ចូលចិត្តទំនើប

ការច្នៃម៉ូដក្នុងសារមន្ទីរ ដែលអ្នកមិនគួររំលង

ដោយ: ដួងច័ន្ទ 8 PM, Tuesday, 20 Mar, 2018

ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអាន មកទស្សនាការច្នៃម៉ូដអគារ នៅក្នុងសារមន្ទីរ ដែលធានាថា អ្នកពិតជាភ្ញាក់ផ្អើល និងស្ងើចសរសើរដល់គំនិតច្នៃប្រឌិត ដ៏អស្ចារ្យទាំងនេះ។
Smithsonian National Museum of African American History and Culture
ការតុបតែងនៅក្នុងសារមន្ទីរមួយនេះ រំលេចចេញតាមរយៈការប្រើប្រាស់បេតុងប្រភេទ Pre-Cast ឈើ Timber និងកញ្ចក់។ រូបភាពនានាត្រូវបានតំឡើង នៅលើពិដានខ្ពស់ៗ និងនៅលើសសរបេតុង ដែលផ្តល់នូវសោភណ្ឌភាពបែបឧស្សាហកម្ម នៅក្នុងផ្ទៃខាងក្នុងនៃសារមន្ទីរទាំងមូល។

national-museum-african-american-history-culture-david-adjaye-architecture-photography_top-decor-company-cambodia_tomnerb-01
London Mithraeum
ប្រាសាទក្រោមដីរបស់ Roman មួយ ត្រូវបានជួសជុលកែច្នៃបង្កើតបាន ជាសារមន្ទីរមួយនៅពីក្រោម ស្នាក់ការកណ្តាលក្រុមហ៊ុន Bloomberg នៅក្នុងទីក្រុងឡុងដ៍។

national-museum-african-american-history-culture-david-adjaye-architecture-photography_top-decor-company-cambodia_tomnerb-02
Louvre Abu Dhabi
សារមន្ទីរនេះតុបតែងលម្អ ជាមួយនឹងដែកចារិកជារូបផ្កាយចំនួន 8,000 ផ្កាយ ដែលដាក់តំរៀបគងលើគ្នា បង្កើតបានជាសំណុំប្រទាក់ក្រឡាគ្នា នៅលើផ្នែកខាងលើនៃអគារ។ ពន្លឺព្រះអាទិត្យជ្រៀតចូលក្នុងផ្ទៃបន្ទប់ ដែលមានជញ្ជាំងពណ៌សក្បុស បង្កើតបានជារូបភាពដ៏ស្រស់ស្អាតនៅក្នុងអគារ។

national-museum-african-american-history-culture-david-adjaye-architecture-photography_top-decor-company-cambodia_tomnerb-03
Eight Tenths Garden
សារមន្ទីរសិល្បៈមួយ ស្ថិតនៅក្នុងមជ្ឈមណ្ឌលវប្បធម៌ Eight Tenths Gardens ក្នុងទីក្រុង ស៊ាងហៃ ជាអគារដែលមានកម្ពស់ពីរជាន់ សម្រាប់ដាក់តាំងរូបសិល្បៈនានា។ សម្ភារៈផ្ទះបាយជាច្រើនប្រភេទ រួមមានបាសាំងទឹក និងពែងទឹក ត្រូវបានដាក់តាំងតំរៀប នៅខាងក្នុងផ្ទៃសារមន្ទីរព័ទ្ធជុំវិញអគារមានរាងកោង។

national-museum-african-american-history-culture-david-adjaye-architecture-photography_top-decor-company-cambodia_tomnerb-04
Zeitz Museum of Contemporary Art Africa
នេះជាសារមន្ទីរសិល្បៈធំជាងគេ នៅក្នុងប្រទេសអាហ្វ្រិកខាងត្បូង។ វាត្រូវបានរៀបចំឡើងរំលេចចេញ ពីក្នុងអគារអតីតឃ្លាំងស្តុកគ្រាប់ធញ្ញជាតិ។ ការតុបតែងផ្នែកខាងក្នុងរៀបចំឡើង ដោយរួមបញ្ចូលទីតាំង ដាក់បង្ហាញរូបភាពសិល្បៈជាប់ៗគ្នាចំនួន 80 បន្ទប់ បត់បែនព័ទ្ធជុំវិញអគារមានរាង ដូចគ្រាប់ធញ្ញជាតិកម្ពស់ 27 ម៉ែត្រ។

national-museum-african-american-history-culture-david-adjaye-architecture-photography_top-decor-company-cambodia_tomnerb-05
Musee Yves Saint Laurent
សារៈមន្ទីរមួយនេះ មានច្រកចេញចូល ដែលមានជញ្ជាំងពណ៌សរលោងស្រិល ដែលត្រូវបានរចនាឡើង ដើម្បីរំលឹកដល់ស្រទាប់ដ៏រលោងនៃអាវក្រៅម៉ាក Yves Saint Laurent។ នៅក្នុងសារមន្ទីរនេះ ក៏មានប្រើប្រាស់បង្អួចកញ្ចក់ក្រូម៉េពណ៌ ដែលយកលំនាំតាមកញ្ចក់ពណ៌ រចនាបទដើមរបស់ជនជាតិម៉ារ៉ុក។

national-museum-african-american-history-culture-david-adjaye-architecture-photography_top-decor-company-cambodia_tomnerb-06
Massachusetts Museum of Contemporary Art
សារមន្ទីរនេះមានទីតាំងស្ថិត នៅខាងក្នុងអតីតរោងចក្រតម្បាញមួយ។ អ្នកច្នៃម៉ូដអគារនេះ រក្សានូវលំនាំដើមនៃសំណង់ធ្វើឡើងពីឥដ្ឋ ក្នុងអំឡុងពេលធ្វើការជួសជុលឡើងវិញ ដើម្បីធានាថាការតុបតែងផ្នែកខាងក្នុង ឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តរបស់អគារ។

national-museum-african-american-history-culture-david-adjaye-architecture-photography_top-decor-company-cambodia_tomnerb-07
Guardian Art Centre
នេះជាសារមន្ទីរសិល្បៈមួយ ដែលមានទំហំ 1,700 ម៉ែត្រក្រឡា។ ការរចនាម៉ូដអគារផ្នែកខាងក្នុង រួមបញ្ចូលនូវចំណែកដែលអាចធ្វើចលនាបាន និងប្រព័ន្ធពិដាន ដែលអាចសម្របសម្រួលប្រែប្រួលបានគ្រប់ពេល។

national-museum-african-american-history-culture-david-adjaye-architecture-photography_top-decor-company-cambodia_tomnerb-08
Skissernas Museum
នេះជាសារមន្ទីរមួយស្ថិតនៅក្នុងទីក្រុង Lund ប្រទេសស៊ុយអែត។ ការតុបតែងបំពាក់ដោយបង្អួច Clerestory និងពិដានដែលមានចំណាំងផ្លាត ធ្វើពីបន្ទះកញ្ចក់អាលុយមីញ៉ូម។ គោលបំណងនៃការច្នៃម៉ូដអគារបែបនេះ គឺដើម្បីបង្កើតបរិយាកាសដូចស្ថិត នៅក្នុងទីធ្លាបើកចំហរមួយ។

national-museum-african-american-history-culture-david-adjaye-architecture-photography_top-decor-company-cambodia_tomnerb-09

អត្ថបទអ្នកចង់អាន

  • ភាពអស្ចារ្យនៅក្នុងអាកាសយានដ្ឋានជុំវិញពិភពលោក

    ដោយ: ដួងច័ន្ទ 8 AM, Wednesday, 15 Aug, 2018
    ការធ្វើដំណើរតាមអាកាសជាទូទៅមានភាពធុញថប់ច្រើន ដែលរួមមានការរងចាំនៅអាកាសយានដ្ឋាន ការត្រួតពិនិត្យនានា។ល។ កត្តានេះហើយ ទើបអាកាសយានដ្ឋានមួយចំនួនផ្តល់នូវភាពទាក់ទាញដ៏អសា្ចរ្យ ដែលអាចនឹងធ្វើឱ្យអ្នកមិនចង់ចាកចេញ។ ទំនើប សូមបង្ហាញនូវលក្ខណៈពិសេ...
  • សៀវភៅទាំង 5 សម្រាប់ផ្លាស់ប្តូរជីវិតរបស់អ្នក

    ដោយ: ដួងច័ន្ទ 8 AM, Monday, 03 Sep, 2018
    នៅពេលលោក Warren Buffet ត្រូវបានសួរអំពីអាថ៌កំបាំងនៃភាពជោគជ័យ និងភាពថ្កុំថ្កើងរបស់គាត់ គាត់បានបង្ហើបថាគាត់អានសៀវភៅជារៀងរាល់ថ្ងៃ ប្រមាណ 500 ទំព័រ ក្នុងមួយថ្ងៃ។ ជាអកុសល បើសិនជាអ្នកធ្វើការពេញថ្ងៃ អ្នកនឹងមិនមានពេលគ្រប់គ្រាន់សម្រាប់កា...
  • Euraasia Concept នាំមកនូវជីវិតប្រកបដោយប្រណីតភាព...

    ដោយ: ទំនើប 7 PM, Monday, 17 Sep, 2018
    ភ្នំពេញ ១៤ កញ្ញា ២០១៨, Eurasia Concept ប្រកាសការបើកដំណើរការជាផ្លូវការនាថ្ងៃនេះ នៅប្រទេសកម្ពុជា ដែលមាន ទីតាំងនៅជាន់ទី 3 ផ្សារទំនើប Exchange Square ភ្នំពេញ។ ហាងនេះផ្តល់ ជូននូវ គ្រឿងសង្ហារិម និង សម្ភារៈខាង ក្នុងផ្ទះ ដ៏ប្រណីត ដែលផល...
  • តើបច្ចេកវិទ្យាផ្ទះបាយអាចកាត់បន្ថយការខ្ជះខ្ជាយអា...

    ដោយ: ដួងច័ន្ទ 8 AM, Thursday, 30 Aug, 2018
    ជារៀងរាល់ឆ្នាំ បរិមាណអាហារប្រមាណជាង 1.3 ពាន់លានតោន ដែលត្រូវបានផលិតសម្រាប់ការទទួលទាន ត្រូវបានបាត់បង់ ឬបោះចោល។ ប៉ុន្តែការច្នៃប្រឌិតផលិតផលថ្មីដែលប្រែក្លាយទូរទឹកកកធម្មតាទៅជាឧបករណ៍ឆ្លាតវៃ ដែលសន្យាជួយដល់អ្នកក្នុងការកាត់បន្ថយការបោះអាហ...