ចូលចិត្តទំនើប

ជម្រើសរចនាបទបន្ទប់ទឹក

ដោយ: ដួងច័ន្ទ 9 AM, Friday, 03 Aug, 2018

បើសិនជាអ្នកពិបាកក្នុងការពិពរណ៌នាអំពីទម្រង់ រូបរាងបន្ទប់ទឹកដែលអ្នកចង់បាន នៅទីនេះយើងមានជម្រើសម៉ូដបន្ទប់ទឹកដ៏ស្រស់ស្អាតទាំង 9
សម្រាប់អ្នក។ គំរូបន្ទប់ទឹកទាំង 9 ខាងក្រោម ជួយអ្នកបង្ហាញពីសម្ភារៈ និងអារម្មណ៍ដ៏មានសារៈសំខាន់សម្រាប់ការតុបតែងបន្ទប់ទឹក។

បែបកសិដ្ឋាន
ម៉ូដដ៏ពេញនិយមនេះប្រមូលផ្តុំនូវសម្ភារៈតុបតែងតូចៗ ប៉ុន្តែពោរពេញដោយការទាក់ទាញដ៏សាមញ្ញ តែពោរពេញដោយឥទ្ធិពល ដូចជាបន្ទះឈើ
និងជញ្ជាំងឈើ។ ភាគច្រើនគេជ្រើសរើសគ្រឿងសង្ហារឹមកែច្នៃឡើងវិញ អាងទឹកគ្មានជើង សម្ភារៈមានការតុបតែងដោយគំនូរ អំពូលភ្លើង
និងកញ្ចក់ឆ្លុះ Vintage។

បែបទំនើប
បន្ទាត់ត្រង់ភ្លឹងជាការតុបតែងលេចធ្លោនៅទីនេះ ហើយអ្នកនឹងមិនឃើញមានការតុបតែងតាមបែបស្ថាបត្យកម្ម ដូចជាជ្រីតាមជើងជញ្ជាំង
ឬស៊ុមកញ្ចក់នៅលើឡាបូលាងដៃទេ។ ការតុបតែងនៅទីនេះមានភាពច្បាស់លាស់គ្របដណ្តប់លើកង្វះខាតនៃការភាពរាយប៉ាយ។ ចំណុចសំខាន់
ស្ថិតនៅលើការប្រើប្រាស់សម្ភារៈភ្លឺរលោង និងអំពូលភ្លើងសាមញ្ញធម្មតា។ ការប្រើប្រាស់សម្ភារៈ និងបច្ចេកវិទ្យាទំនើបចុងក្រោយ ជាអ្វីដែល
ត្រូវមាននៅក្នុងរចនាបទមួយនេះ។

Eclectic
បើសិនជាអ្នកមិនចូលចិត្តពណ៌នៅតាមខ្សែបន្ទាត់ទេ ដូច្នេះរចនាបទមួយនេះអាចជាអ្វីដែលអ្នកចង់បាន។ វាមានលក្ខណៈបែបស្រុកស្រែបន្តិច
និង Rock ’n’ roll បន្តិច។ រចនាបទមួយនេះមានម៉ូដបែបចម្រុះនៃការតុបតែង និងរជ្ជកាល ពណ៌ និងផ្ទៃ និងគែមជញ្ជាំង ជាមួយនឹងសម្ភារៈ
តុបតែងដែលបង្ហាញពីចរិកលក្ខណៈរបស់អ្នក។ បើសិនជាអ្នកស្រឡាញ់សេរីភាព ការសាកល្បង និងការរួមសហការនៃក្តីស្រឡាញ់ និងការ
សាងសង់គ្របដណ្តប់លើអាយុកាលនៃពេលវេលា នេះជាម៉ូដបន្ទប់ទឹកដ៏សក្តិសមនឹងអ្នក។

បែបឆ្នេរសមុទ្រ
ការតុបតែងបន្ទប់ផ្តល់នូវអារម្មណ៍ដូចនៅលើឆ្នេរសមុទ្រ រំលេចរូបរាងបានយ៉ាងពិតប្រាកដ។ មនុស្សភាគច្រើនចង់បានភាពស្ងប់ស្ងាត់
បរិយាកាសសម្រាកលំហែ ប៉ុន្តែនៅតែប្រើប្រាស់សម្ភារៈតុបតែងបែបដ៏ទាក់ទាញ និងការតុបតែងតិចតួចពីគ្រឿងលម្អតាមឆ្នេរសមុទ្រ។
សម្ភារៈរឹងមាំ មានពណ៌បែបទឹក និងខ្សាច់ និងសម្ភារៈតុបតែងដែលរំលេចនូវសោភណ្ឌភាពសមុទ្រ។ អ្នកគួរតែជៀសវាងការតុបតែងផ្តោត
លើប្រធានបទសមុទ្រខ្លាំងពេក។

បែបអាស៊ី
ការតុបតែងមួយនេះក៏ដំណើរការយ៉ាងប្រសើរដែរ ព្រោះវាទាក់ទាញចំណាប់អារម្មណ៍លើការតុបតែងបែបប្រពៃណីភាគខាងកើត និងការតុបតែង
បង្កើតឱ្យមានបរិយាកាសដូចក្នុងបន្ទប់ស្ប៉ា។ ពន្លឺភ្លើងបែបស្រទន់ ការប្រើប្រាស់ឈើ និងការប្រើប្រាស់អាងទឹក ផ្តល់នូវអារម្មណ៍ស្ងប់ស្ងាត់
នៅក្នុងបន្ទប់ទឹក។

បែបប្រពៃណី
សូមកុំភ័ន្តច្រឡំថាការតុបតែងមួយនេះមានលក្ខណៈចាស់គំរិល ឬហួសសម័យឱ្យសោះ។ ការតុបតែងបែបប្រពៃណីគឺការប្រើប្រាស់សម្ភារៈ
និងការរចនាបែប Classic ដែលមានសុពលភាពប្រើប្រាស់វែង។ ការតុបតែងនៅទីនេះអាចមានលក្ខណៈលម្អិត និងមានប្រសិទ្ធភាព
ដែលការតំរៀបការ៉ូឥដ្ឋពោរពេញដោយសិល្បៈ ប្រើពណ៌បែបស្រទន់ និងការប្រើប្រាស់ថ្មម៉ាបជាដើម។

បែបឧស្សាហកម្ម
បើសិនជាអ្នកមានចំណូលចិត្តបែបទាក់ទាញខ្លាំង អ្នកគួរប្រើប្រាស់ការតុបតែងមួយនេះដែលបង្ហាញពីការប្រើប្រាស់សម្ភារៈមានអាយុកាល
ប្រើប្រាស់យូរអង្វែង និងបែប Raw ដូចជាដុំឥដ្ឋ ស៊ីម៉ង់ និងដែក។ អ្នកនឹងបានឃើញការតុបតែងបែបនេះភាគច្រើននៅក្នុងទីក្រុងធំៗ ដែលមាន
អគារ ខុនដូ ប៉ុន្តែវាក៏អាចប្រើនៅគ្រប់គេហដ្ឋានដែលមានភាពទាក់ទាញខ្លាំងផងដែរ។

បែបសិប្បករ
ដើម្បីប្រើប្រាស់ការតុបតែងមួយនេះ អ្នកគួរតែមានគេហដ្ឋានបែបសិប្បករដូចគ្នាដែរ។ ក្នុងនោះអ្នកត្រូវបានសម្ភារៈមួយចំនួនដែលស្តែងពីរសនិយម
ពិសេសមួយនេះ ដូចជាការ៉ូឥដ្ឋធ្វើពីដៃ សម្ភារៈឈើមានពណ៌ក្រម៉ៅ និងការប្រើប្រាស់សម្ភារៈដទៃទៀតដែលធ្វើឱ្យបន្ទប់ទឹកមានពន្លឺ។

បែប Mediterranean
ដូចជារបបអាហារបែប Mediterranean ដែរ ការតុបតែងមួយនេះអាចធ្វើឱ្យអ្នកមានអារម្មណ៍រីករាយ និងសុខភាពល្អ។ ការ៉ូឥដ្ឋមានពន្លឺ និងមានរូបភាព
ការតុបតែងមានរាងកោង និងកញ្ចក់ ការប្រើប្រាស់លោហៈខាត់រលោង ជាតម្រូវការតុបតែងក្នុងបន្ទប់ទឹកបែបនេះ។

ប្រភព: houzz ផ្នែក: ជម្រើសរចនាបទបន្ទប់ទឹក

អត្ថបទអ្នកចង់អាន

  • កំពូលក្រុមតារាចម្រៀងប្រុសកូរ៉េដ៏ពេញនិយមបំផុតទាំ...

    ដោយ: ភារុន 9 AM, Thursday, 18 Oct, 2018
    មជ្ឈមណ្ឌលផ្នែកប្រជាប្រិយភាពរបស់តារាកូរ៉េខាងត្បូង ក៏ធ្វើការចេញផ្សាយដំណាលគ្នាចំពោះក្រុមតារាចម្រៀងប្រុស និង ស្រីដ៏ល្បីៗប្រចាំខែនិមួយៗ ដែលពួកគេស្ថិតនៅក្នុងក្រុមតារាចម្រៀងប្រុស និង ស្រីកំពូលៗដែលមានប្រិយមិត្តគាំទ្រច្រើនបំផុតប្រចាំខែត...
  • ម៉ូដសណ្ឋាគារច្នៃពីឬស្សី និងកញ្ចក់

    ដោយ: ដួងច័ន្ទ 10 AM, Monday, 24 Sep, 2018
    ក្រុមហ៊ុន Zowa Architects របស់ប្រទេសស្រីលង្ការបានប្រើប្រាស់ដំបងឬស្សី ហ៊ុំព័ទ្ធជុំវីញជញ្ជាំងកញ្ចក់ ជាការច្នៃម៉ូដថ្មីមួយនៅក្នុងសណ្ឋាគារមួយស្ថិតនៅក្នុងតំបន់ Uttarakhand ប្រទេសឥណ្ឌា។ ការច្នៃម៉ូដដ៏ពិសេសនេះផ្តល់ឱ្យអ្នកនូវកន្លែងទស្សនា...
  • Jennie របស់ក្រុម BLACKPINK នឹងបង្ហាញបទចម្រៀង So...

    ដោយ: ភារុន 8 AM, Friday, 19 Oct, 2018
    នៅក្នុងសេចក្តីរាយការណ៍ផ្តាច់មុខមួយរបស់គេហទំព័រ Sports Donga បានបង្ហាញថា Jennie របស់ក្រុម BLACKPINK នឹងធ្វើការបង្ហាញអាល់ប៊ុម Solo របស់នាងជាលើកដំបូងនៅក្នុងខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែកាលបរិច្ឆេទនៃការចេញអាល់ប៊ុមថ្មីនេះមិនទាន់ត្រូវប...
  • ជម្រើស 4 ពណ៌សម្រាប់បន្ទប់គេងដ៏កក់ក្តៅ

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 26 Sep, 2018
    បើសិនជាអ្នកកំពុងស្វែងរកវិធីសាស្រ្តធ្វើឱ្យបន្ទប់គេងរបស់អ្នកបង្កប់ដោយបរិយាកាសស្ងប់សុខ ថ្ងៃនេះ ទំនើប សូមណែនាំជម្រើសនៃការលាបពណ៌ក្នុងបន្ទប់គេង ដែលអាចធ្វើឱ្យបរិស្ថានជុំវិញខ្លួនរបស់អ្នកពោរពេញដោយភាពកក់ក្តៅ និងស្ងប់ស្ងាត់។ Red Reddish B...