ចូលចិត្តទំនើប

តិចនិច ស្លៀកសម្លៀកបំពាក់ យ៉ាងសក្តិសម

ដោយ: ដួងច័ន្ទ 7 PM, Thursday, 01 Mar, 2018

មនុស្សគ្រប់រូបមានវិធីសាស្រ្ត និងការតុបតែងខ្លួនពិសេសៗខុសៗគ្នា ប៉ុន្តែក្នុងនោះមានវិធីសាស្រ្ត ជាក់លាក់សម្រាប់អនុវត្ត នៅពេលអ្នកត្រូវការស្លៀកសម្លៀកបំពាក់ ឱ្យកាន់តែទាក់ទាញ។ អ្នកអាចមើលរំលងចំណុចទាំងនេះ ប៉ុន្តែប្រសិនបើអ្នកពិចារណាលើចំណុចទាំងនោះ ការតុបតែងខ្លួនរបស់អ្នក អាចនឹងមើលឃើញភាពខុសប្លែកលេចឡើង នៅលើរាងកាយរបស់អ្នក។ តើវិធីសាស្រ្តតុបតែង ខ្លួនទាំងនោះមានអ្វីខ្លះ? អត្ថបទខាងក្រោមដែល ទំនើប នាំមកជូនអ្នកនឹងផ្តល់ចម្លើយដល់អ្នក។

វិធីសាស្រ្តទី 1
អ្នកត្រូវបិទឡេវអាវកណ្តាល របស់អាវធំគ្រប់ពេល។ អ្នកអាចមានជម្រើសទុកឡេវអាវខាងលើឱ្យនៅចំហរ ឬបិទ តាមចំណូលចិត្តរបស់អ្នក។ ចំណែកឡេវអាវខាងក្រោមបង្អស់អ្នកមិនគួរបិទវាទេ។

Dressing-rules-that-everyone-should-learn-one-and-for-all_fahion_news_phnom_penh_cambodia_tomnerb-01

វិធីសាស្រ្តទី 2
ការប្រើប្រាស់គ្រឿងអលង្ការច្រើនពេក ជាពិសេសគ្រឿងអលង្ការឈុត នឹងធ្វើឱ្យការតុបតែងខ្លួនរបស់អ្នកមើលទៅឆ្គង មិនសមសួនទេ។ ឧទាហរណ៍ អ្នកអាចពាក់ក្រវិល ដែលជាគូនឹងកងដៃរបស់អ្នក ប៉ុន្តែអ្នកមិនគួរពាក់កងដៃ ខ្សែក ក្រវិល និងចិញ្ចៀន ជាឈុតទាំងអស់ទេ។

Dressing-rules-that-everyone-should-learn-one-and-for-all_fahion_news_phnom_penh_cambodia_tomnerb-02

វិធីសាស្រ្តទី 3
ចុងក្រវ៉ាត់ ក របស់អ្នកគួរស្ថិតនៅលើចង្កេះខោរបស់អ្នក និងស្ថិតលើគងលើចង្កេះខោរបស់អ្នកបន្តិចប៉ុណ្ណោះ។ បើសិនជាក្រវ៉ាត់ ក អ្នកស្ថិតនៅលើចង្កេះខោ នោះមានន័យថាវាមានប្រវែងខ្លីពេក ហើយបើសិនជាវានៅក្រោមចង្កេះខោ នោះមានន័យថាវាវែងពេកហើយ។

Dressing-rules-that-everyone-should-learn-one-and-for-all_fahion_news_phnom_penh_cambodia_tomnerb-03

វិធីសាស្រ្តទី 4
បើសិនជាអ្នកពាក់អាវបិទឡេវ ដោយគ្មានក្រវ៉ាត់ ក អ្នកមិនចាំបាច់ពាក់អាវក្រៅទេ។ បើសិនជាអ្នក ពាក់អាវបិទឡេវ ហើយពាក់ក្រវ៉ាត់ក នោះការតុបតែងខ្លួនរបស់អ្នកដូចជា ខ្វះអ្វីម្យ៉ាង។

Dressing-rules-that-everyone-should-learn-one-and-for-all_fahion_news_phnom_penh_cambodia_tomnerb-04
វិធីសាស្រ្តទី 5
បើសិនជាអ្នកស៊កអាវចូលក្នុងខោ អ្នកគួរតែប្រើប្រាស់ខ្សែក្រវ៉ាត់ បើមិនដូច្នេះទេ អ្នកមិនចាំបាច់ស៊កអាវចូលក្នុងខោទេ។

Dressing-rules-that-everyone-should-learn-one-and-for-all_fahion_news_phnom_penh_cambodia_tomnerb-05

វិធីសាស្រ្តទី 6
ខ្សែក្រវ៉ាត់របស់អ្នក គួរតែមានពណ៌ដូចគ្នា ទៅនឹងស្បែកជើងរបស់អ្នក។ វាមិនមែនជាក្បួនច្បាប់ដាច់ខាតទេ ប៉ុន្តែការប្រើប្រាស់ពណ៌ស្បែកជើង និងពណ៌ខ្សែក្រវ៉ាត់ដូចគ្នា នឹងធ្វើឱ្យអ្នកកាន់តែស្រស់សង្ហា។

Dressing-rules-that-everyone-should-learn-one-and-for-all_fahion_news_phnom_penh_cambodia_tomnerb-06

វិធីសាស្រ្តទី 7
ត្រូវចងចាំថា អ្នកបានកាត់គ្រប់ខ្សែទាំងអស់ នៅលើសម្លៀកបំពាក់ មុនពេលអ្នកប្រើប្រាស់វា។ ម៉ាក សម្លៀកបំពាក់មួយចំនួន ដាក់ស្លាកសញ្ញានៅកន្លែងខុសៗគ្នា និងអាចនឹងមើលមិនឃើញ។ ដើម្បីប្រាកដថាគ្រប់ស្លាកសញ្ញាទាំងអស់នៅលើសម្លៀកបំពាក់របស់អ្នក ត្រូវបានកាត់ចេញ អ្នកគួរឱ្យនរណាម្នាក់ជួយពិនិត្យមើល អ្នកឱ្យបានគ្រប់ជ្រុងជ្រោយ មុននឹងចេញទៅក្រៅ។

Dressing-rules-that-everyone-should-learn-one-and-for-all_fahion_news_phnom_penh_cambodia_tomnerb-07

វិធីសាស្រ្តទី 8
ការប្រើប្រាស់សម្លៀកបំពាក់ ដែលមានរូបភាពច្រើនពេក នឹងធ្វើឱ្យការតុបតែងខ្លួនរបស់អ្នក មានភាពស៊ាំភ្នែកពេក ហើយអ្នកប្រៀបបាននឹងរូបម៉ាឡាកាំង សម្រាប់តាំងម៉ូដសម្លៀកបំពាក់អញ្ចឹង។ អ្នកគួរជ្រើសរើសម៉ូដសម្លៀកបំពាក់ ដែលមានរូបភាពតិចតួចបានហើយ។

Dressing-rules-that-everyone-should-learn-one-and-for-all_fahion_news_phnom_penh_cambodia_tomnerb-08

អត្ថបទអ្នកចង់អាន

  • ម៉ូដផ្ទះ បែបជប៉ុនស្អាតៗទាំង 10

    ដោយ: ដួងច័ន្ទ 7 PM, Tuesday, 30 Jan, 2018
    មានអ្នកណាខ្លះចូលចិត្ត ប្រពៃណីវប្បធម៌បែបជប៉ុននៅទីនេះ? បើសិនជាមានជឿជាក់ថា អ្នកទាំងនោះនឹងចូលចិត្តធ្វើអ្វីទាំងឡាយ ដែលមានបែបផែន ទម្រង់ និងរសជាតិបែបជនជាតិជប៉ុនជាក់ជាមិន ខាន។ ដូច្នេះថ្ងៃនេះ ទំនើប សូមនាំប្រិយមិត្តរបស់ជប៉ុន ទៅទស្សនាម៉ូដ...
  • ការច្នៃម៉ូដក្នុងសារមន្ទីរ ដែលអ្នកមិនគួររំលង

    ដោយ: ដួងច័ន្ទ 8 PM, Tuesday, 20 Mar, 2018
    ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអាន មកទស្សនាការច្នៃម៉ូដអគារ នៅក្នុងសារមន្ទីរ ដែលធានាថា អ្នកពិតជាភ្ញាក់ផ្អើល និងស្ងើចសរសើរដល់គំនិតច្នៃប្រឌិត ដ៏អស្ចារ្យទាំងនេះ។ Smithsonian National Museum of African American History and Cul...
  • 10 គន្លឹះជួយស្រ្តីមានរាងស្លីម ត្រឹម 2 នាទី

    ដោយ: ដួងច័ន្ទ 9 PM, Monday, 26 Mar, 2018
    វាអាចជារឿងពិបាក ក្នុងការថែរក្សារាងកាយ ឱ្យនៅស្លីមស្អាតគ្រប់ពេល ប៉ុន្តែយើងគ្រប់គ្នាសុទ្ធតែត្រូវជួបនឹងស្ថានភាព ដែលយើងត្រូវការឱ្យរាងកាយយើង បង្ហាញសម្រស់ដ៏ស្រស់ស្អាត និងត្រូវការពេលតែប៉ុន្មាននាទី ដើម្បីទទួលបានអ្វីដែលល្អបំផុត។ សម្រាប់ព...
  • គំរូពង្រីកគេហដ្ឋាន ដ៏ស្រស់ស្អាត នៅក្រុងឡុងដ៍

    ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Mar, 2018
    គេហដ្ឋាននីមួយៗ បង្កប់ដោយអនុស្សាវរីយ៍ និងការចងចាំជាច្រើន សម្រាប់សមាជិកគ្រួសារទាំង អស់។ បើសិនជាអ្នកចង់រក្សាអនុស្សាវរីយ៍ ក្នុងក្រុមគ្រួសារឱ្យនៅស្ថិតស្ថេរយូរអង្វែង អ្នកមិនគួររុះរើ ផ្ទះទេ តែអ្នកគួរធ្វើការកែលម្អវិញប្រសើរជាង។ ដូច្នេះហ...