ចូលចិត្តទំនើប

ស្ថាបត្យកម្ម សំណង់អគារដ៏អសា្ចរ្យ

ដោយ: ដួងច័ន្ទ 10 PM, Wednesday, 28 Feb, 2018

ស្ថាបត្យករ ប្រៀបដូចជាអ្នកសិល្បៈគ្រប់ប្រភេទ អាចមានឱកាសបង្ហាញពីភាពភ្ញាក់ផ្អើល ភាពទាក់ទាញ និងការកំសាន្តជាមួយនឹងការតុបតែង ដែលកំណត់ពីគោលគំនិត នៃការសាងសង់អគារមួយ។ ក្នុងនោះរួមបញ្ចូលទាំងការយល់ច្បាស់ពីរូបវិទ្យា និងវិស្វកម្ម ដែលអាចលេចចេញជាលទ្ធផលនៃសំណង់អគារ ដែលមានរូបរាងស្ទើរមិនគួរឱ្យជឿថា អាចសាងសង់បាន។ ប៉ុន្តែការរួមផ្សំ ការគាំទ្រនៃគំនិតម៉ត់ចត់ និងបច្ចេកវិទ្យាទំនើប បានធ្វើឱ្យសំណង់អគារអស្ចារ្យជាច្រើន លេចរូបរាងនៅជុំវិញពិភពលោក។ នៅក្នុងអត្ថបទខាងក្រោម ទំនើប បាននាំយកសំណង់ស្ថាបត្យកម្មដ៏អស្ចារ្យ ជុំវិញពិភពលោក មកជូនមិត្តអ្នកអានបានជ្រាប ហើយជឿជាក់ថាអ្នកពិតជាស្ទើរនឹងមិនជឿ ភ្នែកខ្លួនឯង។

Torre Mare Nostrum
សំណង់អគារការិយាល័យមួយនេះ មានឈ្មោះថា Torre Mare Nostrum មានទីតាំងស្ថិតក្នុងទីក្រុង Barcelona។ វាសង់ឡើងក្នុងទម្រង់ជួរដេកលយចេញផុតពីគ្រោងអគារធំ នៅក្នុងចម្ងាយមិនច្បាស់លាស់មួយ។ សំណង់អគារបែប Physics-Defying មួយនេះ ដែលជាស្នាដៃរបស់ស្ថាបត្យករពីររូប ឈ្មោះថា Enric Miralle និង Benedetta Tagliabue ហើយវាត្រូវបានបញ្ចប់ការសាងសាង់នៅក្នុងឆ្នាំ 2008។

12-times-when-architects-defined-gravity-with-incredible-cantilevers_decor_news_cambodia_tomnerb-01

Capital Gate
ភាពអស្ចារ្យនៃស្នាដៃវិស្វកម្មរំលេចឡើង នៅលើសំណង់អគារដ៏ខ្ពស់ត្រដែត មានរាងកោងចេញក្រៅនៅត្រង់ចំណុចមុំ 18 ដឺក្រេ ដែលវាអាចសង់ទៅបាន ដោយសារស្នូលកណ្តាលរបស់វាធ្វើពីស៊ីម៉ង់ និងដែរក។ អគារនេះបានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ 2011 ដោយក្រុមហ៊ុនស្ថាបត្យកម្ម RMJM ។ សំណង់អគារនេះត្រូវបានទទួលស្គាល់ដោយ Guinness Book of World Records ក្នុងនាមជាសំណង់អគារ ដែលមានរាងទ្រេតវែងជាងគេ បង្កើតឡើងដោយមនុស្ស។

12-times-when-architects-defined-gravity-with-incredible-cantilevers_decor_news_cambodia_tomnerb-02

Seattle Central Library
វាត្រូវបានរចនាឡើងដោយ Rem Koolhaas និង Joshua Prince-Ramus ដែលបានបើកដំណើរការកាលពីឆ្នាំ 2004 ជាមួយនឹងការតុបតែងម៉ូដអគារបែប Geometric រួមទាំងដំបូលលយចេញ ដែលមើលទៅដូចជា គ្រាន់តែភ្ជាប់ទៅនឹងគែមចុងបង្អស់ នៃដំបូលអគារប៉ុណ្ណោះ។ ជាមួយនឹងការគាំទ្រពីវិស្វករជំនាញ ការរចនាម៉ូដអគារដ៏ឆ្លាតវៃនេះ គឺជាលទ្ធផលនៃគម្រោងរបស់ស្ថាបត្យករ ដែលចង់ឱ្យផ្ទៃបាតអគារផ្នែកខាងក្នុង រំលេចចេញជារូបរាងអគារផ្នែកខាងក្រៅ។

12-times-when-architects-defined-gravity-with-incredible-cantilevers_decor_news_cambodia_tomnerb-03

De Rotterdam
ជាមួយនឹងរូបរាងអគារដាក់បន្តុំលើគ្នា សំណង់អគារមួយនេះ ប្រើប្រាស់ឈ្មោះផ្ទាល់របស់ទីក្រុង Rotterdam នៅក្នុងប្រទេសហូឡង់ រួមបញ្ចូលនូវម៉ូដដំបូលអគារ ដែលមានទីតាំងនៅចំ កណ្តាល នៃដំបូលអគារដទៃដែលស្ថិតនៅពីក្រោម បង្កើតបានជាជាន់មួយដែលលេចរូបរាងឡើង ដូចជាគ្មានអ្វីទ្រពីក្រោម។ វាត្រូវបានសាងសង់បញ្ចប់ដោយក្រុមហ៊ុន OMA កាលពីឆ្នាំ 2013។ នេះជាការច្នៃម៉ូដអគារបែបថ្មី បង្កើតបានជាស្ថេរភាពខ្យល់នឹងនរមួយនៃតួអគារ។

12-times-when-architects-defined-gravity-with-incredible-cantilevers_decor_news_cambodia_tomnerb-04

Beetham Tower
អគារមួយនេះមានពាក់កណ្តាលតួអគារឡើង ទៅលើមានរូបរាងធំជាង តួអគារពាក់កណ្តាលទៀត ចុះទៅខាងក្រោម។ វាត្រូវបានបញ្ចប់ការសាងសង់នៅក្នុងឆ្នាំ 2006 ដោយស្ថាបត្យករ Ian Simpson។ ផ្នែកខាងលើរចនាម៉ូដដ៏ធ្ងន់នេះ ជាតំណាងនៃការផ្តល់កម្លាំងជាថ្មីដល់ទីក្រុងទាំងមូល ដែលរងសម្ពាធពីបញ្ហាផ្នែកសេដ្ឋកិច្ច និងការបំផ្ទុះគ្រាប់បែកកាលពីឆ្នាំ 1996។

12-times-when-architects-defined-gravity-with-incredible-cantilevers_decor_news_cambodia_tomnerb-05

CCTV Headquarter
វិស្វករ Rem Koolhaas និង Ole Scheeren មកពីក្រុមហ៊ុន OMA បានធ្វើការរចនាទីស្នាក់ការធំរបស់ CCTV នៅក្នុងទីក្រុងបេកាំង ប្រទេសចិន។ វាជាអគារពីរជួរដែលទោរទន់ទៅរកគ្នា ភ្ជាប់គ្នាដោយប្រើប្រាស់ Cornerpiece។ វាត្រូវបានបញ្ចប់ការសាងសង់ក្នុងឆ្នាំ 2012 ជាសំណង់អគារមួយមានទម្រង់ដូចជា គ្មានលំនឹង ដែលបង្ហាញពីការប្រកួតប្រជែងនៃរចនាសម្ព័ន្ធ ជាពិសេសនៅពេលអ្នកពិចារណា ទីតាំងនៃការសាងសង់ស្ថិតនៅត្រង់តំបន់ ដែលមានគ្រោះរញ្ជួយដីញឹកញាប់។

12-times-when-architects-defined-gravity-with-incredible-cantilevers_decor_news_cambodia_tomnerb-06

MAXXI Musuem
នេះជាអគារសារមន្ទីរនៅក្នុងទីក្រុងរ៉ូម ដែលមានវិចិត្រសាលលយចេញពីតួអគារផ្នែកដំបូល នៅពីលើច្រកចេញចូលរបស់សារមន្ទីរ។ ការរចនាម៉ូដអគារដ៏ទាក់ទាញមួយនេះ ស្ថិតនៅក្នុងចំណោមសំណង់ស្ថាបត្យកម្ម ដ៏លេចធ្លោក្នុងឆ្នាំ 2010 ដែលរួមបញ្ចូលទាំងជញ្ជាំងបង្អួចសម្រាប់ការ ទស្សនាទសនីយភាពបែប Panoramic។

12-times-when-architects-defined-gravity-with-incredible-cantilevers_decor_news_cambodia_tomnerb-07

Endless Bridge
នេះជាស្ថាបត្យកម្មសំណង់មួយ ដែលលយចេញពីអគារធំនៃអគារ Guthrie Theater នៅក្នុងទីក្រុង Minneapolis ដែលផ្តល់ជាកន្លែងដែលអ្នកអាចទស្សនាទេសភាពទន្លេ Mississippi បានយ៉ាងស្រស់ត្រកាល។ វាត្រូវបានរចនាដោយលោក Jean Nouvel ជាកន្លែងសម្រាប់រៀបចំការ សម្តែងសិល្បៈ ដែលត្រូវបានបើកបម្រើជាសាធារណៈនៅក្នុងឆ្នាំ 2006។

12-times-when-architects-defined-gravity-with-incredible-cantilevers_decor_news_cambodia_tomnerb-08

Linked Hybrid
នេះជាសំណង់លំនៅដ្ឋាន និងការិយាល័យពាណិជ្ជកម្មរបស់លោក Steven Holl។ ការរចនាម៉ូដ អគារដែលមានស្ពានអាកាសបណ្តែតខ្លួនដូចជាសត្វពស់ បង្ហាញពីការរចនាដ៏វិចិត្រ។ ការសាងសង់ត្រូវបានបញ្ចប់នៅក្នុងឆ្នាំ 2009 ដែលជាសំណង់អគារនៅក្នុងទីក្រុងបេកាំង បង្ហាញខ្លួនរំលេចជាមួយពណ៌ដ៏លេចធ្លោ និងចែងចាំង។

12-times-when-architects-defined-gravity-with-incredible-cantilevers_decor_news_cambodia_tomnerb-09

Holmenkollbakken
នេះជាសំណង់អគារដ៏លេចធ្លោមួយ នៅក្នុងរដ្ឋធានីរបស់ ន័រវេស។ វាមានកម្ពស់រហូតដល់ 60 ម៉ែត្រ ដែលជាចំណុចខ្ពស់បង្អស់របស់អគារ។ ការសាងសង់បានបញ្ចប់ក្នុងឆ្នាំ 2010 ដែលនេះជា សំណង់ស្ថាបត្យកម្មទំនើបមួយ សង់ឡើងនៅលើកូនភ្នំ ត្រង់ចំណុចដដែលនៃសំណង់ចាស់ៗ ដែលត្រូវបានសាងសង់ម្តងហើយម្តងទៀត តាំងពីឆ្នាំ 1879។

12-times-when-architects-defined-gravity-with-incredible-cantilevers_decor_news_cambodia_tomnerb-010

Kilometro Rosso Science and Technology Park
សំណង់អគារមួយនេះមានភាពល្បីល្បាញ ដោយវាបានប្រើប្រាស់គ្រោងអគារមានពណ៌ក្រហមចែងចាំង រួមជាមួយនឹងផ្នែកបន្ទប់កញ្ចក់នៅជាន់លើបង្អស់ ដែលពង្រីកខ្លួនហួសពីតួអគារផ្នែកខាងក្រោម ដោយពុំមានអ្វីទ្រពីក្រោមដោយផ្ទាល់ទេ។ នេះជាសំណង់អគាររបស់ក្រុមហ៊ុនផលិតយានយន្តរបស់អ៊ីតាលី Brembo ដែលបានបញ្ចប់ការសាងសង់កាលពីឆ្នាំ 2007។

12-times-when-architects-defined-gravity-with-incredible-cantilevers_decor_news_cambodia_tomnerb-011

Balancing Barn
ឈ្មោះរបស់វាត្រូវនឹងរូបរាងអគារដែលសង់ឡើង នៅលើគែមចុងបង្អស់នៃកូនភ្នំ។ វាត្រូវបានសាងសង់ឡើងពី Steel-Clad ជាផ្ទះសម្រាប់ជួលរបស់ក្រុមហ៊ុន MVRDV។ វាត្រូវបានបើកដំណើរការនៅក្នុងឆ្នាំ 2010 នៅក្នុងទីក្រុង Suffolk ចក្រភពអង់គ្លេស និងមានបំពាក់ទោងយោល នៅចុងបង្អស់នៃអគារផងដែរ។

12-times-when-architects-defined-gravity-with-incredible-cantilevers_decor_news_cambodia_tomnerb-012

អត្ថបទអ្នកចង់អាន

  • តិចនិច ស្លៀកសម្លៀកបំពាក់ យ៉ាងសក្តិសម

    ដោយ: ដួងច័ន្ទ 7 PM, Thursday, 01 Mar, 2018
    មនុស្សគ្រប់រូបមានវិធីសាស្រ្ត និងការតុបតែងខ្លួនពិសេសៗខុសៗគ្នា ប៉ុន្តែក្នុងនោះមានវិធីសាស្រ្ត ជាក់លាក់សម្រាប់អនុវត្ត នៅពេលអ្នកត្រូវការស្លៀកសម្លៀកបំពាក់ ឱ្យកាន់តែទាក់ទាញ។ អ្នកអាចមើលរំលងចំណុចទាំងនេះ ប៉ុន្តែប្រសិនបើអ្នកពិចារណាលើចំណុច...
  • គំរូពង្រីកគេហដ្ឋាន ដ៏ស្រស់ស្អាត នៅក្រុងឡុងដ៍

    ដោយ: ដួងច័ន្ទ 7 PM, Thursday, 15 Mar, 2018
    គេហដ្ឋាននីមួយៗ បង្កប់ដោយអនុស្សាវរីយ៍ និងការចងចាំជាច្រើន សម្រាប់សមាជិកគ្រួសារទាំង អស់។ បើសិនជាអ្នកចង់រក្សាអនុស្សាវរីយ៍ ក្នុងក្រុមគ្រួសារឱ្យនៅស្ថិតស្ថេរយូរអង្វែង អ្នកមិនគួររុះរើ ផ្ទះទេ តែអ្នកគួរធ្វើការកែលម្អវិញប្រសើរជាង។ ដូច្នេះហ...
  • 10 ចំណុចត្រូវការត្រួតពិនិត្យ មុនពេលចេញដំណើរ

    ដោយ: ដួងច័ន្ទ 8 PM, Thursday, 01 Mar, 2018
    រដូវកាលបុណ្យចូលឆ្នាំប្រពៃណីចិន ខិតជិតចូលមកដល់ហើយ ដែលនេះជាពេលវេលាដើរកំសាន្ត ជួបជុំគ្រួសារដ៏រីករាយមួយ។ មិនថាអ្នកត្រូវធ្វើដំណើរទៅទីជិត ឬទីឆ្ងាយដោយប្រើប្រាស់រថយន្ត អត្ថបទខាងក្រោមនេះ នឹងផ្តល់ជាគំនិតជំនួយដល់អ្នក ដើម្បីធានាថារថយន្តរបស...
  • គំរូម៉ូដជណ្តើរ ពេញនិយមទាំង 10

    ដោយ: ដួងច័ន្ទ 10 PM, Wednesday, 28 Feb, 2018
    ថ្ងៃនេះ ទំនើប សូមនាំអារម្មណ៍មិត្តអ្នកអានមកស្វែងយល់ ពីគំរូម៉ូដជណ្តើរដ៏ពេញនិយមនៅតាមបណ្តាអគារទំនើបៗ នៅទូទាំងពិភពលោក សម្រាប់ជាជំនួយដល់អ្នកក្នុងការស្វែងរកម៉ូដជណ្តើរ ដ៏សក្តិសមសម្រាប់លំនៅដ្ឋាន ឬអគារការិយាល័យរបស់អ្នក។ Experimentariumនេ...