ចូលចិត្តទំនើប

ជំនាញក្នុងផ្ទះបាយ ដែលអ្នកគួរដឹង

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 20 Mar, 2018

មិនថាអ្នកជាចុងភៅថ្មីថ្មោង ឬអ្នកមានបទពិសោធន៍ ក្នុងផ្ទះបាយច្រើនយ៉ាងណាក្តី មនុស្សគ្រប់រូបអាចទទួលបានអត្ថប្រយោជន៍ ពីការរៀនជំនាញផ្ទះបាយមួយ ឬពីរបន្ថែមទៀត។ ជំនាញមួយចំនួនមានសារៈសំខាន់ សម្រាប់ការចម្អិនអាហារ ហើយមួយចំនួនទៀតក៏ល្អដែរ បើសិនជាបានដឹង។ ថ្ងៃនេះ ទំនើប សូមធ្វើការចែករំលែកតិចនិចផ្ទះបាយ ដែលជាដំណោះស្រាយដ៏ប្រសើរ នឹងជួយអ្នកធ្វើការពេលវេលាក្នុងផ្ទះបាយកាន់តែប្រសើរ និងចំណាយពេលតិច។

ហាន់បន្លែរាងមូល ដោយសុវត្ថិភាព
វិធីងាយស្រួលបំផុតក្នុងការកាន់កាំបិតហាន់បន្លែ ដែលមានរាងកោងមូល ដោយមិនធ្វើឱ្យវារអិល ដំបូងអ្នកត្រូវកាត់វាឱ្យកា្លយជាផ្ទៃរាបស្មើ។ បន្ទាប់មកត្រឡប់ខាងមុខកាត់ឱ្យផ្កាប់លើជ្រុញ នោះអ្នកអាចហាន់វាដោយងាយស្រួល។

kitchen-skills-for-home-cook_family_cambodia_tomnerb-01

ហាន់សាច់ជាបន្ទះ
ការហាន់សាច់សម្រាប់កិន ឬចំអិននៅក្នុងខ្ទះអាចនឹងមានផលពិបាក ជាមួយកាំបិតមុតខ្លាំង។ ដើម្បីឱ្យកាន់តែងាយស្រួល អ្នកគួរដាក់សាច់ក្នុងកន្លែងកកពី 10-15 នាទីដើម្បីឱ្យវាកករឹង។

kitchen-skills-for-home-cook_family_cambodia_tomnerb-02
ការចម្អិនសាច់
ដើម្បីចម្អិនសាច់ឱ្យបានល្អ អ្នកត្រូវយកសាច់ចេញ ពីទូរទឹកកកឱ្យបាន 30 នាទីមុននឹងចម្អិន ដើម្បីឱ្យវាស្របនឹងបរិយាកាសក្នុងបន្ទប់។ បន្ទាប់មកដាក់ខ្ទះលើចង្រ្កាន ហើយរងចាំឱ្យខ្ទះក្តៅ ហើយថែមប្រេងបន្តិចទៅក្នុងខ្ទះ មុននឹងដាក់សាច់ចូល។ សូមធ្វើចម្អិន រហូតដល់វារលាយចេញពីបាតខ្ទះ។ បើសិនជាអ្នកពិបាកប្រែសាច់ម្ខាងទៀត សូមទុកឱ្យវាចម្អិនបន្ថែមបន្តិចទៀត ហើយធ្វើការពិនិត្យម្តងទៀត។

kitchen-skills-for-home-cook_family_cambodia_tomnerb-03

ស៊ុតស្ងោរ
ដាក់ស៊ុតក្នុងឆ្នាំង និងពន្លិចវាជាមួយទឹកឱ្យបានកម្ពស់ 5 សង់ទីម៉ែត្រពីស៊ុត។ បន្ទាប់មកដាក់ឆ្នាំងលើចង្រ្កាន រហូតដល់វាពុះ។ បន្ទាប់មកបន្ថយកម្រិតភ្លើងចង្រ្កានឱ្យតូច ហើយកំណត់ម៉ោងរយៈពេល 12 នាទី។ នៅពេលដល់ម៉ោង ស្រង់ស៊ុតចេញ និងត្រាំស៊ុតក្នុងទឹកត្រជាក់ បន្ទាប់មកបកសម្បកស៊ុត នៅពេលដែលសីតុណ្ហភាពចុះទាប។

kitchen-skills-for-home-cook_family_cambodia_tomnerb-04

រក្សាទុកគ្រឿងទេសស្រស់
ការពន្យារអាយុគ្រឿងទេសស្រស់ៗ ឱ្យបានយូរថ្ងៃ ដោយរុំវានៅក្នុងក្រដាសសើម ហើយទុកវានៅក្នុងថង់ផ្លាស្ទិច មានមាត់រូតបិទបើក ដោយទុកមាត់ថង់ចំហរបន្តិច។ ដំបូងឡើយអ្នកនឹងបានឃើញចំណុចខ្មៅៗ លេចឡើងនៅលើក្រដាស។ នេះជាសញ្ញាល្អថា អ្នកអាចប្រើប្រាស់គ្រឿងទេស ស្រស់ទាំងនោះក្នុងអំឡុងពេល 1-2 ថ្ងៃ។

kitchen-skills-for-home-cook_family_cambodia_tomnerb-05
បន្លែស្លោកស្រពោន
បើសិនជាបន្លែស្រស់របស់អ្នក ចាប់ផ្តើមស្លោកស្រពោន អ្នកត្រូវដាក់ទឹកមួយចានលាយ ជាមួយទឹកកក និងទឹកត្រជាក់ ហើយទុកឱ្យវាត្រាំនៅក្នុងចាននោះពី 15-20 នាទី។ នៅពេលអ្នកយកវាចេញ វានឹងទទួលបានភាពស្រស់ និងស្រួយឆ្ងាញ់ម្តងទៀត។

kitchen-skills-for-home-cook_family_cambodia_tomnerb-06

ហាន់គ្រឿងផ្សំប្រភេទស្លឹក
អ្នកអាចហាន់ជី ឬស្លឹកបន្លែនានាបានដោយងាយស្រួល និងឆាប់រហ័ស ដោយតំរៀបវាលើគ្នា រមូរវាចូលគ្នា ហើយហាន់វាស្តើងៗ។

kitchen-skills-for-home-cook_family_cambodia_tomnerb-07
បកសម្បកខ្ញី
វិធីសាស្រ្តដ៏ងាយស្រួល និងមានសុវត្ថិភាពបំផុត ក្នុងការបកសម្បកខ្ញីស្រស់ ឬកក គឺប្រើប្រាស់ស្លាព្រា។ សម្រាប់ការចិញ្ច្រាំខ្ញីវិញ អ្នកអាចធ្វើបានកាន់តែលឿន ដោយប្រើប្រាស់ឧបករណ៍កោសសម្បក។

kitchen-skills-for-home-cook_family_cambodia_tomnerb-08

បកសម្បកខ្ទឹមយ៉ាងងាយ
ការបកសម្បកខ្ទឹម អាចប្រើប្រាស់ពេលយូរ បើសិនជាអ្នកត្រូវការបកក្នុងបរិមាណច្រើន។ អ្នកអាចបកសម្បកខ្ទឹមមួយមើមធំបានយ៉ាងលឿន ដោយគ្រាន់តែក្រឡុកវា។ អ្នកត្រូវដាក់ខ្ទឹមរាយក្នុងប្រអប់ ដែលមានគម្រប បន្ទាប់មកក្រឡុកវា។ បន្ទាប់មកយកសម្បកចេញ ហើយលាងខ្ទឹមសម្អាត ដូច្នេះសម្បកដែលនៅសេសសល់នឹងជ្រុះអស់។

kitchen-skills-for-home-cook_family_cambodia_tomnerb-08

បកសម្បកស៊ុត
បើសិនជាអ្នកបកសម្បកស៊ុត ហើយបន្ទះសម្បកធ្លាក់ចូលទៅក្នុងចាន អ្នកត្រូវយកសម្បកស៊ុតមកឆ្កឹះសម្បកស៊ុតចេញ។ សម្បកស៊ុតគឺជាសម្ភារៈដ៏ល្អបំផុត ក្នុងការស្រង់សម្បកដែលនៅសេសសល់ក្នុងចាន។ វាដូចជាដែកឆក់អញ្ចឹង។

kitchen-skills-for-home-cook_family_cambodia_tomnerb-010

លាងសម្អាតសម្ភារៈចម្អិនអាហារ
អ្នកត្រូវតែមានចាន សម្រាប់ដាក់ថង់មួយ និងបន្ទះដែកចូកមួយ នៅក្បែរកន្លែងធ្វើម្ហូប។ ធ្វើដូចនេះ អ្នកនឹងមិនចាំបាច់ចំណាយពេលដើរទៅដើរមក ដើម្បីចោលសម្រាមទេ។

kitchen-skills-for-home-cook_family_cambodia_tomnerb-011

អត្ថបទអ្នកចង់អាន

  • គំរូម៉ូដជណ្តើរ ពេញនិយមទាំង 10

    ដោយ: ដួងច័ន្ទ 10 PM, Wednesday, 28 Feb, 2018
    ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានមកស្វែងយល់ ពីគំរូម៉ូដជណ្តើរដ៏ពេញនិយមនៅតាមបណ្តាអគារទំនើបៗ នៅទូទាំងពិភពលោក សម្រាប់ជាជំនួយដល់អ្នកក្នុងការស្វែងរកម៉ូដជណ្តើរ ដ៏សក្តិសមសម្រាប់លំនៅដ្ឋាន ឬអគារការិយាល័យរបស់អ្នក។ Experimentariumនេ...
  • 10 ចំណុចត្រូវការត្រួតពិនិត្យ មុនពេលចេញដំណើរ

    ដោយ: ដួងច័ន្ទ 8 PM, Thursday, 01 Mar, 2018
    រដូវកាលបុណ្យចូលឆ្នាំប្រពៃណីចិន ខិតជិតចូលមកដល់ហើយ ដែលនេះជាពេលវេលាដើរកំសាន្ត ជួបជុំគ្រួសារដ៏រីករាយមួយ។ មិនថាអ្នកត្រូវធ្វើដំណើរទៅទីជិត ឬទីឆ្ងាយដោយប្រើប្រាស់រថយន្ត អត្ថបទខាងក្រោមនេះ នឹងផ្តល់ជាគំនិតជំនួយដល់អ្នក ដើម្បីធានាថារថយន្តរបស...
  • ស្ថាបត្យកម្ម សំណង់អគារដ៏អសា្ចរ្យ

    ដោយ: ដួងច័ន្ទ 10 PM, Wednesday, 28 Feb, 2018
    ស្ថាបត្យករ ប្រៀបដូចជាអ្នកសិល្បៈគ្រប់ប្រភេទ អាចមានឱកាសបង្ហាញពីភាពភ្ញាក់ផ្អើល ភាពទាក់ទាញ និងការកំសាន្តជាមួយនឹងការតុបតែង ដែលកំណត់ពីគោលគំនិត នៃការសាងសង់អគារមួយ។ ក្នុងនោះរួមបញ្ចូលទាំងការយល់ច្បាស់ពីរូបវិទ្យា និងវិស្វកម្ម ដែលអាចលេចចេញ...
  • 10 គន្លឹះជួយស្រ្តីមានរាងស្លីម ត្រឹម 2 នាទី

    ដោយ: ដួងច័ន្ទ 9 PM, Monday, 26 Mar, 2018
    វាអាចជារឿងពិបាក ក្នុងការថែរក្សារាងកាយ ឱ្យនៅស្លីមស្អាតគ្រប់ពេល ប៉ុន្តែយើងគ្រប់គ្នាសុទ្ធតែត្រូវជួបនឹងស្ថានភាព ដែលយើងត្រូវការឱ្យរាងកាយយើង បង្ហាញសម្រស់ដ៏ស្រស់ស្អាត និងត្រូវការពេលតែប៉ុន្មាននាទី ដើម្បីទទួលបានអ្វីដែលល្អបំផុត។ សម្រាប់ព...