូដថ្មីមួយនៅក្នុងសណ្ឋាគារមួយស្ថិតនៅក្នុងតំបន់ Uttarakhand ប្រទេសឥណ្ឌា។ ការច្នៃម៉ូដដ៏ពិសេសនេះផ្តល់ឱ្យអ្នកនូវកន្លែងទស្សនា...
  • វិធីសាស្រ្ត 5 យ៉ាងបង្កើតបរិយាកាសដ៏ស្ងប់សុខ

    ដោយ: ដួងច័ន្ទ 9 AM, Saturday, 29 Sep, 2018
    បន្ទាប់ពីការនឿយហត់ពេញមួយថ្ងៃ អ្នកពិតជាត្រូវការកន្លែងដែលអ្នកអាចសម្រាក និងបន្ធូរអារម្មណ៍។ ដូច្នេះតម្រូវការបង្កើតនូវបរិយាកាសកក់ក្តៅ និងស្ងប់ស្ងៀម ត្រូវការជាចាំបាច់។ ប្រការនេះអាចជួយឱ្យស្មារតី និងរាងកាយរបស់អ្នកស្ថិតនៅក្នុងលក្ខខណ្ឌល្...