ចូលចិត្តទំនើប

10 គន្លឹះជួយស្រ្តីមានរាងស្លីម ត្រឹម 2 នាទី

ដោយ: ដួងច័ន្ទ 9 PM, Monday, 26 Mar, 2018

វាអាចជារឿងពិបាក ក្នុងការថែរក្សារាងកាយ ឱ្យនៅស្លីមស្អាតគ្រប់ពេល ប៉ុន្តែយើងគ្រប់គ្នាសុទ្ធតែត្រូវជួបនឹងស្ថានភាព ដែលយើងត្រូវការឱ្យរាងកាយយើង បង្ហាញសម្រស់ដ៏ស្រស់ស្អាត និងត្រូវការពេលតែប៉ុន្មាននាទី ដើម្បីទទួលបានអ្វីដែលល្អបំផុត។ សម្រាប់ពេលវេលាដ៏សំខាន់ទាំងនោះ ទំនើប បានប្រមូលយកគន្លឹះ ដ៏មានប្រសិទ្ធភាពបំផុត ដែលនឹងជួយឱ្យសម្រស់របស់អ្នក លេចត្រដែតឡើងមួយប៉ព្រិចភ្នែក។
ជ្រើសរើសស្បែកជើង ផ្តល់នូវផាសុកភាព
ដើម្បីឱ្យជើងរបស់អ្នកស្រឡូន ហើយរាងកាយរបស់អ្នកកាន់តែស្លីម អ្នកគួរពាក់ស្បែកជើងដែរ ដែលមានពណ៌ស្រដៀងនឹងស្បែករបស់អ្នក។ ដូច្នេះពណ៌ Beige, Nude ពណ៌ត្នោត ឬពណ៌ណាមួយដែលស្រដៀង នឹងពណ៌ស្បែករបស់អ្នកបំផុត នឹងជួយពន្លូតជើងរបស់អ្នក។ បើសិនជាអ្នកពាក់ខោវែង ឬខោស្វិត អ្នកគួរជ្រើសយកស្បែកជើង ដែលមានពណ៌ស្រដៀងនឹងសម្លៀកបំពាក់។ គន្លឹះមួយនេះមានប្រសិទ្ធភាព ពីព្រោះវាជួយឱ្យជើងរបស់អ្នក មើលទៅមានប្រវែងវែងជាងមុន ហើយអ្នកនឹងមើលទៅមានកម្ពស់ខ្ពស់ជាងមុនបន្តិច។ អ្នកក៏គួរជៀសវាងពាក់ស្បែកជើង ដែលមានខ្សែ ឬគន្លឹះនៅ ក ជើង ដោយវាធ្វើឱ្យជើងអ្នកកាន់តែខ្លីជាងមុន។

Tips-for-slimmer-body_fashion_shop_phnom_penh_cambodia_tomnerb-01
បោះបង់ចោលសម្លៀកបំពាក់ ដែលចង្អៀតពេក ឬធំពេក
សូមកុំទិញសម្លៀក ដែលមានទំហំតូចជាង ឬធំជាងទំហំខ្លួនរបស់អ្នក។ សម្លៀកបំពាក់ទាំងនោះ នឹងធ្វើឱ្យចំណុចអវិជ្ជមានរបស់អ្នកលេចឡើង និងលេចរូបរាងដូចជាបន្ថែមទម្ងន់ដល់អ្នក។ សម្លៀកបំពាក់របស់អ្នកគួរតែមានទំហំល្មមនឹងខ្លួនអ្នក ហើយវាគួរតែជាគ្រឿង សម្រាប់រំលេចនូវអ្វីដែលអ្នកចង់បង្ហាញ និងបិតបាំងចំណុចអវិជ្ជមានក្នុងពេលតែមួយ។

Tips-for-slimmer-body_fashion_shop_phnom_penh_cambodia_tomnerb-02
រក្សាដងខ្លួនឱ្យត្រង់គ្រប់ពេល
ឥរិយាបថល្អអាចធ្វើឱ្យស្រ្តីគ្រប់រូបមានសម្រស់ដ៏លេចធ្លោ ហើយវាក៏អាចធ្វើឱ្យចង្កេះរបស់អ្នក មានទំហំតូចជាងមុនដែរ។ ហេតុនេះហើយទើបកាយវិការទម្លាក់ស្មា ដ៏ខ្ជិលច្រអូសជាទម្លាប់ដ៏អាក្រក់មួយ ដោយវាមិនត្រឹមតែធ្វើឱ្យអ្នក មានកម្ពស់ទាបជាងមុន និងមានទទឹងខ្លួនធំជាងមុនប៉ុណ្ណោះទេ ប៉ុន្តែវាក៏ធ្វើឱ្យប៉ះពាល់ដល់សុខភាពផងដែរ។ ដើម្បីជៀសវាងកាយវិការបែបនេះ អ្នកត្រូវរក្សាឆ្អឹងខ្នងឱ្យត្រង់ភ្លឹងគ្រប់ពេល និងត្រូវរក្សាឱ្យគូថរបស់អ្នកតឹងណែន។

Tips-for-slimmer-body_fashion_shop_phnom_penh_cambodia_tomnerb-03
រៀនពីមូលដ្ឋាន នៃតិចនិកប្រើពណ៌លើផ្ទៃមុខ
ការប្រើប្រាស់ពណ៌ម្សៅលើផ្ទៃមុខ ធ្វើឱ្យទម្រង់មុខរបស់អ្នករួមតូចជាងមុន ហើយវាអាចបិតបាំងសាច់ នៅក្រោមចង្ការផងដែរ។ អ្នកត្រូវសិក្សាពីវិធីប្រើប្រាស់ពណ៌ក្រម៉ៅ និងពណ៌ស្រាលឱ្យបានត្រឹមត្រូវ។ គន្លឹះសំខាន់ត្រូវចងចាំ គឺត្រូវប្រើពណ៌ក្រម៉ៅ នៅត្រង់ទីកន្លែងដែលអ្នកចង់បិតបាំង និងប្រើពណ៌ស្រាលគ្រប់កន្លែងដែលអ្នកចង់រំលេច។ ការចងចាំពីលំដាប់នៃការប្រើប្រាស់ម្សៅ ក៏មានសារៈសំខាន់ផងដែរ។ ដំបូងអ្នកត្រូវប្រើ Highlighter ហើយបន្ទាប់មកប្រើប្រាស់ម្សៅពណ៌ក្រម៉ៅ។ អ្នកមិនត្រូវភ្លេចថា គែមនៃផ្ទៃមុខរបស់អ្នកត្រូវតែរំលេចឡើង។ អ្នកត្រូវប្រើប្រាស់ makeup ដែលមានពណ៌ភ្លឺ ដោយប្រុងប្រយ័ត្ន។

Tips-for-slimmer-body_fashion_shop_phnom_penh_cambodia_tomnerb-04
ធ្វើឱ្យស្បែករបស់អ្នក មានពណ៌ក្រម៉ៅបន្តិច
ស្បែករបស់អ្នកមានពណ៌កាន់តែក្រម៉ៅ នោះទម្ងន់ និងទំហំរបស់អ្នកនឹងត្រូវបានកាន់បន្ថយ។ ជម្រើសដ៏ល្អបំផុត ក្នុងការធ្វើឱ្យស្បែកមានពណ៌ក្រម៉ៅគឺ ម្សៅ Bronzer។ អ្នកក៏ត្រូវដឹងពីគន្លឹះ ងាយៗមួយចំនួនផងដែរ ដូចជា ទីមួយត្រូវសម្អារស្បែករបស់អ្នក និងប្រើប្រាស់អេប៉ុងខាត់ស្បែក។ បន្ទាប់មក ផ្តល់សំណើមលើស្បែក ជាមួយក្រែមពិសេស។ បើសិនជាអ្នកមានស្បែកស្ងួត អ្នកត្រូវប្រើអេប៉ុងរលោង ជំនួសឱ្យអេប៉ុងខាត់ ហើយអ្នកត្រូវប្រើប្រាស់ផលិតផលផ្តល់សំណើម ដល់ស្បែកឱ្យបានច្រើនដង។ ក្នុងពេលធ្វើការថែរក្សាស្បែកតាមវិធីខាងលើនេះ អ្នកត្រូវផ្តោតខ្លាំងនៅត្រង់ជង្គង់ និងកែងដៃ។

Tips-for-slimmer-body_fashion_shop_phnom_penh_cambodia_tomnerb-05
ជ្រើសរើសសាច់ក្រណាត់ ត្រឹមត្រូវ
អ្នកមិនត្រូវទិញសម្លៀកបំពាក់ ដែលផលិតពីសាច់ក្រណាត់រដិបរដុប ឬសម្លៀកបំពាក់ដែលចង្អៀត ពេកទេ។ អ្នកត្រូវជៀសវាងសម្លៀកបំពាក់ ដែលរំលេចចេញរាងការ៉េ ឬរាងជ្រុង ដោយសារវានឹងធ្វើឱ្យចំណុចអវិជ្ជមានលេចឡើង។ ដើម្បីបិតបាំងចំណុចទាំងនោះ អ្នកត្រូវជ្រើសរើសយកសម្លៀកបំពាក់ ដែលផលិតពីសាច់រលាស់ និងរលោង។

Tips-for-slimmer-body_fashion_shop_phnom_penh_cambodia_tomnerb-06
ជ្រើសរើសសម្ភារៈតុបតែង ដ៏ត្រឹមត្រូវ
ការប្រើប្រាស់កន្សែងបង់ ក រឹបតឹងពីលើអាវ ក ខ្លី អាចនឹងធ្វើឱ្យរូបរាងរបស់អ្នកមិនសូវសម។ អ្នកអាចគ្រាន់តែបង់កន្សែងពីលើ និងធ្វើឱ្យវារលុង ដូច្នេះវាអាចស៊កទៅក្រោមខ្សែក្រវ៉ាត់ ឬខ្សែចង។ អាវដែលមាន ក មូល ឬ ក អក្សរ V គឺជាជម្រើសដ៏ល្អបំផុត។ អ្នកក៏អាចចំហរឡេវ 2-3 នៅផ្នែកខាងលើក្បែរ ក អាវ។ ខ្សែ ក វែង តែមិនមានទំហំធំពេក និងក្រវិលដោតតូចៗ នឹងធ្វើឱ្យសម្រស់ របស់អ្នកលេចឡើង ដោយសម្ភារៈលម្អទាំងនេះជួយឱ្យ ក របស់អ្នកលូតវែង។

Tips-for-slimmer-body_fashion_shop_phnom_penh_cambodia_tomnerb-07
កុំបង្ហាញពីចំណុច អវិជ្ជមាន
មានពេលខ្លះ មនុស្សស្រីព្យាយាមលាក់បាំងកន្លែង ដែលមានបញ្ហា ដោយគ្របដណ្តប់វាយ៉ាង ជិត។ ប៉ុន្តែទង្វើនេះនឹងផ្តល់នូវលទ្ធផលផ្ទុយ ពីការរំពឹងចង់បាន ដោយសារកន្លែងទាំងនោះ នឹងត្រូវក្លាយជាទីចំណាប់អារម្មណ៍កាន់តែខ្លាំង។ ឧទាហរណ៍ថាអ្នកមិនចូលចិត្ត ត្រង់ត្រកៀករបស់អ្នក ដូច្នេះអ្នកមិនត្រូវពាក់ខោ ដែលមានហោប៉ៅធំ ឬរូបភាពផ្សេងៗ នៅត្រង់ត្រកៀកទេ។ ចំណាប់អារម្មណ៍នៅត្រង់ចំណុចអវិជ្ជមាន កាន់តែតិច កាន់តែធ្វើឱ្យសម្រស់របស់អ្នក លេចឡើងខ្លាំង។

Tips-for-slimmer-body_fashion_shop_phnom_penh_cambodia_tomnerb-08
ពិភាក្សាជាមួយ ជាងកាត់សក់
ម៉ូដសក់ Voluminous និង Bouffant អាចធ្វើឱ្យរូបរាងរបស់អ្នក បាត់បង់តុល្យភាព។ សូមសាកល្បង ជាមួយម៉ូដសក់ប្រវែងមធ្យម ឬត្រឹមស្មា។ សក់កាត់ខ្លី ស្រស់ស្អាតនៅពេល ក របស់អ្នកត្រូវបានលាក់បាំងនៅពីក្រោមសក់ ហើយសក់នៅក្បែរត្រចៀកមានប្រវែងវែងបន្តិច។ យើងណែនាំឱ្យអ្នកជៀសវាងម៉ូដសក់ ដែលមានម៉ូដខ្លាំងពេក។ សម្រាប់សក់ត្រង់ និងវែង ជាទូទៅមិនសក្តិសម នឹងមនុស្សស្រីមានមុខមូលខ្លីទេ។

Tips-for-slimmer-body_fashion_shop_phnom_penh_cambodia_tomnerb-09
ប្រើប្រាស់ សម្លៀកបំពាក់រឹបរាង
សម្លៀកបំពាក់រឹបរាងពីខាងក្នុង អាចជួយឱ្យអ្នកមានរាងកាន់តែស្លីម ដោយវាជួយឱ្យអ្នកមានរូបរាងស្អាត នៅគ្រប់សម្លៀកបំពាក់ ដែលពួកគេចង់ពាក់។ លើសពីនេះ វាមិនត្រឹមតែមានសារៈប្រយោជន៍ សម្រាប់ស្រ្តីដែលមានទម្ងន់លើសប៉ុណ្ណោះទេ ប៉ុន្តែក៏ល្អសម្រាប់ស្រ្តីដែលចង់បិតបាំង ក្បាលពោះ ឬត្រកៀកធំជាដើម។ ប៉ុន្តែអ្នកមិនត្រូវពាក់វាញឹកញាប់ពេកទេ។ អ្នកគួរពាក់វាតែនៅក្នុង កម្មវិធីពិសេសបានហើយ។

តើគន្លឹះទាំងនេះមានសារៈប្រយោជន៍ សម្រាប់អ្នក ឬទេ? តើអ្នកមានស្នៀតពិសេសផ្ទាល់ខ្លួនដទៃទៀតដែរ ឬទេ? សូមចែករំលែកជាមួយ ទំនើប ផងបានទេ?

អត្ថបទអ្នកចង់អាន

  • គំរូម៉ូដជណ្តើរ ពេញនិយមទាំង 10

    ដោយ: ដួងច័ន្ទ 10 PM, Wednesday, 28 Feb, 2018
    ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានមកស្វែងយល់ ពីគំរូម៉ូដជណ្តើរដ៏ពេញនិយមនៅតាមបណ្តាអគារទំនើបៗ នៅទូទាំងពិភពលោក សម្រាប់ជាជំនួយដល់អ្នកក្នុងការស្វែងរកម៉ូដជណ្តើរ ដ៏សក្តិសមសម្រាប់លំនៅដ្ឋាន ឬអគារការិយាល័យរបស់អ្នក។ Experimentariumនេ...
  • គំរូពង្រីកគេហដ្ឋាន ដ៏ស្រស់ស្អាត នៅក្រុងឡុងដ៍

    ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Mar, 2018
    គេហដ្ឋាននីមួយៗ បង្កប់ដោយអនុស្សាវរីយ៍ និងការចងចាំជាច្រើន សម្រាប់សមាជិកគ្រួសារទាំង អស់។ បើសិនជាអ្នកចង់រក្សាអនុស្សាវរីយ៍ ក្នុងក្រុមគ្រួសារឱ្យនៅស្ថិតស្ថេរយូរអង្វែង អ្នកមិនគួររុះរើ ផ្ទះទេ តែអ្នកគួរធ្វើការកែលម្អវិញប្រសើរជាង។ ដូច្នេះហ...
  • ម៉ូដផ្ទះ បែបជប៉ុនស្អាតៗទាំង 10

    ដោយ: ដួងច័ន្ទ 7 PM, Tuesday, 30 Jan, 2018
    មានអ្នកណាខ្លះចូលចិត្ត ប្រពៃណីវប្បធម៌បែបជប៉ុននៅទីនេះ? បើសិនជាមានជឿជាក់ថា អ្នកទាំងនោះនឹងចូលចិត្តធ្វើអ្វីទាំងឡាយ ដែលមានបែបផែន ទម្រង់ និងរសជាតិបែបជនជាតិជប៉ុនជាក់ជាមិន ខាន។ ដូច្នេះថ្ងៃនេះ ទំនើប សូមនាំប្រិយមិត្តរបស់ជប៉ុន ទៅទស្សនាម៉ូដ...
  • ស្ថាបត្យកម្ម សំណង់អគារដ៏អសា្ចរ្យ

    ដោយ: ដួងច័ន្ទ 10 PM, Wednesday, 28 Feb, 2018
    ស្ថាបត្យករ ប្រៀបដូចជាអ្នកសិល្បៈគ្រប់ប្រភេទ អាចមានឱកាសបង្ហាញពីភាពភ្ញាក់ផ្អើល ភាពទាក់ទាញ និងការកំសាន្តជាមួយនឹងការតុបតែង ដែលកំណត់ពីគោលគំនិត នៃការសាងសង់អគារមួយ។ ក្នុងនោះរួមបញ្ចូលទាំងការយល់ច្បាស់ពីរូបវិទ្យា និងវិស្វកម្ម ដែលអាចលេចចេញ...