ចូលចិត្តទំនើប

10 ចំណុចត្រូវការត្រួតពិនិត្យ មុនពេលចេញដំណើរ

ដោយ: ដួងច័ន្ទ 8 PM, Thursday, 01 Mar, 2018

រដូវកាលបុណ្យចូលឆ្នាំប្រពៃណីចិន ខិតជិតចូលមកដល់ហើយ ដែលនេះជាពេលវេលាដើរកំសាន្ត ជួបជុំគ្រួសារដ៏រីករាយមួយ។ មិនថាអ្នកត្រូវធ្វើដំណើរទៅទីជិត ឬទីឆ្ងាយដោយប្រើប្រាស់រថយន្ត អត្ថបទខាងក្រោមនេះ នឹងផ្តល់ជាគំនិតជំនួយដល់អ្នក ដើម្បីធានាថារថយន្តរបស់អ្នក និងក្រុមគ្រួសាររបស់អ្នក បានត្រៀមខ្លួនរួចរាល់ សម្រាប់ដំណើរកំសាន្ត។
1. រៀបចំកាលវិភាគ ត្រួតពិនិត្យ
អ្នកត្រូវអនុវត្តការត្រួតពិនិត្យគ្រឿងម៉ាស៊ីន មុនពេកអ្នកចេញដំណើរ ដូចជាពិនិត្យលើទុយោ និងកម្រិតទឹកជាដើម។ បន្ថែមលើនេះ អ្នកត្រូវរៀបចំពេលវេលាសម្រាប់ ត្រួតពិនិត្យចំណុចសំខាន់ៗដទៃទៀតដូចជាការផ្លាស់ប្តូរប្រេងម៉ាស៊ីនជាដើម។ យានជំនិះ ដែលទទួលបានការត្រួតពិនិត្យត្រឹមត្រូវ នឹងផ្តល់ឱ្យអ្នកនូវជំនឿចិត្តក្នុងការធ្វើដំណើរ។

Thinks-to-check-before-you-hit-the-road_car_news_phnom_penh_cambodia_tomnerb-01
2. មានថាមពលគ្រប់គ្រាន់
ត្រួតពិនិត្យលើអាគុយ ដើម្បីធានាថាវានៅមានថាមពលខ្លាំង និងមានគ្រឿងខាងក្នុងស្អាត។ អ្នកអាចប្រើប្រាស់ម្សៅ Baking Soda បន្តិច លាយជាមួយទឹកដើម្បីលាងសម្អាត។ ដំណើរកំសាន្តនឹងបាត់បង់ភាពរីករាយ នៅពេលដែលរថយន្តរបស់អ្នកបញ្ឆេះមិនឆេះ។
3. ពិនិត្យសំបកកង់
អ្នកត្រូវពិនិត្យមើលសំបកកង់រថយន្ត ថាតើវាមានបែកធ្លាយ ឬប្រេះសំបកឬទេ។ សំបកកង់ល្អត្រូវមានក្រឡាសំបកនៅល្អ។ វិធីសាស្រ្តងាយស្រួល ក្នុងការពិនិត្យក្រឡាសំបកកង់ឡាន គឺប្រើប្រាស់កាក់ ដាក់នៅក្នុងក្រឡាសំបកកង់ត្រឡប់ក្បាលចុះក្រោម។ បើសិនជារូបនៅលើកាក់នៅមើលឃើញពេញរូបរាង អ្នកត្រូវការសំបកកង់ថ្មី ដើម្បីធានាថាអ្នកអាចធ្វើដំណើរនៅលើគ្រប់ស្ថានភាព ផ្លូវ។ អ្នកត្រូវប្រាកដថាខ្យល់ក្នុងសំបកកង់ត្រឹមត្រូវ តាមការណែនាំបិទជាប់នៅលើរថយន្ត។

Thinks-to-check-before-you-hit-the-road_car_news_phnom_penh_cambodia_tomnerb-03
4. ពិនិត្យហ្វ្រាំង
អ្នកត្រូវពិនិត្យលើប្រព័ន្ធហ្រ្វាំង ដើម្បីធានាថាឈ្នាន់ហ្វ្រាំង និងស្បែកហ្វ្រាំង ថាតើវានៅមានស្ថានភាពល្អ សម្រាប់ការប្រើប្រាស់ ឬមានតម្រូវឱ្យផ្លាស់ប្តូរ។
5. រៀបចំសម្ភារៈពេទ្យ
អ្នកគួរមានសម្ភារៈជំនួយសម្រាប់បង្ការពេលជួបគ្រោះថ្នាក់ ឬពេលមានបញ្ហាសុខភាព។ នៅក្នុងរថយន្តរបស់អ្នកគួរមានប្រអប់សង្គ្រោះបន្ទាន់ ពិល ភួយ ឧបករណ៍សង្គ្រោះបឋម និងឧបករណ៍ជំនួយផ្សេងៗទៀត។ អ្នកក៏គួរមានទឹក និងចំណីអាហារមួយចំនួនរក្សាទុកក្នុងរថយន្តផងដែរ។

Thinks-to-check-before-you-hit-the-road_car_news_phnom_penh_cambodia_tomnerb-05
6. វៃឆ្លាតក្នុងការរៀបចំសម្ភារៈ
អ្នកគួរពិនិត្យមើលទំហំ នៃការរក្សាទុកសម្ភារៈនៅក្នុងរថយន្ត ដើម្បីធានាថាអ្នកមិនផ្ទុកលើស ទម្ងន់។ សម្រាប់រថយន្តថ្មីៗភាគច្រើន បរិមាណសរុបដែលអាចផ្ទុកបាន នៅក្នុងរថយន្តមានបិទនៅលើទ្វារ។ ចំនួនសរុបនេះរាប់បញ្ចូលទាំងទម្ងន់អ្នកជិះ និងសម្ភារៈ។ ការផ្ទុកសម្ភារៈលើស ក៏កាត់បន្ថយប្រសិទ្ធភាព សន្សំសំចៃការប្រើប្រាស់សាំងផងដែរ។ ការផ្ទុកសម្ភារៈនៅលើដំបូលរថយន្ត ក៏ត្រូវជាសម្ភារៈស្រាលៗ ផងដែរ។ ការដាក់សម្ភារៈធ្ងន់នៅលើដំបូល នឹងអាចធ្វើឱ្យការគ្រប់គ្រងយានយន្តមានបញ្ហា នៅពេលស្ថិត ក្នុងស្ថានភាពអាសន្ន និងបង្កើនទំហំហានិភ័យនៃការក្រឡាប់ ផងដែរ។ បើសិនជាអ្នកមិនប្រើប្រាស់ធ្នើនៅលើដំបូល អ្នកគួរយកវាចេញ ដើម្បីឱ្យរថយន្តរបស់អ្នក កាត់បន្ថយការប្រើប្រាស់សាំង។
7. ប្រើប្រាស់ឧបករណ៍ GPS
វានឹងជួយអ្នកក្នុងការស្វែងរកទីតាំង នៅពេលធ្វើដំណើរ ផ្តល់នូវភាពងាយស្រួលក្នុងការស្វែងរកស្ថានីយប្រេងឥន្ធនៈ ឬភោជនីយដ្ឋាន។ វាក៏អាចផ្តល់នូវសញ្ញា នៃការកកស្ទះចរាចរណ៍ និងការស្វែងរកផ្លូវវាង។
8. ការរៀបចំសម្រាប់ក្មេងៗ
បើសិនជាអ្នកធ្វើដំណើរជាមួយក្មេងៗ អ្នកត្រូវមានចំណីអាហារ ទឹក ហ្គេម វីដេអូ និងតន្រ្តីនៅក្នុងរថយន្ត ដើម្បីជួយឱ្យក្មេងៗមានផាសុកភាព និងនៅស្ងៀម។

Thinks-to-check-before-you-hit-the-road_car_news_phnom_penh_cambodia_tomnerb-08
9. អត់ធ្មត់
ក្នុងអំឡុងពេលចរាចរណ៍ដ៏មមាញឹក នៃថ្ងៃឈប់សម្រាក អ្នកគួរមានភាពអំណត់។ អ្នកអាចជ្រើសរើសការធ្វើដំណើរពីព្រលឹម ឬពេលយប់ ដើម្បីបញ្ជៀសការកកស្ទះ និងធានាថា អ្នកនឹងទៅដល់ទិសដៅទាន់ពេល និងកាត់បន្ថយអារម្មណ៍ធុញថប់។
10. សុវត្ថិភាព
អ្នកត្រូវប្រាកដថា អ្នកបើកបរដោយសុវត្ថិភាព និងគោរពច្បាប់ចរាចរណ៍។ ក្រុមការងារ គេហទំព័រទំនើប ជូនពរប្រិយមិត្តទាំងអស់ធ្វើដំណើរកំសាន្តប្រកបដោយសុវត្ថិភាព ពោរពេញដោយភាពរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំចិននេះ។

Thinks-to-check-before-you-hit-the-road_car_news_phnom_penh_cambodia_tomnerb-010

អត្ថបទអ្នកចង់អាន

  • ការច្នៃម៉ូដក្នុងសារមន្ទីរ ដែលអ្នកមិនគួររំលង

    ដោយ: ដួងច័ន្ទ 8 PM, Tuesday, 20 Mar, 2018
    ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអាន មកទស្សនាការច្នៃម៉ូដអគារ នៅក្នុងសារមន្ទីរ ដែលធានាថា អ្នកពិតជាភ្ញាក់ផ្អើល និងស្ងើចសរសើរដល់គំនិតច្នៃប្រឌិត ដ៏អស្ចារ្យទាំងនេះ។ Smithsonian National Museum of African American History and Cul...
  • ម៉ូដផ្ទះ បែបជប៉ុនស្អាតៗទាំង 10

    ដោយ: ដួងច័ន្ទ 7 PM, Tuesday, 30 Jan, 2018
    មានអ្នកណាខ្លះចូលចិត្ត ប្រពៃណីវប្បធម៌បែបជប៉ុននៅទីនេះ? បើសិនជាមានជឿជាក់ថា អ្នកទាំងនោះនឹងចូលចិត្តធ្វើអ្វីទាំងឡាយ ដែលមានបែបផែន ទម្រង់ និងរសជាតិបែបជនជាតិជប៉ុនជាក់ជាមិន ខាន។ ដូច្នេះថ្ងៃនេះ ទំនើប សូមនាំប្រិយមិត្តរបស់ជប៉ុន ទៅទស្សនាម៉ូដ...
  • 10 គន្លឹះជួយស្រ្តីមានរាងស្លីម ត្រឹម 2 នាទី

    ដោយ: ដួងច័ន្ទ 9 PM, Monday, 26 Mar, 2018
    វាអាចជារឿងពិបាក ក្នុងការថែរក្សារាងកាយ ឱ្យនៅស្លីមស្អាតគ្រប់ពេល ប៉ុន្តែយើងគ្រប់គ្នាសុទ្ធតែត្រូវជួបនឹងស្ថានភាព ដែលយើងត្រូវការឱ្យរាងកាយយើង បង្ហាញសម្រស់ដ៏ស្រស់ស្អាត និងត្រូវការពេលតែប៉ុន្មាននាទី ដើម្បីទទួលបានអ្វីដែលល្អបំផុត។ សម្រាប់ព...
  • តិចនិច ស្លៀកសម្លៀកបំពាក់ យ៉ាងសក្តិសម

    ដោយ: ដួងច័ន្ទ 7 PM, Thursday, 01 Mar, 2018
    មនុស្សគ្រប់រូបមានវិធីសាស្រ្ត និងការតុបតែងខ្លួនពិសេសៗខុសៗគ្នា ប៉ុន្តែក្នុងនោះមានវិធីសាស្រ្ត ជាក់លាក់សម្រាប់អនុវត្ត នៅពេលអ្នកត្រូវការស្លៀកសម្លៀកបំពាក់ ឱ្យកាន់តែទាក់ទាញ។ អ្នកអាចមើលរំលងចំណុចទាំងនេះ ប៉ុន្តែប្រសិនបើអ្នកពិចារណាលើចំណុច...