ចូលចិត្តទំនើប

បន្ទប់គេងបែបយុវវ័យ

ដោយ: ដួងច័ន្ទ 9 AM, Tuesday, 31 Jul, 2018

យុវវ័យ ជាវ័យដែលស្ថិតនៅចន្លោះពីកុមារ ទៅពេញវ័យ ហើយវាក៏ជាដំណាក់កាលនៃការផ្លាស់ប្តូរផងដែរ ដែលទាមទារនូវការរៀនសូត្រ
ពីការទទួលខុសត្រូវ និងឯករាជ្យ។ ក្នុងនោះបន្ទប់គេងជាកន្លែងដែលពួកគេចង់បានភាពឯកជនជាងគេ ដែលតម្រូវឱ្យការតុបតែងបន្ទប់
ក៏មានលក្ខណៈពិសេសផងដែរ។ អត្ថបទខាងក្រោមនឹងបង្ហាញអ្នកពីការតុបតែងបន្ទប់សម្រាប់យុវវ័យ។

ការតុបតែងដោយខ្លួនឯង
នេះជាវិធីសាស្រ្តតុបតែងដ៏ងាយស្រួល និងចំណាយតិចជាងគេ។ អ្នកអាចសម្រេចបានដោយជ្រើសយកសម្ភារៈតុបតែងសាមញ្ញ ងាយៗ
និងបង្ហាញពីខ្លួនអ្នក។

កៅអីមូល
បើសិនជាបន្ទប់របស់អ្នកមានការតុបតែងបែបសាមញ្ញ ដូច្នេះអ្នកគួរបន្ថែមអ្វីដែលខុសប្លែក និងទាក់ទាញ។ កៅអីមូលជាជម្រើសសម្ភារៈតុបតែង
ដែលអ្នកអង្គុយលេង ហើយប្រើពេលគិតពីអនាគត។ ហើយវាកាន់តែទាក់ទាញបើសិនជាអ្នកប្រើប្រាស់កៅអីព្យួរផុតពីដី។

គ្រែព្យួរ
សម្ភារៈដែលព្យួរផុតពីដីមានភាពទាក់ទាញជាងសម្ភារៈធម្មតា។ គ្រែព្យួរជាប់ពិដានជាមួយខ្សែពួររឹងមាំ ក៏ជាជម្រើសមួយដែរ។ អ្វីដែលពិសេស
គឺអ្នកអាចប្រើប្រាស់វាជាទោង ប៉ុន្តែអ្នកមិនត្រូវយោលវាខ្ពស់ពេកទេ។

ស្លាក Neon
សម្ភារៈធ្វើពីអំពូល Neon តែងផ្តល់នូវភាពទាក់ទាញ និងភាពរីករាយ។ បើសិនជាអ្នកចង់បានការតុបតែងដ៏ប្លែកនៅក្នុងបន្ទប់គេង អ្នកអាចសាកល្បង
តាំងស្លាក Neon បង្ហាញពីពាក្យស្លោកដែលអ្នកចូលចិត្ត ហើយបំភ្លឺបន្ទប់របស់អ្នកជាមួយអំពូលដ៏ស្រស់ស្អាតទាំងនោះ។

រនាំងវែងៗ
នេះជាការតុបតែងដ៏ល្អមួយ ដែលធ្វើឱ្យអ្នកមានអារម្មណ៍កាន់តែស្ងប់ស្ងាត់។ អ្នកអាចព្យួររនាំងវែងៗពីលើពិដានចុះមកក្រោម នៅជុំវិញគ្រែ
មិនថាវាជារនាំងត្រង់ ឬកោងនោះទេ។ ថ្វីត្បិតវាជារនាំងថ្លា ប៉ុន្តែអ្នកនឹងមានអារម្មណ៍ឯកជន នៅពេលអ្នកនៅក្នុងនោះ។

ថតដាក់សម្ភារៈ
បើសិនជាបន្ទប់អ្នកមានទំហំតូច នេះជាវិធីសាស្រ្តច្នៃប្រឌិតដ៏ល្អមួយ។ អ្នកអាចសង់បន្ទះឈើជាជាន់ថ្នាក់ ដែលអ្នកអាចដាក់គ្រែពីលើ ហើយធ្វើ
ជណ្តើរសម្រាប់ឡើងលើគ្រែ។ នៅក្បែរនោះអ្នកអាចដាក់ថតដាក់សម្ភារៈជាច្រើនទៀត។ វិធីនេះនឹងធ្វើឱ្យបន្ទប់អ្នកមានភាពទូលាយជាងមុន។

ការតុបតែងបាតសមុទ្រ
ការដាក់អាងចិញ្ចឹមត្រីបង្កប់នៅក្នុងជញ្ជាំង អាចជាវិធីសាស្រ្តដ៏ប្រណិតមួយសម្រាប់ការតុបតែងក្នុងបន្ទប់។ វាកាន់តែពិសេស បើសិនជាអ្នកអាច
បន្ថែមពន្លឺបែបស្រទន់នៅជុំវិញវាផងដែរ។ វានឹងធ្វើឱ្យអ្នករីករាយ ដោយគ្រាន់តែទស្សនាទេសភាពផ្ទៃទឹកនៅលើជញ្ជាំងរបស់អ្នក។

ប្រភព: pouted ផ្នែក: បន្ទប់គេងបែបយុវវ័យ

អត្ថបទអ្នកចង់អាន

  • ជម្រើស 4 ពណ៌សម្រាប់បន្ទប់គេងដ៏កក់ក្តៅ

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 26 Sep, 2018
    បើសិនជាអ្នកកំពុងស្វែងរកវិធីសាស្រ្តធ្វើឱ្យបន្ទប់គេងរបស់អ្នកបង្កប់ដោយបរិយាកាសស្ងប់សុខ ថ្ងៃនេះ ទំនើប សូមណែនាំជម្រើសនៃការលាបពណ៌ក្នុងបន្ទប់គេង ដែលអាចធ្វើឱ្យបរិស្ថានជុំវិញខ្លួនរបស់អ្នកពោរពេញដោយភាពកក់ក្តៅ និងស្ងប់ស្ងាត់។ Red Reddish B...
  • កំពូលក្រុមតារាចម្រៀងប្រុសកូរ៉េដ៏ពេញនិយមបំផុតទាំ...

    ដោយ: ភារុន 9 AM, Thursday, 18 Oct, 2018
    មជ្ឈមណ្ឌលផ្នែកប្រជាប្រិយភាពរបស់តារាកូរ៉េខាងត្បូង ក៏ធ្វើការចេញផ្សាយដំណាលគ្នាចំពោះក្រុមតារាចម្រៀងប្រុស និង ស្រីដ៏ល្បីៗប្រចាំខែនិមួយៗ ដែលពួកគេស្ថិតនៅក្នុងក្រុមតារាចម្រៀងប្រុស និង ស្រីកំពូលៗដែលមានប្រិយមិត្តគាំទ្រច្រើនបំផុតប្រចាំខែត...
  • Jennie របស់ក្រុម BLACKPINK នឹងបង្ហាញបទចម្រៀង So...

    ដោយ: ភារុន 8 AM, Friday, 19 Oct, 2018
    នៅក្នុងសេចក្តីរាយការណ៍ផ្តាច់មុខមួយរបស់គេហទំព័រ Sports Donga បានបង្ហាញថា Jennie របស់ក្រុម BLACKPINK នឹងធ្វើការបង្ហាញអាល់ប៊ុម Solo របស់នាងជាលើកដំបូងនៅក្នុងខែវិច្ឆិកាខាងមុខនេះ ប៉ុន្តែកាលបរិច្ឆេទនៃការចេញអាល់ប៊ុមថ្មីនេះមិនទាន់ត្រូវប...
  • ម៉ូដសណ្ឋាគារច្នៃពីឬស្សី និងកញ្ចក់

    ដោយ: ដួងច័ន្ទ 10 AM, Monday, 24 Sep, 2018
    ក្រុមហ៊ុន Zowa Architects របស់ប្រទេសស្រីលង្ការបានប្រើប្រាស់ដំបងឬស្សី ហ៊ុំព័ទ្ធជុំវីញជញ្ជាំងកញ្ចក់ ជាការច្នៃម៉ូដថ្មីមួយនៅក្នុងសណ្ឋាគារមួយស្ថិតនៅក្នុងតំបន់ Uttarakhand ប្រទេសឥណ្ឌា។ ការច្នៃម៉ូដដ៏ពិសេសនេះផ្តល់ឱ្យអ្នកនូវកន្លែងទស្សនា...