ចូលចិត្តទំនើប

បន្ទប់សណ្ឋាគារតម្លៃខ្ពស់បំផុតក្នុងពិភពលោក

ដោយ: ដួងច័ន្ទ 8 AM, Friday, 20 Jul, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានទាំងអស់ទៅស្វែងយល់ពីបន្ទប់សណ្ឋាគារប្រណិត តម្លៃកប់ពពក នៅជុំវិញពិភពលោក។
ចង់ដឹងថាតើវាស្ថិតនៅទីណាខ្លះ? សូមអានទាំងអស់គ្នា។

Wakaya Royal Suite
បន្ទប់សណ្ឋាគារនេះស្ថិតនៅក្នុងសណ្ឋាគារ Wakaya Club ប្រទេស Fiji។ តម្លៃស្នាក់នៅក្នុងមួយយប់ $7,600 ដែល
ផ្តល់នូវបន្ទប់ស្នាក់នៅដ៏ប្រណិត ធំទូលាយ ជាមួយនឹងទេសភាពសមុទ្រស្ថិតនៅជិតជើងរបស់អ្នក។

Brook PH
វាស្ថិតនៅក្នុងសណ្ឋាគារ Claridge ក្នុងទីក្រុងឡុងដ៍។ ទីតាំងរបស់បន្ទប់ស្នាក់នៅនេះផ្តល់នូវផាសុកភាពសម្រាប់ភ្ញៀវមកស្នាក់នៅ
និងបរិយាកាសដ៏កក់ក្តៅ ជាមួយនឹងពន្លឺពីធម្មជាតិ។ តម្លៃ $8,600 ជាការចំណាយសម្រាប់ការស្នាក់នៅក្នុងមួយយប់។

Peninsula Suite
បន្ទប់សណ្ឋាគារនេះស្ថិតនៅក្នុងទីក្រុងហុងកុង ដែលផ្តល់នូវទីតាំងល្អបំផុតសម្រាប់ការទស្សនាទេសភាពនៅក្នុងទីក្រុង។
ភាពចម្រុះលាយឡំគ្នារវាងអគារខ្ពស់ៗ និងធម្មជាតិពណ៌បៃតង រួមជាមួយទឹកព័ទ្ធជុំវិញ។ នេះជាបន្ទប់ស្នាក់នៅក្នុង
សណ្ឋាគារ Peninsula តម្លៃ $9,200 ក្នុងមួយ យប់។

Presidential Suite
Cannes ជាទីក្រុងមួយដែលមានបន្ទប់ស្នាក់នៅលំដាប់បន្ទប់ប្រធានាធិបតី ដែលស្ថិតនៅក្នុងសណ្ឋាគារ Martinez Hotel
ដែលមានតម្លៃ $18,000 ក្នុងមួយយប់ ដែលមានបំពាក់សម្ភារៈ និងសេវាកម្មគ្រប់បែបយ៉ាង ដែលអ្នកអាចរំពឹងពីបន្ទប់ស្នាក់លំដាប់ប្រធានាធិបតី។

Bridge Suite

បើសិនជាអ្នកចង់ចំណាយប្រាក់ $25,000 សម្រាប់ការស្នាក់នៅមួយយប់ ក្នុងបន្ទប់ដ៏ធំទូលាយ ជាមួយការរចនាតុបតែងដ៏ប្រណិត
និងសម្ភារៈតម្លៃថ្លៃ នោះបន្ទប់ស្នាក់នៅ Bridge Suite ក្នុងប្រទេស Bahamas ។

Penthouse Suite
នៅក្នុងទីក្រុង L.A សណ្ឋាគារ Regent Beverly Wilshire មានបន្ទប់ស្នាក់នៅលំដាប់ខ្ពស់ តម្លៃ $25,000 បន្ថែមជាមួយការគិត
ពន្ធ 15.46% ក្នុងមួយយប់​ សម្រាប់បន្ទប់ Penthouse Suite។ បន្ថែមលើគ្រប់យ៉ាងដែលផ្តល់ឱ្យសម្រាប់តម្លៃដ៏ខ្ពស់នេះ វាជាបន្ទប់ដែល
ផ្តល់នូវទីតាំងទស្សនាទេសភាពដ៏ត្រកាលនៃ City of Angels។

Ty Warner Suite
នៅក្នុងសណ្ឋាគារ Four Season ក្នុងទីក្រុងញូយ៉ក អ្នកនឹងទទួលបានបន្ទប់ស្នាក់នៅដ៏ប្រណិត ជាមួយនឹងសេវាកម្មបន្ថែមគ្រប់បែបយ៉ាង
ដែលនឹងធ្វើឱ្យអ្នកគិតថាតម្លៃ $35,000 ក្នុងមួយយប់ មិនមានបញ្ហាអ្វីឡើយ។

Hugh Hefner Sky Villa
សម្រាប់តម្លៃ $40,000 ក្នុងមួយយប់ បន្ទប់ស្នាក់នៅក្នុងសណ្ឋាគារ Palms ទីក្រុង Las Vegas គឺជាកន្លែងក្នុងក្តីសុបិន្តសម្រាប់បុរសៗ
សម្រាប់ការចំណាយពេញមួយយប់ជាមួយនឹងសេវាកម្ម Playboy។

Royal Suite
សណ្ឋាគារ Burj al Arab ក្នុងតំបន់អារ៉ាប់រួម ផ្តល់នូវបន្ទប់លំដាប់ខ្ពស់តម្លៃ $60,000 បន្ថែមជាមួយតម្លៃពន្ធ 20%។
នៅក្នុងបន្ទប់ដ៏ប្រណិតនេះសម្ភារៈទាំងអស់ភាគច្រើនសុទ្ធសឹងធ្វើពីមាស ហើយនេះជាអ្វីដែលធ្វើឱ្យសណ្ឋាគារនេះមានតម្លៃដ៏ខ្ពស់។

អត្ថបទអ្នកចង់អាន

  • បន្ទប់គេងបែបយុវវ័យ

    ដោយ: ដួងច័ន្ទ 9 AM, Tuesday, 31 Jul, 2018
    យុវវ័យ ជាវ័យដែលស្ថិតនៅចន្លោះពីកុមារ ទៅពេញវ័យ ហើយវាក៏ជាដំណាក់កាលនៃការផ្លាស់ប្តូរផងដែរ ដែលទាមទារនូវការរៀនសូត្រ ពីការទទួលខុសត្រូវ និងឯករាជ្យ។ ក្នុងនោះបន្ទប់គេងជាកន្លែងដែលពួកគេចង់បានភាពឯកជនជាងគេ ដែលតម្រូវឱ្យការតុបតែងបន្ទប់ ក៏មានលក្...
  • វត្ថុ 8 យ៉ាងដែលអ្នកគួរយកទៅតាមខ្លួនពេលធ្វើដំណើរ

    ដោយ: ភារុន 9 AM, Tuesday, 07 Aug, 2018
    និយាយពីដំណើរកម្សាន្ត ពិតណាស់គឺជារឿងមួយដែលរីករាយ។ ប៉ុន្តែអ្នកក៏គួរតែត្រៀមខ្លួនឲ្យបានល្អជាមុន ដែរទើប ភាពរីករាយរបស់អ្នកបន្ត បានពេញមួយថ្ងៃ។ ហេតុនេះ អ្នកចាំបាច់គួរមានវត្ថុទាំង8នេះទៅតាមខ្លួនពេលធ្វើដំណើរ ដើម្បីកុំឲ្យកើតការរំខានផ្សេងៗ។...
  • ជម្រើសរចនាបទបន្ទប់ទឹក

    ដោយ: ដួងច័ន្ទ 9 AM, Friday, 03 Aug, 2018
    បើសិនជាអ្នកពិបាកក្នុងការពិពរណ៌នាអំពីទម្រង់ រូបរាងបន្ទប់ទឹកដែលអ្នកចង់បាន នៅទីនេះយើងមានជម្រើសម៉ូដបន្ទប់ទឹកដ៏ស្រស់ស្អាតទាំង 9 សម្រាប់អ្នក។ គំរូបន្ទប់ទឹកទាំង 9 ខាងក្រោម ជួយអ្នកបង្ហាញពីសម្ភារៈ និងអារម្មណ៍ដ៏មានសារៈសំខាន់សម្រាប់ការតុ...
  • ម៉ូដ Tree House ដ៏ស្រស់ស្អាតទាំង 10

    ដោយ: ដួងច័ន្ទ 9 AM, Wednesday, 01 Aug, 2018
    អ្នកប្រហែលជាគិតថា Tree House គឺសម្រាប់ក្មេងៗលេងកំសាន្ត។ ប៉ុន្តែធាតុពិត Tree House ត្រូវបានប្រើប្រាស់ជាច្រើនប្រភេទទៀត ដែលអ្នកអាចនឹងមិនធ្លាប់នឹកគិតដល់។ ដូច្នេះ ទំនើប សូមនាំអារម្មណ៍អ្នកទាំងអស់គ្នាទៅស្គាល់ម៉ូដ Tree House ដ៏ស្រស់ស្...